សៀវ ឡុងនីត្រូវគេរិះគន់ថាចេះវាយឫកតាំងពីអាយុ១៩ឆ្នាំ
ព័ត៌មានតារាសម្ដែងជួរមុខចិន Liu Yifei មានចរិតឆ្មើងឆ្មៃ ធ្វើឫកធ្វើពាតាំងពីវ័យក្មេងត្រូវបណ្ដាញព័ត៌មានជាច្រើនចុះផ្សាយ។
នៅក្នុងជំនួបជាមួយបណ្ដាញព័ត៌មាន Chuansong នាពេលថ្មីៗនេះ តារាសម្ដែងប្រុស Bao Bei Er បានរិះគន់ពីទម្លាប់អាក្រក់របស់តារាសម្ដែង Liu Yifei នៅពេលអ្នកទាំង២សហការជាមួយគ្នាក្នុងរឿងមួយ។ តាមនោះដែរ នៅពេលថតរឿង "យុទ្ធសិល្បឥន្ទ្រីទេព" សៀវ ឡុងនីទើបតែមានអាយុ១៩ឆ្នាំតែប៉ុណ្ណោះតែចាប់ផ្ដើមមានចរិតឆ្មើងឆ្មៃដួចកំពូលតារាបាត់ទៅហើយ។
ស្រីស្អាតត្រកូល Liu តែងសំណូមពររឿងជាច្រើនដែលបង្កបញ្ហាឲ្យក្រុមការងារ។ ជាច្រើនដង Liu Yifei បានចាកចោលកន្លែងថតដោយប្រាប់ថាខ្លួនប្រតិកម្មនឹងពន្លឺភ្លើង។
មិនត្រឹមតែប៉ុណ្ណោះ តួរឿង "Never Gone” ក៏តែងតែមួម៉ៅថា ក្រុមការងារមនុស្សច្រើនពេក រញ៉េរញ៉ៃដូចផ្សារ។ "បើមិនយល់មុខអ្នកដឹកនាំរឿងទេ ក្រុមការងារបានចេញមុខតតាំងនឹងនាងបាត់ហើយ" Chuansong នាំពាក្យ។
រឿងរ៉ាវខាងលើបានធ្វើឲ្យគេនឹកឃើញ ឫកពារបស់សង្សារ Song Seung Hun នៅក្នុងពេលផ្សព្វផ្សាយរឿង "Love In Disguise” កាលពីឆ្នាំ២០១០។ គេនៅចាំថា នៅពេលនោះ ដោយធ្វេសប្រហែស ស្រីស្អាតវ័យ២៩ឆ្នាំបានជ្រុលធ្វើឲ្យរបួសដៃបន្តិចបន្តួច។ ភ្លាមៗនោះ នាងបានសំណូមពរឲ្យគេជូនទៅមន្ទីរពេទ្យពិនិត្យជាបន្ទាន់។
ក្រោយមក តារាស្រីកើតឆ្នាំ ១៩៨៧បានរំសាយចោលរាល់កម្មវិធីផ្សព្វផ្សាយភាពយន្តនេះទាំងអស់ដោយយកលេសថាមិនស្រួលខ្លួន។ រឿងមួយនេះក្រោយមកបានរងការរិះគន់យ៉ាងខ្លាំងដោយបើកសន្និសីទដោយគ្មានតួឯកស្រីចូលរួម៕
ចុចអាន៖អ្នកគាំទ្រខឹងសម្បាពេលសៀវ ឡុងនីជាប់បាតតារាងតារាមានសម្រស់ស្អាតធម្មជាតិ
ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖zing