- 2016-12-02 07:46:17
- ជីវិតតារា
ដឹងទេថាតារា៤ដួងនេះ អានសៀវភៅអស់ប៉ុន្មានក្បាលក្នុងមួយខែ?
- 2016-12-02 07:46:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងទេថាតារា៤ដួងនេះ អានសៀវភៅអស់ប៉ុន្មានក្បាលក្នុងមួយខែ?
ចន្លោះមិនឃើញ
ជាទូទៅអ្នកសិល្បៈពិតជាមានភាពមមាញឹកយ៉ាងខ្លាំងជាមួយនឹងការងារ ប៉ុន្តែតារាទាំង៤រូបនេះមានដូចជា ហង្ស អច្ឆរិយា ទេព កញ្ញា សុវណ្ណ រ៉ាផា និង Mr. White ប្រាប់ថាមិនដែលមើលរំលងការអានសៀវភៅឡើយ ហើយពួកគេមានឆន្ទៈចូលរួមលើកស្ទួយនៃការអានផងដែរ ដោយថ្ងៃនេះពួកគេបានស្ម័គ្រចិត្តលក់សៀវភៅក្នុងពិព័រណ៍សៀវភៅថ្នាក់ជាតិ។
លោក ហង្ស អច្ឆរិយា បានប្រាប់ថា លោកតែងតែអានសៀវភៅជាប្រចាំដោយសៀវភៅមួយក្បាលអានត្រឹមតែរយៈពេល២ថ្ងៃប៉ុណ្ណោះ។ តួប្រុសក្នុង រឿង "ស្រទន់មន្តស្នេហ៍" រូបនេះបន្ថែមថា៖" ការអានពិតជាចាំបាច់ណាស់សម្រាប់ខ្ញុំជាអ្នកសម្ដែង ព្រោះវាអាចធ្វើឲ្យខ្ញុំចេះពីបង្កើនសមត្ថភាពនៃការនិយាយនិងសម្ដែង"។ ដោយសារតែការស្រលាញ់សៀវភៅលោកបានធ្វើបណ្ណាល័យមួយផ្ទាល់ខ្លួននៅផ្ទះ ហើយលោកមានក្ដីស្រមៃចង់ក្លាយជាអគ្គរាជទូតសុច្ឆន្ទៈនៃការអានរបស់ប្រទេសកម្ពុជាផងដែរ។
កញ្ញា សុវណ្ណ រ៉ាផា បានប្រាប់ថា៖" ខ្ញុំចូលចិត្តសៀវភៅបែបអប់រំ និង ចំណេះដឹងទូទៅហើយខ្ញុំតែងតែឆ្លៀតពីការងារសិល្បៈមកអាន ដោយមួយខែខ្ញុំអានបានសៀវភៅបានយ៉ាងតិចមួយក្បាល"។ តួស្រីក្នុងរឿង "ទង់ព្រលឹង" បានបន្ថែមថា ការអានបានជួយនាងយ៉ាងច្រើនក្នុងនាមនាងជាអ្នកសិល្បៈដូចជា ការដើរហើរ ការនិយាយស្ដីក្នុងសង្គមជាដើម ហើយសៀវភៅគឺជាមិត្តដ៏ល្អរបស់នាង។
ទេព កញ្ញា ជាតួឯកស្រីក្នុងរឿង "ស្រទន់មន្តស្នេហ៍" ក៏ជាអ្នកគាំទ្រផ្នែកអានមួយដែរ នាងបានប្រាប់ថា៖ "ក្នុងមួយខែខ្ញុំអានបានសៀវភៅ ៣ទៅ៤ក្បាលព្រោះខ្ញុំចង់ចេះពីការនិយាយស្ដី និង យល់ដឹងពីសង្គមរស់នៅសព្វថ្ងៃ"។ នាងបន្តថា នាងមានអ្នក និពន្ធ មួយរូបដែលជានិមិត្តរូបគឺ លោក គង់ រង្ស៊ី ព្រោះគាត់ជាអ្នកនិពន្ធខ្មែរមួយរូបដែលមានស្នាដៃល្អនិង មិនចម្លងពីបរទេស។
អ្នកចម្រៀងថ្មីរបស់ សាន់ដេ Mr. White បានប្រាប់ថា ការអានគឺជាចំណូលរបស់លោកតាំងពីក្មេងព្រោះការអានគឺជាវត្ថុមួយដ៏សំខាន់សម្រាប់ជីវិតមិនថាសិល្បៈឬការសិក្សា ព្រោះវាជាគ្រឹះនៃចំណេះដឹងសព្វបែបយ៉ាងនៃជីវិត។ ម្ចាស់បទ"តាំងពីបែកដល់ឥឡូវនៅតែឈឺ" ថ្លែង៖ "ខ្ញុំជាអ្នកគាំទ្រធំរបស់លោក សុខ ចាន់ផល ដោយរាល់សៀវភៅរបស់គាត់ធ្វើឲ្យខ្ញុំអានហើយ ចូលមនោសញ្ចេតនាយ៉ាងខ្លាំង។ ឥឡូវដោយសាររវល់ការងារសិល្បៈ ខ្ញុំអានបានប្រហែល ១ក្បាលប៉ុណ្ណោះក្នុងមួយខែ" ៕