• 2015-08-31 17:12:41
  • Road Safety
មាន​គេ​លួច​ចម្លង​បទ​របស់​បេក្ខភាព "ស្ដាប់​ចម្រៀង​របស់​ខ្ញុំ" ខណៈ​ត្រៀម​ចេញ MV មាន​គេ​លួច​ចម្លង​បទ​របស់​បេក្ខភាព "ស្ដាប់​ចម្រៀង​របស់​ខ្ញុំ" ខណៈ​ត្រៀម...
  • 2015-08-31 17:12:41
  • Road Safety

សាំង សុខ​សេរី អតីត​បេក្ខភាព​កម្មវិធី "ស្ដាប់​ចម្រៀង​របស់​ខ្ញុំ" ឬ "Hear My Song 2014” បាន​ប្រាប់​ថា បទ​ចម្រៀង​របស់​នាង​ដែល​បាន​ដាក់​ប្រឡង​ក្នុង​កម្មវិធី​ខាង​លើ ត្រូវ​បាន​គេ​លួច​ចម្លង ខណៈ​ត្រៀម​ចេញ​វីដេអូ​ចម្រៀង​ផ្លូវ​ការ(MV)។   "គេ​ជា​តារា​ចម្រៀង​មួយ​រូប​ដែរ ហើយ​គេ​បាន​លួច​យក​បទ​ខ្ញុំ​ធ្វើ​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន។ បទ​ខ្ញុំ​ហ្នឹង អា Lyric កន្ទុយ​គេ​យក​ទាំង​អស់ អា​កណ្ដាល ទាំង Melody និង Lyric ក៏​របស់​ខ្ញុំ​ទាំង​អស់​ដែរ គ្រាន់​តែ​គេ​ប្ដូរ​ពី​មុខ​មក​ក្រោយ ពី​ក្រោយ​មក​មុខ ហើយ​គាត់​ធ្វើ​ជា​របស់​គាត់"។     សាំង សុខ​សេរី អតីត​បេក្ខភាព​កម្មវិធី "ស្ដាប់​ចម្រៀង​របស់​ខ្ញុំ" និង​ជា​ម្ចាស់​បទ "ពន្លឺ"   ដំណឹង​នេះ ដើម​ឡើយ សេរី មិន​ដឹង​ទេ ប៉ុន្តែ​មាន​អ្នក​គាំទ្រ​នាង​មួយ​ចំនួន បាន​ផ្ដល់​មក​អោយ។ ជាមួយ​គ្នា​នោះ​ពួក​គេ(អ្នក​គាំទ្រ) បាន​ចូល​ទៅ Comment ស្ដី​អោយ​អ្នក​លួច​ចម្លង​បទ​គេ​រូប​នោះ​ទៀត​ផង។ យ៉ាង​ណា តារា​ចម្រៀង​រ៉េប​វ័យ​ក្មេង​រូប​នេះ បន្ត​ថា នាង​មាន​ការ​តូច​ចិត្ត​នូវ​អ្វី​ដែល​តារា​ចម្រៀង​ដែល​នាង​សុំ​មិន​ទាន់​បញ្ចេញ​ឈ្មោះ​នោះ​បាន​ធ្វើ ខណៈ​ប្រតិកម្ម​របស់​នាង​មាន​ប្រសិទ្ធភាព​តិច​តួច។   សេរី លើក​ឡើង​ថា "ខ្ញុំ​បាន​ទាក់​ទង​ទៅ​ហើយ ដំបូង​គេ​សុំ​ទោស និង​ថា​ចេញ​មុខ​សុំ​ទោស​ខ្ញុំ​ជា​សាធារណៈ​តាម​វិទ្យុ​អី តែ​មក​ដល់​ឥឡូវ គឺ​គេ​អត់​បាន​ធ្វើ មិន​ត្រឹម​ប៉ុណ្ណឹង គេ​បាន Block គណនី​ខ្ញុំ​ចោល​ទៀត ហើយ​ដូរ​គណនី​យូធូប​របស់​គេ​ពី Real Life ទៅ Original Song​ទៀត"។   ដោយ​សារ​តែ​បែប​នេះ នាង បាន​ធ្វើ​បទ​ចម្រៀង Rap មួយ​ទៀត មាន​ចេតនា​ថា​អោយ​បុរស​រូប​នោះ ស្រាប់​តែ​គេ​បាន​យក​បទ​ហ្នឹង​ទៅ​ទៀត។ "ដល់​អីចឹង​ខ្ញុំ​ហួស​ចិត្ត​ហ្មង ប្រហែល​ជា​គាត់​ស្រឡាញ់​ការ​សរសេរ Lyric របស់​ខ្ញុំ​ពេក​មើល​ទៅ។ មិន​ត្រឹម​ប៉ុណ្ណឹង គាត់​នៅ​មក​គំរាម​ខ្ញុំ​ថា បើ​នៅ​តែ​ធ្វើ​បទ​ថា​អោយ​គាត់ គាត់​នឹង​យក​បទ​ហ្នឹង​ឡើង​ច្រៀង​លើ​ទូរទស្សន៍ MyTV, CTN អី​ដើម្បី​ឲ្យ​គេ​គ្រប់​គ្នា​ថា​បទ​ហ្នឹង​របស់​គាត់​ទៀត ដល់​អីចឹង​ខ្ញុំ​អស់​អី​និយាយ​ហ្មង"។   បទ​ចម្រៀង​រ៉េប “ពន្លឺ" ត្រូវ​បាន​ផលិត​ឡើង​អំឡុង​ឆ្នាំ ២០១២ មុន​ពេល​ម្ចាស់​បទ យក​មក​ដាក់​ប្រឡង​ក្នុង​កម្មវិធី "ស្ដាប់​ចម្រៀង​របស់​ខ្ញុំ" ឬ "Hear My Song 2014”។ បន្ទាប់​ពី​ផ្ដើម​មាន​ប្រជាប្រិយ​តាម​រយៈ​កម្មវិធី​នេះ "ពន្លឺ" ក៏​ត្រូវ​បាន​គេ​លួច​ចម្លង​តែ​ម្ដង។ នេះ​បើ​តាម​ម្ចាស់​បទ។   https://youtu.be/uo61jVdkrnE   យោង​តាម​លក្ខខណ្ឌ​របស់​កម្មវិធី រាល់​បទ​ដែល​ចូល​រួម​ប្រឡង នឹង​ត្រូវ​បាន​ការ​ការពារ​ពី​ការ​លួច​ចម្លង​ព្រោះ​បទ​ទាំង​នោះ​បាន​ទទួល​ស្គាល់​ដោយ​ក្រសួង​ព័ត៌មាន​រួច​ហើយ។ ដូច្នេះ​ពាក់​ព័ន្ធ​ករណី​ខាង​លើ លោក សុខ សិរី​សុភា មន្ត្រី​គម្រោង បាន​ប្រាប់​ថា លោក​បាន​ទំនាក់ទំនង​បឋម​ទៅ​បុរស​រូប​នោះ​រួច​ហើយ។ លោក ថ្លែង​ថា "គេ​បាន​ទទួល...គឺ​គាត់​ថា​បាន Cover អីចឹង​ហើយ​គាត់​បាន​ប្រាប់​ទៀត​ថា គេ​នឹង​ប្រកាស​ប្រាប់​គ្រប់​គ្នា​ថា បទ​នេះ​មិន​មែន​ជា​បទ​គាត់​ទេ"។   មន្ត្រី​គម្រោង​ដដែល បញ្ជាក់​ថា ក្រុម​ការងារ​ចាំ​សង្កេត​មើល​ទៀត​ថា តើ​តារា​ចម្រៀង​រូប​នោះ ធ្វើ​សកម្មភាព​អ្វី​ទៀត​ឬ​អត់ មុន​ពេល​បញ្ចេញ​ប្រតិកម្ម​បន្ត​បន្ទាប់​ទៀត។   ទោះ​មាន​បញ្ហា​ដូច​ខាង​លើ សាំង សុខ​សិរី បទ​ចម្រៀង​រ៉េប មាន​ចំណង​ជើង​ថា "ពន្លឺ" របស់​នាង គ្រោង​នឹង​ចេញ​វីដេអូ​ចម្រៀង(MV)​ផ្លូវ​ការ​ក្នុង​រង្វង់​ខែ​កញ្ញា​នេះ ៕   អត្ថបទ៖ ទារិកា

  • 2015-08-31 17:12:41
  • Road Safety
មាន​គេ​លួច​ចម្លង​បទ​របស់​បេក្ខភាព "ស្ដាប់​ចម្រៀង​របស់​ខ្ញុំ" ខណៈ​ត្រៀម​ចេញ MV