រឿង “ទង់ព្រលឹង" រកចំណូលបានខ្ពស់ ចុះតួឯកស្រីរកបានប៉ុន្មាន?
កញ្ញា សុវណ្ណ រ៉ាផា ដែលជាតួឯកស្រីក្នុងរឿង "ទង់ព្រលឹង" បានថ្លែងមកកាន់ Sabay អំពីចំណូលដែលខ្លួនរកបានក្នុងរឿង "ទង់ព្រលឹង" ស្របពេល រឿងនេះជារឿងដែលរកចំណូលបានលំដាប់ទី៣ក្នុងរោងកុន Major Cineplex ក្នុងរយៈពេល៣ឆ្នាំចុងក្រោយ។
តួឯកស្រីក្នុងរឿង "ចំណារព្រហ្មលិខិត" បានប្រាប់ថា សម្រាប់រឿង "ទង់ព្រលឹង" នេះ នាងដើរតួឯកខ្មោច។ "សម្រាប់រឿងហ្នឹងជារឿងដំបូងៗរបស់ខ្ញុំដែរ ដូច្នេះហើយខាងផលិតកម្មឲ្យខ្ញុំជាង១០០០ដុល្លារអាមេរិក ឬអាចនិយាយថាជាទូទៅខ្ញុំអាចរកចំណូលពីការថតរឿងដុំចន្លោះ១០០០-២០០០ ដុល្លារអាមេរិក"៕
(លោក សៅ សុខនី នាយកប្រតិបត្តិរោងភាពយន្ត Major Cineplex by Cellcard)
បើយោងទៅតាមលោក សៅ សុខនី ដែលជានាយកប្រតិបត្តិរបស់រោងភាពយន្ត Major Cineplex by Cellcard បានឲ្យដឹងថា រឿង "ទង់ព្រលឹង" របស់ផលិតកម្ម RED Picture មកដល់ពាក់កណ្ដាលឆ្នាំ ២០១៦ នេះបានក្លាយជាភាពយន្តដែលមានអ្នកទស្សនាច្រើនបំផុតគឺចំនួន ២៩០០០ នាក់ ហើយភាពយន្តនេះរកចំណូលបានប្រមាណជាជិត ១០ ម៉ឺនដុល្លារអាមេរិក៕
អត្ថបទ៖ SAMEDY