• 2016-09-13 22:18:38
  • ស្ទីលតារា
តារា​ល្បី​ៗ ៤ រូប​ជា​កូន​កាត់​ខ្មែរ-អ៊ីស្លាម តារា​ល្បី​ៗ ៤ រូប​ជា​កូន​កាត់​ខ្មែរ-អ៊ីស្លាម
  • 2016-09-13 22:18:38
  • ស្ទីលតារា

នៅ​ក្នុង​ចង្កោម​សិល្បៈ​ខ្មែរ​ មាន​តារា​ជា​កូន​កាត់​បរទេស​នៅ​ប៉ែក​អឺរ៉ុប​ជាច្រើន តែ​ថ្ងៃ​នេះ Sabay សូម​បង្ហាញ​ឈ្មោះ​តារា​ល្បី​ៗ ៤ រូប​ជា​កូន​កាត់​ខ្មែរ-អ៊ីស្លាម វិញ​ម្ដង៖   ១.ណាតាហ្សា   រូបភាព៖ផ្ដល់ឲ្យ   ណាតាហ្សា បាន​បើក​ចំហ​រឿងរ៉ាវ និង​ការ​ពុះពារ​​​ជម្នះ​ប្រពៃណី​ដើម្បី​បាន​ក្លាយ​ជា​តារា​។ នាង​ធ្លាប់​បាន​ប្រាប់​ថា Sabay “ខ្ញុំ​ជា​កូន​ខ្មែរ-អ៊ីស្លាម ដូចនេះ​មាន​ការ​លំបាក​ខ្លាំង​ណាស់​​​ មុន​ពេល​អាច​​ក្លាយ​​​ជា​អ្នក​សិល្បៈ​មួយ​រូប”។ ណាតាហ្សា មាន​ឪពុក​ម្ដាយ​ជា​ជនជាតិ​ខ្មែរ-អ៊ីស្លាម តែម្ដង។   ២.លី វ៉ាហេទ   រូបភាព លី វ៉ាហេទ កំពុង​ហ្វឹកហាត់   លី វ៉ាហេទ គឺជា​ខ្សែ​ការពារ​វ័យ​ក្មេង​របស់​ក្រុម​បឹង​កេត​អង្គរ ដែល​មាន​ឪពុក​ម្ដាយ​ជា​ខ្មែរ-អ៊ីស្លាម តែម្ដង។ អ្នក​ខេត្ត​កំពង់ចាម​រូប​នេះ​ បាន​វិវត្តន៍​ខ្លួន​មក​ជា​តារា​បណ្ដើរ​ៗ​ ដោយ​រូប​គេ​ធ្លាប់​បាន​ថត​ស្ពត​ពាណិជ្ជកម្ម និង​បច្ចុប្បន្ន​បាន​ក្លាយ​ជា​តួឯក​ក្នុង​រឿង“ខូចចិត្ត​អាជីព” ។   ៣.លី ឡានី   រូបភាព៖Facebook   អតីត​តារា​សម្ដែង​ប្រុស​ដែល​មាន​ប្រជាប្រិយភាព​កាលពី​ជាង ១០ ឆ្នាំ មុន លី ឡានី ក៏​ជា​សិល្បករ​កូនខ្មែរ-អ៊ីស្លាម​ដែរ។ ប្រិយមិត្ត​ភាគច្រើន​​មិន​ធ្លាប់​បាន​ដឹង​តួឯក​ប្រុស​ក្នុង​រឿង "ទ្រុង​មាស​បក្សី​ស្នេហ៍” មាន​ជាប់​ឈាម​ជ័រ​អ៊ីស្លាម​ឡើយ តែ​ក្រោយ​ពេល​លោក​​​អាពាហ៍ពិពាហ៍​​​កាលពី​ពេល​ថ្មី​ៗ​នេះ​​រួច​មក ​ទើប​​ដំណឹង​នេះ​ឡើង​ល្បី​សុះសាយ។   ៤.សុះម៉ាច   សុះម៉ាច និង​រដ្ឋមន្រ្តី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​លោក​ជំទាវ ភឿង សក្កណា   កូន​ប្រុស​ម្ចាស់​បទ "ផ្ញើ​កង​ចងដៃ” សុះម៉ាត់ គឺ​លោក សុះម៉ាច ក៏​ជា​តារា​ដែល​មាន​សែស្រឡាយ​ជាប់​ខ្មែរ-អ៊ីស្លាម​ដែរ។ ប្រធាន​សមាគម​សិល្បៈ​រូប​នេះ​មាន​ម្ដាយ​ជា​ជនជាតិ​ខ្មែរ​សុទ្ធ និង​ឪពុក​គឺ​ជា​ខ្មែរ-អ៊ីស្លាម៕   ចុចអាន៖មើល​​មុខ​​តារា​ខ្មែរ កូន​​កាត់​​អាមេរិក​-​អាឡឺម៉ង់​-​អ៊ីតាលី​-​បារាំង   អត្ថបទ៖ទ្រី រ៉ាវី

  • 2016-09-12 16:03:46
  • ភាពយន្ត
ភាពយន្ត​ខ្នាត​ធំ​របស់ Rock ចាប់​យក​កីឡាករ​ លី វ៉ាហេទ ធ្វើ​តួ​ឯក ភាពយន្ត​ខ្នាត​ធំ​របស់ Rock ចាប់​យក​កីឡាករ​ លី វ៉ាហេទ ធ្វើ​តួ​ឯក
  • 2016-09-12 16:03:46
  • ភាពយន្ត

ដោយសារ​តែ​​ទទួល​បាន​ការ​គាំ​ទ្រ​ខ្លាំង​ពី​ប្រិយមិត្ត​ តាម​រយៈ​រូប​សម្រស់​ស្រស់​សង្ហារ​ ខ្សែ​ការពារ​របស់​ក្លឹប​បឹង​កេត​អង្គរ​ លី វ៉ាហេទ ត្រូវ​​បាន​អ្នក​និពន្ធ ស៊ា រស្មី ​ជ្រើសរើស​ឲ្យ​​សម្ដែង​ជា​តួ​ឯក​ភាពយន្ត​​ខ្នាត​ធំ​ឲ្យ​ផលិតកម្ម​រ៉ុក(Rock) ចំណង​ជើង​ថា​ "ខូចចិត្ត​អាជីព"។     ពី​ឆ្វេងទៅ​ស្តាំ នាយ ចឺម ស៊ា រស្មី លោក យឹម សុសត្យា សុខ សោម៉ាវត្តី និង​អ្នក​ដឹកនាំ​   អ្នក​និពន្ធ ស៊ា រស្មី ថ្លែង​ ៖ "ក្នុង​រឿង​នេះ ខ្ញុំ​រើស​កីឡាករ​៤​ក្រុម​មក​បញ្ចូល​គ្នា តែ​ក្នុង​នោះ​ មាន​តែ​លោក លី វ៉ាហេទ​ ម្នាក់​ទេ​ដែល​ស្ថិត​ក្នុង​ក្រុម​ជម្រើស​ជាតិ​។ ពាក់ព័ន្ធ​នឹង​ តួ​​ប្រុស​ បាន​ជា​ខ្ញុំ​ជ្រើសរើស​យក​គាត់​ដោយសារ គាត់​ជា​កីឡាករ​ជម្រើស​ជាតិ ហើយ​ឥឡូវ​​គាត់​កំពុង​តែ​ល្បី​ក្នុង​ស្រទាប់​យុវវ័យ​ "។   យ៉ាង​ណា​មិញ​​​ អ្នក​និពន្ធ ​នៅ​មាន​ការ​ព្រួយ​បារម្ភ​ខ្លះៗ​ ពាក់ព័ន្ធ​នឹង​ការ​សម្តែង​លើក​ដំបូង​របស់​​តួ​ឯក​ប្រុស។ យ៉ាង​នេះ​ក្ដី ​​​មុន​នឹង​ឈាន​ដល់​ការ​ចេញ​ថត ស៊ា រស្មី ប្រាប់​ថា ​នឹង​បង្រៀន​តួ​ឯក​​ប្រុស​រូប​នេះ​ពីរបៀប​សម្តែង និង​ប្លង់​​​​ពិបាកៗ​ ​រយៈ​ពេល​៣​ថ្ងៃ​សិន។     លី វ៉ាហេទ មិន​បាន​មានវត្តមាន​ទេ ក្នុង​​ថ្ងៃ​ក្រុង​ពាលី​កាល​ពី​ថ្ងៃ​សៅរ៍​ ដោយ​លោក​ជាប់​ត្រៀម​ខ្លួន​ចូល​រួម​ប្រកួត​ AFF U-19 Championship 2016 នៅ​ប្រទេស​វៀត​ណាម។ ប៉ុន្តែ​ជួប​ជាមួយ​​ ​Sabay តាម​រយៈ​ទូរសព្ទ  លោក​អះអាង​ថា ​ពិតជា​រំភើប​ដែល​មាន​ឱកាស​សម្ដែង​​ក្នុង​ភាពយន្ត​ខ្នាត​ធំ​របស់​ផលិតកម្ម​រ៉ុក(Rock) តែ​យ៉ាង​ណា​ក៏​មិន​បោះបង់​អាជីព​​​កីឡា​ដែរ។ កីឡា​ជម្រើស​ជាតិ​រូប​នេះ​ អះអាង​ថា​​ ជឿជាក់​លើសមត្ថភាព​​ខ្លួន​ឯង​តែ​៥០ភាគរយ​ប៉ុណ្ណោះ​ ប៉ុន្តែ​នឹង​ព្យាយាម​ឲ្យ​អស់​ពី​សមត្ថភាព​។ ​​​  វិល​មក​រឿង "ខូច​ចិត្ត​អាជីព" វិញ លោក យឹម សុសត្យា អ្នក​គ្រប់​គ្រង​ការ​ផលិត​របស់​ផលិតកម្ម Rock ​មាន​ប្រសាសន៍​ថា ​រឿង​នេះ​ ​ចាយ​ទុន​ប្រហែល​៦​ម៉ឺន​ដុល្លារ​ ដែល​តួ​នីមួយៗ​ដែល​សម្តែង​ក្នុង​រឿង​នេះ​សុទ្ធ​តែ​ធ្លាប់​ទទួល​បាន​ការ​គាំ​ទ្រ​ពី​ទស្សនិកជន​។ តួ​សម្តែង​ក្នុង​ភាពយន្ត​ខ្នាត​ធំ​ "ខូចចិត្ត​អាជីព" មាន​ដូចជា សុខ សោម៉ាវត្តី លី វ៉ាហេទ នាយ ចឺម ប៉េងប៉ោង នាយ តេឡេ និង​ តារា​ល្បីៗ​ជាច្រើន​ដួង​ទៀត៕ ​  សកម្មភាព​ក្រុង​ពាលី​កាល​ពី​ថ្ងៃ​សៅរ៍​នៅ​ ក្រុម​ហ៊ុន​ Rock ចាក់អង្រែក្រោម៖             អត្ថបទ៖ ថា ម៉ាលីដា​ រូបថត៖​ទូរស័ព្ទ​ដៃ​

  • 2016-09-13 22:18:38
  • ស្ទីលតារា
តារា​ល្បី​ៗ ៤ រូប​ជា​កូន​កាត់​ខ្មែរ-អ៊ីស្លាម

នៅ​ក្នុង​ចង្កោម​សិល្បៈ​ខ្មែរ​ មាន​តារា​ជា​កូន​កាត់​បរទេស​នៅ​ប៉ែក​អឺរ៉ុប​ជាច្រើន តែ​ថ្ងៃ​នេះ Sabay សូម​បង្ហាញ​ឈ្មោះ​តារា​ល្បី​ៗ ៤ រូប​ជា​កូន​កាត់​ខ្មែរ-អ៊ីស្លាម វិញ​ម្ដង៖   ១.ណាតាហ្សា   រូបភាព៖ផ្ដល់ឲ្យ   ណាតាហ្សា បាន​បើក​ចំហ​រឿងរ៉ាវ និង​ការ​ពុះពារ​​​ជម្នះ​ប្រពៃណី​ដើម្បី​បាន​ក្លាយ​ជា​តារា​។ នាង​ធ្លាប់​បាន​ប្រាប់​ថា Sabay “ខ្ញុំ​ជា​កូន​ខ្មែរ-អ៊ីស្លាម ដូចនេះ​មាន​ការ​លំបាក​ខ្លាំង​ណាស់​​​ មុន​ពេល​អាច​​ក្លាយ​​​ជា​អ្នក​សិល្បៈ​មួយ​រូប”។ ណាតាហ្សា មាន​ឪពុក​ម្ដាយ​ជា​ជនជាតិ​ខ្មែរ-អ៊ីស្លាម តែម្ដង។   ២.លី វ៉ាហេទ   រូបភាព លី វ៉ាហេទ កំពុង​ហ្វឹកហាត់   លី វ៉ាហេទ គឺជា​ខ្សែ​ការពារ​វ័យ​ក្មេង​របស់​ក្រុម​បឹង​កេត​អង្គរ ដែល​មាន​ឪពុក​ម្ដាយ​ជា​ខ្មែរ-អ៊ីស្លាម តែម្ដង។ អ្នក​ខេត្ត​កំពង់ចាម​រូប​នេះ​ បាន​វិវត្តន៍​ខ្លួន​មក​ជា​តារា​បណ្ដើរ​ៗ​ ដោយ​រូប​គេ​ធ្លាប់​បាន​ថត​ស្ពត​ពាណិជ្ជកម្ម និង​បច្ចុប្បន្ន​បាន​ក្លាយ​ជា​តួឯក​ក្នុង​រឿង“ខូចចិត្ត​អាជីព” ។   ៣.លី ឡានី   រូបភាព៖Facebook   អតីត​តារា​សម្ដែង​ប្រុស​ដែល​មាន​ប្រជាប្រិយភាព​កាលពី​ជាង ១០ ឆ្នាំ មុន លី ឡានី ក៏​ជា​សិល្បករ​កូនខ្មែរ-អ៊ីស្លាម​ដែរ។ ប្រិយមិត្ត​ភាគច្រើន​​មិន​ធ្លាប់​បាន​ដឹង​តួឯក​ប្រុស​ក្នុង​រឿង "ទ្រុង​មាស​បក្សី​ស្នេហ៍” មាន​ជាប់​ឈាម​ជ័រ​អ៊ីស្លាម​ឡើយ តែ​ក្រោយ​ពេល​លោក​​​អាពាហ៍ពិពាហ៍​​​កាលពី​ពេល​ថ្មី​ៗ​នេះ​​រួច​មក ​ទើប​​ដំណឹង​នេះ​ឡើង​ល្បី​សុះសាយ។   ៤.សុះម៉ាច   សុះម៉ាច និង​រដ្ឋមន្រ្តី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​លោក​ជំទាវ ភឿង សក្កណា   កូន​ប្រុស​ម្ចាស់​បទ "ផ្ញើ​កង​ចងដៃ” សុះម៉ាត់ គឺ​លោក សុះម៉ាច ក៏​ជា​តារា​ដែល​មាន​សែស្រឡាយ​ជាប់​ខ្មែរ-អ៊ីស្លាម​ដែរ។ ប្រធាន​សមាគម​សិល្បៈ​រូប​នេះ​មាន​ម្ដាយ​ជា​ជនជាតិ​ខ្មែរ​សុទ្ធ និង​ឪពុក​គឺ​ជា​ខ្មែរ-អ៊ីស្លាម៕   ចុចអាន៖មើល​​មុខ​​តារា​ខ្មែរ កូន​​កាត់​​អាមេរិក​-​អាឡឺម៉ង់​-​អ៊ីតាលី​-​បារាំង   អត្ថបទ៖ទ្រី រ៉ាវី

  • 2016-09-12 16:03:46
  • ភាពយន្ត
ភាពយន្ត​ខ្នាត​ធំ​របស់ Rock ចាប់​យក​កីឡាករ​ លី វ៉ាហេទ ធ្វើ​តួ​ឯក

អត្ថបទពេញនិយម