• 2015-10-26 22:45:52
  • វីដេអូ
លេច​អក្សរ​ខ្មែរ​​លើ​ឆាក​ប្រគំតន្ត្រី​របស់​តារា​រ៉េប Jay Z លេច​អក្សរ​ខ្មែរ​​លើ​ឆាក​ប្រគំតន្ត្រី​របស់​តារា​រ៉េប Jay Z
  • 2015-10-26 22:45:52
  • វីដេអូ

តារា​ចម្រៀង​រ៉េបអាមេរិក​ Jay Z  បាន​ចូលរួម​ក្នុង​កម្មវិធី  Jimmy Kimmel Live កាល​ពី​សប្ដាហ៍​មុន ដើម្បី​ផ្សព្វផ្សាយ​​​ការ​ប្រគំតន្ត្រី​សប្បុរសធម៌ Tidal X ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​​ពេល​ដែល​តារា​វ័យ​៤៥​​ឆ្នាំឡើង​សម្ដែង​​ គេ​ឃើញ​​មាន​លេច​ចេញ​​អក្សរ​ខ្មែរ​ ​"ញូវយ៉ក" ​នៅ​ពី​ក្រោយឆាក។     ក្នុង​កម្មវិធី Jimmy Kimmel Live ស្វាមី​របស់ Beyoncé បាន​លើ​​យក​បទ​ "Empire State of Mind" ដែល​រៀបរាប់​ពី​ទីក្រុង​ញីវយ៉ក​​ដែល​ជា​ស្រុក​កំណើត​របស់​ខ្លួន។ អំឡុង​ពេល​តារា​រូប​នេះ​ចម្រៀង​ដល់​ចំណុច​មួយ​ដែល​តារា​ស្រី​ Alicia Keys ច្រៀង​បន្ត​​គេ​ឃើញ​មាន​អក្សរ​ប្រទេស​ជា​ច្រើន​​ដែល​សរសេរ​ពាក្យ "New York” លោត​នៅ​ខាង​ក្រោយ ក្នុង​នោះ​ក៏​មាន​អក្សរ​ខ្មែរ​ផង​ដែរ​ ត្រង់​នាទី ១:១៧​និង​២:១៥​ដែល​សរសេរ​ថា "ញូវយ៉ក"។ ​​​​​​​ ​ ការ​ប្រគំតន្ត្រី​សប្បុរសធម៌ Tidal X នឹង​រៀប​ចំ​នៅ​មជ្ឈមណ្ឌលBarclays Center ដែល​មាន​​ការ​ចូលរួម​ពី Beyoncé, Nicki Minajនិង Usher ។   សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖​   https://youtu.be/qooJO1JjkUw   ចុចអាន៖បទ​ចម្រៀង​ថ្មី​របស់​ Justin Bieber ​​គឺ​ចង់​សូមទោស​​ដល់​​ Selena Gomez ? ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖​​wbt, youtube ​​​

  • 2015-10-08 17:46:43
  • ជីវិតតារា
Beyonce និង Jay Z រក​បាន​ផ្ទះ​ជួល​ថ្មី​ ក្រោយ​ម្ចាស់​ផ្ទះ​ចាស់​បង្ខំ​ឲ្យ​រើ​ចេញ Beyonce និង Jay Z រក​បាន​ផ្ទះ​ជួល​ថ្មី​ ក្រោយ​ម្ចាស់​ផ្ទះ​ចាស់​បង្ខំ​ឲ...
  • 2015-10-08 17:46:43
  • ជីវិតតារា

តារា​ចម្រៀង​អាមេរិក Beyonce និង Jay Z នឹង​ត្រូវ​រើ​ចូល​នៅ​ភូមិគ្រឹះ​ថ្មី​​ដែល​មាន​តម្លៃ ១៥ម៉ឺន​​ដុល្លារ ក្នុង​មួយ​ខែ​ បន្ទាប់​ពី​​បាន​បង្ខំ​ចិត្ត​រើ​ចេញ​ពី​ភូមិគ្រឹះ​ចាស់​ដែល​ពួក​គេ​បាន​ជួល​កន្លង​មក។ យោង​តាម​សារព័ត៌មាន TMZ ប្ដី​ប្រពន្ធ​តារា​ចម្រៀង​ទាំង​ពីរ​រូប​បាន​ចុះ​កិច្ចសន្យា​ជួល​ផ្ទះ​ថ្មី​នេះ​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​តំបន់​អភិជន Holmby Hills នៃ​ទីក្រុង Los Angeles។​​     ផ្ទះ​ដែល​មាន​បន្ទប់​គេង​ចំនួន​៥ និង​​បន្ទប់​​ទឹក​ចំនួន​៦នេះ គឺ​ជា​កម្មសិទ្ធិ​របស់​មហាសេដ្ឋី​អង់គ្លេស​ម្នាក់ ដែល​មាន​តម្លៃ​សរុប​ចំនួន ៤៥លាន​ដុល្លារ។ ប្រភព​ដដែល​បាន​បញ្ជាក់​ថា Beyonce និង Jay Z នឹង​រើ​ទៅ​នៅ​ផ្ទះ​ថ្មី​នេះ នៅ​ចុង​សប្ដាហ៍​នេះ។​   ជាមួយ​អាង​ហែល​ទឹក​ទាំង​ក្នុង​និង​ក្រៅ​ផ្ទះ សួន​ច្បារ​ធំ​ទូលាយ រួម​ទាំង​ទឹក​ជ្រោះ​​លើ​ផ្ទៃ​ដី​សរុប​ជិត ២០០០ម៉ែត្រការ៉េ ផ្ទះ​ថ្មី​នេះ​នឹង​មិន​ធ្វើ​ឲ្យ​កូន​ស្រី Blue Ivy របស់​តារា​ទាំង​ពីរ​រូប​​ខ្វះ​កន្លែង​លេង​ឡើយ។   មុន​ចូល​នៅ​ផ្ទះ​នេះ គ្រួសារ​តារា​ទាំង​ពីរ​រូប​បាន​ជួល​ភូមិគ្រឹះ​មួយ​នៅ​ទីក្រុង Los Angeles ដែរ​និង​មាន​តម្លៃ ១៥ម៉ឺន​ដុល្លារ​ក្នុង​មួយ​ខែ​ដូច​គ្នា ក៏​ប៉ុន្តែ​ម្ចាស់​ផ្ទះ​បាន​ប្រាប់​ឲ្យ​ពួក​គេ​រើ​ចេញ​កាល​ពី​ខែ​មុន ដោយ​សារ​គេ​បាន​សម្រេច​ចិត្ត​លក់​ផ្ទះ​នោះ។​   គូ​ស្នេហ៍​តារា​ដែល​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​លំដាប់​ទី​ពីរ​លើ​ពិភពលោក​នេះ មាន​ Apartment ផ្ទាល់​ខ្លួន​មួយ​នៅ​ទីក្រុង New York ក៏​ប៉ុន្តែ​ពួក​គេ​បាន​សម្រេច​ចិត្ត​មក​នៅ​ទីក្រុង Los Angeles ជា​អចិន្ត្រៃយ៍​ដោយ​ជឿ​ថា​នៅ​ទីនោះ​ កូន​ស្រី​របស់​ពួក​គេ​អាច​មាន​អនាគត​ប្រសើរ​ជាង។ តារា​ទាំង​ពីរ​រូប​បាន​ផ្លាស់​ពី​អគារ Empire State នៅ New York មក​ទីក្រុង Los Angeles រដ្ឋ California កាល​ពី​ដើម​ឆ្នាំ​នេះ ហើយ​កូន​ស្រី​របស់​ពួក​គេ Blue Ivy បាន​ចូល​រៀន​នៅ​មត្តេយ្យសាលា​ដែល​មាន​តម្លៃ ១៥០០០ដុល្លារ​ក្នុង​មួយ​ឆ្នាំ ៕​​         ចុចអាន៖Jay Z នាំ ​Beyonce ទៅ​លេង​សមុទ្រ​ដើម្បី​បញ្ចប់​មន្ទិល​សង្ស័យ​រឿង​លែងលះ   ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ dailymail