• 2016-04-26 13:30:27
  • ព័ត៌មាន
កូន​ខ្មែរទាំង ៣ រូប​ល្បីល្បាញ​ក្នុង​ភាពយន្ត Hollywood ព្រោះ​សម្ដែង​ឈុត​គ្រោះ​ថ្នាក់ កូន​ខ្មែរទាំង ៣ រូប​ល្បីល្បាញ​ក្នុង​ភាពយន្ត Hollywood ព្រោះ​សម្ដែង​ឈុត...
  • 2016-04-26 13:30:27
  • ព័ត៌មាន

កន្លង​មក​មាន​កូន​ខ្មែរ ៣ នាក់​ហើយ ដែល​ធ្លាប់​សាង​ភាព​ល្បីល្បាញ​តាម​រយៈ​ភាពយន្ត​បរទេស​ដោយ​សារ​តែ​ពួក​គេ​ហ៊ាន​សម្ដែង​ជា​តួ Stunt ក្នុង​ឈុត​វាយតប់ ឬ​ហក់លោត​ប្រថុយ​គ្រោះ​ថ្នាក់​ជា​ទី​បំផុត។     ហ្សង់ ប៉ូលី ( Jean-Paul Ly)៖ ជា​តារា​ហូលីវូដ​កូន​កាត់​ខ្មែរ​បារាំង​វ័យ ៣៣ ឆ្នាំ ធ្លាប់​បាន​ចូលរួម​សម្ដែង​នៅ​ក្នុង​ភាពយន្ត​ជា​ច្រើន​របស់​ហូលីវូដ​ក្នុង​នាម​ជា​តួ​វាយ​តប់។ ឆាប់ៗ​នេះ​រូប​គេ​នឹង​មក​ចូលរួម​សម្ដែង​ក្នុង​រឿង" Jailbreak” នៅ​ប្រទេស​កម្ពុជា​របស់​ផលិតកម្ម​កងចក្រ​ផង​ជាមួយ​តារា​ខ្មែរ​ដទៃ​ទៀត ក្នុង​តំណែង​ជា​តួ​វាយ​តប់​ដូច​គ្នា ដែល​ជា​លើក​ដំបូង​របស់​លោក​បន្ទាប់​ពី​បាន​បង្ហើយ​ការងារ​សម្ដែង​នៅ​ទ្វីប​អឺរ៉ុប។ ​   https://youtu.be/TpWcUzr6m0U   ចាន់ ម៉ូរីស ( Maurice Chan)៖ មាន​ឪពុក​ម្ដាយ​ជា​ខ្មែរ និង​បាន​ទៅ​រស់​នៅ​ប្រទេស​បារាំង​តាំង​ពី​ក្មេង​រហូត​មក​ដល់​បច្ចុប្បន្ន​មាន​វ័យ ៤០ ឆ្នាំ​ហើយ​សព្វ​ថ្ងៃ​ជា​ប្រធាន​ក្រុម Cascade Demo។ លោក​ធ្លាប់​ចូលរួម​សម្ដែង​ក្នុង​ភាពយន្ត​វាយ​តប់​ជា​ច្រើន​ជា​មួយ​តារា​ល្បីៗ​ដូច​ជា Jack Ly, Rambo ជា​ដើម។ ​បច្ចុប្បន្ន ម៉ូរីស កំពុង​ស្ថិត​នៅ​ប្រទេស​កម្ពុជា ដើម្បី​ពិភាក្សា​ពី​ការ​សម្ដែង​ភាពយន្ត និង​សិក្សា​ពី​គម្រោង​បើក​កន្លែង​បង្ហាត់​ហក់លោត​ក្លាយ​ជា​តួ Stunt នៅ​ទី​នេះ។   https://youtu.be/IXlAtnb68wE ណុប ដារ៉េន (Daren Nop)៖ ក៏​ជា​សមាជិក​ក្រុម Cascade Demo ដែរ ហើយ​ធ្លាប់​បាន​សម្ដែង​ក្នុង​ភាពយន្ត​ហូលីវូដ​ជា​ច្រើន​ក្នុង​នោះ​ភាពយន្ត​មាន​ចំណង​ជើង​ថា" Lucy” ទទួល​បាន​ការ​ពេញ​និយម​ពេញ​ពិភព​លោក​ដោយ​រក​ចំណូល​បាន​រាប់​រយ​លាន​ដុល្លារ​អាមេរិក។ លោក​បាន​ប្រាប់​មក​កាន់ Sabay ថា នោះ​ជា​ភាពយន្ត​ខ្នាត​ធំ​ចុង​ក្រោយ​មួយ ដែល​លោក​បាន​ចូលរួម​សម្ដែង​ឱ្យ​​ក្រុម Stunt របស់​លោក Jakie Chan(ឈិន ឡុង) និង​តួ Stunt អាមេរិក​ផ្សេង​ទៀត៕   https://youtu.be/3MVHg-Fbqvs អត្ថបទ៖ សំ ជំនាញ

  • 2016-04-22 21:09:11
  • ព័ត៌មាន
តួ Stunt កូន​ខ្មែរ​ល្បី​ឈ្មោះ​នៅ​ទ្វីប​អឺរ៉ុប​មក​ប្រទេស​កម្ពុជា តួ Stunt កូន​ខ្មែរ​ល្បី​ឈ្មោះ​នៅ​ទ្វីប​អឺរ៉ុប​មក​ប្រទេស​កម្ពុជា
  • 2016-04-22 21:09:11
  • ព័ត៌មាន

Maurice Chan ដែល​ជា​កូន​ខ្មែរ​ម្នាក់ ​ល្បីល្បាញ​លើ​ឆាក​អន្តរជាតិ​ក្នុង​ការ​សម្ដែង​ជា​តួ Stunt តាម​រយៈ​ភាពយន្ត​ជា​ច្រើន បាន​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​កម្ពុជា​កាល​ពី​ពេល​ថ្មី​នេះ។     នៅ​ក្នុង​ជំនួប​ជាមួយ Sabay កូន​ខ្មែរ​សញ្ជាតិ​បារាំង​បាន​លើក​ឡើង​ថា បំណង​លើក​នេះ គឺ​ដើម្បី​ពិភាក្សា​ពី​ការ​ថត​ភាពយន្ត​ខ្នាត​ធំ​មួយ​នៅ​ប្រទេស​កម្ពុជា និង​ស្វែង​រក​ឱកាស​ដើម្បី​បើក​សាលា​បណ្ដុះបណ្ដាល​របៀប​ហក់​លោត ឬ​សម្ដែង​ជា​តួ Stunt សម្រាប់​ភាពយន្ត​ខ្មែរ​នា​អនាគត។   “ដំបូង​ឡើយ ខ្ញុំ​ត្រូវ​ប្រមូល​ក្រុម​របស់​ខ្ញុំ​សិន ដើម្បី​ជួយ​បង្ហាត់បង្រៀន​ទៀត ដូច្នេះ​ត្រូវ​រក​អ្នក​ជួយ​គាំទ្រ បាន​អាច​បើក​បាន "។ Maurice Chan ថ្លែង​យ៉ាង​ដូច្នេះ។ បុរស​វ័យ ៤០ ឆ្នាំ​រូប​នេះ​បន្ត​ថា មិន​ទាន់​បាន​កំណត់​ថា គម្រោង​នេះ​នឹង​ចេញ​ជា​រូប​រាង​ពេល​ណា​នោះ​ទេ ព្រោះ​ត្រូវ​ការ​ថវិកា​ពី​ប្រទេស​កម្ពុជា​ខ្លះ ហើយ​សល់​ប៉ុន្មាន​ទៀត​លោក​ជា​អ្នក​ចំណាយ​សម្រាប់​ការ​អញ្ជើញ​តួ Stunt ជា​សមាជិក​ក្រុម​​មក​ចូលរួម​បង្ហាត់​បង្ហាញ​ដល់​កូន​ខ្មែរ។   បច្ចុប្បន្ន Maurice Chanកំពុង​តែ​រក​មធ្យោបាយ ធ្វើ​យ៉ាង​ណា​ឱ្យ​បំណង​របស់​លោក​បាន​សម្រេច ព្រោះ​លោក​ចង់​​បង្ហាញ​ទៅ​កាន់​ពិភព​លោក​ថា នៅ​ប្រទេស​កម្ពុជា ក៏​មាន​តួ Stunt ដែរ។   លោក​បន្ត​ថា៖"នៅ​កម្ពុជា​មាន​ដែរ​អ្នក​សម្ដែង​ហក់​លោត តែ​មិន​ទាន់​ចេះ​បច្ចេកទេស​ការពារ​ខ្លួន​កុំ​ឱ្យ​មាន​គ្រោះ​ថ្នាក់ ហើយ​ខ្ញុំ​ចេះ! ចង់​យក​មក​ចែក​រំលែក​នៅ​ទីនេះ"។ ប្រធាន​ក្រុម Cascade រូប​នេះ​បន្ថែម​ទៀត​ថា តួ Stunt ប្រឈម​ទៅ​នឹង​គ្រោះ​ថ្នាក់​បំផុត​ទាម​ឱ្យ​មាន​ការ​ប្រុងប្រយ័ត្ន និង​ដឹង​ពី​តិចនិក​ការ​ខ្លួន​។ យ៉ាង​ណា​ក៏​ដោយ លោក​ត្រូវ​ត្រឡប់​ទៅ​ប្រទេស​បារាំង​វិញ​នៅ​ដើម​ខែ​ឧសភា​ដើម្បី​ត្រៀម​សម្រាប់​​ផែន​ការ​របស់​លោក.   Maurice ​ចាប់​ផ្ដើម​​ធ្វើ​ជា​តួ​​វាយតប់​ ​(Stunt) ​​ក្នុង​ប្រទេស​បារាំង​តាំងពី​ឆ្នាំ​ ២០០០ ​មក​ ដោយ​ធ្វើ​ការ​ជាមួយ​អ្នក​រៀបចំ​ប្លង់​វាយ​តប់​ ​និង​ឈុត​គ្រោះថ្នាក់​មួយ​ចំនួន​​ដូចជា​ Alain Figlarz, ​Olivier Schneider, ​Phlippe Guegan,​ Laurent Demianoff។ ​ដោយសារ​​​មើល​ឃើញ​សមត្ថភាព ​​​​និង​ជឿជាក់​​ថា ​គេ​អាច​ធ្វើ​បាន​ ​​ទើប​​ ​Maurice ​​ត្រូវ​ផ្ដល់​​​ឱកាស​ឲ្យ​​ថត​រឿង​ជា​ហូរហែ​ឥត​ដាច់។ ​​   រឿង​ហូលីវូដ​ដែលលោក​សម្ដែង​​ដំបូង ​មាន​ចំណង​ជើង​ថា​ “Unleashed”​ ឬ​ “Danny the Dog” ​ជា​ភាសា​បារាំង​ សម្ដែង​ជាមួយ​ លី លានជា (Jet Li) ​និង​ Morgan Freeman​ ក្នុង​ឆ្នាំ ២០០២ ​មុន​នឹង​ចាក់​បញ្ចាំង​នៅ​ឆ្នាំ ​២០០៥។ ​​រឿង​ហូលីវូដ​ដែល​លោក​​ធ្លាប់​សម្ដែង​ផ្សេង​ទៀត​​មាន ​"From Paris with Love (2010)”, ​"District 13 Ultimatum (2009)” ​និង​ “Lucy (2014)”។ ​ក្រៅ​ពី​នេះ​ នៅ​មាន​ភាពយន្ត​បារាំង ​និង​ឥណ្ឌា​ជា​ច្រើន​ផ្សេង​ទៀត​ដែល​លោក​​បាន​ចូលរួម​សម្ដែង៕   ប្រវត្តិ ​Maurice CHAN ​​​​កូន​ខ្មែរ​ដែល​សម្តែង​ជាមួយ​​​លី លានជា       https://youtu.be/IXlAtnb68wE អត្ថបទ៖ សំ ជំនាញ

  • 2014-10-11 15:00:11
  • ជីវិតតារា
ប្រវត្តិ ​Maurice CHAN ​​​​កូន​ខ្មែរ​ដែល​សម្តែង​ជាមួយ​​​លី លានជា ប្រវត្តិ ​Maurice CHAN ​​​​កូន​ខ្មែរ​ដែល​សម្តែង​ជាមួយ​​​លី លានជា
  • 2014-10-11 15:00:11
  • ជីវិតតារា

ដូច​ការ​សន្យា​ថ្ងៃ​នេះ​ Sabay ​​​​​សូម​លម្អិត​ប្រវត្តិ​តារា​សម្ដែង​ខ្មែរ​-បារាំង​ Maurice CHAN ​​ដែល​ធ្លាប់​សម្ដែង​ជាមួយ​​តារា​ក្បាច់​គុន​ចិន​ដ៏​ល្បីល្បាញ​​ លី លានជា (Jet Li)។ ​តើ​ធ្វើ​បែប​ណា​ទើប​គាត់​ អាច​មានឱកាស​ចូល​សម្ដែង​ភាពយន្ត​​ហូលីវូដ​ជាមួយ​តារា​​សម្ដែង​ល្បីៗ​បែបនេះ? ​ស្រាយ​ចម្ងល់​នេះ​ ​សូម​​​អាន​ដំណើរជីវិត​របស់​គាត់​ដូច​ខាងក្រោម។       ​គ្រួសារ​ និង​ការ​សិក្សា   Maurice Chan ​​បាន​កើត​​ក្នុង​ជំរំ​ជនភៀសខ្លួន​​ក្នុង​ប្រទេស​ថៃ​​នៅ​ថ្ងៃ​ទី ៧ ​កក្កដា ១៩៧៥ ​ក្រោយ​ឪពុកម្ដាយ​បង្ខំ​ចិត្ត​ភៀស​ចេញ​ពី​ប្រទេស​កម្ពុជា​ដោយសារ​របប​ខ្មែរ​ក្រហម។ ​​​នៅ​ឆ្នាំ ​១៩៧៦ ​​ឪពុក​របស់​ Maurice ​លោក​ ចាន់ សាម៉ាន ​និង​ម្ដាយ​​ ថន​ ស្រ៊ីម​ បាន​​ផ្លាស់​​​​ទី​លំនៅ​ជា​ថ្មី​ទៅ​រស់​​ក្នុង​​ប្រទេស​ទី​បី​គឺ ​ប្រទេស​បារាំង។ ​​​Maurice ​មាន​បងប្រុស​ម្នាក់​​​​ឈ្មោះ​ CHAN Thierry។​ រស់នៅ ​និង​ធំធាត់​នៅ​​ជាយ​ក្រុង​ប៉ារីស ​ឪពុកម្ដាយ​របស់​ Maurice ​ត្រូវ​ធ្វើ​ការ​យ៉ាង​លំបាក​ដើម្បី​អាច​ឲ្យ​លោក ​និង​បងប្រុស​បាន​រៀន​ខ្ពស់។ ​លោក​បាន​ចូល​រៀន​ថ្នាក់​វិទ្យាល័យ​នៅ​ Chelles ​ក្បែរ​ទីក្រុង​ប៉ារីស។​​​​ ​ក្រោយ​ចប់​វិទ្យាល័យ ​Maurice ​បាន​​បន្ត​​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​ភាពយន្ត​​​​នៅ​សាកលវិទ្យាល័យ ​La Sorbonne Nouvelle ​ក្នុង​ទីក្រុង​ប៉ារីស។ ​ នៅ​ឆ្នាំ ១៩៩៥ ​លោក​បាន​បញ្ចប់​ថ្នាក់​អនុបណ្ឌិត។ ​ ចាប់​ផ្ដើម​ហាត់​គុន ​បើ​ទោះ​ជា​មាន​ការ​ស្រឡាញ់​វិជ្ជា​គុន​តាំង​ពី​តូច​មក​​ក្ដី​ លោក​មិន​បាន​ហ្វឹកហាត់​វិជ្ជា​គុន​​នៅ​វ័យ​​ក្មេង​ឡើយ​ដោយសារ​​តែ​​ចេះ​តែ​ខ្លាច​នេះ​ខ្លាច​នោះ​រហូត។ ​​ថ្ងៃ​មួយ​​ នៅ​ពេល​ដែល​លោក​មាន​អាយុ ១៧ ​ឆ្នាំ​ មិត្តភ័ក្ដិ​ម្នាក់​បាន​នាំ​លោក​ទៅ​មើល​គេ​ហាត់​​ក្បាច់​កុង ហ៊្វូ។ ​ពេល​នោះ​ហើយ​ដែល​ ​លោក​បាន​សាកល្បង​ហាត់ ​និង​​ទទួល​អារម្មណ៍​ដឹង​ថា ​វា​ជា​អ្វី​ដែល​ខ្លួន​ស្រឡាញ់។ ​​​រយៈ​ពេល​ ៣ ​ឆ្នាំ​ដែល​ Maurice ​ចំណាយ​ហាត់​ក្បាច់​កុង ហ៊្វូ។ ​ការ​ហ្វឹកហាត់​នេះ​​​ជំរុញ​ចិត្ត​​​ដោយ​​សារ​រូប​គេ​ ​មាន​តារា​ជា​និមិត្តរូប​​ជាច្រើន​ដូចជា​​ ឈិន ឡុង​ (Jacky Chan), ​លី ស៊ាវឡុង ​(Bruce Lee)​ ​លី លានជា (Jet Li) ​និង​ Jean-Claude Vandamme។ ​       ក្រោយ​មក​ទៀត​ ​លោក​ក៏​បន្ត​ហាត់​ក្បាច់​ Viet Vo Dao (វិជ្ជា​គុន​វៀតណាម) ​ជាមួយ​មិត្តភ័ក្ដិ​ម្នាក់​ទៀត​ឈ្មោះ Michel Assouvie។ ​លោក​បាន​ចំណាយ​ពេល​ដល់​ទៅ ៨ ​ឆ្នាំ​ដើម្បី​ហ្វឹកហាត់​វិជ្ជា​ការពារ​ខ្លួន​របស់​ប្រទេស​ក្បែរ​ខាង​យើង​នេះ​​រហូត​ទទួល​បាន​​ខ្សែ​ក្រវាត់​ខ្មៅ​មួយ​ដាន់។ ​ដំណាល​គ្នា​នោះ​ លោក​ក៏​បាន​ហ្វឹកហាត់​វិជ្ជា​គុន​កាយសម្ព័ន្ធ ​​​ រហូត​ទទួល​បាន​ខ្សែ​ក្រវាត់​ខ្មៅ​ពីរ​ដាន់។   ​បង្កើត​សាលា​គុន​ផ្ទាល់​ខ្លួន   ដោយ​ក្ដី​ស្រឡាញ់​វិជ្ជា​គុន​ធំធេង ​Maurice ​និង​មិត្តភ័ក្ដិ​ពីរ​រូប​ទៀត​​ឈ្មោះ Amedeo CAZZELLA ​និង​ Christophe DUPUIS ​បាន​បង្កើត​​ក្រុម​មួយ​ឈ្មោះ​ CASCADE DEMO TEAM ​​ដែល​ជា​ការ​ច្របាច់​បញ្ចូល​គ្នា​នៃ​​វិជ្ជា​គុន ​​តន្ត្រី ​​ក្បាច់​រាំ ​​កាយសម្ព័ន្ធ​ ​និង​វិធី​សម្ដែង​ឈុត​គ្រោះថ្នាក់។ ​ដោយសារ​តែ​ក្រុម​នោះ​តូច​ពេក​មិន​អាច​ធ្វើ​អ្វី​បាន​ច្រើន​ ពួក​លោក​ក៏​សម្រេច​បង្កើត​​​ជា​សាលា​​​គុន​ខ្លួន​ឯង​ដែល​មា​​ឈ្មោះ ​ថា ​TEAM CASCADE ​​ដើម្បី​បង្រៀន​វិជ្ជា​គុន​បែប​​​កាយសម្ព័ន្ធ​ ​និង​ក្បាច់​ពិសេសៗ​ផ្សេងៗ​ទៀត។ ​សាលា​មួយ​នេះ​បាន​ប្រែ​ក្លាយ​ខ្លួន​ទៅ​ជា​សាលា​ហាត់​គុន​ធំ​បំផុត​នៅ​បារាំង​ដែល​មាន​សិស្ស​ប្រហែល ៤០០ ​នាក់​មកពី​ទូទាំង​ប្រទេស។ ​​​       តែ​នៅ​ឆ្នាំ ​២០០៦ ​ពួក​លោក​ក៏​បាន​សម្រេច​បិទ​សាលា​នេះ​ចោល​​ដោយ​​ចង់​ដើរ​​​​សម្ដែង​​ Show ​និង​ក្បាច់​ Stunt ​សម្រាប់​ភាពយន្ត​ធំៗ​វិញ។ ​​​លោក​សម្រេច​ជ្រើសរើស​យក​​សមាជិក​ ២៥ ​នាក់​ពី​សាលា​គុន​ផ្សេងៗ​ទៀត។ ​ពួកគេ​ទាំង​នោះ​មិន​មែន​ជា​អ្នក​ដែល​មាន​វិជ្ជា​គុន​ខ្លាំង​ផុត​គេ​ទេ ​តែ​សុទ្ធ​​​ជា​មនុស្ស​ដែល​មាន​ភាព​ជា​ក្រុម ​​និង​សក្ដានុពល​សម្រាប់​អនាគត។ ​​ក្រុម​មួយ​នេះ​បាន​ពង្រីក​ប្រជាប្រិយភាព​របស់​ខ្លួន​របស់​​ក្លាយ​ជា​ក្រុម​ Stunt ​​​លេខ ១ ​នៅ​អឺរ៉ុប។ ​​​ចាប់​ពី​ពេល​នោះ​មក ​ក្រុម​របស់​លោក​បាន​ដើរ​សម្ដែង​ Show ​នៅ​ជុំវិញ​ពិភពលោក​​តាំងពី​កាណាដា ​​ធ្លាយ​ដល់​អឺរ៉ុប​ គុយវ៉ែត ​អាហ្វ្រិក ​​និង​​ថែម​ទាំង​បាន​ចូលរួម​សម្ដែង​ក្នុង​កម្មវិធី​ Britain's Got Talent ​ក្នុង​ឆ្នាំ ​២០១២​ ​ទៀត​ផង។ ​មិន​តែ​ប៉ុណ្ណោះ ​ក្រុម​របស់​លោក​ក៏​ត្រូវ​គេ​ហៅ​ឲ្យ​សម្ដែង​ជា​តួ​ Stunt ​(តួ​​វាយតប់) ​សម្រាប់​ផលិតកម្ម​ភាពយន្ត​ល្បី​ដូចជា​ Luc Besson's Europa Corp. ​ជា​ដើម។​​​​​​​​​​​​   ចូល​សម្ដែង​ភាពយន្ត​ហូលីវូដ   ​Maurice ​ចាប់​ផ្ដើម​​ធ្វើ​ជា​តួ​​វាយតប់​ ​(Stunt) ​​ក្នុង​ប្រទេស​បារាំង​តាំងពី​ឆ្នាំ​ ២០០០ ​មក​ ដោយ​ធ្វើ​ការ​ជាមួយ​អ្នក​រៀបចំ​ប្លង់​វាយ​តប់​ ​និង​ឈុត​គ្រោះថ្នាក់​មួយ​ចំនួន​​ដូចជា​ Alain Figlarz, ​Olivier Schneider, ​Phlippe Guegan,​ Laurent Demianoff។ ​ដោយសារ​​​មើល​ឃើញ​សមត្ថភាព ​​​​និង​ជឿជាក់​​ថា ​គេ​អាច​ធ្វើ​បាន​ ​​ទើប​​ ​Maurice ​​ត្រូវ​ផ្ដល់​​​ឱកាស​ឲ្យ​​ថត​រឿង​ជា​ហូរហែ​ឥត​ដាច់។ ​​រឿង​ហូលីវូដ​ដែល​រូប​គាត់​សម្ដែង​​ដំបូង​មាន​ចំណង​ជើង​ថា​ "Unleashed”​ ឬ​ “Danny the Dog” ​ជា​ភាសា​បារាំង​ ដែល​សម្ដែង​ជាមួយ​ លី លានជា (Jet Li) ​និង​ Morgan Freeman​ ក្នុង​ឆ្នាំ ២០០២ ​មុន​នឹង​ចាក់​បញ្ចាំង​នៅ​ឆ្នាំ ​២០០៥។ ​​រឿង​ហូលីវូដ​ដែល​គាត់​ធ្លាប់​សម្ដែង​ផ្សេង​ទៀត​​រួម​មាន ​"From Paris with Love (2010)”, ​”District 13 Ultimatum (2009)” ​និង​ "Lucy (2014)”។ ​ក្រៅ​ពី​នេះ​ នៅ​មាន​ភាពយន្ត​បារាំង ​និង​ឥណ្ឌា​ជា​ច្រើន​ផ្សេង​ទៀត​ដែល​លោក​​បាន​ចូលរួម​សម្ដែង។   ​   Maurice Chan ពេល​សម្ដែង​ជាមួយ​ លី លានជា (Jet Li) ​ក្នុង​រឿង "Unleashed”​     Muarice ​ថត​ជាមួយ​តារា​សម្ដែង​ហូលីវូដ John Travolta ពេល​សម្ដែង​ រឿង “From Paris with Love”   ​ចំណាប់អារម្មណ៍​ទៅ​លើ​វិស័យ​ភាពយន្ត​ខ្មែរ   សម្រាប់​ Maurice ​ប្រសិន​បើ​ចង់​ឲ្យ​តារា​សម្ដែង​ខ្មែរ​មាន​ឱកាស​សម្ដែង​​ភាពយន្ត​អន្តជាតិ​ ដំបូង​ត្រូវ​បង្កើត​ភាពយន្ត​មួយ​ដែល​​មាន​គុណភាព​អាច​ទទួល​ស្គាល់​ជា​អន្តរជាតិ​ជា​មុន​សិន។ ​​​បុរស​វ័យ ៣៩ ឆ្នាំ​ជឿជាក់​ថា ​អ្នក​ដឹកនាំ​ ​និង​តារា​សម្ដែង​ខ្មែរ​ជំនាន់​ថ្មី​ មាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​ធ្វើ​ឲ្យ​អន្តរជាតិ​ស្គាល់។ ​​ពួកគាត់​​​គួរ​តែ​បង្កើត​ភាពយន្ត​ដែល​ឆ្លើយ​តប​មិន​ត្រឹម​តែ​ទីផ្សារ​ក្នុង​ស្រុក​ទេ ​គឺ​​​អាស៊ី​ផង ​ព្រោះ​អាស៊ី​ជា​​ ទីផ្សារ​ដ៏​ធំ​មួយ។ ​​លោក​បាន​លើក​​យក​រឿង "Ong Bak” ឬ​ "កែង​ឆេះ​ជង្គង់​ហោះ" ​ជា​ឧទាហរណ៍។ ​​ដំបូង​គ្មាន​នរណា​ស្គាល់​ ភាពយន្ត​វាយតប់​របស់​ថៃ​ទេ ​តែ​ក្រោយ​ការ​ផលិត​ដោយ​ផ្ចិតផ្ចង់​លើ​គុណភាព​ និង​ចែកចាយ​ដល់​អឺរ៉ុប​ព្រម​ទាំង​អាមេរិក​នោះ ​​Tony Jaa ​ត្រូវ​បាន​គេ​ស្គាល់​​កាន់​តែ​ច្រើន​ឡើង។​ ​ដំណាល​គ្នា​​នេះ ​លោក​បញ្ជាក់​ថា​​​សហគមន៍​ខ្មែរ​មាន​ច្រើន​​នៅ​ជុំវិញ​ពិភពលោក ​ហើយ​ប្រសិន​បើ​ប្រមូល​ផ្ដុំ​អ្នក​ដែល​មាន​ជំនាញ​​ដើម្បី​ផលិត​ភាពយន្ត​រួម​គ្នា ​Maurice ​ជឿជាក់​ថា ​ ​​ភាពយន្ត​ខ្មែរ​នឹង​អាច​ឲ្យ​គេ​ស្គាល់​ជា​អន្តរជាតិ​បាន។ ​​សម្រាប់​លោក​ លោក​ចង់​សម្ដែង​ដើម្បី​ខ្មែរ​ ព្រោះ​កម្ពុជា​ជា​ប្រទេស​កំណើត​របស់​ខ្លួន។ ​លោក​រង់ចាំ​តែ​អ្នក​ដឹកនាំ​រឿង​ ដែល​ជឿជាក់​ ​និង​ទុកចិត្ត​លើ​សមត្ថភាព​របស់​ខ្លួន​ប៉ុណ្ណោះ៕    អាន​អត្ថបទ៖ Jean-Paul Ly​ ​​​​កូន​ខ្មែរ​ឧស្សាហ៍​​​​លេច​មុខ​ក្នុង​​​ឈុត​វាយប្រហារ​​​​ហូលីវូដ   អត្ថបទ៖ ​សីហា រូបភាព៖ ​ផ្តល់​ដោយ Maurice Chan

  • 2016-04-26 13:30:27
  • ព័ត៌មាន
កូន​ខ្មែរទាំង ៣ រូប​ល្បីល្បាញ​ក្នុង​ភាពយន្ត Hollywood ព្រោះ​សម្ដែង​ឈុត​គ្រោះ​ថ្នាក់

កន្លង​មក​មាន​កូន​ខ្មែរ ៣ នាក់​ហើយ ដែល​ធ្លាប់​សាង​ភាព​ល្បីល្បាញ​តាម​រយៈ​ភាពយន្ត​បរទេស​ដោយ​សារ​តែ​ពួក​គេ​ហ៊ាន​សម្ដែង​ជា​តួ Stunt ក្នុង​ឈុត​វាយតប់ ឬ​ហក់លោត​ប្រថុយ​គ្រោះ​ថ្នាក់​ជា​ទី​បំផុត។     ហ្សង់ ប៉ូលី ( Jean-Paul Ly)៖ ជា​តារា​ហូលីវូដ​កូន​កាត់​ខ្មែរ​បារាំង​វ័យ ៣៣ ឆ្នាំ ធ្លាប់​បាន​ចូលរួម​សម្ដែង​នៅ​ក្នុង​ភាពយន្ត​ជា​ច្រើន​របស់​ហូលីវូដ​ក្នុង​នាម​ជា​តួ​វាយ​តប់។ ឆាប់ៗ​នេះ​រូប​គេ​នឹង​មក​ចូលរួម​សម្ដែង​ក្នុង​រឿង" Jailbreak” នៅ​ប្រទេស​កម្ពុជា​របស់​ផលិតកម្ម​កងចក្រ​ផង​ជាមួយ​តារា​ខ្មែរ​ដទៃ​ទៀត ក្នុង​តំណែង​ជា​តួ​វាយ​តប់​ដូច​គ្នា ដែល​ជា​លើក​ដំបូង​របស់​លោក​បន្ទាប់​ពី​បាន​បង្ហើយ​ការងារ​សម្ដែង​នៅ​ទ្វីប​អឺរ៉ុប។ ​   https://youtu.be/TpWcUzr6m0U   ចាន់ ម៉ូរីស ( Maurice Chan)៖ មាន​ឪពុក​ម្ដាយ​ជា​ខ្មែរ និង​បាន​ទៅ​រស់​នៅ​ប្រទេស​បារាំង​តាំង​ពី​ក្មេង​រហូត​មក​ដល់​បច្ចុប្បន្ន​មាន​វ័យ ៤០ ឆ្នាំ​ហើយ​សព្វ​ថ្ងៃ​ជា​ប្រធាន​ក្រុម Cascade Demo។ លោក​ធ្លាប់​ចូលរួម​សម្ដែង​ក្នុង​ភាពយន្ត​វាយ​តប់​ជា​ច្រើន​ជា​មួយ​តារា​ល្បីៗ​ដូច​ជា Jack Ly, Rambo ជា​ដើម។ ​បច្ចុប្បន្ន ម៉ូរីស កំពុង​ស្ថិត​នៅ​ប្រទេស​កម្ពុជា ដើម្បី​ពិភាក្សា​ពី​ការ​សម្ដែង​ភាពយន្ត និង​សិក្សា​ពី​គម្រោង​បើក​កន្លែង​បង្ហាត់​ហក់លោត​ក្លាយ​ជា​តួ Stunt នៅ​ទី​នេះ។   https://youtu.be/IXlAtnb68wE ណុប ដារ៉េន (Daren Nop)៖ ក៏​ជា​សមាជិក​ក្រុម Cascade Demo ដែរ ហើយ​ធ្លាប់​បាន​សម្ដែង​ក្នុង​ភាពយន្ត​ហូលីវូដ​ជា​ច្រើន​ក្នុង​នោះ​ភាពយន្ត​មាន​ចំណង​ជើង​ថា" Lucy” ទទួល​បាន​ការ​ពេញ​និយម​ពេញ​ពិភព​លោក​ដោយ​រក​ចំណូល​បាន​រាប់​រយ​លាន​ដុល្លារ​អាមេរិក។ លោក​បាន​ប្រាប់​មក​កាន់ Sabay ថា នោះ​ជា​ភាពយន្ត​ខ្នាត​ធំ​ចុង​ក្រោយ​មួយ ដែល​លោក​បាន​ចូលរួម​សម្ដែង​ឱ្យ​​ក្រុម Stunt របស់​លោក Jakie Chan(ឈិន ឡុង) និង​តួ Stunt អាមេរិក​ផ្សេង​ទៀត៕   https://youtu.be/3MVHg-Fbqvs អត្ថបទ៖ សំ ជំនាញ

  • 2016-04-22 21:09:11
  • ព័ត៌មាន
តួ Stunt កូន​ខ្មែរ​ល្បី​ឈ្មោះ​នៅ​ទ្វីប​អឺរ៉ុប​មក​ប្រទេស​កម្ពុជា

Maurice Chan ដែល​ជា​កូន​ខ្មែរ​ម្នាក់ ​ល្បីល្បាញ​លើ​ឆាក​អន្តរជាតិ​ក្នុង​ការ​សម្ដែង​ជា​តួ Stunt តាម​រយៈ​ភាពយន្ត​ជា​ច្រើន បាន​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​កម្ពុជា​កាល​ពី​ពេល​ថ្មី​នេះ។     នៅ​ក្នុង​ជំនួប​ជាមួយ Sabay កូន​ខ្មែរ​សញ្ជាតិ​បារាំង​បាន​លើក​ឡើង​ថា បំណង​លើក​នេះ គឺ​ដើម្បី​ពិភាក្សា​ពី​ការ​ថត​ភាពយន្ត​ខ្នាត​ធំ​មួយ​នៅ​ប្រទេស​កម្ពុជា និង​ស្វែង​រក​ឱកាស​ដើម្បី​បើក​សាលា​បណ្ដុះបណ្ដាល​របៀប​ហក់​លោត ឬ​សម្ដែង​ជា​តួ Stunt សម្រាប់​ភាពយន្ត​ខ្មែរ​នា​អនាគត។   “ដំបូង​ឡើយ ខ្ញុំ​ត្រូវ​ប្រមូល​ក្រុម​របស់​ខ្ញុំ​សិន ដើម្បី​ជួយ​បង្ហាត់បង្រៀន​ទៀត ដូច្នេះ​ត្រូវ​រក​អ្នក​ជួយ​គាំទ្រ បាន​អាច​បើក​បាន "។ Maurice Chan ថ្លែង​យ៉ាង​ដូច្នេះ។ បុរស​វ័យ ៤០ ឆ្នាំ​រូប​នេះ​បន្ត​ថា មិន​ទាន់​បាន​កំណត់​ថា គម្រោង​នេះ​នឹង​ចេញ​ជា​រូប​រាង​ពេល​ណា​នោះ​ទេ ព្រោះ​ត្រូវ​ការ​ថវិកា​ពី​ប្រទេស​កម្ពុជា​ខ្លះ ហើយ​សល់​ប៉ុន្មាន​ទៀត​លោក​ជា​អ្នក​ចំណាយ​សម្រាប់​ការ​អញ្ជើញ​តួ Stunt ជា​សមាជិក​ក្រុម​​មក​ចូលរួម​បង្ហាត់​បង្ហាញ​ដល់​កូន​ខ្មែរ។   បច្ចុប្បន្ន Maurice Chanកំពុង​តែ​រក​មធ្យោបាយ ធ្វើ​យ៉ាង​ណា​ឱ្យ​បំណង​របស់​លោក​បាន​សម្រេច ព្រោះ​លោក​ចង់​​បង្ហាញ​ទៅ​កាន់​ពិភព​លោក​ថា នៅ​ប្រទេស​កម្ពុជា ក៏​មាន​តួ Stunt ដែរ។   លោក​បន្ត​ថា៖"នៅ​កម្ពុជា​មាន​ដែរ​អ្នក​សម្ដែង​ហក់​លោត តែ​មិន​ទាន់​ចេះ​បច្ចេកទេស​ការពារ​ខ្លួន​កុំ​ឱ្យ​មាន​គ្រោះ​ថ្នាក់ ហើយ​ខ្ញុំ​ចេះ! ចង់​យក​មក​ចែក​រំលែក​នៅ​ទីនេះ"។ ប្រធាន​ក្រុម Cascade រូប​នេះ​បន្ថែម​ទៀត​ថា តួ Stunt ប្រឈម​ទៅ​នឹង​គ្រោះ​ថ្នាក់​បំផុត​ទាម​ឱ្យ​មាន​ការ​ប្រុងប្រយ័ត្ន និង​ដឹង​ពី​តិចនិក​ការ​ខ្លួន​។ យ៉ាង​ណា​ក៏​ដោយ លោក​ត្រូវ​ត្រឡប់​ទៅ​ប្រទេស​បារាំង​វិញ​នៅ​ដើម​ខែ​ឧសភា​ដើម្បី​ត្រៀម​សម្រាប់​​ផែន​ការ​របស់​លោក.   Maurice ​ចាប់​ផ្ដើម​​ធ្វើ​ជា​តួ​​វាយតប់​ ​(Stunt) ​​ក្នុង​ប្រទេស​បារាំង​តាំងពី​ឆ្នាំ​ ២០០០ ​មក​ ដោយ​ធ្វើ​ការ​ជាមួយ​អ្នក​រៀបចំ​ប្លង់​វាយ​តប់​ ​និង​ឈុត​គ្រោះថ្នាក់​មួយ​ចំនួន​​ដូចជា​ Alain Figlarz, ​Olivier Schneider, ​Phlippe Guegan,​ Laurent Demianoff។ ​ដោយសារ​​​មើល​ឃើញ​សមត្ថភាព ​​​​និង​ជឿជាក់​​ថា ​គេ​អាច​ធ្វើ​បាន​ ​​ទើប​​ ​Maurice ​​ត្រូវ​ផ្ដល់​​​ឱកាស​ឲ្យ​​ថត​រឿង​ជា​ហូរហែ​ឥត​ដាច់។ ​​   រឿង​ហូលីវូដ​ដែលលោក​សម្ដែង​​ដំបូង ​មាន​ចំណង​ជើង​ថា​ “Unleashed”​ ឬ​ “Danny the Dog” ​ជា​ភាសា​បារាំង​ សម្ដែង​ជាមួយ​ លី លានជា (Jet Li) ​និង​ Morgan Freeman​ ក្នុង​ឆ្នាំ ២០០២ ​មុន​នឹង​ចាក់​បញ្ចាំង​នៅ​ឆ្នាំ ​២០០៥។ ​​រឿង​ហូលីវូដ​ដែល​លោក​​ធ្លាប់​សម្ដែង​ផ្សេង​ទៀត​​មាន ​"From Paris with Love (2010)”, ​"District 13 Ultimatum (2009)” ​និង​ “Lucy (2014)”។ ​ក្រៅ​ពី​នេះ​ នៅ​មាន​ភាពយន្ត​បារាំង ​និង​ឥណ្ឌា​ជា​ច្រើន​ផ្សេង​ទៀត​ដែល​លោក​​បាន​ចូលរួម​សម្ដែង៕   ប្រវត្តិ ​Maurice CHAN ​​​​កូន​ខ្មែរ​ដែល​សម្តែង​ជាមួយ​​​លី លានជា       https://youtu.be/IXlAtnb68wE អត្ថបទ៖ សំ ជំនាញ

  • 2014-10-11 15:00:11
  • ជីវិតតារា
ប្រវត្តិ ​Maurice CHAN ​​​​កូន​ខ្មែរ​ដែល​សម្តែង​ជាមួយ​​​លី លានជា

អត្ថបទពេញនិយម