• 2016-10-18 17:07:22
  • ព័ត៌មាន
លេច​មុខ​អ្នក​ស្នង​មរតក​ជិត​១៨០លាន​ដុល្លារ​របស់ Chow Yun Fat

បណ្ដាញ​ព័ត៌មាន​ចិន​បាន​ឲ្យ​ដឹង​ថា បុរស​សង្ហា​ដែល​លេច​មុខ​ជាមួយ​ប្ដី​ប្រពន្ធ​តារា​សម្ដែង​ល្បី​ឈ្មោះ Chow Yun Fat កាល​ពី​ពេល​ថ្មី​ៗ​នេះ គឺ​ជា​កូន​ចិញ្ចឹម​របស់​អ្នក​ទាំង​២ ហើយ​ក៏​ជា​អ្នក​ស្នង​មរតក​រាប់​រយ​លាន​ដុល្លារ​ផង​ដែរ។     កាល​ពី​យប់​ថ្ងៃ​ទី​១៦​ខែ​តុលា​មុន​នេះ រូបភាព​របស់​ប្ដី​ប្រពន្ធ​តារា​សម្ដែង​ជួរ​មុខ Chow Yun Fat ព្រម​ទាំង​បុរស​វ័យ​ក្មេង​ម្នាក់​កំពុង​ទទួល​ទាន​អាហារ​ក្នុង​ភោជនីយដ្ឋាន​មួយ​ត្រូវ​បាន​បណ្ដាញ​ព័ត៌មាន Oriental ផ្ដិត​បាន​។ ប្រភព​នេះ​បាន​ឲ្យ​ដឹង​ថា​បុរស​ដែល​មាន​កម្ពស់​ខ្ពស់ និង​សម្បុរ​ស​នេះ​គឺ​ជា​កូន​ចិញ្ចឹម​របស់​តួ​រឿង "ស្ដេច​ល្បែង" ​ដែល​ត្រូវ​បាន​យក​មក​ចិញ្ចឹម​បីបាច់​តាំង​ពី​មិន​ទាន់​បើក​ភ្នែក​ម្ល៉េះ។ តារា​អាយុ​៦១​ឆ្នាំ​បាន​សុំ​កូន​នេះ​មក​ចិញ្ចឹម​កាល​ពី​១៨​ឆ្នាំ​មុន។   ដោយ​សារ​តែ​មិន​ចង់​ឲ្យ​គេ​ចាប់​អារម្មណ៍ កូន​ប្រុស​របស់ Chow Yun Fat ត្រូវ​បាន​បញ្ជូន​ទៅ​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី​តាំង​ពី​ក្មេង។ តាម​នោះ​ដែរ ប្រុស​ស្អាត​នេះ​ក៏​ជា​អ្នក​ស្នង​មរតក​ទ្រព្យ​សម្បត្តិ ១២០០​លាន​យាន់(១៧៨​លាន​ដុល្លារ) របស់​កំពូល​តារា​សម្ដែង​ហុងកុង​ផង​ដែរ។               ចុចអាន៖បង​ប្រុស​របស់​ត្រចៀកកាំ​គឺ​ជា​កំពូល​មហាសេដ្ឋី​នៅ​ខេត្ត Anhui ប្រទេស​ចិន   ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖ngoisao

  • 2016-10-05 17:27:13
  • ព័ត៌មាន
Chow Yun Fat ចាស់ និង​ខ្សោយ​ជាង​មុន​ខ្លាំង លែង​គិត​រឿង​ថត​ភាពយន្ត Chow Yun Fat ចាស់ និង​ខ្សោយ​ជាង​មុន​ខ្លាំង លែង​គិត​រឿង​ថត​ភាពយន្ត
  • 2016-10-05 17:27:13
  • ព័ត៌មាន

មាន​វត្តមាន​នៅ​លើ​ផ្លូវ​នា​ពេល​ថ្មីៗ​នេះ កំពូល​តារា​សម្ដែង​ហុងកុង Chow Yun Fat ហាក់មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង។ លោក​ទទួល​ស្គាល់​ថា​ខ្លួន​លែង​រវីរវល់​នឹង​ការ​ថត​រឿង​ទៀត​ហើយ។     កាល​ពី​ថ្ងៃ​ទី​៤​ខែ​តុលា​កន្លង​ទៅ​នេះ តារា​សម្ដែង​ល្បី​ឈ្មោះ​ចិន Chow Yun Fat ព្រម​ទាំង​ប្រពន្ធ​បាន​បង្ហាញ​ខ្លួន​នៅ​លើ​ផ្លូវ​ទីក្រុង​ហុងកុង។ បណ្ដាញ​ព័ត៌មាន Phoenix បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​វ័យ​៦១​ឆ្នាំ តួ​រឿង "ស្ដេច​ល្បែង" មើល​ទៅ​ចាស់ និង​ខ្សោយ​ជាង​មុន​ច្រើន។ លោក​នៅ​តែ​រីករាយ​នៅ​ពេល​អ្នក​គាំទ្រ​ស្គាល់​លោក។   នៅ​ក្នុង​បទសម្ភាសន៍​មួយ​កាល​ពី​ថ្ងៃ​ទី​៣​ខែ​តុលា Chow Yun Fat បាន​ទទួល​ស្គាល់​ថា​ខ្លួន​លែង​គិត​រឿង​ថត​ភាពយន្ត​ទៀត​ហើយ​ព្រោះ​អាយុ​កាន់​តែ​ច្រើន។ "ខ្ញុំ​ចាស់​ហើយ វិស័យ​ភាពយន្ត​ហុងកុង​ត្រូវ​ការ​មនុស្ស​ក្មេង​ដើម្បី​ផ្លាស់​ប្ដូរ​ឈាម។ រាល់​ពេល​ដែល​អ្នក​ដឹក​នាំ​សម្ដែង​អញ្ជើញ​ម្ដង​ៗ​សុទ្ធ​តែ​ត្រូវ​រក​តួ​ដែល​ត្រូវ​នឹង​អាយុ​របស់​ខ្ញុំ។ សុខភាព​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​របស់​ខ្ញុំ​មិន​សូវ​​អំណោយ​ផល​នោះ​ទេ។ អ្វី​ក៏​ត្រូវ​មាន​ដែន​កំណត់​របស់​វា​ដែរ។ ខ្ញុំ​ចេះ​ប្រមាណ​កម្លាំង​ខ្លួន​ឯង"។ តារា​កើត​ឆ្នាំ​១៩៥៥​ឲ្យ​ដឹង។ ភាពយន្ត​ចុងក្រោយ​ដែល​តួ​ប្រុស​នេះ​ចូល​រួម​សម្ដែង​គឺ​ភាពយន្ត "Cold War” វគ្គ​២៕       ចុចអាន៖ប្រពន្ធ​លី តឺហួរ​សម្រាល​កូន​ប្រុស​ដំបូង​នៅ​អាយុ​៥០​ឆ្នាំ   ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖zing

  • 2016-07-21 15:53:39
  • ព័ត៌មាន
Chow Yun Fat ប្រកាស​លែង​ទទួល​ថត​រឿង​ពី​ពេល​នេះ​ដល់​ដាច់​ឆ្នាំ Chow Yun Fat ប្រកាស​លែង​ទទួល​ថត​រឿង​ពី​ពេល​នេះ​ដល់​ដាច់​ឆ្នាំ
  • 2016-07-21 15:53:39
  • ព័ត៌មាន

កំពូល​តារា​សម្ដែង​ចិន Chow Yun Fat នឹង​ដក​ខ្លួន​ចេញ​ពី​វិស័យ​ភាពយន្ត​ជា​បណ្ដោះ​អាសន្ន​ដើម្បី​មាន​ពេល​ច្រើន​ជាង​សម្រាប់​លំហែ​កាយ។     សិល្បករ​ជើង​ចាស់​របស់​ចិន តារា​សម្ដែង Chow Yun Fat ថ្មី​ៗ​នេះ​ទើប​តែ​ប្រកាស​ថា​លោក​នឹង​សម្រាក​ពី​ការ​សម្ដែង​សិន​នៅ​ក្នុង​ឆ្នាំ​នេះ។ តួ​រឿង "ស្ដេច​ល្បែង" បាន​ប្រាប់​ទៅ​កាន់​បណ្ដាញ​ព័ត៌មាន​របស់​ហុងកុង​ថា​ខ្លួន​នឹង​មិន​ទទួល​ថត​ភាពយន្ត​ណា​ទាំង​អស់​ចាប់​ពី​ពេល​នេះ​ដល់​បំណាច់​ឆ្នាំ ដោយ​លោក​ចង់​មាន​ពេល​សម្រាក​ឲ្យ​បាន​ច្រើន។ គួរ​បញ្ជាក់​ផង​ដែរ​ថា តារា​សម្ដែង​វ័យ​៦១​ឆ្នាំ​រូប​នេះ​បាន​ត្រលប់​ចូល​ក្នុង​វិស័យ​ភាពយន្ត​ហុងកុង​វិញ​ក្នុង​ឆ្នាំ ២០១៣​បន្ទាប់​ពី​សម្ដែង​រឿង​នៅ​ចិន​ដីគោក​និង​ហូលីវូដ​អស់​រយៈពេល​៣០​ឆ្នាំ៕   ចុចអាន៖Chow Yun Fat និង​ប្រពន្ធ​តម្រង់​ជួរ​ទិញ​សំបុត្រ​ចូល​មើល​ភាពយន្ត​​ខ្លួន​ឯង   ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖jaynestars

  • 2016-07-18 17:17:17
  • ព័ត៌មាន
Chow Yun Fat និង​ប្រពន្ធ​តម្រង់​ជួរ​ទិញ​សំបុត្រ​ចូល​មើល​ភាពយន្ត​​ខ្លួន​ឯង Chow Yun Fat និង​ប្រពន្ធ​តម្រង់​ជួរ​ទិញ​សំបុត្រ​ចូល​មើល​ភាពយន្ត​​ខ្លួន...
  • 2016-07-18 17:17:17
  • ព័ត៌មាន

សិល្បករ​ជើង​ចាស់​របស់​ចិន តារា​សម្ដែង​ប្រុស Chow Yun Fat ព្រម​ទាំង​ភរិយា​របស់​ខ្លួន​បាន​ចំណាយ​ពេល​វេលា​ដ៏​ផ្អែមល្ហែម​នៅ​ក្បែរ​គ្នា​មើល​កុន​នា​ពេល​ថ្មី​ៗ​នេះ។     កាល​ពី​ព្រហស្បតិ៍​ទី​១៤ ខែ​កក្កដា​មុន​នេះ កំពូល​តារា​សម្ដែង​ចិន Chow Yun Fat ព្រម​ទាំង​ប្រពន្ធ​របស់​ខ្លួន អ្នក​ស្រី Jasmine ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ឈរ​តម្រង់​ជួរ​ដើម្បី​ទិញ​សំបុត្រ​ចូល​មើល​ភាពយន្ត​នៅ​ក្នុង​ទីក្រុង​ហុងកុង។ ភាពយន្ត​ដែល​គូ​ស្នេហ៍​នេះ​ចូល​មើល​នោះ​គឺ​រឿង "Cold War 2” ហើយ​វា​ក៏​ជា​ស្នាដៃ​របស់​សិល្បករ​វ័យ​៦១​ឆ្នាំ​នេះ​ផង​ដែរ។ "Cold War 2” ប្រមូល​ផ្ដុំ​ទៅ​ដោយ​សុទ្ធ​តែ​តារា​ជួរ​មុខ​របស់​ហុងកុង​ដូច​ជា Aaron Kwok, Tony Leungនិង Chow Yun Fat ផ្ទាល់​តែ​ម្ដង។ ជាមួយ​គ្នា​នេះ​ដែរ តួ​រឿង "A Better Tomorrow” ត្រូវ​បាន​អ្នក​គាំទ្រ​ចោមរោម​សុំ​ថត​រូប​និង​ហត្ថលេខា​យ៉ាង​ច្រើន​កុះករ​នៅ​ពេល​ពួក​គេ​ដឹង​ថា​លោក​មាន​វត្តមាន​នៅ​ទី​នេះ៕         ចុចអាន៖អតីត​សមាជិក EXO ២រូប​ជាប់​ជា​តារា​ប្រុស​​ចិន​ល្បី​បំផុត​ពាក់​កណ្ដាល​ឆ្នាំ​២០១៦ ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖shanghaiist

  • 2016-07-04 15:44:24
  • ព័ត៌មាន
Chow Yun Fat ស្លៀក​ពាក់​ដូចនិនចា​ពេល​ជិះ​រថភ្លើង Chow Yun Fat ស្លៀក​ពាក់​ដូចនិនចា​ពេល​ជិះ​រថភ្លើង
  • 2016-07-04 15:44:24
  • ព័ត៌មាន

បើ​ទោះ​បី​ជា​មាន​លុយ​ចាយ​រាប់​មិន​អស់ តែ​កំពូល​តារា​សម្ដែង​ហុងកុង Chow Yun Fat នៅ​តែ​ជ្រើស​យក​យាន​ជំនិះ​សាធារណៈ​ដើម្បី​ធ្វើ​ដំណើរ​ជា​ប្រចាំ។     ព្រឹក​ថ្ងៃ​ទី ១​ខែ​កក្កដា ក្រុម​អ្នក​ប្រមាញ់​រូបថត​បាន​ប្រទះ​ឃើញ​តារា​សម្ដែង​ល្បី​ឈ្មោះ Chow Yun Fat នៅ​តំបន់ Causeway Bay ក្នុង​ទីក្រុង​ហុងកុង។ តួ​រឿង "ស្ដេច​ល្បែង" ស្លៀក​ពាក់​ខ្មៅ​​​និង​គ្រប​ពី​ក្បាល​ដល់​ចុង​ជើង​ធ្វើ​ឲ្យ​អ្នក​ដំណើរ​ដទៃ​ទៀត​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង។ បើ​ទោះ​បី​ជា​ខ្លួន​ជា​តារា​មួយ​ក្នុង​ចំណោម​តារា​ដែល​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាង​គេ​នៅ​ហុងកុង​ក៏​ដោយ តែ​សិល្បករ​អាយុ ៦១​ឆ្នាំ​មិន​ដែល​ជួល​តៃកុង​ឡាន​ឬ​បើក​រថយន្ត​ថ្លៃ​នោះ​ទេ ពោល​គឺ​លោក​រមែង​តែងតែ​ប្រើ​យាន​ជំនិះ​សាធារណៈ​រហូត៕           ចុចអាន៖Angelababy​ និង​ប្ដី​តែង​ខ្លួន​សង្ហា​​ដូច​កំលោះ​ក្រមុំ ក្នុង​ថ្ងៃ​មើល​ការ​បង្ហាញ​ម៉ូដ   ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖ngoisao

  • 2016-04-26 13:11:23
  • ព័ត៌មាន
ឆាក​ជីវិត​ខ្ពង់ខ្ពស់​តែ​គ្មាន​កូន​បន្ត​វេន​របស់​​ស្ដេច​ល្បែង​ហុងកុង Chow Yun Fat ឆាក​ជីវិត​ខ្ពង់ខ្ពស់​តែ​គ្មាន​កូន​បន្ត​វេន​របស់​​ស្ដេច​ល្បែង​ហុងកុង Ch...
  • 2016-04-26 13:11:23
  • ព័ត៌មាន

​ទោះ​បី​ជាទេវតា​​បាន​ប្រទាន​​អាជីព​មួយ​ដែល​គ្មាន​អ្នក​ណា​អាច​វ៉ា​មុខ​បាន តែ​តារា​សម្ដែង​ល្បី​ឈ្មោះ Chow Yun Fat នៅ​តែ​ក្រៀមក្រំ​ដោយ​សារ​គ្មាន​កូន​សូម្បី​មួយ​គ្រាប់​ដើម្បី​បន្ត​វេន។   អាជីព​នៅ​លើ​វិថី​សិល្បៈ   ខុស​ពី​តារា​សម្ដែង​វ័យ​ក្មេង​ដទៃ Chow Yun Fat មាន​ការ​ចាប់​ផ្ដើម​ក្នុង​វិស័យ​សិល្បៈ​ដោយ​មិន​សូវ​មាន​ការ​លំបាក។ ឈប់​រៀន​នៅ​អាយុ ១៧​ឆ្នាំ មុន​ពេល​ចុះ​កុងត្រា​ជាមួយ​ប៉ុស្តិ៍ TVB, Chow Yun Fat បាន​ឆ្លង​កាត់​ការងារ​មួយ​ចំនួន​ដូច​ជា​ចែក​សំបុត្រ យាម​សណ្ឋាគារ និង​បើ​តាក់ស៊ី​ជា​ដើម។ ដោយ​សារ​តែ​មាន​កម្ពស់​ខ្ពស់ (១,៨៥ម) និង​រូប​សម្បត្តិ​សង្ហា Yun Fat ឆាប់​មាន​ឈ្មោះ​បោះ​សំឡេង​នៅ​លើ​កញ្ចក់​ទូរទស្សន៍។   Chow Yun Fat ក្នុង​រឿង "ស្ដេចល្បែង"   ចាប់​ផ្ដើម​លេង​រឿង​តាំង​ពី​ឆ្នាំ ១៩៧៣ តែ​រហូត​ដល់​ឆ្នាំ ១៩៨០ ទើប​តារា​កើត​ឆ្នាំ ១៩៥៥​ល្បី​ឈ្មោះ​ពេល​ចូល​សម្ដែង​ក្នុង​រឿង "The Bund” ឆ្នាំ​១៩៨០ និង "The Smiling, Proud Wanderer” ក្នុង​ឆ្នាំ ១៩៨៤។ មិន​ទាន់​អស់​ចិត្ត​ជាមួយ​នឹង​ជោគជ័យ​ខាង​វិស័យ​ទូរទស្សន៍ Chow ចាប់​ផ្ដើម​វាយលុក​ចូល​វិស័យ​ភាពយន្ត​ខ្នាត​ធំ។ នៅ​ទីនេះ លោក​ចាប់​ផ្ដើម​បន្ត​សាង​កេរ្តិ៍​ឈ្មោះ​ជាមួយ​កម្រង​រឿង "ស្ដេច​ល្បែង" វគ្គ​១​និង​វគ្គ​២។ ឆ្នាំ ១៩៨៥ លោក​ជាប់​ឈ្មោះ​ជា​តារា​សម្ដែង​ឆ្នើម​បំផុត​ក្នុង​កម្មវិធី​ប្រគល់​រង្វាន់ Golden Horse របស់​តៃវ៉ាន់។ គិត​ត្រឹម​ឆ្នាំ ២០០០ លោក​គឺ​ជា​តារា​សម្ដែង​ដែល​ទទួល​បាន​បេក្ខភាព​ច្រើន​ជាង​គេ​​សម្រាប់​ពាន​តារា​សម្ដែង​ឆ្នើម​បំផុត (១៣ដង)។   វាយ​លុក​ទីផ្សារ​ហូលីវូដ     មិន​បញ្ឈប់​ខ្លួន​ត្រឹម​ទីផ្សារ​ក្នុង​ស្រុក Chow Yun Fat ចាប់​ផ្ដើម​បោះ​ជើង​ចូល​ជើង​ចូល​វិស័យ​សិល្បៈ​ហូលីវូដ​ដោយ​សង្ឃឹម​ថា​នឹង​ក្លាយ​ជា​តារា​សម្ដែង​ល្បី​ឈ្មោះ​អន្តរជាតិ។ ដើម្បី​ធ្វើ​សុបិន​នេះ​ក្លាយ​ជា​ការពិត លោក​បាន​ចំណាយ​ពេល​២​ឆ្នាំ​ពេញ​ដើម្បី​សិក្សា​ភាសា​អង់គ្លេស។ មិន​មាន​សំណាង​ដូច​កាល​ចូល​សិល្បៈ​ហុងកុង​ដំបូង រហូត​ដល់​ឆ្នាំ ១៩៩៩ នៅ​ពេល​ដើរ​តួ​ស្ដេច Mongkut ក្នុង​ភាពយន្ត “Anna and the King” ទើប​លោក​ត្រូវ​បាន​គេ​ស្គាល់​ទូលំទូលាយ។ ជោគជ័យ​របស់​ភាពយន្ត​ខាង​លើ​បាន​ជួយ​ឲ្យ​តួ​រឿង “ស្ដេច​ល្បែង” បាន​ចូល​សម្ដែង​ក្នុង​ភាពយន្ត “Pirates of the Caribbean 3” ជាមួយ​តារា​សម្ដែង​ហូលីវូដ Johnny Depp។   ជោគជ័យ​ក្នុង​អាជីព តែបរាជ័យ​រឿង​កូន​ចៅ   Chow Yun Fat និង​ប្រពន្ធដើម   ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ជា​តារា​មិន​សម្បូរ​រឿង​អាស្រូវ Chow Yun Fat រៀប​មង្គល​ការ​២​ដង​នៅ​ក្នុង​ជីវិត​របស់​ខ្លួន។ យ៉ាងណាក៏ដោយ អាពាហ៍ពិពាហ៍​ទី​១​របស់​លោក​និង​តារា​សម្ដែង Candice Yu អូស​បន្លាយ​បាន​ត្រឹម​តែ​៩​ខែ​តែ​ប៉ុណ្ណោះ។ ៦​ឆ្នាំ​ក្រោយ​មក លោក​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​កូន​មហា​សេដ្ឋី​ជនជាតិ​សិង្ហបុរី Jasmine Tan។ រួម​សុខ​រួម​ទុក្ខ​ជាមួយ​គ្នា​ជាង​២០ ឆ្នាំ​តែ​អ្នក​ទាំង​២​នៅ​តែ​រក​កូន​មួយ​គ្រាប់​គ្មាន​បន្ទាប់​ពី​ប្រពន្ធ​របស់ Yun Fat រលូតកូន​កាល​ពី​ឆ្នាំ ១៩៩១។ កាល​ពី​ឆ្នាំ​ទៅ មាន​ព័ត៌មាន​លេច​ឮ​ថា​អ្នក​ទាំង​២​មាន​បំណង​ចង់​ទទួល​ចិញ្ចឹម​កូន​តែ​មក​ដល់​ពេល​នេះ គេ​មិន​ទាន់​ឃើញ​បុត្រ​របស់​តារា​សម្ដែង​នេះ​ឡើយ។     Chow Yun Fat និង​ប្រពន្ធបច្ចុប្បន្ន   ជា​មួយ​នឹង​ចំនួន​ទ្រព្យ​សម្បត្តិ​ឡើង​ដល់​រាប់​រយ​លាន​ដុល្លារ ប៉ុន្តែ​ដោយ​សារ​តែ​គ្មាន​អ្នក​បន្ត​វេន ប្ដី​របស់​សិល្បករ​ជើង​ចាស់​រូប​នេះ បាន​សម្រេច​ចិត្ត​ថា​នឹង​បរិច្ចាគ​ថវិកា ៩៩%​ដើម្បី​ធ្វើ​សប្បុរស​ធម៌​នៅ​ពេល​ខ្លួន​ស្លាប់​ទៅ៕   ចុចអាន៖តើ​លោក​គ្រូ ​ថាង​ចេង​ច្រៀង​បទ​អង់គ្លេស​ដូច​ព្យុះ​ក្នុង​រឿង “ស្ដេច​ស្វា​ស៊ុនអ៊ូខុង” ជា​អ្នក​ណា?   ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖vtc

  • 2015-05-19 13:05:49
  • ជីវិតតារា
មូលហេតុ​ ចូវ យុនហ្វាត និង​ភរិយា​រៀបការ​ជិត​៣០ឆ្នាំ​ហើយ​នៅ​តែ​គ្មាន​កូន មូលហេតុ​ ចូវ យុនហ្វាត និង​ភរិយា​រៀបការ​ជិត​៣០ឆ្នាំ​ហើយ​នៅ​តែ​គ្មាន​កូន
  • 2015-05-19 13:05:49
  • ជីវិតតារា

តារា​សម្ដែង​ហុងកុង Chow Yun Fat និង​ភរិយា Jasmine Tan បាន​សម្រេច​ចិត្ត​មិន​យក​កូន បើ​ទោះ​ជា​​បាន​រៀប​ការ​ជាមួយ​គ្នា​ ២៩ឆ្នាំ​ហើយ​ក្ដី ដែល​មូលហេតុ​នោះ​គឺ​ដោយ​សារ​ ភរិយា​តារា​វ័យ ៦០ឆ្នាំ​រូប​នេះ ធ្លាប់​មាន​កូន​ប៉ុន្តែ​​កូន​នោះ​បាន​ស្លាប់​នៅ​ពេល​សម្រាល។     សារព័ត៌មាន​ Asia One បាន​ចុះ​ផ្សាយ​កាល​ពី​ម្សិលមិញ​ថា កូន​​ដំបូង​របស់​ពួក​គេ​បាន​ស្លាប់​ដោយ​សារ​ទង​ផ្ចិត​រឹត​ក ដែល​ពេល​នោះ​គឺ​នៅ​ឆ្នាំ​១៩៩១។ ហេតុការណ៍​នេះ​គឺ​ជា​រឿង​ដ៏​រន្ធត់​សម្រាប់​ប្រពន្ធ Chow Yun Fat ហើយ​អ្នក​ទាំង​ពីរ​បាន​ចំណាយ​ពេល ៧ឆ្នាំ​ទើប​អាច​បំភ្លេច​រឿង​នេះ​បាន។   តាំង​ពី​ពេល​នោះ​មក តារា​​សម្ដែង​តួ "ទេវតា​ល្បែង" ​រូប​នេះ ក៏​សម្រេច​ចិត្ត​លែង​យក​កូន ព្រោះ​មិន​ចង់​ឲ្យ​ភរិយា​របស់​ខ្លួន​ទទួល​រង​ការ​ឈឺចាប់​បន្ត​ទៀត អំឡុង​ពេល​ពរ​ពោះ និង​សម្រាល​កូន។   បើ​ទោះ​ជា​មិន​មាន​កូន​ម្នាក់​ក្ដី ប៉ុន្តែ​ជា​ច្រើន​ឆ្នាំ​មក​នេះ គូ​ស្នេហ៍​ទាំង​ពីរ​រូប​បាន​រស់​នៅ​ជាមួយ​គ្នា​ប្រកប​ដោយ​សុភមង្គល ៕ ចុចអាន៖តារា​ចិន​ល្បី​ៗ ៦​រូប ដែល​មាន​ប្រពន្ធ​ជា​កំពូល​អ្នក​មាន ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ asiaone

  • 2014-12-04 18:39:52
  • ជីវិតតារា
តារា​ចិន​ល្បី​ៗ ៦​រូប ដែល​មាន​ប្រពន្ធ​ជា​កំពូល​អ្នក​មាន តារា​ចិន​ល្បី​ៗ ៦​រូប ដែល​មាន​ប្រពន្ធ​ជា​កំពូល​អ្នក​មាន
  • 2014-12-04 18:39:52
  • ជីវិតតារា

នៅ​ក្នុង​ខ្សែ​ភាពយន្ត ពួក​គេ​ច្រើន​តែ​ស្រឡាញ់​មនុស្ស​ស្រី​ដែល​មាន​ទ្រព្យ​សម្បត្តិ​ប្រហាក់ប្រហែល ឬ​ក៏​តិច​ជាង​ខ្លួន។ ប៉ុន្តែ​ក្នុង​ជីវិត​ពិត​វិញ តារា​សម្ដែង​ប្រុស​ល្បី​ៗ​ជា​ច្រើន​នាក់​នៅ​ចិន បាន​រៀបការ​ជាមួយ​មនុស្ស​ស្រី​ដែល​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាង​ខ្លួន​ឆ្ងាយ។ ចង់​ដឹង​ថា​ពួក​គេ​ជា​នរណា និង​មាន​ភរិយា​មក​ពី​គ្រួសារ​ជាន់​ខ្ពស់​យ៉ាង​ណា​នោះ សូម​តាមដាន​ខាង​ក្រោម​នេះ​ទាំង​អស់​គ្នា៖     ១. Andy Lau (លីវតឺហួរ) និង Carol Chu     Andy និង Carol បាន​រៀបការ​និង​រស់​នៅ​ជាមួយ​គ្នា​លួចលាក់​ជា​ច្រើន​ឆ្នាំ ដែល​នាំ​ឲ្យ​មាន​ការ​រិះគន់​ជា​ច្រើន​ពី​សំណាក់​មហាជន។ ឪពុក​របស់ Carol គឺ​ជា​អ្នក​ជំនួញ​អចលនទ្រព្យ​ម្នាក់​នៅ​ម៉ាឡេស៊ី ហើយ​ម្ដាយ​របស់​នាង​ក៏​ជា​មនុស្ស​​មាន​មុខ​មាត់​ម្នាក់​ដែរ​ក្នុង​សង្គម ស្រប​ពេល​ដែល​លោក​ពូ​នាង គឺ​ជា​ប្រធាន​ក្រុមហ៊ុន Berija Group ដែល​ជា​ក្រុមហ៊ុន​ធំ​បំផុត​មួយ​នៅ​ប្រទេស​ម៉ាឡេស៊ី។ នៅ​ពេល​ជួប​គ្នា​លើក​ដំបូង (កាល​នោះ Andy មាន​អាយុ ២៤ឆ្នាំ, Carol មាន​អាយុ ១៨ឆ្នាំ) អ្នក​ទាំង​ពីរ​មាន​ឋានៈ​មិន​ស្មើ​គ្នា​ឡើយ ដោយ​កាល​នោះ Andy ទើប​តែ​ល្បី​តិចតួច​ ហើយ​ទ្រព្យ​សម្បត្តិ​ទៀត​សោត​ក៏​មិន​ច្រើន។ តែ​ដោយ​ឥលូវ​នេះ Andy មាន​ទាំង​កេរ្តិ៍ឈ្មោះ មាន​ទាំង​ទ្រព្យ​សម្បត្តិ​ហូរហៀរ អ្នក​ទាំង​ពីរ​អាច​ចាត់​ទុក​ថា​ស្មើ​គ្នា។​   ២. Chow Yun Fat និង Jasmine Tan     Jasmine Tan ភរិយា​របស់​តារា​សម្ដែង Chow Yun Fat គឺ​ជា​កូន​ស្រី​របស់​លោក Jack Tan ដែល​ជា​អ្នក​ជំនួញ​ល្បី​ឈ្មោះ​ម្នាក់​នៅ​សិង្ហបុរី។ បន្ទាប់​ពី​​រៀបការ​ជាមួយ​ប្រពន្ធ​ដើម Candice Yu បាន​មួយ​រយៈ​ខ្លី Chow Yun Fat បាន​កសាង​ជីវិត​ថ្មី​ជាមួយ Jasmine ដែល​ក្រោយ​មក​ភរិយា​របស់​គាត់​ក៏​បាន​ក្លាយ​ជា​អ្នក​គ្រប់គ្រង​មុខ​ជំនួញ​របស់​គាត់។ បើ​ទោះ​ជា​មិន​មាន​កូន ប៉ុន្តែ​គូ​ស្នេហ៍​នេះ​បាន​រស់​នៅ​ជាមួយ​គ្នា​យ៉ាង​រីករាយ​អស់​រយៈ​ពេល ៣០​ឆ្នាំ​មក​ហើយ។ ​ ៣. Donnie Yen (កុំកុំ) និង Cecilia Wang     ស្រដៀង​គ្នា​នឹង Chow Yun Fat ដែរ តារា​ក្បាច់​គុន កុំកុំ បាន​បរាជ័យ​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​ទី​មួយ មុន​នឹង​ជួប​ភរិយា​បច្ចុប្បន្ន​ ឈ្មោះ Cecilia Wang ដែល​ជា​កូន​ស្រី​ថៅកែ​គ្រឿង​អលង្ការ​ធំ​ដុំ​ម្នាក់​នៅ​ទីក្រុង Toronto ប្រទេស​កាណាដា។ មុន​​រៀប​ការ​ជាមួយ កុំកុំ នៅ​ឆ្នាំ​២០០៣ Cecilia មាន​រហស្សនាម​ថា "ព្រះនាង​ពេជ្រ" (Diamond Princess)។   ៤. Daniel Wu និង​ Lisa S     Lisa S ភរិយា​របស់​តារា​សម្ដែង Daniel Wu មិន​ត្រឹម​តែ​ជា​តារា​ម៉ូដែល​ល្បី​ម្នាក់​នោះ​ទេ ប៉ុន្តែ​នាង​មាន​ឪពុក​ចុង​ជា​ថៅកែ​កាស៊ីណូ​ធំ​មួយ​ឈ្មោះ Caesars Palaceនៅ​ទីក្រុង​ Las Vegas សហរដ្ឋ​អាមេរិក។ អ្នក​ទាំង​ពីរ​បាន​រៀប​អាពាហ៍ពិពាហ៍​នឹង​គ្នា​នៅ​អាហ្វ្រិក​ខាង​ត្បូង កាល​ពី​​ឆ្នាំ​២០១០ និង​មាន​កូន​ស្រី​អាយុ​១​ខួប​ម្នាក់​ជាមួយ​គ្នា​ឈ្មោះ Raven។   ៥. Vanness Wu និង Arissa Cheo     តារា​សម្ដែង​តៃវ៉ាន់ Vanness Wu អតីត​សមាជិក​ក្រុម F4 បាន​រៀបការ​ជាមួយ​ភរិយា Arissa Cheo ​ជា​កូន​ស្រី​ក្នុង​គ្រួសារ​សែស្រឡាយ​ចិន និង​ឥណ្ឌូណេស៊ី ដែល​មាន​មុខ​ជំនួញ​ប្រេងកាត​រាប់ពាន់​លាន​ដុល្លារ។ ពួក​គេ​បាន​ជួប​គ្នា​កាល​ពី​ឆ្នាំ​២០០៦ និង​ត្រូវ​បែក​គ្នា​រយៈ​ពេល ៣ឆ្នាំ ដោយ​សារ​គ្រួសារ​ខាង​ស្រី​បដិសេធ។ លុះ​ដល់​ឆ្នាំ​២០១០ ​ចាស់​ទុំ​ផ្ដល់​ឱកាស​ឲ្យ​ពួក​គេ​ម្ដង​ទៀត ហើយ​រហូត​ដល់​ខែ​វិច្ឆិកា ឆ្នាំ​២០១៣ ទើប​ពួក​គេ​បាន​រៀបការ​ជាមួយ​គ្នា​យ៉ាង​អធិកអធម​នៅ​ទីក្រុង Los Angeles។​​   ៦. Lai Lok Yi និង Nicole Lee     នៅ​ខែ​វិច្ឆិកា​ឆ្នាំ​២០១៤​នេះ តារា​សម្ដែង​របស់​ទូរទស្សន៍ TVB Lai Lok Yi និង​អ្នក​ជំនួញ​ស្រី Nicole Lee បាន​រៀបការ​ជាមួយ​គ្នា​យ៉ាង​អធិកអធម។ គ្រួសារ​របស់ Nicole គឺ​ជា​ម្ចាស់​មុខ​ជំនួញ​ជាង ៦៤លាន​ដុល្លារ ផ្នែក​ហាង​កែ​សម្ផស្ស។ បើ​ទោះ​ជា​ Lok Yi បច្ចុប្បន្ន​បាន​ក្លាយ​ជា​តារា​លេចធ្លោ​នៅ​ទូរទស្សន៍ TVB ក្ដី​ប៉ុន្តែ​ បើ​ប្រៀបធៀប​លើ​ហិរញ្ញវត្ថុ​ពួក​គេ​នៅ​តែ​មាន​គម្លាត​ខុស​គ្នា​ឆ្ងាយ។ Lok Yi មិន​ដែល​ខ្វល់ខ្វាយ​ពី​​ពាក្យ​ខ្សឹបខ្សៀវ​មិន​ល្អ​ចំពោះ​អាពាហ៍ពិពាហ៍​របស់​គេ​នោះ​ទេ និង​បាន​និយាយ​ថា "ពួក​យើង​មិន​មាន​បញ្ហា​អ្វី​ទេ។ ដរាប​ណា​ប្រពន្ធ​ខ្ញុំ និង​សាច់ថ្លៃ​យោគយល់ ខ្ញុំ​មាន​តែ​ខិតខំ​ប្រឹងប្រែង​ធ្វើការ​ ដើម្បី​កាត់​បន្ថយ​ភាព​ខុស​គ្នា​នៃ​ហិរញ្ញវត្ថុ​របស់​ពួក​យើង"៕​   អានអត្ថបទ៖គូ​ស្នេហ៍​តារា​ល្បី​កូរ៉េ​ប្រចាំ​ឆ្នាំ​២០១៤ ទាំង ១២​គូ មើល​ទៅ​មួយ​គូ​ណា​សម​គ្នា​ជាង​គេ? ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ jaynestars

  • 2016-10-18 17:07:22
  • ព័ត៌មាន
លេច​មុខ​អ្នក​ស្នង​មរតក​ជិត​១៨០លាន​ដុល្លារ​របស់ Chow Yun Fat

បណ្ដាញ​ព័ត៌មាន​ចិន​បាន​ឲ្យ​ដឹង​ថា បុរស​សង្ហា​ដែល​លេច​មុខ​ជាមួយ​ប្ដី​ប្រពន្ធ​តារា​សម្ដែង​ល្បី​ឈ្មោះ Chow Yun Fat កាល​ពី​ពេល​ថ្មី​ៗ​នេះ គឺ​ជា​កូន​ចិញ្ចឹម​របស់​អ្នក​ទាំង​២ ហើយ​ក៏​ជា​អ្នក​ស្នង​មរតក​រាប់​រយ​លាន​ដុល្លារ​ផង​ដែរ។     កាល​ពី​យប់​ថ្ងៃ​ទី​១៦​ខែ​តុលា​មុន​នេះ រូបភាព​របស់​ប្ដី​ប្រពន្ធ​តារា​សម្ដែង​ជួរ​មុខ Chow Yun Fat ព្រម​ទាំង​បុរស​វ័យ​ក្មេង​ម្នាក់​កំពុង​ទទួល​ទាន​អាហារ​ក្នុង​ភោជនីយដ្ឋាន​មួយ​ត្រូវ​បាន​បណ្ដាញ​ព័ត៌មាន Oriental ផ្ដិត​បាន​។ ប្រភព​នេះ​បាន​ឲ្យ​ដឹង​ថា​បុរស​ដែល​មាន​កម្ពស់​ខ្ពស់ និង​សម្បុរ​ស​នេះ​គឺ​ជា​កូន​ចិញ្ចឹម​របស់​តួ​រឿង "ស្ដេច​ល្បែង" ​ដែល​ត្រូវ​បាន​យក​មក​ចិញ្ចឹម​បីបាច់​តាំង​ពី​មិន​ទាន់​បើក​ភ្នែក​ម្ល៉េះ។ តារា​អាយុ​៦១​ឆ្នាំ​បាន​សុំ​កូន​នេះ​មក​ចិញ្ចឹម​កាល​ពី​១៨​ឆ្នាំ​មុន។   ដោយ​សារ​តែ​មិន​ចង់​ឲ្យ​គេ​ចាប់​អារម្មណ៍ កូន​ប្រុស​របស់ Chow Yun Fat ត្រូវ​បាន​បញ្ជូន​ទៅ​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី​តាំង​ពី​ក្មេង។ តាម​នោះ​ដែរ ប្រុស​ស្អាត​នេះ​ក៏​ជា​អ្នក​ស្នង​មរតក​ទ្រព្យ​សម្បត្តិ ១២០០​លាន​យាន់(១៧៨​លាន​ដុល្លារ) របស់​កំពូល​តារា​សម្ដែង​ហុងកុង​ផង​ដែរ។               ចុចអាន៖បង​ប្រុស​របស់​ត្រចៀកកាំ​គឺ​ជា​កំពូល​មហាសេដ្ឋី​នៅ​ខេត្ត Anhui ប្រទេស​ចិន   ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖ngoisao

  • 2016-10-05 17:27:13
  • ព័ត៌មាន
Chow Yun Fat ចាស់ និង​ខ្សោយ​ជាង​មុន​ខ្លាំង លែង​គិត​រឿង​ថត​ភាពយន្ត

មាន​វត្តមាន​នៅ​លើ​ផ្លូវ​នា​ពេល​ថ្មីៗ​នេះ កំពូល​តារា​សម្ដែង​ហុងកុង Chow Yun Fat ហាក់មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង។ លោក​ទទួល​ស្គាល់​ថា​ខ្លួន​លែង​រវីរវល់​នឹង​ការ​ថត​រឿង​ទៀត​ហើយ។     កាល​ពី​ថ្ងៃ​ទី​៤​ខែ​តុលា​កន្លង​ទៅ​នេះ តារា​សម្ដែង​ល្បី​ឈ្មោះ​ចិន Chow Yun Fat ព្រម​ទាំង​ប្រពន្ធ​បាន​បង្ហាញ​ខ្លួន​នៅ​លើ​ផ្លូវ​ទីក្រុង​ហុងកុង។ បណ្ដាញ​ព័ត៌មាន Phoenix បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​វ័យ​៦១​ឆ្នាំ តួ​រឿង "ស្ដេច​ល្បែង" មើល​ទៅ​ចាស់ និង​ខ្សោយ​ជាង​មុន​ច្រើន។ លោក​នៅ​តែ​រីករាយ​នៅ​ពេល​អ្នក​គាំទ្រ​ស្គាល់​លោក។   នៅ​ក្នុង​បទសម្ភាសន៍​មួយ​កាល​ពី​ថ្ងៃ​ទី​៣​ខែ​តុលា Chow Yun Fat បាន​ទទួល​ស្គាល់​ថា​ខ្លួន​លែង​គិត​រឿង​ថត​ភាពយន្ត​ទៀត​ហើយ​ព្រោះ​អាយុ​កាន់​តែ​ច្រើន។ "ខ្ញុំ​ចាស់​ហើយ វិស័យ​ភាពយន្ត​ហុងកុង​ត្រូវ​ការ​មនុស្ស​ក្មេង​ដើម្បី​ផ្លាស់​ប្ដូរ​ឈាម។ រាល់​ពេល​ដែល​អ្នក​ដឹក​នាំ​សម្ដែង​អញ្ជើញ​ម្ដង​ៗ​សុទ្ធ​តែ​ត្រូវ​រក​តួ​ដែល​ត្រូវ​នឹង​អាយុ​របស់​ខ្ញុំ។ សុខភាព​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​របស់​ខ្ញុំ​មិន​សូវ​​អំណោយ​ផល​នោះ​ទេ។ អ្វី​ក៏​ត្រូវ​មាន​ដែន​កំណត់​របស់​វា​ដែរ។ ខ្ញុំ​ចេះ​ប្រមាណ​កម្លាំង​ខ្លួន​ឯង"។ តារា​កើត​ឆ្នាំ​១៩៥៥​ឲ្យ​ដឹង។ ភាពយន្ត​ចុងក្រោយ​ដែល​តួ​ប្រុស​នេះ​ចូល​រួម​សម្ដែង​គឺ​ភាពយន្ត "Cold War” វគ្គ​២៕       ចុចអាន៖ប្រពន្ធ​លី តឺហួរ​សម្រាល​កូន​ប្រុស​ដំបូង​នៅ​អាយុ​៥០​ឆ្នាំ   ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖zing

  • 2016-07-21 15:53:39
  • ព័ត៌មាន
Chow Yun Fat ប្រកាស​លែង​ទទួល​ថត​រឿង​ពី​ពេល​នេះ​ដល់​ដាច់​ឆ្នាំ

កំពូល​តារា​សម្ដែង​ចិន Chow Yun Fat នឹង​ដក​ខ្លួន​ចេញ​ពី​វិស័យ​ភាពយន្ត​ជា​បណ្ដោះ​អាសន្ន​ដើម្បី​មាន​ពេល​ច្រើន​ជាង​សម្រាប់​លំហែ​កាយ។     សិល្បករ​ជើង​ចាស់​របស់​ចិន តារា​សម្ដែង Chow Yun Fat ថ្មី​ៗ​នេះ​ទើប​តែ​ប្រកាស​ថា​លោក​នឹង​សម្រាក​ពី​ការ​សម្ដែង​សិន​នៅ​ក្នុង​ឆ្នាំ​នេះ។ តួ​រឿង "ស្ដេច​ល្បែង" បាន​ប្រាប់​ទៅ​កាន់​បណ្ដាញ​ព័ត៌មាន​របស់​ហុងកុង​ថា​ខ្លួន​នឹង​មិន​ទទួល​ថត​ភាពយន្ត​ណា​ទាំង​អស់​ចាប់​ពី​ពេល​នេះ​ដល់​បំណាច់​ឆ្នាំ ដោយ​លោក​ចង់​មាន​ពេល​សម្រាក​ឲ្យ​បាន​ច្រើន។ គួរ​បញ្ជាក់​ផង​ដែរ​ថា តារា​សម្ដែង​វ័យ​៦១​ឆ្នាំ​រូប​នេះ​បាន​ត្រលប់​ចូល​ក្នុង​វិស័យ​ភាពយន្ត​ហុងកុង​វិញ​ក្នុង​ឆ្នាំ ២០១៣​បន្ទាប់​ពី​សម្ដែង​រឿង​នៅ​ចិន​ដីគោក​និង​ហូលីវូដ​អស់​រយៈពេល​៣០​ឆ្នាំ៕   ចុចអាន៖Chow Yun Fat និង​ប្រពន្ធ​តម្រង់​ជួរ​ទិញ​សំបុត្រ​ចូល​មើល​ភាពយន្ត​​ខ្លួន​ឯង   ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖jaynestars

  • 2016-07-18 17:17:17
  • ព័ត៌មាន
Chow Yun Fat និង​ប្រពន្ធ​តម្រង់​ជួរ​ទិញ​សំបុត្រ​ចូល​មើល​ភាពយន្ត​​ខ្លួន​ឯង

សិល្បករ​ជើង​ចាស់​របស់​ចិន តារា​សម្ដែង​ប្រុស Chow Yun Fat ព្រម​ទាំង​ភរិយា​របស់​ខ្លួន​បាន​ចំណាយ​ពេល​វេលា​ដ៏​ផ្អែមល្ហែម​នៅ​ក្បែរ​គ្នា​មើល​កុន​នា​ពេល​ថ្មី​ៗ​នេះ។     កាល​ពី​ព្រហស្បតិ៍​ទី​១៤ ខែ​កក្កដា​មុន​នេះ កំពូល​តារា​សម្ដែង​ចិន Chow Yun Fat ព្រម​ទាំង​ប្រពន្ធ​របស់​ខ្លួន អ្នក​ស្រី Jasmine ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ឈរ​តម្រង់​ជួរ​ដើម្បី​ទិញ​សំបុត្រ​ចូល​មើល​ភាពយន្ត​នៅ​ក្នុង​ទីក្រុង​ហុងកុង។ ភាពយន្ត​ដែល​គូ​ស្នេហ៍​នេះ​ចូល​មើល​នោះ​គឺ​រឿង "Cold War 2” ហើយ​វា​ក៏​ជា​ស្នាដៃ​របស់​សិល្បករ​វ័យ​៦១​ឆ្នាំ​នេះ​ផង​ដែរ។ "Cold War 2” ប្រមូល​ផ្ដុំ​ទៅ​ដោយ​សុទ្ធ​តែ​តារា​ជួរ​មុខ​របស់​ហុងកុង​ដូច​ជា Aaron Kwok, Tony Leungនិង Chow Yun Fat ផ្ទាល់​តែ​ម្ដង។ ជាមួយ​គ្នា​នេះ​ដែរ តួ​រឿង "A Better Tomorrow” ត្រូវ​បាន​អ្នក​គាំទ្រ​ចោមរោម​សុំ​ថត​រូប​និង​ហត្ថលេខា​យ៉ាង​ច្រើន​កុះករ​នៅ​ពេល​ពួក​គេ​ដឹង​ថា​លោក​មាន​វត្តមាន​នៅ​ទី​នេះ៕         ចុចអាន៖អតីត​សមាជិក EXO ២រូប​ជាប់​ជា​តារា​ប្រុស​​ចិន​ល្បី​បំផុត​ពាក់​កណ្ដាល​ឆ្នាំ​២០១៦ ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖shanghaiist

  • 2016-07-04 15:44:24
  • ព័ត៌មាន
Chow Yun Fat ស្លៀក​ពាក់​ដូចនិនចា​ពេល​ជិះ​រថភ្លើង

បើ​ទោះ​បី​ជា​មាន​លុយ​ចាយ​រាប់​មិន​អស់ តែ​កំពូល​តារា​សម្ដែង​ហុងកុង Chow Yun Fat នៅ​តែ​ជ្រើស​យក​យាន​ជំនិះ​សាធារណៈ​ដើម្បី​ធ្វើ​ដំណើរ​ជា​ប្រចាំ។     ព្រឹក​ថ្ងៃ​ទី ១​ខែ​កក្កដា ក្រុម​អ្នក​ប្រមាញ់​រូបថត​បាន​ប្រទះ​ឃើញ​តារា​សម្ដែង​ល្បី​ឈ្មោះ Chow Yun Fat នៅ​តំបន់ Causeway Bay ក្នុង​ទីក្រុង​ហុងកុង។ តួ​រឿង "ស្ដេច​ល្បែង" ស្លៀក​ពាក់​ខ្មៅ​​​និង​គ្រប​ពី​ក្បាល​ដល់​ចុង​ជើង​ធ្វើ​ឲ្យ​អ្នក​ដំណើរ​ដទៃ​ទៀត​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង។ បើ​ទោះ​បី​ជា​ខ្លួន​ជា​តារា​មួយ​ក្នុង​ចំណោម​តារា​ដែល​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាង​គេ​នៅ​ហុងកុង​ក៏​ដោយ តែ​សិល្បករ​អាយុ ៦១​ឆ្នាំ​មិន​ដែល​ជួល​តៃកុង​ឡាន​ឬ​បើក​រថយន្ត​ថ្លៃ​នោះ​ទេ ពោល​គឺ​លោក​រមែង​តែងតែ​ប្រើ​យាន​ជំនិះ​សាធារណៈ​រហូត៕           ចុចអាន៖Angelababy​ និង​ប្ដី​តែង​ខ្លួន​សង្ហា​​ដូច​កំលោះ​ក្រមុំ ក្នុង​ថ្ងៃ​មើល​ការ​បង្ហាញ​ម៉ូដ   ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖ngoisao

  • 2016-04-26 13:11:23
  • ព័ត៌មាន
ឆាក​ជីវិត​ខ្ពង់ខ្ពស់​តែ​គ្មាន​កូន​បន្ត​វេន​របស់​​ស្ដេច​ល្បែង​ហុងកុង Chow Yun Fat

​ទោះ​បី​ជាទេវតា​​បាន​ប្រទាន​​អាជីព​មួយ​ដែល​គ្មាន​អ្នក​ណា​អាច​វ៉ា​មុខ​បាន តែ​តារា​សម្ដែង​ល្បី​ឈ្មោះ Chow Yun Fat នៅ​តែ​ក្រៀមក្រំ​ដោយ​សារ​គ្មាន​កូន​សូម្បី​មួយ​គ្រាប់​ដើម្បី​បន្ត​វេន។   អាជីព​នៅ​លើ​វិថី​សិល្បៈ   ខុស​ពី​តារា​សម្ដែង​វ័យ​ក្មេង​ដទៃ Chow Yun Fat មាន​ការ​ចាប់​ផ្ដើម​ក្នុង​វិស័យ​សិល្បៈ​ដោយ​មិន​សូវ​មាន​ការ​លំបាក។ ឈប់​រៀន​នៅ​អាយុ ១៧​ឆ្នាំ មុន​ពេល​ចុះ​កុងត្រា​ជាមួយ​ប៉ុស្តិ៍ TVB, Chow Yun Fat បាន​ឆ្លង​កាត់​ការងារ​មួយ​ចំនួន​ដូច​ជា​ចែក​សំបុត្រ យាម​សណ្ឋាគារ និង​បើ​តាក់ស៊ី​ជា​ដើម។ ដោយ​សារ​តែ​មាន​កម្ពស់​ខ្ពស់ (១,៨៥ម) និង​រូប​សម្បត្តិ​សង្ហា Yun Fat ឆាប់​មាន​ឈ្មោះ​បោះ​សំឡេង​នៅ​លើ​កញ្ចក់​ទូរទស្សន៍។   Chow Yun Fat ក្នុង​រឿង "ស្ដេចល្បែង"   ចាប់​ផ្ដើម​លេង​រឿង​តាំង​ពី​ឆ្នាំ ១៩៧៣ តែ​រហូត​ដល់​ឆ្នាំ ១៩៨០ ទើប​តារា​កើត​ឆ្នាំ ១៩៥៥​ល្បី​ឈ្មោះ​ពេល​ចូល​សម្ដែង​ក្នុង​រឿង "The Bund” ឆ្នាំ​១៩៨០ និង "The Smiling, Proud Wanderer” ក្នុង​ឆ្នាំ ១៩៨៤។ មិន​ទាន់​អស់​ចិត្ត​ជាមួយ​នឹង​ជោគជ័យ​ខាង​វិស័យ​ទូរទស្សន៍ Chow ចាប់​ផ្ដើម​វាយលុក​ចូល​វិស័យ​ភាពយន្ត​ខ្នាត​ធំ។ នៅ​ទីនេះ លោក​ចាប់​ផ្ដើម​បន្ត​សាង​កេរ្តិ៍​ឈ្មោះ​ជាមួយ​កម្រង​រឿង "ស្ដេច​ល្បែង" វគ្គ​១​និង​វគ្គ​២។ ឆ្នាំ ១៩៨៥ លោក​ជាប់​ឈ្មោះ​ជា​តារា​សម្ដែង​ឆ្នើម​បំផុត​ក្នុង​កម្មវិធី​ប្រគល់​រង្វាន់ Golden Horse របស់​តៃវ៉ាន់។ គិត​ត្រឹម​ឆ្នាំ ២០០០ លោក​គឺ​ជា​តារា​សម្ដែង​ដែល​ទទួល​បាន​បេក្ខភាព​ច្រើន​ជាង​គេ​​សម្រាប់​ពាន​តារា​សម្ដែង​ឆ្នើម​បំផុត (១៣ដង)។   វាយ​លុក​ទីផ្សារ​ហូលីវូដ     មិន​បញ្ឈប់​ខ្លួន​ត្រឹម​ទីផ្សារ​ក្នុង​ស្រុក Chow Yun Fat ចាប់​ផ្ដើម​បោះ​ជើង​ចូល​ជើង​ចូល​វិស័យ​សិល្បៈ​ហូលីវូដ​ដោយ​សង្ឃឹម​ថា​នឹង​ក្លាយ​ជា​តារា​សម្ដែង​ល្បី​ឈ្មោះ​អន្តរជាតិ។ ដើម្បី​ធ្វើ​សុបិន​នេះ​ក្លាយ​ជា​ការពិត លោក​បាន​ចំណាយ​ពេល​២​ឆ្នាំ​ពេញ​ដើម្បី​សិក្សា​ភាសា​អង់គ្លេស។ មិន​មាន​សំណាង​ដូច​កាល​ចូល​សិល្បៈ​ហុងកុង​ដំបូង រហូត​ដល់​ឆ្នាំ ១៩៩៩ នៅ​ពេល​ដើរ​តួ​ស្ដេច Mongkut ក្នុង​ភាពយន្ត “Anna and the King” ទើប​លោក​ត្រូវ​បាន​គេ​ស្គាល់​ទូលំទូលាយ។ ជោគជ័យ​របស់​ភាពយន្ត​ខាង​លើ​បាន​ជួយ​ឲ្យ​តួ​រឿង “ស្ដេច​ល្បែង” បាន​ចូល​សម្ដែង​ក្នុង​ភាពយន្ត “Pirates of the Caribbean 3” ជាមួយ​តារា​សម្ដែង​ហូលីវូដ Johnny Depp។   ជោគជ័យ​ក្នុង​អាជីព តែបរាជ័យ​រឿង​កូន​ចៅ   Chow Yun Fat និង​ប្រពន្ធដើម   ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ជា​តារា​មិន​សម្បូរ​រឿង​អាស្រូវ Chow Yun Fat រៀប​មង្គល​ការ​២​ដង​នៅ​ក្នុង​ជីវិត​របស់​ខ្លួន។ យ៉ាងណាក៏ដោយ អាពាហ៍ពិពាហ៍​ទី​១​របស់​លោក​និង​តារា​សម្ដែង Candice Yu អូស​បន្លាយ​បាន​ត្រឹម​តែ​៩​ខែ​តែ​ប៉ុណ្ណោះ។ ៦​ឆ្នាំ​ក្រោយ​មក លោក​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​កូន​មហា​សេដ្ឋី​ជនជាតិ​សិង្ហបុរី Jasmine Tan។ រួម​សុខ​រួម​ទុក្ខ​ជាមួយ​គ្នា​ជាង​២០ ឆ្នាំ​តែ​អ្នក​ទាំង​២​នៅ​តែ​រក​កូន​មួយ​គ្រាប់​គ្មាន​បន្ទាប់​ពី​ប្រពន្ធ​របស់ Yun Fat រលូតកូន​កាល​ពី​ឆ្នាំ ១៩៩១។ កាល​ពី​ឆ្នាំ​ទៅ មាន​ព័ត៌មាន​លេច​ឮ​ថា​អ្នក​ទាំង​២​មាន​បំណង​ចង់​ទទួល​ចិញ្ចឹម​កូន​តែ​មក​ដល់​ពេល​នេះ គេ​មិន​ទាន់​ឃើញ​បុត្រ​របស់​តារា​សម្ដែង​នេះ​ឡើយ។     Chow Yun Fat និង​ប្រពន្ធបច្ចុប្បន្ន   ជា​មួយ​នឹង​ចំនួន​ទ្រព្យ​សម្បត្តិ​ឡើង​ដល់​រាប់​រយ​លាន​ដុល្លារ ប៉ុន្តែ​ដោយ​សារ​តែ​គ្មាន​អ្នក​បន្ត​វេន ប្ដី​របស់​សិល្បករ​ជើង​ចាស់​រូប​នេះ បាន​សម្រេច​ចិត្ត​ថា​នឹង​បរិច្ចាគ​ថវិកា ៩៩%​ដើម្បី​ធ្វើ​សប្បុរស​ធម៌​នៅ​ពេល​ខ្លួន​ស្លាប់​ទៅ៕   ចុចអាន៖តើ​លោក​គ្រូ ​ថាង​ចេង​ច្រៀង​បទ​អង់គ្លេស​ដូច​ព្យុះ​ក្នុង​រឿង “ស្ដេច​ស្វា​ស៊ុនអ៊ូខុង” ជា​អ្នក​ណា?   ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖vtc

  • 2015-05-19 13:05:49
  • ជីវិតតារា
មូលហេតុ​ ចូវ យុនហ្វាត និង​ភរិយា​រៀបការ​ជិត​៣០ឆ្នាំ​ហើយ​នៅ​តែ​គ្មាន​កូន

តារា​សម្ដែង​ហុងកុង Chow Yun Fat និង​ភរិយា Jasmine Tan បាន​សម្រេច​ចិត្ត​មិន​យក​កូន បើ​ទោះ​ជា​​បាន​រៀប​ការ​ជាមួយ​គ្នា​ ២៩ឆ្នាំ​ហើយ​ក្ដី ដែល​មូលហេតុ​នោះ​គឺ​ដោយ​សារ​ ភរិយា​តារា​វ័យ ៦០ឆ្នាំ​រូប​នេះ ធ្លាប់​មាន​កូន​ប៉ុន្តែ​​កូន​នោះ​បាន​ស្លាប់​នៅ​ពេល​សម្រាល។     សារព័ត៌មាន​ Asia One បាន​ចុះ​ផ្សាយ​កាល​ពី​ម្សិលមិញ​ថា កូន​​ដំបូង​របស់​ពួក​គេ​បាន​ស្លាប់​ដោយ​សារ​ទង​ផ្ចិត​រឹត​ក ដែល​ពេល​នោះ​គឺ​នៅ​ឆ្នាំ​១៩៩១។ ហេតុការណ៍​នេះ​គឺ​ជា​រឿង​ដ៏​រន្ធត់​សម្រាប់​ប្រពន្ធ Chow Yun Fat ហើយ​អ្នក​ទាំង​ពីរ​បាន​ចំណាយ​ពេល ៧ឆ្នាំ​ទើប​អាច​បំភ្លេច​រឿង​នេះ​បាន។   តាំង​ពី​ពេល​នោះ​មក តារា​​សម្ដែង​តួ "ទេវតា​ល្បែង" ​រូប​នេះ ក៏​សម្រេច​ចិត្ត​លែង​យក​កូន ព្រោះ​មិន​ចង់​ឲ្យ​ភរិយា​របស់​ខ្លួន​ទទួល​រង​ការ​ឈឺចាប់​បន្ត​ទៀត អំឡុង​ពេល​ពរ​ពោះ និង​សម្រាល​កូន។   បើ​ទោះ​ជា​មិន​មាន​កូន​ម្នាក់​ក្ដី ប៉ុន្តែ​ជា​ច្រើន​ឆ្នាំ​មក​នេះ គូ​ស្នេហ៍​ទាំង​ពីរ​រូប​បាន​រស់​នៅ​ជាមួយ​គ្នា​ប្រកប​ដោយ​សុភមង្គល ៕ ចុចអាន៖តារា​ចិន​ល្បី​ៗ ៦​រូប ដែល​មាន​ប្រពន្ធ​ជា​កំពូល​អ្នក​មាន ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ asiaone

  • 2014-12-04 18:39:52
  • ជីវិតតារា
តារា​ចិន​ល្បី​ៗ ៦​រូប ដែល​មាន​ប្រពន្ធ​ជា​កំពូល​អ្នក​មាន

នៅ​ក្នុង​ខ្សែ​ភាពយន្ត ពួក​គេ​ច្រើន​តែ​ស្រឡាញ់​មនុស្ស​ស្រី​ដែល​មាន​ទ្រព្យ​សម្បត្តិ​ប្រហាក់ប្រហែល ឬ​ក៏​តិច​ជាង​ខ្លួន។ ប៉ុន្តែ​ក្នុង​ជីវិត​ពិត​វិញ តារា​សម្ដែង​ប្រុស​ល្បី​ៗ​ជា​ច្រើន​នាក់​នៅ​ចិន បាន​រៀបការ​ជាមួយ​មនុស្ស​ស្រី​ដែល​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាង​ខ្លួន​ឆ្ងាយ។ ចង់​ដឹង​ថា​ពួក​គេ​ជា​នរណា និង​មាន​ភរិយា​មក​ពី​គ្រួសារ​ជាន់​ខ្ពស់​យ៉ាង​ណា​នោះ សូម​តាមដាន​ខាង​ក្រោម​នេះ​ទាំង​អស់​គ្នា៖     ១. Andy Lau (លីវតឺហួរ) និង Carol Chu     Andy និង Carol បាន​រៀបការ​និង​រស់​នៅ​ជាមួយ​គ្នា​លួចលាក់​ជា​ច្រើន​ឆ្នាំ ដែល​នាំ​ឲ្យ​មាន​ការ​រិះគន់​ជា​ច្រើន​ពី​សំណាក់​មហាជន។ ឪពុក​របស់ Carol គឺ​ជា​អ្នក​ជំនួញ​អចលនទ្រព្យ​ម្នាក់​នៅ​ម៉ាឡេស៊ី ហើយ​ម្ដាយ​របស់​នាង​ក៏​ជា​មនុស្ស​​មាន​មុខ​មាត់​ម្នាក់​ដែរ​ក្នុង​សង្គម ស្រប​ពេល​ដែល​លោក​ពូ​នាង គឺ​ជា​ប្រធាន​ក្រុមហ៊ុន Berija Group ដែល​ជា​ក្រុមហ៊ុន​ធំ​បំផុត​មួយ​នៅ​ប្រទេស​ម៉ាឡេស៊ី។ នៅ​ពេល​ជួប​គ្នា​លើក​ដំបូង (កាល​នោះ Andy មាន​អាយុ ២៤ឆ្នាំ, Carol មាន​អាយុ ១៨ឆ្នាំ) អ្នក​ទាំង​ពីរ​មាន​ឋានៈ​មិន​ស្មើ​គ្នា​ឡើយ ដោយ​កាល​នោះ Andy ទើប​តែ​ល្បី​តិចតួច​ ហើយ​ទ្រព្យ​សម្បត្តិ​ទៀត​សោត​ក៏​មិន​ច្រើន។ តែ​ដោយ​ឥលូវ​នេះ Andy មាន​ទាំង​កេរ្តិ៍ឈ្មោះ មាន​ទាំង​ទ្រព្យ​សម្បត្តិ​ហូរហៀរ អ្នក​ទាំង​ពីរ​អាច​ចាត់​ទុក​ថា​ស្មើ​គ្នា។​   ២. Chow Yun Fat និង Jasmine Tan     Jasmine Tan ភរិយា​របស់​តារា​សម្ដែង Chow Yun Fat គឺ​ជា​កូន​ស្រី​របស់​លោក Jack Tan ដែល​ជា​អ្នក​ជំនួញ​ល្បី​ឈ្មោះ​ម្នាក់​នៅ​សិង្ហបុរី។ បន្ទាប់​ពី​​រៀបការ​ជាមួយ​ប្រពន្ធ​ដើម Candice Yu បាន​មួយ​រយៈ​ខ្លី Chow Yun Fat បាន​កសាង​ជីវិត​ថ្មី​ជាមួយ Jasmine ដែល​ក្រោយ​មក​ភរិយា​របស់​គាត់​ក៏​បាន​ក្លាយ​ជា​អ្នក​គ្រប់គ្រង​មុខ​ជំនួញ​របស់​គាត់។ បើ​ទោះ​ជា​មិន​មាន​កូន ប៉ុន្តែ​គូ​ស្នេហ៍​នេះ​បាន​រស់​នៅ​ជាមួយ​គ្នា​យ៉ាង​រីករាយ​អស់​រយៈ​ពេល ៣០​ឆ្នាំ​មក​ហើយ។ ​ ៣. Donnie Yen (កុំកុំ) និង Cecilia Wang     ស្រដៀង​គ្នា​នឹង Chow Yun Fat ដែរ តារា​ក្បាច់​គុន កុំកុំ បាន​បរាជ័យ​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​ទី​មួយ មុន​នឹង​ជួប​ភរិយា​បច្ចុប្បន្ន​ ឈ្មោះ Cecilia Wang ដែល​ជា​កូន​ស្រី​ថៅកែ​គ្រឿង​អលង្ការ​ធំ​ដុំ​ម្នាក់​នៅ​ទីក្រុង Toronto ប្រទេស​កាណាដា។ មុន​​រៀប​ការ​ជាមួយ កុំកុំ នៅ​ឆ្នាំ​២០០៣ Cecilia មាន​រហស្សនាម​ថា "ព្រះនាង​ពេជ្រ" (Diamond Princess)។   ៤. Daniel Wu និង​ Lisa S     Lisa S ភរិយា​របស់​តារា​សម្ដែង Daniel Wu មិន​ត្រឹម​តែ​ជា​តារា​ម៉ូដែល​ល្បី​ម្នាក់​នោះ​ទេ ប៉ុន្តែ​នាង​មាន​ឪពុក​ចុង​ជា​ថៅកែ​កាស៊ីណូ​ធំ​មួយ​ឈ្មោះ Caesars Palaceនៅ​ទីក្រុង​ Las Vegas សហរដ្ឋ​អាមេរិក។ អ្នក​ទាំង​ពីរ​បាន​រៀប​អាពាហ៍ពិពាហ៍​នឹង​គ្នា​នៅ​អាហ្វ្រិក​ខាង​ត្បូង កាល​ពី​​ឆ្នាំ​២០១០ និង​មាន​កូន​ស្រី​អាយុ​១​ខួប​ម្នាក់​ជាមួយ​គ្នា​ឈ្មោះ Raven។   ៥. Vanness Wu និង Arissa Cheo     តារា​សម្ដែង​តៃវ៉ាន់ Vanness Wu អតីត​សមាជិក​ក្រុម F4 បាន​រៀបការ​ជាមួយ​ភរិយា Arissa Cheo ​ជា​កូន​ស្រី​ក្នុង​គ្រួសារ​សែស្រឡាយ​ចិន និង​ឥណ្ឌូណេស៊ី ដែល​មាន​មុខ​ជំនួញ​ប្រេងកាត​រាប់ពាន់​លាន​ដុល្លារ។ ពួក​គេ​បាន​ជួប​គ្នា​កាល​ពី​ឆ្នាំ​២០០៦ និង​ត្រូវ​បែក​គ្នា​រយៈ​ពេល ៣ឆ្នាំ ដោយ​សារ​គ្រួសារ​ខាង​ស្រី​បដិសេធ។ លុះ​ដល់​ឆ្នាំ​២០១០ ​ចាស់​ទុំ​ផ្ដល់​ឱកាស​ឲ្យ​ពួក​គេ​ម្ដង​ទៀត ហើយ​រហូត​ដល់​ខែ​វិច្ឆិកា ឆ្នាំ​២០១៣ ទើប​ពួក​គេ​បាន​រៀបការ​ជាមួយ​គ្នា​យ៉ាង​អធិកអធម​នៅ​ទីក្រុង Los Angeles។​​   ៦. Lai Lok Yi និង Nicole Lee     នៅ​ខែ​វិច្ឆិកា​ឆ្នាំ​២០១៤​នេះ តារា​សម្ដែង​របស់​ទូរទស្សន៍ TVB Lai Lok Yi និង​អ្នក​ជំនួញ​ស្រី Nicole Lee បាន​រៀបការ​ជាមួយ​គ្នា​យ៉ាង​អធិកអធម។ គ្រួសារ​របស់ Nicole គឺ​ជា​ម្ចាស់​មុខ​ជំនួញ​ជាង ៦៤លាន​ដុល្លារ ផ្នែក​ហាង​កែ​សម្ផស្ស។ បើ​ទោះ​ជា​ Lok Yi បច្ចុប្បន្ន​បាន​ក្លាយ​ជា​តារា​លេចធ្លោ​នៅ​ទូរទស្សន៍ TVB ក្ដី​ប៉ុន្តែ​ បើ​ប្រៀបធៀប​លើ​ហិរញ្ញវត្ថុ​ពួក​គេ​នៅ​តែ​មាន​គម្លាត​ខុស​គ្នា​ឆ្ងាយ។ Lok Yi មិន​ដែល​ខ្វល់ខ្វាយ​ពី​​ពាក្យ​ខ្សឹបខ្សៀវ​មិន​ល្អ​ចំពោះ​អាពាហ៍ពិពាហ៍​របស់​គេ​នោះ​ទេ និង​បាន​និយាយ​ថា "ពួក​យើង​មិន​មាន​បញ្ហា​អ្វី​ទេ។ ដរាប​ណា​ប្រពន្ធ​ខ្ញុំ និង​សាច់ថ្លៃ​យោគយល់ ខ្ញុំ​មាន​តែ​ខិតខំ​ប្រឹងប្រែង​ធ្វើការ​ ដើម្បី​កាត់​បន្ថយ​ភាព​ខុស​គ្នា​នៃ​ហិរញ្ញវត្ថុ​របស់​ពួក​យើង"៕​   អានអត្ថបទ៖គូ​ស្នេហ៍​តារា​ល្បី​កូរ៉េ​ប្រចាំ​ឆ្នាំ​២០១៤ ទាំង ១២​គូ មើល​ទៅ​មួយ​គូ​ណា​សម​គ្នា​ជាង​គេ? ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ jaynestars

អត្ថបទពេញនិយម
អត្ថបទថ្មី