• 2017-08-24 04:13:02
  • ភាពយន្ត

លី​ លាន​ជា​ ​ចំណាយ​លុយក្បែរសែនដុល្លារ​ជួយ​គ្រួសារ​តារា​សម្ដែង​បាន​​ស្លាប់​ក្នុង​រឿង​ "Expendables 2”

  • 2017-08-24 04:13:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​តារា​សម្ដែង​ Jet Li ឬ លី​ លាន​ជា​ បាន​បរិច្ចាគ​ថវិកា​ផ្ទាល់​ខ្លួន​ដល់​ទៅ​ជាង​​ ៧០​ម៉ឺន​ដុល្លារ​ទៅ​ដល់​ក្រុម​គ្រួសារ​តួ​ជំនួស​របស់​លោក​ ដែល​បាន​ស្លាប់​ខណៈ​ពេល​ថត​រឿង។

តួ​ជំនួស​ម្នាក់​នោះ​មាន​ឈ្មោះ​ថា Liu Kun បាន​ស្លាប់​នៅ​ពេល​ថត​រឿង "Expendables 2” កាល​ពី​ឆ្នាំ​២០១១ ខណៈ​ពេល​ថត​ឈុត​ឆាក​មួយ​នៅ​ទំនប់ Ognyanovo ប្រទេស​ ប៊ុលហ្គារី​ ដោយ​សារ​តែ​របួស​ពី​ការ​ផ្ទុះ​ពេល​កំពុង​សម្ដែង។

តារា​សញ្ជាតិ​ចិន​វ័យ​៥៤​ឆ្នាំ​រូប​នេះ បាន​ចំណាយ​ទឹក​ប្រាក់ផ្ទាល់​ខ្លួន ៥,៨​លាន​ដុល្លារ​ហុង​កុង​ គឺ​ប្រហាក់​ប្រហែល​នឹង​ ៧០​ម៉ឺន​ដុល្លារ​អាមេរិក ទៅ​ដល់​ក្រុម​គ្រួសារ​តួ​ជំនួស​ដែល​បាន​ស្លាប់​វ័យ​២៦​ឆ្នាំ​ម្នាក់​នោះ។ នេះ​បើ​តាម​ការ​រាយ​ការណ៍​ពី​សារព័ត៌មាន Malay Mail។

​​ចំពោះ​កាល​បរិច្ឆេទ​នៃ​ការ​ផ្ដល់​ទឹក​ប្រាក់​បរិច្ចាគ​នេះ​ គឺ​មិន​មាន​អ្នក​ណា​បាន​ដឹង​នោះ​ទេ ដោយ​លោក Jet Li មាន​បំណង​ចង់​ឲ្យ​ដំណើរ​ការ​នេះ​​មាន​លក្ខណៈ​ផ្ទាល់​ខ្លួន។

បើ​តាម​ព័ត៌មាន​ពី​ឪពុក​ម្ដាយ​របស់​លោក Liu ​បន្ទាប់​កូន​ខ្លួន​ស្លាប់​អ្នក​ទាំង​ពីរ​ទទួល​បាន​សំណង​តែ​ ជាង​២ម៉ឺន​ដុល្លារ​តែ​ប៉ុណ្ណោះ​បន្ទាប់​ពី​ព្យាយាម​ឡើង​តុលាការ​អស់​រយៈ​ពេល​៤​ឆ្នាំ។

ពូក​គាត់​បាន​ប្ដឹង​អ្នក​កាន់​កាប់​ផ្នែក​តួអង្គ​ជំនួស​ប្រចាំ​ក្រុម​ហ៊ុន​ផលិត​រឿង Millenium Films កាល​ពី​ឆ្នាំ ២០១២ បន្ទាប់​ពី​កូន​ប្រុស​បាន​ស្លាប់៕

អាន​អត្ថបទ៖

ប្រភព៖ Mirror ប្រែ​សម្រួល៖ ធារ៉ូ

មតិយោបល់