• 2017-06-27 04:53:24
  • ជីវិតតារា

ភ្ញាក់​ផ្អើល​​តែ​ម្ដង​បើ​ដឹង​ថា​​គ្រាន់​តែ​ជួល​​ផ្ទះ Beyoncé ចំណាយ​ដល់​​​ម្ល៉ឹង!

  • 2017-06-27 04:53:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាជិក​គ្រួសារ​កាន់​តែ​ច្រើន​ ស្រប​ពេល​គូស្នេហ៍​ដ៏​ល្បី​ប្រចាំ​ប៉ែក​អឺរ៉ុប​ Beyoncé និង​ Jay Z ទើប​ទទួល​បាន​កូន​ភ្លោះ​ដែល​សម្រាល​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន។

បើ​និយាយ​ពី​សេដ្ឋកិច្ច​គ្រួសារ​របស់​តារា​ប្រុស​ស្រី​គូ​នេះ​ មហាជន​ភាគ​ច្រើន​ប្រាកដ​ជា​ជ្រាប​ច្បាស់​ ដោយសារ​ ក្រៅ​ពី​ជា​កំពូល​តារា​ល្បី​ ពួកគេ​ក៏​មាន​ជំនួញ​ក្រៅ​សិល្បៈ​ជា​ច្រើន​ទៀត​ដែរ។ ថ្មីៗ​នេះ​ វិបសាយ​ Time បាន​ចុះផ្សាយ​ពីទិដ្ឋភាព​ និង​តម្លៃ​ផ្ទះ​ដែល​ Beyoncé​ និង​ Jay Z ជួល​នៅ​ ខណៈ​ពួកគេ​ទើប​មាន​សមាជិក​តូច​ ២​នាក់​បន្ថែម​ទៀត។

ផ្ទះ​ជួល​របស់​ពួកគេ​នោះ​មាន​ទំហំ 12,045ft² (ប្រហែល​ 1,119ម៉ែត្រការ៉េ) ស្ថិត​នៅ​តំបន់​ឆ្នេរ​ Malibu រដ្ឋ​ California។ ក្រុម​គ្រួសារ​ទាំង​មូល​បាន​រើ​ទៅ​ ស្នាក់​នៅ​ទីនោះ​ហើយ​ រីឯតម្លៃ​វិញ​ គឺ​ក្នុង​ ១​ខែ​ ៤០០,០០០ដុល្លារ​ឯណោះ។ នេះ​បើ​តាម​វិប​សាយ​ Trulia។

ផ្ទះ​ស្នាក់​នៅ​បណ្ដោះអាសន្ន​ របស់​គ្រួសារ​កំពូល​តារា​ ២​ដួង​នេះ​ មាន​សព្វ​បែប​យ៉ាង​ដូចជា៖ ផ្ទះ​បាយ​ដ៏​ប្រណិត​ កន្លែង​ហាត់ប្រាណ​ កន្លែង​មើលកុន​ បន្ទប់​ក្រោម​ដី​ អាង​ហែល​ទឹក​សម្រាប់​កូន​ក្មេង​ បន្ទប់​គេង៥ បន្ទប់​ទឹក​៨ អ្វី​ដែល​ពិសេស​ក៏​មាន​ផ្ទះ​សម្រាប់​ភ្ញៀវ​ស្នាក់នៅ​ និង​កន្លែង​លេង​តេនីស​ផង​ដែរ។

ដោយឡែកចំពោះព័ត៌មាន​សម្រាល​បុត្រ​ ត្រូវ​បាន​ផ្សព្វផ្សាយ​ទូលំទូលាយ​យ៉ាងណាក្ដី​ ក៏​ម្ចាស់​បទ​ “If I Were A Boy”​ រូប​នេះ​ ប៉ុន្តែ​នាង​មិនទាន់​ចេញ​មុខ​ប្រកាស​ជា​សាធារណៈ​ដោយ​ផ្ទាល់​នៅ​ឡើយ​ទេ ស្របពេល​នេះ​ Beyonce និង​ស្វាមីក៏កំពុង​បន្ត​ស្វែង​រក​ផ្ទះ​ស្នាក់នៅ​បណ្ដោះអាសន្ន​មួយ​ទៀត​ ក្នុង​ទីក្រុង Los Angeles ដែរ៕

ចុចអាន៖

ប្រភព៖ Time ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់