សុផា លីនដា ទោះចូលដល់ខែវស្សាក៏នៅតែមមាញឹក
បើទោះជាចូលដល់រដូវវស្សាក៏ដោយក៏តារាសម្ដែង និង ម៉ូដែល កញ្ញា សុផា លីនដា មិនសូវមានការបញ្ហាព្រួយបារម្ភអត់មានការងារធ្វើទេ ព្រោះនាងថានៅតែមាន Agency ទាក់ទងមកដើម្បីដើរ Show ដែរ ឬសម្ដែងបន្តបន្ទាប់ដែរ។ លីនដា និយាយ។
“ធម្មតាទេបងឲ្យតែចូលដល់រដូវវស្សាតារាណាក៏ដូចគ្នាដែរ គឺមិនសូវមានការងារធ្វើប៉ុន្មានទេ។ តែខ្ញុំមិនបារម្ភទេបងព្រោះចូលដល់រដូវវស្សានេះ ខ្ញុំត្រូវបានគេទាក់ទងឲ្យថត MV និង ដើរម៉ូដជាបន្តបន្ទាប់ដដែល។ ស្រីស្រស់រាងតូចច្រឡឹងខាងលើបាននិយាយបញ្ជាក់ថា៖ "ម្យ៉ាងវិញទៀតខ្ញុំក៏មានសម្អាងការផ្ទាល់ខ្លួនដែរ ដូចនេះហើយមិនសូវជាមានការព្រួយបារម្ភប៉ុន្មានទេ។”
សុផា លីនដា ត្រូវបានមជ្ឍដ្ឋានទាំងក្នុង និងក្រៅសិល្បៈស្គាល់ថាជាគូស្នេហ៍របស់លោក នៅ ស៊ីនឿន ដែលជាតារាចម្រៀងល្បីឈ្មោះមួយរូបរបស់ផលិតកម្មរស្មីហង្សមាស។
ចំពោះបញ្ហានេះតារាម៉ូដែលវ័យ ២២ ឆ្នាំ បានឲ្យដឹងថា៖ "ខ្ញុំទាំងពីរនាក់គ្រាន់តែរាប់អានគ្នាធម្មតាទេ ហើយចាស់ទាំងសងខាងក៏បានដឹងឭរឿងនេះដែរ។ ចំពោះរឿងរៀបការវិញមិនទាន់បានគិតគូរ ឬកំណត់ពេលទេ ព្រោះនៅខ្ញុំនៅក្មេងដែរណាមួយចាំពិនិត្យមើលឲ្យបានល្អិតល្អន់ជាមុនសិន៕”
អត្ថបទ៖ទ្រី រ៉ាវី