• 2016-10-31 16:09:15
  • ជីវិតតារា
លើ​ដង​ខ្លួន សុវណ្ណ រ៉ាផា មាន​ស្នាម​សាក់​ត្រង់​​ត្រគាក​ លើ​ដង​ខ្លួន សុវណ្ណ រ៉ាផា មាន​ស្នាម​សាក់​ត្រង់​​ត្រគាក​
  • 2016-10-31 16:09:15
  • ជីវិតតារា

តារា​សម្ដែង​ និង​ម៉ូដែល ​កញ្ញា សុវណ្ណ រ៉ាផា យប់មិញ​នេះ​ បាន​បង្ហាញ​ស្នាម​សាក់​​សិច​ស៊ី​​ត្រង់​ត្រគាក របស់​ខ្លួន ដោយក្នុង​នោះ នាង​​និយាយ​ថា នៅ​លើ​ដង​ខ្លួន​របស់​នាង​មាន​តែ​ស្នាម​សាក់​១កន្លែង​នេះ​​ប៉ុណ្ណោះ។     ស្នាម​សាក់​នោះ ​មាន​រូប​មកុដ និង​​អក្សរ​ជា​ភាសា​អង់គ្លេស​ Sovan Rapha ដែល​ជា​ឈ្មោះ​របស់​នាង​តែ​ម្ដង។ តារា​ស្រី​​រូប​នេះ បាន​ឲ្យ​ដឹង​ថា ស្នាម​សាក់​នេះ ​នាង​ទើបតែ​សាក់​​កាល​ពី​ពេល​ថ្មីៗ​នេះ ដោយសារតែ​ការ​ស្រលាញ់​ជា​យូរ​ណាស់​មក​ហើយ មិន​មាន​ចង់​បង្ហាញ​ភាព​​កាច​សាហាវ ឬ មន្តអាគម​អ្វី​ឡើយ។   រ៉ាផា បន្ត​ឲ្យ​ដឹង​ថា វា​ជា​ស្នាម​សាក់​ទី១​លើ​ដង​ខ្លួន​របស់​នាង ហើយ​នាង​​នៅ​មិន​ទាន់​មាន​គម្រោង​សាក់​នៅ​កន្លែង​ណា​​ផ្សេង​ទៀត​នៅ​ឡើយ​ទេ។ សូម​ស្ដាប់​ការ​បង​ស្រាយ ការ​ពន្យល់​របស់ រ៉ាផា ពី​ស្នាម​​សាក់​​នេះ៕     អត្ថបទ៖ ខុត សីហា

  • 2016-08-09 16:56:52
  • ភាពយន្ត
រឿង “ទង់​ព្រលឹង" ​​រក​ចំណូល​បាន​ខ្ពស់​ ចុះ​តួ​ឯក​ស្រី​រក​បាន​ប៉ុន្មាន​? រឿង “ទង់​ព្រលឹង" ​​រក​ចំណូល​បាន​ខ្ពស់​ ចុះ​តួ​ឯក​ស្រី​រក​បាន​ប៉ុន្មាន​...
  • 2016-08-09 16:56:52
  • ភាពយន្ត

កញ្ញា សុវណ្ណ រ៉ាផា ដែល​ជា​តួ​ឯក​ស្រី​ក្នុង​រឿង​ "ទង់​ព្រលឹង" បាន​ថ្លែង​មក​កាន់​ Sabay អំពី​ចំណូល​ដែល​ខ្លួន​រក​បាន​ក្នុង​រឿង "ទង់​ព្រលឹង" ស្រប​ពេល ​រឿង​នេះ​ជា​រឿង​ដែល​រក​ចំណូល​បាន​លំដាប់​ទី​៣​ក្នុង​រោងកុន​ Major Cineplex ក្នុង​រយៈពេល​៣​ឆ្នាំ​ចុង​ក្រោយ។   ​ តួ​ឯក​ស្រី​ក្នុង​រឿង​ "ចំណារ​ព្រហ្មលិខិត"​ បាន​ប្រាប់​ថា​ សម្រាប់​រឿង​ "ទង់​ព្រលឹង" នេះ​ នាង​ដើរ​តួ​ឯក​ខ្មោច​។ "សម្រាប់​រឿង​ហ្នឹង​ជា​រឿង​ដំបូងៗ​របស់​ខ្ញុំ​ដែរ​​ ដូច្នេះ​ហើយ​ខាង​ផលិត​កម្ម​ឲ្យ​ខ្ញុំ​ជាង​​១០០០​ដុល្លារ​អាមេរិក​ ឬ​អាច​និយាយ​ថា​​ជា​ទូទៅ​ខ្ញុំ​អាច​រក​ចំណូល​ពី​ការ​ថត​រឿង​ដុំ​ចន្លោះ​១០០០-២០០០ ដុល្លារ​អាមេរិក"៕     (លោក សៅ សុខនី នាយក​ប្រតិបត្តិ​​រោង​ភាពយន្ត Major Cineplex by Cellcard) ​ បើ​យោង​ទៅ​តាមលោក សៅ សុខនី ដែល​ជា​​នាយក​ប្រតិបត្តិ​របស់​រោង​ភាពយន្ត Major Cineplex by Cellcard បាន​ឲ្យ​ដឹង​ថា​ រឿង​ "ទង់​ព្រលឹង" របស់​ផលិតកម្ម RED Picture មក​ដល់​ពាក់​កណ្ដាល​​ឆ្នាំ​ ២០១៦ នេះ​​បាន​ក្លាយ​ជា​ភាពយន្ត​ដែល​មាន​អ្នក​ទស្សនា​ច្រើន​បំផុត​គឺ​ចំនួន ២៩០០០ នាក់ ហើយ​ភាពយន្ត​នេះ​រក​ចំណូល​បាន​ប្រមាណ​ជា​ជិត ១០ ម៉ឺន​ដុល្លារ​អាមេរិក៕   អត្ថបទ៖ SAMEDY

  • 2016-06-27 19:26:54
  • ព័ត៌មាន
សុវណ្ណ រ៉ាផា លេច​មុខ​ជា​តួ​សំខាន់​ក្នុង​រឿង " Jailbreak” សុវណ្ណ រ៉ាផា លេច​មុខ​ជា​តួ​សំខាន់​ក្នុង​រឿង " Jailbreak”
  • 2016-06-27 19:26:54
  • ព័ត៌មាន

សុវណ្ណ រ៉ាផា ក៏​មាន​វត្តមាន​ចូលរួម​ថត​ភាពយន្ត​ខ្នាត​ធំ "Jailbreak” របស់​ផលិតកម្ម​កងចក្រ​ភីកឈ័រ​ដែរ ក្នុង​នាម​ជា​តួ​អង្គ​សំខាន់​មួយ​រូប​ក្នុង​ឈុត​បាញ់​ប្រហារ។     "ខ្ញុំ​អត់​ដែល​គិត​ថា​បាន​ថត​រឿង​នេះ​ទេ ហើយ​គេ​ពេល​ហ្នឹង​គេ​ខ្វះ​តួ ហើយ​ពូ​គាត់​បាន​ហៅ​ញ៉ុម​បាន​​ធ្វើតេស្ត​ហើយ​ក៏​គេ​ជ្រើស​យក​តែ​ម្ដង​ទៅ"។ រ៉ាផា ថ្លែង​មក​កាន់ Sabay មុន​នេះ។ តារា​ស្រី​វ័យ​ក្មេង​ដដែល​បន្ត​ថា "Jailbreak” ជា​ភាពយន្ត​ទី​៦​ហើយ​ដែល​ដែល​នាង​បាន​ទទួល​ចូលរួម​សម្ដែង​ក្នុង​ជីវិត​សិល្បៈ​កន្លង​មក ខណៈ​កន្លង​មក​មាន​ភាពយន្ត​មួយ​ចំនួន ត្រូវ​បាន​បដិសេធ​​ក្នុង​ហេតុផល​មមាញឹក​ក្នុង​ការ​សិក្សា។   ទោះ​បី​ជា​យ៉ាង​ណា តារា​ស្រី​វ័យ​១៩​ឆ្នាំ​ខាង​លើ​បាន​អះអាង​ថា កន្លង​មក​មិន​ធ្លាប់​បាន​ចូលរួម​សម្ដែង​ភាពយន្ត​ខ្នាត​ធំ​ដូច្នេះ​ទេ។ នាង​រីករាយ​ក្នុង​ការ​ចូលរួម​សម្ដែង​ជាមួយ​តារា​សម្ដែង​ខ្មែរ និង​តារា​សម្ដែង​មក​ពី​បរទេស​ក្នុង​ភាពយន្ត​ខ្នាត​ធំ​មួយ​នេះ៕    

  • 2016-03-21 22:16:47
  • ជីវិតតារា
សុវណ្ណ រ៉ាផា ធ្វើ​ខួប ១៧ ឆ្នាំ មាន​អ្នក​នៅ​ពីក្រោយ សុវណ្ណ រ៉ាផា ធ្វើ​ខួប ១៧ ឆ្នាំ មាន​អ្នក​នៅ​ពីក្រោយ
  • 2016-03-21 22:16:47
  • ជីវិតតារា

“ចាស​បង ខ្ញុំពិតជា​មាន​អ្នក​ឧបត្ថម្ភ​នៅ​ពី​ក្រោយ​មែន​ក្នុង​កម្មវិធី​យប់​នេះ។”  នេះ​ជា​ការ​រៀបរាប់​ប្រាប់ Sabay របស់​តារា​សម្ដែង​ស្រី​ទើប​ទទួល​បាន​តំណែង​តួឯក​បន្តបន្ទាប់ សុវណ្ណ រ៉ាផា ដែល​​រៀបចំ​កម្មវិធី​ខួប​គម្រប់​វ័យ ១៧ ឆ្នាំ​កាលពី​យប់​ថ្ងៃ ១៨ ខែ មីនា នេះ។     រ៉ាផា បាន​បន្ត​ឲ្យ​ដឹង​ថា ​អ្នក​ដែល​នៅ​ពីក្រោយ​ការ​រៀបចំ​ថ្ងៃ​ពិសេស​នេះ​គឺ​លោក​ឪពុក​ម្ដាយ​បង្កើត​របស់​នាង​ជា​អ្នក​ចាត់ចែង និង​ចំណាយ​ទាំងអស់​គ្មាន​អ្នកណា​ទៀត​ឡើយ។ រីឯ​ការ​ចំណាយ​តារា​ស្រី​វ័យ​ក្មេង​រូប​នោះ​បាន​បញ្ជាក់​ថា ​ប្រហែល​ជា​ជាង ១ ពាន់​ដុល្លារ​អី​តែ​ប៉ុណ្ណោះ។ នេះ​ជា​ឆ្នាំ​ទី​ពីរ​ហើយ​ដែល​តារា​សម្បុរសណ្ដែកបាយបាន​ធ្វើ​ខួប ដើម្បី​​គឺ​​ដើម្បី​ជួបជុំ​អ្នក​សិល្បៈ​ដូចគ្នា។   សម្រាប់​កាដូ​វិញ​ក្មួយ​ស្រី​តារា​សប្បុរសធម៌ សាវីន ហ្វីលីព រូប​នេះ​ បាន​ឲ្យ​ដឹង​ថា​ទោះ​អ្នក​មាន​គុណ​ទាំងពីរ​ជូន​អ្វី​ ក៏​នាង​សប្បាយ​ចិត្ត​ក្នុង​ការ​ទទួល​ដែរ​ព្រោះ​បង្ហាញ​ពី​ការ​ស្រលាញ់​យ៉ាង​ជ្រាលជ្រៅ​របស់​ឪពុក​ម្ដាយ​ចំពោះ​នាង៕              អត្ថបទ៖ទ្រី រ៉ាវី

  • 2016-10-31 16:09:15
  • ជីវិតតារា
លើ​ដង​ខ្លួន សុវណ្ណ រ៉ាផា មាន​ស្នាម​សាក់​ត្រង់​​ត្រគាក​

តារា​សម្ដែង​ និង​ម៉ូដែល ​កញ្ញា សុវណ្ណ រ៉ាផា យប់មិញ​នេះ​ បាន​បង្ហាញ​ស្នាម​សាក់​​សិច​ស៊ី​​ត្រង់​ត្រគាក របស់​ខ្លួន ដោយក្នុង​នោះ នាង​​និយាយ​ថា នៅ​លើ​ដង​ខ្លួន​របស់​នាង​មាន​តែ​ស្នាម​សាក់​១កន្លែង​នេះ​​ប៉ុណ្ណោះ។     ស្នាម​សាក់​នោះ ​មាន​រូប​មកុដ និង​​អក្សរ​ជា​ភាសា​អង់គ្លេស​ Sovan Rapha ដែល​ជា​ឈ្មោះ​របស់​នាង​តែ​ម្ដង។ តារា​ស្រី​​រូប​នេះ បាន​ឲ្យ​ដឹង​ថា ស្នាម​សាក់​នេះ ​នាង​ទើបតែ​សាក់​​កាល​ពី​ពេល​ថ្មីៗ​នេះ ដោយសារតែ​ការ​ស្រលាញ់​ជា​យូរ​ណាស់​មក​ហើយ មិន​មាន​ចង់​បង្ហាញ​ភាព​​កាច​សាហាវ ឬ មន្តអាគម​អ្វី​ឡើយ។   រ៉ាផា បន្ត​ឲ្យ​ដឹង​ថា វា​ជា​ស្នាម​សាក់​ទី១​លើ​ដង​ខ្លួន​របស់​នាង ហើយ​នាង​​នៅ​មិន​ទាន់​មាន​គម្រោង​សាក់​នៅ​កន្លែង​ណា​​ផ្សេង​ទៀត​នៅ​ឡើយ​ទេ។ សូម​ស្ដាប់​ការ​បង​ស្រាយ ការ​ពន្យល់​របស់ រ៉ាផា ពី​ស្នាម​​សាក់​​នេះ៕     អត្ថបទ៖ ខុត សីហា

  • 2016-08-09 16:56:52
  • ភាពយន្ត
រឿង “ទង់​ព្រលឹង" ​​រក​ចំណូល​បាន​ខ្ពស់​ ចុះ​តួ​ឯក​ស្រី​រក​បាន​ប៉ុន្មាន​?

កញ្ញា សុវណ្ណ រ៉ាផា ដែល​ជា​តួ​ឯក​ស្រី​ក្នុង​រឿង​ "ទង់​ព្រលឹង" បាន​ថ្លែង​មក​កាន់​ Sabay អំពី​ចំណូល​ដែល​ខ្លួន​រក​បាន​ក្នុង​រឿង "ទង់​ព្រលឹង" ស្រប​ពេល ​រឿង​នេះ​ជា​រឿង​ដែល​រក​ចំណូល​បាន​លំដាប់​ទី​៣​ក្នុង​រោងកុន​ Major Cineplex ក្នុង​រយៈពេល​៣​ឆ្នាំ​ចុង​ក្រោយ។   ​ តួ​ឯក​ស្រី​ក្នុង​រឿង​ "ចំណារ​ព្រហ្មលិខិត"​ បាន​ប្រាប់​ថា​ សម្រាប់​រឿង​ "ទង់​ព្រលឹង" នេះ​ នាង​ដើរ​តួ​ឯក​ខ្មោច​។ "សម្រាប់​រឿង​ហ្នឹង​ជា​រឿង​ដំបូងៗ​របស់​ខ្ញុំ​ដែរ​​ ដូច្នេះ​ហើយ​ខាង​ផលិត​កម្ម​ឲ្យ​ខ្ញុំ​ជាង​​១០០០​ដុល្លារ​អាមេរិក​ ឬ​អាច​និយាយ​ថា​​ជា​ទូទៅ​ខ្ញុំ​អាច​រក​ចំណូល​ពី​ការ​ថត​រឿង​ដុំ​ចន្លោះ​១០០០-២០០០ ដុល្លារ​អាមេរិក"៕     (លោក សៅ សុខនី នាយក​ប្រតិបត្តិ​​រោង​ភាពយន្ត Major Cineplex by Cellcard) ​ បើ​យោង​ទៅ​តាមលោក សៅ សុខនី ដែល​ជា​​នាយក​ប្រតិបត្តិ​របស់​រោង​ភាពយន្ត Major Cineplex by Cellcard បាន​ឲ្យ​ដឹង​ថា​ រឿង​ "ទង់​ព្រលឹង" របស់​ផលិតកម្ម RED Picture មក​ដល់​ពាក់​កណ្ដាល​​ឆ្នាំ​ ២០១៦ នេះ​​បាន​ក្លាយ​ជា​ភាពយន្ត​ដែល​មាន​អ្នក​ទស្សនា​ច្រើន​បំផុត​គឺ​ចំនួន ២៩០០០ នាក់ ហើយ​ភាពយន្ត​នេះ​រក​ចំណូល​បាន​ប្រមាណ​ជា​ជិត ១០ ម៉ឺន​ដុល្លារ​អាមេរិក៕   អត្ថបទ៖ SAMEDY

  • 2016-06-27 19:26:54
  • ព័ត៌មាន
សុវណ្ណ រ៉ាផា លេច​មុខ​ជា​តួ​សំខាន់​ក្នុង​រឿង " Jailbreak”

សុវណ្ណ រ៉ាផា ក៏​មាន​វត្តមាន​ចូលរួម​ថត​ភាពយន្ត​ខ្នាត​ធំ "Jailbreak” របស់​ផលិតកម្ម​កងចក្រ​ភីកឈ័រ​ដែរ ក្នុង​នាម​ជា​តួ​អង្គ​សំខាន់​មួយ​រូប​ក្នុង​ឈុត​បាញ់​ប្រហារ។     "ខ្ញុំ​អត់​ដែល​គិត​ថា​បាន​ថត​រឿង​នេះ​ទេ ហើយ​គេ​ពេល​ហ្នឹង​គេ​ខ្វះ​តួ ហើយ​ពូ​គាត់​បាន​ហៅ​ញ៉ុម​បាន​​ធ្វើតេស្ត​ហើយ​ក៏​គេ​ជ្រើស​យក​តែ​ម្ដង​ទៅ"។ រ៉ាផា ថ្លែង​មក​កាន់ Sabay មុន​នេះ។ តារា​ស្រី​វ័យ​ក្មេង​ដដែល​បន្ត​ថា "Jailbreak” ជា​ភាពយន្ត​ទី​៦​ហើយ​ដែល​ដែល​នាង​បាន​ទទួល​ចូលរួម​សម្ដែង​ក្នុង​ជីវិត​សិល្បៈ​កន្លង​មក ខណៈ​កន្លង​មក​មាន​ភាពយន្ត​មួយ​ចំនួន ត្រូវ​បាន​បដិសេធ​​ក្នុង​ហេតុផល​មមាញឹក​ក្នុង​ការ​សិក្សា។   ទោះ​បី​ជា​យ៉ាង​ណា តារា​ស្រី​វ័យ​១៩​ឆ្នាំ​ខាង​លើ​បាន​អះអាង​ថា កន្លង​មក​មិន​ធ្លាប់​បាន​ចូលរួម​សម្ដែង​ភាពយន្ត​ខ្នាត​ធំ​ដូច្នេះ​ទេ។ នាង​រីករាយ​ក្នុង​ការ​ចូលរួម​សម្ដែង​ជាមួយ​តារា​សម្ដែង​ខ្មែរ និង​តារា​សម្ដែង​មក​ពី​បរទេស​ក្នុង​ភាពយន្ត​ខ្នាត​ធំ​មួយ​នេះ៕    

  • 2016-03-21 22:16:47
  • ជីវិតតារា
សុវណ្ណ រ៉ាផា ធ្វើ​ខួប ១៧ ឆ្នាំ មាន​អ្នក​នៅ​ពីក្រោយ