Jean-Paul Ly កូនខ្មែរឧស្សាហ៍លេចមុខក្នុងឈុតវាយប្រហារហូលីវូដ
Jean-Paul Ly ជាឈ្មោះតារាសម្ដែងឈុតគ្រោះថ្នាក់ (Stunt) ក្នុងភាពយន្តហូលីវូដជាច្រើនដែលមានឈាមជ័រជាខ្មែរ។ កូនកាត់ខ្មែរ-ចិនដែលកើតនៅទីក្រុង Lyon ប្រទេសបារាំងរូបនេះបានសាងកេរ្តិ៍ឈ្មោះតាមរយៈការបង្ហាញខ្លួនក្នុងភាពយន្តហូលីវូដល្បីៗដូចជារឿង "Lucy”, “Snow White and the Huntsman” និង "Street Fighter Assasin' Fist” ជាដើម។ ក្រៅពីនេះ តារាវ័យ ៣១ ឆ្នាំក៏បង្ហាញឲ្យគេឃើញទេពកោសល្យតាមរយៈរឿងភាគទូរទស្សន៍ល្បីរបស់អង់គ្លេស "24 Live Another Day” ភាពយន្តខ្លីៗ និងការផ្សាយពាណិជ្ជកម្មជាច្រើនទៀត។
ពាក់ព័ន្ធនឹងប្រវត្តិហាត់ក្បាច់គុណ អ្នកប្រយុទ្ធដែលមានឈ្មោះហៅក្រៅថា Sora មានបទពិសោធន៍ហាត់គុនដល់ទៅ ២៥ ឆ្នាំឯណោះ ពោលគឺលោកចូលហ្វឹកហាត់ក្បាច់គុនការ៉ាតេ Shotokan ដំបូងតាំងពីអាយុ ៥ ឆ្នាំមកម្ល៉េះ។ បន្ទាប់ពីនោះ អ្នកប្រយុទ្ធខ្មែរ-បារាំងបានបន្តហ្វឹកហាត់វិជ្ជាការពារខ្លួនរបស់កូរ៉េហាប់គីដូ, Capoeira, Tricking, ការ៉ាតេកីឡា, ប្រដាល់, កាយសម្ព័ន្ធ និងតេក្វាន់ដូជាហូរហែ។ អ្នកលេងក្បាច់គុណចម្រុះម្នាក់នេះក៏ជាសមាជិកក្រុមសម្ដែងឈុតគ្រោះថ្នាក់អាជីពកំពូលរបស់បារាំង CASCADE DEMO ដូចតារាសម្ដែងខ្មែរ-បារាំងណុប ដារ៉ែនដែល Sabay ចុះផ្សាយមុននេះដែរ។
ខាងក្រោមជាសមិទ្ធផលដែល Jean-Paul Ly សម្រេចបាននាពេលកន្លងមក៖
FEATURE FILMS
2013 សម្ដែងជំនួសតួឯក - រឿង STREET FIGHTER ASSASSIN' FIST - EUROPA FILMS Joey Ansah & Christian Howard
2013 តួ Stunt - រឿង LUCY - EUROPACORP Luc Besson (France)
2013 តួ Stunt - INERTIA - EUROPACORP Julien Rey & Samir El-Hammami
2013 តួ Stunt - រឿង PISTE NOIRE - ALAKIS PROD - Jalil Naciri & Florent Montcouquiol
2013 សម្ដែង - រឿងGATWICK GANGSTERS - David Manning
2013 តួ Stunt - រឿង GATWICK GANGSTERS - David Manning
រឿងភាគទូរទស្សន៍
2014 តួ Stunt - រឿង 24 LIVE ANOTHER DAY - 20th Century Fox
ភាពយន្តខ្លី
2014 សម្ដែង - រឿងLES AVENTURES DE TRANH ET NOWAK - KIWI PRODUCTIONS Godefroy Ryckewaert (France)
2014 សម្ដែង - រឿង CHAMELEON - Ki Films Beau Fowler
2014 អ្នកសម្របសម្រួលសម្ដែងឈុតគ្រោះថ្នាក់ - រឿង CHAMELEON - Ki Films Beau Fowler
2014 អ្នកសម្របសម្រួលសម្ដែងឈុតគ្រោះថ្នាក់ - រឿង UNDERGROUND - AW Prod Stephane Tin
2014 តួ Stunt - រឿង WHITEDOLOMYTE (pilot) - Aiko Horiuchi
2014 តួ Stunt - រឿង NIGHT SAVIOR - AW Prod Stephane Tin
2014 តួ Stunt - រឿង PiCCADILLY RUMBLE - AW Prod Stephane Tin
2013 អ្នកសម្របសម្រួលឆាកប្រយុទ្ធ - រឿងThe Fight Room - Cork Prod Niall Johnson
2013 តួ Stunt - រឿង Knighthood & Decoy - thechannelflip Jamie Lennox
2013 សម្ដែង - រឿង Face Off - AW Prod Stephane Tin
2013 អ្នកបង្កើតក្បាច់ប្រយុទ្ធ - រឿង Face Off - AW Prod Stephane Tin
ការផ្សាយពាណិជ្ជកម្ម
2014 អ្នកលេងសាមូរ៉ៃ - SNICKERS COMMERCIAL with M. Bean - House of flying Bean - With Rowan Atkinson
STILL PHOTOGRAPHY
2014 ម៉ូដែលសម្ដែងឈុតប្រយុទ្ធ - CALM & READY - Thomas Sherman
សម្ដែងជា Background
2014 ទាហាន - រឿង "DISCLOSED PROJECT" - Disney Company
2014 អ្នកជំងឺសរសៃប្រសាទ - រឿង CHASING SHADOWS - ITV DRAMA
2013 អ្នកយាមវាំង - រឿង CINDERELLA - Disney Company - Kenneth Branagh
ទស្សនាវីដេអូក្រៅឆាកដែល Jean-Paul Ly សម្ដែងក្នុងរឿង "Street Fighter Assasin' Fist”៖
http://youtu.be/qtM0WJR0pGw
វីដេអូហ្វឹកហាត់ និងសម្ដែងរបស់ Jean-Paul Ly៖
http://youtu.be/ipJBu1luZ3s
អាន៖ បទសម្ភាសជាមួយកំពូលតារាសម្ដែងខ្មែរក្នុងភាពយន្តហូលីវូដ ណុប ដារ៉ែន
ប្រែសម្រួល៖ សីហា
ប្រភព៖ lyjeanpaul, imdb