• 2021-02-09 02:43:14
  • ព័ត៌មាន

កក្រើកខ្លាំងទៀតហើយ! Hu Ge ដាច់ចិត្តទម្លាយជាផ្លូវការតបនឹងព័ត៌មានរៀបការជាមួយនឹង Liu Yifei

  • 2021-02-09 02:43:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បណ្ដាញសង្គមដ៏ល្បី​របស់​ចិន​គឺ Weibo កំពុង​រវល់​នឹង​ព័ត៌មាន​ផ្សាយព្រាត​របស់​តារាសម្ដែង Hu Ge ដែល​បាន​ចេញ​មុខ​និយាយ​ពី​ពាក្យចចាមអារ៉ាម​ថា​លោក​ និង​តារាសម្ដែង​រួមអាជីព Liu Yifei រៀបការ​ជាមួយ​គ្នា​តាំង​ពី​ឆ្នាំ ២០២០។

Liu Yifei និង Hu Ge

អាច​និយាយ​បាន​ថា​ នេះ​គឺជា​ប្រធានបទកំពុង​ក្ដៅគគុក​នៅប្រទេស​ចិន ទាក់ទង​នឹង​តារាសម្ដែង​ទាំង ២​រូប​នេះ ហើយ​ពិត​ជា​បាន​ប្រមូល​ការ​ចាប់អារម្មណ៍ពីមហាជន​ច្រើន​ក្រៃលែងបច្ចុប្បន្ន​នេះ។

បើ​យោង​តាម​វិបសាយព័ត៌មាន​ Sina ដែល​បាន​ទាក់ទង​ទៅ​កាន់ Hu Ge សួរ​នាំ​ពី​អ្វី​ដែល​បាន​កើតឡើង ពិសេស​ចង់​ដឹង​ច្បាស់​ថា​ លោក និង​ Yifei ពិត​ជា​បាន​រៀបការជាមួយ​គ្នា​ពិត ឬ​យ៉ាងណា?

ផ្អែក​តាម​ចម្លើយ​ចេញ​ពី​មាត់​ពិត​របស់​សាមី​ខ្លួន​បាន​ឆ្លើយ​ថា៖ «វា​ជា​រឿង​មិនពិត​ឡើយ គ្រប់យ៉ាង​ជា​ព័ត៌មានក្លែងក្លាយ​ទាំងអស់។»

បន្ថែម​ពី​លើ​នោះ​ ក្រុមការងារ​ Sina ក៏​បានសួរ​បញ្ជាក់​បន្ថែម​ដែរ​ទាក់ទង​ការសន្ទនាតាម Chat ដែល​បង្ហោះ​ពេញ​ Weibo នៅពេល​អ្នក​ប្រើបណ្ដាញសង្គមម្នាក់​សួរ​ទៅអ្នក​ចាត់ការ​ទូទៅពី​មង្គលការ​របស់ Hu Ge និង​ Yifei ហើយ​ចម្លើយ​ចេញមកបែប​មិន​ច្បាស់។ ប៉ុន្តែ​ក្រោយ​មក​ក៏ទទួលបាន​បាន​បញ្ជាក់​ជាថ្មីថា​ ម្នាក់ដែល​នៅក្នុង Chat នោះ​មិនមែន​ជា​ក្រុមការងារ​របស់ Hu Ge ទេ។

បន្ទាប់​ពីព័ត៌មានច្បាស់ការណ៍​បាន​ចេញ​ផ្សាយ អ្នក​គាំត្រ​មិនតិច​ទេ នាំគ្នាសម្ដែងការខក​ចិត្ត ព្រោះ​តែតារាសម្ដែង​ទាំង​ ២​មិន​បាន​រៀបការ​ដូចពាក្យចចាមអារ៉ាម។ ក្នុង​នោះ​ថែម​ទាំង​មាន​អ្នក​ Comment ថា​ ប្រសិន​ព័ត៌មាន​រៀបការនោះ​ជា​ការពិត​មែន អាច​ចាត់ទុកថា​ថ្ងៃ​ចូល​ឆ្នាំថ្មី ឆ្នាំ​នេះ នឹង​ក្លាយជា​ពេល​វេលា​ដ៏​សប្បាយ​រីករាយ​បំផុត​សម្រាប់​ពិភពសិល្បៈចិន៕​

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម