• 2016-09-05 17:27:22
  • ភាពយន្ត
លី លានជា បង្ហាញ​មុខ​ជា​លើក​ដំបូង លុប​បំបាត់​ពាក្យ​ចចាមអារ៉ាម​ទទួល​មរណភាព លី លានជា បង្ហាញ​មុខ​ជា​លើក​ដំបូង លុប​បំបាត់​ពាក្យ​ចចាមអារ៉ាម​ទទួល​មរណភ...
  • 2016-09-05 17:27:22
  • ភាពយន្ត

តារា​សម្ដែង​លំដាប់​ជួរ​មុខ​របស់​ចិន Jet Li បាន​បំបិទ​ចោល​រាល់​ព័ត៌មាន​ដែល​ចុះ​ផ្សាយ​ថា​ខ្លួន​បាន​ទទួល​មរណភាព​ដោយ​ការ​បង្ហាញ​ខ្លួន​នៅ​សណ្ឋាគារ​មួយ​នៅ​ទីក្រុង​ប៉េកាំង។     កាល​ពី​ថ្ងៃ​ទី៣ ខែ​កញ្ញា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន Phoenix បាន​រាយការណ៍​ថា តារា​សម្ដែង​ក្បាច់គុន​ល្បី​ឈ្មោះ Jet Li បាន​មាន​វត្តមាន​នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​ដើម្បី​បេសកកម្ម​សហគមន៍​មួយ​ចំនួន។ រាល់​សកម្មភាព​របស់​តួ​រឿង "វ៉ាង ហ្វីហុង" ត្រូវ​បាន​រក្សា​ការ​សម្ងាត់​ទាំង​ស្រុង។ ក្រុម​អ្នក​កាសែត​ត្រូវ​ចាំ​អស់​រាប់​ម៉ោង​ទើប​បាន​ជួប​សិល្បករ​វ័យ​៥៣​ឆ្នាំ។   នៅ​ពេល​បង្ហាញ​ខ្លួន លី លាន​ជា​មាន​ពាក់​វ៉ែនតា​ខ្មៅ និង​ត្រូវ​បាន​ការពារ​ដោយ​អង្គរក្ស​ជា​ច្រើន​រូប។ សិល្បករ​រៀមច្បង​រូប​នេះ​បាន​ញញឹម​នៅ​ពេល​បាន​ឮ​ពាក្យ​លើក​ទឹក​ចិត្ត​ពី​អ្នក​កាសែត។ តារា​សម្ដែង​កើត​ឆ្នាំ​១៩៦៣​បាន​បដិសេធ​នឹង​សំណួរ​ទាក់ទង​នឹង​ព័ត៌មាន​សុខភាព​របស់​លោក​បាន​ឈាន​ដល់​ដំណាក់កាល​ចុង​ក្រោយ។   គួរ​បញ្ជាក់​ផង​ដែរ មុន​នោះ រាល់​បណ្ដាញ​ព័ត៌មាន​តូច​ធំ​របស់​ចិន​បាន​ចុះផ្សាយ​ថា តួ​រឿង "League of Gods” បាន​ចែកឋាន​ហើយ​នៅ​ក្នុង​អាយុ​៥៣​ឆ្នាំ​ដោយ​សារ​ជំងឺ​គាំង​បេះដូង។ អ្នក​គាំទ្រ​របស់​តារា​រូប​នេះ​កាន់​តែ​ភ័យ​ស្លន់ស្លោ​នៅ​ពេល​តំណាង​ក្រុមហ៊ុន​របស់​លោក​មិន​ព្រម​បញ្ចេញ​មតិ​ទាល់​តែ​សោះ។ យ៉ាងណាក៏ដោយ ទស្សនិកជន​បាន​ធូរ​ចិត្ត​ហើយ​នៅ​ពេល​នេះ​ដោយ​សង្កេត​ឃើញ​ថា​អាការៈ​របស់​លី លានជា​មិន​ធ្ងន់ធ្ងរ​ដូច​អ្វី​ដែល​គេ​លើក​ឡើង៕       ចុចអាន៖​ព័ត៌មាន​លី លាន​ជា​ទទួល​មរណភាព​ព្រោះ​គាំង​បេះដូង កំពុង​រំជួល​នៅ​ចិន   ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖zing

  • 2016-08-31 21:19:09
  • ព័ត៌មាន
​ព័ត៌មាន​លី លាន​ជា​ទទួល​មរណភាព​ព្រោះ​គាំង​បេះដូង កំពុង​រំជួល​នៅ​ចិន ​ព័ត៌មាន​លី លាន​ជា​ទទួល​មរណភាព​ព្រោះ​គាំង​បេះដូង កំពុង​រំជួល​នៅ​ចិន
  • 2016-08-31 21:19:09
  • ព័ត៌មាន

ព័ត៌មាន​ទាក់ទង​នឹង​មរណភាព​របស់​កំពូល​តារា​សម្ដែង​ចិន Jet Li បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​របស់​លោក​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ជា​ពិសេស​នៅ​ពេល​ដែល​ក្រុមហ៊ុន​របស់​លោក​មិន​ព្រម​បក​ស្រាយ​អ្វី​សោះ។​     យប់​ថ្ងៃ​ទី ៣០ ខែ​សីហា សារ​ព័ត៌មាន​តូច​ធំ​ក៏​ដូច​ជា​បណ្ដាញ​សង្គម​ចិន​បាន​ល្បី​កក្រើក​ចំពោះ​ព័ត៌មាន​តារា​សម្ដែង​ជួរ​មុខ Jet Li បាន​ចែកឋាន​ហើយ។ តាម​ដំណឹងនោះ​ដែរ តួ​រឿង "វ៉ាង ហ្វីហុង" បាន​លា​ចាក​លោក​កាល​ពី​ថ្ងៃ​ទី​២៨​ខែ​សីហា​ដោយ​សារ​តែ​គាំង​បេះដូង។   “ទោះ​បី​ជា​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្លាម​ៗ តែ​លី លាន​ជា​នៅ​តែ​មិន​អាច​ឆ្លង​ផុត" ប្រភព​ព័ត៌មាន​ឲ្យ​ដឹង។ បណ្ដាញ​ព័ត៌មាន​នានា​ក៏​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ការ​គាំង​បេះដូង​របស់​តារា​វ័យ​៥៣​ឆ្នាំ​គឺ​បណ្ដាល​មក​ពី​ផល​ប៉ះពាល់​នៃ​ជំងឺ​ភ្នែក​របស់​លោក។     ក្រោយ​ពេល​ព័ត៌មាន​នេះ​បាន​ចុះផ្សាយ អ្នក​គាំទ្រ​របស់​តារា​សម្ដែង​ល្បី​ឈ្មោះ​រូប​នេះ​បាន​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ជា​ពិសេស​នៅ​ពេល​ដែល តំណាង​ក្រុមហ៊ុន​របស់​លោក​មិន​បាន​បញ្ចេញ​មតិ​អ្វី​សូម្បី​បន្តិច​ទាក់ទិន​នឹង​ការ​ស្លាប់​របស់​លី លាន​ជា។ យ៉ាងណាក៏ដោយ យប់​ថ្ងៃ​ដដែល អ្នក​ស្រី Cheung Lam សត្រូវ​សួរ​ពូជ​របស់​ទិន ហ្វី​ក៏​ដូច​ជា​ផលិតករ​រឿង​ថ្មី​របស់ Jet Li បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន​ថា៖ "ព័ត៌មាន​តារា​សម្ដែង​ត្រកូល Li ទទួល​មរណភាព​គឺ​ជា​រឿង​មិន​ពិត"។   ទោះ​បី​ជា​មាន​អ្នក​ចេញ​មក​ប្រាប់​ថា​តារា​ក្បាច់គុន​រូប​នេះ​មិន​ទាន់​ស្លាប់​ក៏​ដោយ តែ​មនុស្ស​ជា​ច្រើន​បាន​គិត​ថា​លោក​កំពុង​ស្ថិត​ក្នុង​អាការៈ​ប្រផឹតប្រផើយ​មែន​ទែន​ហើយ។ គួរ​បញ្ជាក់​ផង​ដែរ​ថា ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ សុខភាព​របស់ Jet Li បាន​ចុះ​ខ្សោយ​ខ្លាំង​ដោយ​សារ​ជំងឺ​ភ្នែក​របស់​ខ្លួន​ដល់​ថ្នាក់​ត្រូវ​ដក​ខ្លួន​ចេញ​រឿង​ហូលីវូដ "Star Wars”៕   រូបភាពថ្មី​បំផុតរបស់ Jet Li នៅ​ប្រលានយន្តហោះកាល​ពី២សប្ដាហ៍មុន   ចុចអាន៖លី លាន​ជា ​ប្រាប់​ពី​កន្លែង​ចង់​បញ្ចុះ​​សព​ខ្លួន​​ក្រោយ​ពេល​ស្លាប់   ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖zing

  • 2016-07-13 17:46:19
  • ព័ត៌មាន
កូន​ស្រី​លី លានជា ដើរ​តាម​គន្លង​ឪពុក​ធ្វើ​​អំពើ​សប្បុរសធម៌ កូន​ស្រី​លី លានជា ដើរ​តាម​គន្លង​ឪពុក​ធ្វើ​​អំពើ​សប្បុរសធម៌
  • 2016-07-13 17:46:19
  • ព័ត៌មាន

ត្បិត​តែ​ទើប​មាន​អាយុ ១៦ឆ្នាំ ប៉ុន្តែ​យុវតី Jane Li កូន​ស្រី​របស់​តារា​សម្ដែង​ចិន Jet Li បាន​ក្លាយ​ជា​សកម្មជន​ផ្នែក​អំពើ​មនុស្សធម៌​បណ្ដើរ​ៗ​ហើយ។ នៅ​ក្នុង​កម្មវិធី​សប្បុរសធម៌​មួយ​ក្នុង​ទីក្រុង​ប៉េកាំង កាល​ពី​ថ្ងៃ​ទី​១១ ខែ​កក្កដា កន្លង​ទៅ​នេះ Jane Li បាន​ឡើង​ថ្លែង​សុន្ទរកថា​មួយ​ដែល​ធ្វើ​ឲ្យ​អ្នក​ចូលរួម​ជា​ច្រើន​រំជួល​ចិត្ត។     ក្នុង​សំលៀកបំពាក់​សិស្ស​ដ៏​សាមញ្ញ យុវតី​ Jane Li ​មើល​ទៅ​ពិត​ជា​ដូច​ឪពុក​ម្ដាយ​​ខ្លួន​បេះបិទ។ Jane បាន​រៀបរាប់​ពី​អនុស្សាវរីយ៍​​មិន​អាច​បំភ្លេច​បាន​ជាមួយ​ឪពុក​នាង​ថា កាល​នាង​អាយុ​៤ឆ្នាំ ឪពុក​នាង​បាន​ខំ​ទាញ​នាង​ចេញ​ពី​ទឹក កំឡុង​ពេល​ជួប​គ្រោះ​រលក​យក្ស​ស៊ូណាមិ​កាល​ពី​ឆ្នាំ​២០០៤ ពេល​ដែល​គ្រួសារ​របស់​នាង​ទៅ​កម្សាន្ត​នៅ​ឥណ្ឌូណេស៊ី។ តាំង​ពី​​ជួប​ឧបទ្ទវហេតុ​ដ៏​រន្ធត់​នោះ​មក លី លាន​ជា បាន​បង្កើត​មូលនិធិ​សប្បុរសធម៌​ផ្ទាល់​ខ្លួន​មួយ​មាន​ឈ្មោះ​ថា The One Foundation ដែល​បាន​ប្រមូល​មូលនិធិ​សម្រាប់​អ្នក​មាន​ជីវភាព​ខ្វះខាត។ ក្រៅ​ពី​ការ​បង្កើត​មូលនិធិ​នេះ Jet Li ក៏​ជា​ទូត​សុឆន្ទៈ​ម្នាក់​របស់​កាកបាទ​ក្រហម​ដែរ។   ​​ដើរ​តាម​គន្លង​ឪពុក Jane ក៏​បាន​បង្កើត​ក្លឹប​កុមារ For Kids Club ជាមួយ​មិត្តភ័ក្ដិ​បី​បួន​នាក់​កាល​ពី​៣​ឆ្នាំ​មុន ដើម្បី​ជួយ​ប្រមូល​និង​កែច្នៃ​សម្ភារៈ​អេឡិចត្រូនិច​ចាស់​ៗ​ឡើង​វិញ ៕         ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ jaynestars

  • 2016-06-23 15:54:19
  • ព័ត៌មាន
ប្រពន្ធ​លី លានជា បង្ហាញ​ខ្លួន​យ៉ាង​កម្រ​ ក្នុង​វ័យ ៥៤​ឆ្នាំ ប្រពន្ធ​លី លានជា បង្ហាញ​ខ្លួន​យ៉ាង​កម្រ​ ក្នុង​វ័យ ៥៤​ឆ្នាំ
  • 2016-06-23 15:54:19
  • ព័ត៌មាន

អតីត​បវរកញ្ញា​អាស៊ី Nina Li បាន​បង្ហាញ​ខ្លួន​តាម​ដង​ផ្លូវ​ជាមួយ​​រូប​រាង​ក៏​ដូច​សម្រស់​ក្មេង​ជាង​វ័យ​របស់​ខ្លួន​ច្រើន។     ថ្ងៃ​ទី ២១ ខែ​មិថុនា បណ្ដាញ​ព័ត៌មាន​ចិន On បាន​ឲ្យ​ដឹង​ថា ក្រុម​អ្នក​កាសែត​បាន​ប្រទះ​ឃើញ​ភរិយា​របស់ តារា​សម្ដែង​ក្បាច់គុន លី លាន​ជា អតីត​បវរកញ្ញា​អាស៊ី Nina Li នៅ​លើ​ផ្លូវ​ទីក្រុង​ហុងកុង។ នៅ​អាយុ ៥៤ឆ្នាំ សម្រស់​ប្រពន្ធ​ទី​២​របស់ លី លាន​ជា នៅ​តែ​ស្រស់​ស្អាត​មិន​សូវ​ខុស​ប្លែក​ពី​មុន​នោះ​ឡើយ។ នេះ​ជា​ឱកាស​ដែល​កម្រ​ដែល​គេ​ឃើញ​នាង​បង្ហាញ​ខ្លួន​នៅ​ទី​សាធារណៈ។   ប្រភព​ព័ត៌មាន​ខាង​ក្នុង​បាន​ឲ្យ​ដឹង​ថា ជីវិត​របស់ Nina ក្រោយ​ពេល​រៀបការ​នឹង​កំពូល​តារា​សម្ដែង​ក្បាច់គុន Kung Fu គឺ​សាមញ្ញ​ខ្លាំង​ណាស់។ នៅ​ពេល​ទៅ​ណា​មក​ណា​ម្ដង​ៗ​នាង​តែង​ជិះ​ឡាន​ក្រុង​ឬ​តាក់ស៊ី​ជា​និច្ច៕         ចុចអាន៖លី លាន​ជា ​ប្រាប់​ពី​កន្លែង​ចង់​បញ្ចុះ​​សព​ខ្លួន​​ក្រោយ​ពេល​ស្លាប់ ចុចអាន៖Fan Bingbing នឹង​ប្រយុទ្ធ​​ស្លាប់​រស់​ជាមួយ លី លាន​ជា ក្នុង​រឿង​ណាចា​ថ្មី   ប្រែ​សម្រួល៖​ សុវណ្ណផៃ ប្រភព៖ zing

  • 2016-06-09 16:51:08
  • ព័ត៌មាន
លី លាន​ជា ​ប្រាប់​ពី​កន្លែង​ចង់​បញ្ចុះ​​សព​ខ្លួន​​ក្រោយ​ពេល​ស្លាប់ លី លាន​ជា ​ប្រាប់​ពី​កន្លែង​ចង់​បញ្ចុះ​​សព​ខ្លួន​​ក្រោយ​ពេល​ស្លាប់
  • 2016-06-09 16:51:08
  • ព័ត៌មាន

កំពូល​តារា​សម្ដែង​ក្បាច់គុន​ហុងកុង Jet Li បាន​មាន​ឱកាស​ចែក​រំលែក​ពី​ជីវិត​ក៏​ដូច​ជា​បំណង​ប្រាថ្នា​ក្រោយ​​ពេល​ស្លាប់​របស់​ខ្លួន​នា​ពេល​ថ្មី​ៗ​នេះ។     ទទួល​ពាក្យ​សំណេះសំណាល​ជាមួយ​អ្នក​កាសែត​របស់​បណ្ដាញ​ព័ត៌មាន Phoenix នា​ពេល​ថ្មី​ៗ​នេះ តារា​សម្ដែង​ជើង​ចាស់ Jet Li បាន​ជជែក​ពី​បំណង​​ប្រាថ្នា​នៅ​ពេល​ស្លាប់​របស់​ខ្លួន។ "ខ្ញុំ​បាន​និយាយ​ពី​បំណង​ក្រោយ​ពេល​ស្លាប់​ជាមួយ​ប្រពន្ធ​រួច​ហើយ។ បើ​ថ្ងៃ​ខ្ញុំ​លាចាក​លោក​មក​ដល់ សូម​យក​ខ្ញុំ​ទៅ​បូជា​នៅ​វត្ត​មួយ​នៅ​ទីបេ ហើយ​បញ្ចុះ​នៅ​ទី​នោះ​តែ​ម្ដង។ បំណង​ប្រាថ្នា​ចុង​ក្រោយ​​របស់​ខ្ញុំ​គឺ​ចង់​ឲ្យ​ព្រះ​សង្ឃរាជ​សរសេរ​នៅ​លើ​ផ្នូរ​របស់​ខ្ញុំ"។ តួ​រឿង "Hero” រៀបរាប់ ៕ ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖ zing

  • 2016-06-09 15:52:36
  • ព័ត៌មាន
Fan Bingbing នឹង​ប្រយុទ្ធ​​ស្លាប់​រស់​ជាមួយ លី លាន​ជា ក្នុង​រឿង​ណាចា​ថ្មី Fan Bingbing នឹង​ប្រយុទ្ធ​​ស្លាប់​រស់​ជាមួយ លី លាន​ជា ក្នុង​រឿង​ណាចា​ថ...
  • 2016-06-09 15:52:36
  • ព័ត៌មាន

នៅ​ក្នុង​ភាពយន្ត "League of Gods” តារា​សម្ដែង​ជួរ​មុខ​របស់​ចិន​រួម​មាន Fan Bingbing និង លី លាន​ជា​នឹង​មាន​​ឈុត​ប្រកួត​ស៊ី​សាច់​ហុតឈាម​គ្នា​ជា​​ច្រើន​រាប់​មិន​អស់។     បណ្ដាញ​ព័ត៌មាន Xinhua បាន​រាយការណ៍​ថា ភាពយន្ត "League of Gods” នឹង​ចាប់​ផ្ដើម​ដាក់​បញ្ចាំង​នៅ​ទូទាំង​ប្រទេស​ចិន​នៅ​ថ្ងៃ​ទី ២៩​ខែ​កក្កដា​ខាង​មុខ​នេះ។ ភាពយន្ត​និយាយ​ពី​កញ្ជ្រោង​បិសាច​និង​ណាចា​នេះ​គ្រោង​នឹង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​​ខ្លាំង​ពី​ទស្សនិកជន​នៅ​រដូវ​ក្ដៅ​ឆ្នាំ​២០១៦​នេះ​ព្រោះ​មាន​ការ​ចូល​រួម​ពី​តារា​សម្ដែង​ល្បី​ជា​ច្រើន​ដូច​ជា Fan Bingbing, Jet Li, Angelababy និង Huang Xiaoming ជា​ដើម។   និយាយ​ពី​គម្រោង​ភាពយន្ត​លើក​នេះ តួ​រឿង "មហិច្ឆតា​អ៊ូម៉ីនាង" បាន​និយាយ​ថា៖ "ប្រាកដ​ហើយ​បើ​និយាយ​ពី Kung Fu ខ្ញុំ​ប្រាកដ​ជា​មិន​អាច​ឈ្នះ​បង Jet Li បាន​ឡើយ​តែ​បើ​សម្រស់​និង​ការ​អូស​ទាញ​វិញ ខ្ញុំ​ជឿជាក់​ថា​ខ្លួន​នឹង​ដណ្ដើម​បាន​រាជ​បល្ល័ង្ក"។ Fan Bingbing ក៏​បាន​ទម្លាយ​ដែរ​ថា ក្នុង​រឿង​នេះ កញ្ជ្រោង​កន្ទុយ​៩​និង​គ្រូ​កម្ចាត់​បិសាច Jiang Ziya នឹង​មាន​ឈុត​ឆាក​​កាប់​សម្លាប់​គ្នា​រាប់​មិន​អស់"៕           ចុចអាន៖តារា​ចម្រៀង​វ័យ​ក្មេង​ធ្វើ​ឲ្យ​គេ​ភាន់​ច្រឡំ ព្រោះ​ដូច Fan Bingbing ពេក   ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖ zing

  • 2016-09-05 17:27:22
  • ភាពយន្ត
លី លានជា បង្ហាញ​មុខ​ជា​លើក​ដំបូង លុប​បំបាត់​ពាក្យ​ចចាមអារ៉ាម​ទទួល​មរណភាព

តារា​សម្ដែង​លំដាប់​ជួរ​មុខ​របស់​ចិន Jet Li បាន​បំបិទ​ចោល​រាល់​ព័ត៌មាន​ដែល​ចុះ​ផ្សាយ​ថា​ខ្លួន​បាន​ទទួល​មរណភាព​ដោយ​ការ​បង្ហាញ​ខ្លួន​នៅ​សណ្ឋាគារ​មួយ​នៅ​ទីក្រុង​ប៉េកាំង។     កាល​ពី​ថ្ងៃ​ទី៣ ខែ​កញ្ញា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន Phoenix បាន​រាយការណ៍​ថា តារា​សម្ដែង​ក្បាច់គុន​ល្បី​ឈ្មោះ Jet Li បាន​មាន​វត្តមាន​នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​ដើម្បី​បេសកកម្ម​សហគមន៍​មួយ​ចំនួន។ រាល់​សកម្មភាព​របស់​តួ​រឿង "វ៉ាង ហ្វីហុង" ត្រូវ​បាន​រក្សា​ការ​សម្ងាត់​ទាំង​ស្រុង។ ក្រុម​អ្នក​កាសែត​ត្រូវ​ចាំ​អស់​រាប់​ម៉ោង​ទើប​បាន​ជួប​សិល្បករ​វ័យ​៥៣​ឆ្នាំ។   នៅ​ពេល​បង្ហាញ​ខ្លួន លី លាន​ជា​មាន​ពាក់​វ៉ែនតា​ខ្មៅ និង​ត្រូវ​បាន​ការពារ​ដោយ​អង្គរក្ស​ជា​ច្រើន​រូប។ សិល្បករ​រៀមច្បង​រូប​នេះ​បាន​ញញឹម​នៅ​ពេល​បាន​ឮ​ពាក្យ​លើក​ទឹក​ចិត្ត​ពី​អ្នក​កាសែត។ តារា​សម្ដែង​កើត​ឆ្នាំ​១៩៦៣​បាន​បដិសេធ​នឹង​សំណួរ​ទាក់ទង​នឹង​ព័ត៌មាន​សុខភាព​របស់​លោក​បាន​ឈាន​ដល់​ដំណាក់កាល​ចុង​ក្រោយ។   គួរ​បញ្ជាក់​ផង​ដែរ មុន​នោះ រាល់​បណ្ដាញ​ព័ត៌មាន​តូច​ធំ​របស់​ចិន​បាន​ចុះផ្សាយ​ថា តួ​រឿង "League of Gods” បាន​ចែកឋាន​ហើយ​នៅ​ក្នុង​អាយុ​៥៣​ឆ្នាំ​ដោយ​សារ​ជំងឺ​គាំង​បេះដូង។ អ្នក​គាំទ្រ​របស់​តារា​រូប​នេះ​កាន់​តែ​ភ័យ​ស្លន់ស្លោ​នៅ​ពេល​តំណាង​ក្រុមហ៊ុន​របស់​លោក​មិន​ព្រម​បញ្ចេញ​មតិ​ទាល់​តែ​សោះ។ យ៉ាងណាក៏ដោយ ទស្សនិកជន​បាន​ធូរ​ចិត្ត​ហើយ​នៅ​ពេល​នេះ​ដោយ​សង្កេត​ឃើញ​ថា​អាការៈ​របស់​លី លានជា​មិន​ធ្ងន់ធ្ងរ​ដូច​អ្វី​ដែល​គេ​លើក​ឡើង៕       ចុចអាន៖​ព័ត៌មាន​លី លាន​ជា​ទទួល​មរណភាព​ព្រោះ​គាំង​បេះដូង កំពុង​រំជួល​នៅ​ចិន   ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖zing

  • 2016-08-31 21:19:09
  • ព័ត៌មាន
​ព័ត៌មាន​លី លាន​ជា​ទទួល​មរណភាព​ព្រោះ​គាំង​បេះដូង កំពុង​រំជួល​នៅ​ចិន

ព័ត៌មាន​ទាក់ទង​នឹង​មរណភាព​របស់​កំពូល​តារា​សម្ដែង​ចិន Jet Li បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​របស់​លោក​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ជា​ពិសេស​នៅ​ពេល​ដែល​ក្រុមហ៊ុន​របស់​លោក​មិន​ព្រម​បក​ស្រាយ​អ្វី​សោះ។​     យប់​ថ្ងៃ​ទី ៣០ ខែ​សីហា សារ​ព័ត៌មាន​តូច​ធំ​ក៏​ដូច​ជា​បណ្ដាញ​សង្គម​ចិន​បាន​ល្បី​កក្រើក​ចំពោះ​ព័ត៌មាន​តារា​សម្ដែង​ជួរ​មុខ Jet Li បាន​ចែកឋាន​ហើយ។ តាម​ដំណឹងនោះ​ដែរ តួ​រឿង "វ៉ាង ហ្វីហុង" បាន​លា​ចាក​លោក​កាល​ពី​ថ្ងៃ​ទី​២៨​ខែ​សីហា​ដោយ​សារ​តែ​គាំង​បេះដូង។   “ទោះ​បី​ជា​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្លាម​ៗ តែ​លី លាន​ជា​នៅ​តែ​មិន​អាច​ឆ្លង​ផុត" ប្រភព​ព័ត៌មាន​ឲ្យ​ដឹង។ បណ្ដាញ​ព័ត៌មាន​នានា​ក៏​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ការ​គាំង​បេះដូង​របស់​តារា​វ័យ​៥៣​ឆ្នាំ​គឺ​បណ្ដាល​មក​ពី​ផល​ប៉ះពាល់​នៃ​ជំងឺ​ភ្នែក​របស់​លោក។     ក្រោយ​ពេល​ព័ត៌មាន​នេះ​បាន​ចុះផ្សាយ អ្នក​គាំទ្រ​របស់​តារា​សម្ដែង​ល្បី​ឈ្មោះ​រូប​នេះ​បាន​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ជា​ពិសេស​នៅ​ពេល​ដែល តំណាង​ក្រុមហ៊ុន​របស់​លោក​មិន​បាន​បញ្ចេញ​មតិ​អ្វី​សូម្បី​បន្តិច​ទាក់ទិន​នឹង​ការ​ស្លាប់​របស់​លី លាន​ជា។ យ៉ាងណាក៏ដោយ យប់​ថ្ងៃ​ដដែល អ្នក​ស្រី Cheung Lam សត្រូវ​សួរ​ពូជ​របស់​ទិន ហ្វី​ក៏​ដូច​ជា​ផលិតករ​រឿង​ថ្មី​របស់ Jet Li បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន​ថា៖ "ព័ត៌មាន​តារា​សម្ដែង​ត្រកូល Li ទទួល​មរណភាព​គឺ​ជា​រឿង​មិន​ពិត"។   ទោះ​បី​ជា​មាន​អ្នក​ចេញ​មក​ប្រាប់​ថា​តារា​ក្បាច់គុន​រូប​នេះ​មិន​ទាន់​ស្លាប់​ក៏​ដោយ តែ​មនុស្ស​ជា​ច្រើន​បាន​គិត​ថា​លោក​កំពុង​ស្ថិត​ក្នុង​អាការៈ​ប្រផឹតប្រផើយ​មែន​ទែន​ហើយ។ គួរ​បញ្ជាក់​ផង​ដែរ​ថា ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ សុខភាព​របស់ Jet Li បាន​ចុះ​ខ្សោយ​ខ្លាំង​ដោយ​សារ​ជំងឺ​ភ្នែក​របស់​ខ្លួន​ដល់​ថ្នាក់​ត្រូវ​ដក​ខ្លួន​ចេញ​រឿង​ហូលីវូដ "Star Wars”៕   រូបភាពថ្មី​បំផុតរបស់ Jet Li នៅ​ប្រលានយន្តហោះកាល​ពី២សប្ដាហ៍មុន   ចុចអាន៖លី លាន​ជា ​ប្រាប់​ពី​កន្លែង​ចង់​បញ្ចុះ​​សព​ខ្លួន​​ក្រោយ​ពេល​ស្លាប់   ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖zing

អត្ថបទពេញនិយម
អត្ថបទថ្មី