• 2018-02-19 08:10:00
  • ភាពយន្ត

តួ​ Stunt ខ្មែរ​ល្បី​ឈ្មោះ​នៅ​បារាំង​នឹង​ក្លាយ​ជាគ្រូ​បង្វឹក​ឈុត​ប្រយុទ្ធរបស់​ក្រុមហ៊ុន Marvel

  • 2018-02-19 08:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Maurice Chan ​ជា​តារា​សម្ដែង​ Stunt សញ្ជាតិ​ខ្មែរ​មួយ​រូប​នៅ Hollywood ដែល​ធ្លាប់​សម្ដែង​ជាមួយ​តារា​ល្បីៗ​ជា​ច្រើន​ដូច​ជា Jet Li និង Morgan Freeman ជា​ដើម។

លោក Maurice Chan

​ថ្មីៗ​នេះ​លោក​ត្រូវ​បាន​ក្រុមហ៊ុន​យក្ស​ Marvel Studio ជួល​ឲ្យ​ធ្វើ​ការងារ​មួយ​សម្រាប់​ការ​សម្ដែង​ល្ខោន​មួយ​នៅ​សួន​កម្សាន្ត Disneyland ប្រចាំ​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង។ គម្រោង​នោះ​តម្រូវ​ឲ្យ​លោក​ធ្វើ​ជា​អ្នក​បង្ហាត់​គុណ​ និង​រៀប​ចំ​ឈុត​ឆាក​វាយ​ប្រហារ​ទាំង​អស់​ ចំពោះ​កា​សម្ដែង​ល្ខោន​មួយ​មាន​ចំណង​ជើង​ថា "Avengers Show”។ គម្រោង​នេះ​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​១០ ខែ​មិថុនា​ នៅ​ស្ទូឌីយោ​ របស់​ក្រុមហ៊ុន​ Disney ផ្ទាល់​តែ​ម្ដង​រហូត​ដល់​ថ្ងៃ​ទី​​៣០​ខែ​កញ្ញា។ ​លោក​នឹង​ក្លាយ​ជា​អ្នក​រៀប​ចំ និង​ទទួល​ខុស​ត្រូវ​ទៅ​លើ​ក្បាច់​វាយ​តប់ និង​ជា​អ្នក​បង្ហាត់​តារា​សម្ដែង​ទាំង​អស់​រាល់​ឈុត​ឆាក​វៃ​ប្រហារ។

Poster សម្រាប់​ការ​សម្ដែង​ល្ខោន​​ "Avengers Show"

ការ​សម្ដែង​នេះ​នឹង​ចូល​រួម ដោយ​តារា​សម្ដែង​ដល់​ទៅ ៣០​រូប ហើយ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ​វា​គឺ​ជា​ការ​សម្ដែង​លើក​ដំបូង​របស់​ "Avengers Show” នៅ​កន្លែង​កម្សាន្ត​ Dinseyland ទូទាំង​ពិភពលោក។

លោក​ Maurice បាន​យល់​ថា​នេះ​ជា​ឱកាស​ដ៏​ល្អ​មួយ​សម្រាប់​លោក​និង​ប្រទេស​កម្ពុជា​ ដោយ​បាន​និយាយ​ដូច្នេះ​ថា៖ "នេះ​ជា​ការ​សម្ដែង​លើក​ទី​១​ ចំពោះ​ 'Avenger Show' នៅ​កន្លែង​កម្សាន្ត Disneyland ទូទាំង​ពិភពលោក ហើយ​វា​ជា​ដ៏ ​កិត្តិយស​មួយ​លោក និង​ស្វាគមន៍​ការ​សម្ដែង​ទាំង​នេះ​នៅ​ទីក្រុង​'Paris'។"

អាន​អត្ថបទ៖

អត្ថបទ៖ ធារ៉ូ

មតិយោបល់