- 2017-01-06 06:18:42
- ព័ត៌មាន
កញ្ញាឯក ប៉ែន ពណ្ណវឌ្ឍន៍ មោទនភាពក្រោយបង្ហាញគុនល្បុក្កតោទៅអន្តរជាតិ
- 2017-01-06 06:18:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កញ្ញាឯក ប៉ែន ពណ្ណវឌ្ឍន៍ មោទនភាពក្រោយបង្ហាញគុនល្បុក្កតោទៅអន្តរជាតិ
ចន្លោះមិនឃើញ
កញ្ញាឯក ប៉ែន ពណ្ណវឌ្ឍន៍ ដែលទើបតែលើកពាន២ក្នុងពេលថ្មីៗនេះ ពីកម្មវិធី Miss Tourism Queen of the Year International 2016 ប្រាប់ពីមោទនភាពក្នុងការបង្ហាញគុនល្បុក្កតោខ្មែរ នៅសៀងហៃ ប្រទេសចិន។
ស្រីស្អាតវ័យ១៩ឆ្នាំរូបនេះប្រាប់ថា គោលបំណងដែលនាងជ្រើសយកល្បុក្កតោទៅប្រកួតក្នុងវិញ្ញាសា "Miss Talent " ព្រោះចង់បង្ហាញអ្វីដែលជារបស់ខ្មែរ ហើយចង់បញ្ជាក់ថាគុនល្បុក្កតោខ្មែរ មិនមែនមានតែមនុស្សប្រុសទេដែលហាត់បានស្រីក៏ហាត់បានដូចគ្នា។
ពណ្ណវឌ្ឍន៍ បន្តថា នាងមានពេលតែមួយខែប៉ុណ្ណោះសម្រាប់ហ្វឹកហាត់ ហើយក្បាច់ដែលនាងយកទៅប្រកួតគឺ ក្បាច់ដៃ និង ដាវ ដែលនាងមានរយៈពេលតែ៣នាទី។ ទោះបីជាមានរយៈពេលខ្លី និងលំបាកយ៉ាងណាក៏នាងនៅតែតស៊ូចង់បង្ហាញទេពកោសល្យនេះ ហើយការសម្ដែងបានធ្វើឲ្យនាងជាប់ដល់វគ្គជម្រុះពី ៥៥រូប មកត្រឹម៩រូប ទោះបីជានាងមិនបានទទួលរង្វាន់នេះពិតមែន ។
កញ្ញាឯកទេសចរណ៍តំណាងកម្ពុជា រូបនេះអះអាងថា នាងពិតជាមានមោទនភាព និងរំភើបក្រោយបានបង្ហាញក្បាច់គុណល្បុក្កតោខ្មែរនៅលើឆាកអន្តរជាតិហើយទទួលបានការគាំទ្រយ៉ាងខ្លាំង។ "នៅពេលដែលខ្ញុំចេញភ្លេង ខ្ញុំសម្ដែងភ្លាម មនុស្សជាង៥ពាន់ហ៊ោឡើងពេញសាលតែម្ដងដែលធ្វើឲ្យខ្ញុំរំភើបយ៉ាងខ្លាំងដែលបរទេសគាំទ្រដូចនេះ"។ នាងថ្លែង។
ពានរង្វាន់២ ដែលកញ្ញាឯកទេសចរណ៍កម្ពុជាចំណាត់ថ្នាក់លេខ៥ ទើបតែឈ្នះពីសៀងហៃ ប្រទេសចិន រួមមានពាន "Best Evening Wear" គឺកញ្ញាឯកដែលស្លៀករ៉ូបស្អាតជាងគេ និង "Miss Charity"កញ្ញាឯកដែលមានទឹកចិត្តល្អក្នុងការធ្វើសប្បុរស៕