• 2017-01-23 05:11:51
  • ព័ត៌មាន

សំ ថារ័ត្ន ​អៀន​ខ្លាំង​ពេល​ថើប​​មាត់​គ្នា​​ស្រស់​ៗ ជាមួយ​ ហ្សង់ ប៉ូលី

  • 2017-01-23 05:11:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ឱកាស​​ដាក់​សម្ពោធ​រឿង​ "ការពារ​ឧក្រិដ្ឋ​ជន​ ឬ Jailbreak" ជា​ផ្លូវការ​នៅ​រោង​ភាព​យន្ត​លេជេន កាល​ពី​ពេល​ថ្មី​ៗ​នេះ ឈុត​មួយ​ដែល​ធ្វើ​ឲ្យ​ប្រិយ​មិត្ត​ភ្ញាក់​ផ្អើល​ពេញ​រោង​កុន​ គឺ​នៅ​ពេល​ដែល​ សំ​ ថារ័ត្ន និង ហ្សង់ ប៉ូលី ​ថើប​គ្នា​ស្ដែងៗ​តែ​ម្ដង ហើយ​ក្នុង​នោះ​ ថារ័ត្ន ប្រាប់​ថា​នាង​អៀន​ខ្លាំង​ណាស់​។

តារា​សម្ដែង​ស្រី​ខាង​វាយ​តប់​រូប​នេះ​ប្រាប់​ថា​ ឈុត​ថើប​មាត់​ជាមួយ​តួ​ប្រុស​ ហ្សង់ ប៉ូលី នាង​សម្ដែង​ពិតៗ​ មិន​មែន​ជា​បច្ចេកទេស​កាត់​ត​ឡើយ។ រាល់​ដង​ធ្លាប់​តែ​សម្ដែង​វាយ​តប់​ ដល់​ពេល​ប៉ះ​ឈុតស្នេហា​ ដែលមានក្នុងរឿង "Jailbreak" ​នេះ​វិញ​ នាង​ថា​ ខុស​ច្រើន​ដង​ ទើប​អាចយក​បាន​។

នាង​បន្ត​ថា​ ក្នុង​ឈុត​​ថើប​គ្នា​ជាមួយ​តួ​ប្រុស​ ​ហ្សង់ ប៉ូលី នេះ​តម្រូវ​ឲ្យ​នាង​ហាត់​សម​ច្រើន​​ដង​ ដើម្បី​យល់​ចិត្ត​គ្នា​ និង​ធ្វើ​ឲ្យ​បាន​ល្អ​ ជាពិសេេស​ឲ្យ​មើល​ ទៅ​​ដូច​ធម្មជាតិ។ ថារ័ត្ន​ នាង​ក៏​បាន​ធ្វើ​ការ​សុំ​ទោស​ជា​មុន​សម្រាប់​ឈុត​នេះ​ដែល​ប្រិយមិត្ត​មួយ​ចំនួន​អាច​នឹង​មិន​ពេញ​ចិត្ត​ ព្រោះ​ថា​ស្ត្រី​ខ្មែរ​មិន​គួរ​ធ្វើ​ដូច​នេះ តែ​ដោយ​សារ​រឿង​នេះ​ចង់​បង្ហាញ​ថា​ ស្រី​ដែល​ចេះ​វាយតប់ក៏​​មាន​មនោសញ្ចេតនា​ដែរ។

ស្តាប់​ សំ ថារ័ត្ន បកស្រាយ​ឈុត​ថើប​គ្នា​ជាមួយ​ ហ្សង់ ប៉ូលី៖

អត្ថបទ៖ សុខណា

មតិយោបល់
អត្ថបទពេញនិយម