• 2016-09-21 17:36:24
  • ព័ត៌មាន
Miss Grand Cambodia រួម​ជាមួយ​កុមារ​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង Kodomo ចែក​រំលែក​ក្ដី​ស្រឡាញ់ Miss Grand Cambodia រួម​ជាមួយ​កុមារ​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង Kodomo...
  • 2016-09-21 17:36:24
  • ព័ត៌មាន

បេក្ខភាព​ជយលាភី Miss Grand Cambodia 2016 កញ្ញា ហេង ចន្ថា រួម​ជាមួយ​ប្អូន​ៗ​កុមារ​៨នាក់​ផ្សេង​ទៀត​ បាន​ធ្វើ​សកម្មភាព​សប្បុរសធម៌​រួម​គ្នា​នៅ​អង្គការ​លើក​ស្ទួយ​ប្រជាពលរដ្ឋដោយ​ការ​ចែក​រំលែក​ក្ដី​ស្រឡាញ់​របស់​ពួក​គេ​ទៅ​កុមារ​របស់​អង្គការ​ដែល​សុទ្ធ​សឹង​ជា កុមារ​ក្រីក្រ។     កញ្ញា ហេង ចន្ថា Miss Grand Cambodia 2016 ចែក​អំណោយ​ជូន​កុមារ​អង្គការ "​លើក​ស្ទួយ​ប្រជាពលរដ្ឋ"   សកម្មភាព​ចម្បង​​ៗដើម្បី​ចែក​រំលែង​ក្ដី​ស្រឡាញ់ មាន​ដូច​ជា​បញ្ចេញ​សមត្ថភាព​របស់​ប្អូន​ៗ​កុមារ​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង Kodomo ទាំង​៨​រូប រួម​ទាំង​ការ​ចែក​ចែក​ផលិតផល​សម្រាប់​កូន​ក្មេង​ជូន​កុមារ​របស់​អង្គការ​ផង។   នេះ​ជា​សកម្មភាព​ថ្មី​មួយ​របស់​កញ្ញា ហេង ចន្ថា Miss Grand Cambodia 2016 ដែល​ត្រៀម​តំណាង​កម្ពុជា​ទៅ​ប្រកួត​នៅ​សហរដ្ឋ​អាមេរិក​នៅ​ខែ​ក្រោយ។ យុវតី​វ័យ ២១ បញ្ជាក់​ថា នាង​ធ្លាប់​តែ​ធ្វើ​​ក្នុង​លក្ខខណៈ​ផ្ទាល់​ខ្លួន​ជាមួយ​ក្រុម​គ្រួសារ ប៉ុន្តែ​លើក​នេះ គឺ​ក្នុង​នាម​ការងារ។   ដូច្នេះ​ហើយ​នាង​សប្បាយ​ចិត្ត​សម្រាប់​កិច្ចការ​នេះ ព្រោះ​នាង​ជឿ​ថា កុមារ​នឹង​ទទួល​បាន​ភាព​កក់ក្ដៅ ក្នុង​ពេល​ពួក​គេ​ទាំង​អស់​ ភាគ​ច្រើន​ជា​កុមារ​ក្រីក្រ និង​កំព្រា​ថែម​ទៀត។ ងាក​មក​លោក មែ វិចិត្របុត្រ នាយក​គ្រប់​គ្រង​ក្រុម​ហ៊ុន BKA Entertainmentដែល​ដឹកនាំ​សកម្មភាព​ខាង​លើ បាន​បញ្ជាក់​ថា ធ្វើ​​បែប​នេះ ដើម្បី​បណ្ដុះ​ក្ដី​ស្រឡាញ់​​ក្នុង​ចិត្ត​របស់​កុមារ​កម្ពុជា​ក្រោម​ប្រធាន​បទ 3L(3L Charity(Love.Live.Laugh)"។     "គោល​ដៅ​របស់​យើង គឺ​ចែក​រំលែក​​ក្ដី​ស្រឡាញ់ ការ​រស់​នៅ​ប្រកប​ដោយ​ផាសុកភាព ជាមួយ​នឹង​ស្នាម​ញញឹម រីករាយ​ និង​ក្ដី​សង្ឃឹម"។ ប្អូន​ៗ​កុមារ​ខ្ទង់​១០០​នាក់​ក្នុង​ចំណោម ៦៨០​នាក់ បាន​ទទួល​បាន​ភាព​សប្បាយ​រីករាយ​ជាមួយ​ការកម្សាន្ត ផ្ដល់​ពី Miss Grand Cambodia និង​កុមារ​ទាំង​៨​រូប​របស់​កម្មវិធី​ខាង​លើ។   អ្នកស្រី នួន ភិមាន នាយិកា​អង្គការ​លើក​ស្ទួយ​ប្រជាពលរដ្ឋ បញ្ជាក់​ថា ក្រៅ​ពី​ទទួល​យក​ការងារ​ ក៏​ជា​វគ្គ​បណ្ដុះ​បណ្ដាល​ផ្សេង​ៗ​ កុមារ​ត្រូវ​ការ​ការ​លេង​សប្បាយ​ថែម​ទៀត។ ដូច្នេះ​ហើយ​សម្រាប់​សកម្មភាព​នាំ​មក​ជូន​នៅ​ព្រឹក​នេះ ដោយ​ក្រុម​ការងារ​ខាង​លើ អ្នក​ស្រី​ពិត​ជា​មាន​ក្ដី​សោមនស្ស​មែន​ទែន។   "មើល​ទៅ​ពួក​គេ​សប្បាយ​ណាស់ ហើយ​យើង​ចង់​ឲ្យ​ពួក​គាត់​ដូច្នេះ ពី​មុន​គាត់​ធ្លាប់​តែ​រើស​សម្រាម សុំ​ទាន តែ​ឥឡូវ​បាន​រៀន មាន​ញុំា​បាយ​គ្រប់​គ្រាន់ ហើយ​បាន​សប្បាយ​រីក​រាយ​ទៀត។ អីចឹង​ហើយ​ខ្ញុំ​សូម​អរគុណ​មែន​ទែន!"។     អង្គការ​លើក​ស្ទួយ​ប្រជាពលរដ្ឋ(PIO) មាន​ទាំង​អស់​៣​សាខា គឺ​សាខា​ធំ​ស្ទឹង​មានជ័យ បុរីកីឡា និង​សាខា​បុរី​សន្តិភាព។ តាម​អ្នក​ស្រី​នាយិកា កុមារ​ក្នុង​អង្គការ​របស់​អ្នក​ស្រី​សរុប​ទាំង​៣​សាខា មាន​ចំនួន ១៤០០នាក់ ក្នុង​នោះ​កុមារី​ប្រមាណ​ជាង ៨០នាក់។ ពួក​គេ​ទាំង​អស់ សុទ្ធ​ជា​អតីត​កុមារ​រស់​លើ​គំនរ​សម្រាម និង​សុំ​ទាន​គេ។   ដោយ​ឡែក​កុមារ​របស់ Kodomo ទាំង​៨​រូប​វិញ តាម​អ្នក​គ្រប់​គ្រង​ខាង​លើ​បញ្ជាក់​ថា បន្ទាប់​ពី​សកម្មភាព​ព្រឹក​មិញ​នេះ ពួក​គេ​នឹង​​ត្រូវ​ប្រជែង​គ្នា​ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ទៀត នៅ​ថ្ងៃ​ទី​២២ កញ្ញា ខាង​មុខ​នេះ ដើម្បី​ប្រជែង​យក​ជយលាភី។ កម្មវិធី​នឹង​មាន​ផ្សាយ​ផ្ទាល់​តាម​រយៈ​ទូរទស្សន៍ MyTV ផង៕               អត្ថបទ៖ ទារិកា

  • 2016-06-30 16:03:13
  • ព័ត៌មាន
Miss Grand Cambodia 2015 និយាយពី​ការ​ស្លៀក​ប៊ីគីនី​លើ​ឆាក​នៅ​ប្រទេស​ថៃ Miss Grand Cambodia 2015 និយាយពី​ការ​ស្លៀក​ប៊ីគីនី​លើ​ឆាក​នៅ​ប្រទេស​ថៃ
  • 2016-06-30 16:03:13
  • ព័ត៌មាន

កញ្ញា សេង ប៉ូលវិថាវី ដែល​ជា​ម្ចាស់​ជយលាភី Miss Grand Cambodia 2015 បាន​ប្រាប់​ថា នាង​មាន​អារម្មណ៍​អៀន​ខ្មាស​មែន​ទែន នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត Miss Grand Internatioinal នៅ​ប្រទេស​ថៃ​កាល​ពី​ឆ្នាំ​មុន ពេល​ដែល​នាង​ស្លៀក​ឈុត​ប៊ីគីនី​ប្រកួត​សម្រស់​ជា​មួយ​បេក្ខនារី​មក​ពី​ប្រទេស​ផ្សេង​ទៀត។     កញ្ញា សេង ប៉ូលវិថាវី   សេង ប៉ូលវិថាវី បាន​ជួប​បទ​ពិសោធន៍​ខាង​លើ​ជា​លើក​ទី​១​ក្នុង​ឆាក​ជីវិត​ក្នុង​នាម​ជា​ស្ត្រី​ខ្មែរ​ក្រមុំ។ នារី​វ័យ​២៣​ឆ្នាំ​ថ្លែង​ទៀត​ថា "គេ​ប្រាប់​យើង​មុន​តើ​បង...ពេល​សម​ដំបូង​ដូច​អត់​អី តែ​ដល់​ឡើង​លើ​ឆាក មាន​អារម្មណ៍​មួយ​ថា អៀន​ៗ​មែន​ទែន! ខុស​ពី​ការ​សម​ឆ្ងាយ​ណាស់”។   ស្ត្រី​ក្រមុំ​មក​ពី​ខេត្ត​តាកែវ បាន​តំណាង​កម្ពុជា​ទៅ​ប្រកួត​សម្រស់​ក្នុង​កម្មវិធី Miss Grand Internatioinal នៅ​ប្រទេស​ថៃ បន្ទាប់​ពី​បាន​ឈ្នះ​ជយលាភី​សម្រាប់​កម្មវិធី​ក្នុង​ស្រុក។ យ៉ាង​នេះ​ក្ដី ថាវី មិន​បាន​ឈ្នះ​ជយលាភី​ផ្នែក​ណា​មួយ​ពី​កម្មវិធី​ដែល​មាន​បេក្ខនារី​មក​ពី​ប្រទេស​ប្រមាណ​ជាង ១០០​ប្រទេស​ចូល​រួម​ឡើយ។     កញ្ញា សេង ប៉ូលវិថាវី កាល​ក្នុង​កម្មវីធី​ប្រឡង Miss Grand International 2015​ នៅ​ប្រទេស​ថៃ(រូបភាព៖ Facebook)   ងាក​មក​ការ​ស្លៀក​ប៊ីគីនី​លើក​ដំបូង​ក្នុង​ឆាក​ជីវិត​ស្រី​ក្រមុំ សេង ប៉ូលវិថាវី ថ្លែង​ទៀត​ថា ខ្មាស​នៅ​លើ​ឆាក​គ្រាន់ ប៉ុន្តែ​មក​ខ្មាស​នៅ​ស្រុក​កំណើត​មួយ​ជាន់​ទៀត។ នាង​ថា មិត្តភ័ក្ដិ​ជា​ច្រើន​បាន​បង្អាប់​នាង​ពី​បញ្ហា​នេះ​ពេល​មក​ដល់​ប្រទេស​កំណើត​វិញ ដោយ​ឡែក​គ្រួសារ បាន​ត្រឹម​សើច​ញឹម​ៗ៕   ស្ដាប់​សំឡេង សេង ប៉ូល​វិថាវី ខាង​ក្រោម៖     អត្ថបទ៖ ទារិកា

  • 2016-06-15 17:58:04
  • ព័ត៌មាន
បើក​ការ​ប្រកួត​សម្រស់ រក​អ្នក​លេខ​ ១​ទៅ​​បន្ត​នៅ​សហរដ្ឋ​អាមេរិក បើក​ការ​ប្រកួត​សម្រស់ រក​អ្នក​លេខ​ ១​ទៅ​​បន្ត​នៅ​សហរដ្ឋ​អាមេរិក
  • 2016-06-15 17:58:04
  • ព័ត៌មាន

បេក្ខនារី​ម្នាក់ ក្នុង​ចំណោម​២៥នាក់​ក្នុង​កម្មវិធី Miss Grand Cambodia 2016 នឹង​ត្រូវ​ជ្រើស​រើស​ជា​តំណាង​កម្ពុជា ​ទៅ​ប្រកួត​សម្រស់​នៅ​ទីក្រុង Las Vegas សហរដ្ឋអាមេរិក​នា​ចុង​ឆ្នាំ​នេះ។ នេះ​បើ​តាម​អ្នក​រៀប​ចំ​កម្មវិធី។   ឯកឧត្តម ថៃ នរៈសត្យា រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ   ការ​ប្រកួត​ខាង​លើ​នឹង​ចាប់​ដំណើរ​ការ​វគ្គ​បង្ហាញ​ខ្លួន​បេក្ខនារី​ទាំង​២៥ ដែល​សល់​ពី​ការ​ជម្រុះ​បេក្ខនារី​សរុប​ជាង ១០០នាក់​នោះ ជា​លើក​ដំបូង​ហៅ​ថា Preliminary នា​ថ្ងៃ​ទី ២៣ មិថុនា ២០១៦ នៅ​សាល​ធំ​​នៃ​ស្ថានីយ​ទូរទស្សន៍ MyTVមុន​បន្ត​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​នា​ថ្ងៃ​ទី ៣០ ខែ​ឆ្នាំ​ដដែល។   លោក មែ វិចិត្របុត្រ អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុមហ៊ុន BKA Entertainment ដែល​ជា​អ្នក​រៀប​ចំ​កម្មវិធី​ប្រាប់​ថា ម្ចាស់​ជយលាភី Miss Grand Cambodia 2016 នឹង​តំណាង​ឲ្យ​កម្ពុជា​ទៅ​ចូល​រួម​ក្នុង​កម្មវិធី Miss Grand International នៅ​ទីក្រុង Las Vegas សហរដ្ឋអាមេរិក​អំឡុង​ចុង​ឆ្នាំ​នេះ។     "ខ្មែរ​យើង​បាន​អវត្តមាន​ពី​ការ​ប្រកួត​សម្រស់​លើ​ឆាក​អន្តរជាតិ​ជា​យូរ​ណាស់​មក​ហើយ ទើប​តែ​ឆ្នាំ​មុន វិថាវី (ជយលាភី Miss Grand Cambodia 2015) តំណាង​កម្ពុជា បាន​ទៅ​បង្ហាញ​វត្តមាន​នៅ​ប្រទេស​ថៃ។ ប៉ុន្តែ​ឆ្នាំ​នេះ រឹត​តែ​អស្ចារ្យ​ថែម​ទៀត ជយលាភី​នឹង​តំណាង​កម្ពុជា​ទៅ​ប្រកួត​នៅ​សហរដ្ឋ​អាមេរិក"។ មែ វិចិត្រ​បុត្រ ថ្លែង។   អ្នក​ចាត់​ការ​ដដែល បន្ត​ថា ឆ្នាំ​មុន មាន​ប្រមាណ១២០​ប្រទេស​បាន​ផ្សាយ​ផ្ទាល់​ពី​កម្មវិធី ដោយ​ឡែក​ឆ្នាំ​នេះ លោក​មាន​ជំនឿ​ថា​ចំនួន​ប្រទេស​ផ្សាយ​ផ្ទាល់​ពី​កម្មវិធី​កាន់​តែ​មាន​ចំនួន​ច្រើន ដែល​នេះ គឺ​ជា​ឱកាស​ដ៏​ល្អ​មួយ សម្រាប់​ផ្សព្វផ្សាយ​ពី​កម្ពុជា​ទៅ​កាន់​ពិភព​លោក។    លោក មែ វិចិត្រ​បុត្រ អ្នក​ចាត់​ការ​ទូទៅ​ក្រុមហ៊ុន BKA Entertainment   Miss Grand Cambodia បាន​ឈាន​មក​ដល់​ឆ្នាំ​ទី​២​របស់​ខ្លួន ដោយ​មាន​ការ​គាំទ្រ​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ផង។ ឯកឧត្ដម ថៃ នរៈសត្យា តំណាង​ក្រសួង បាន​មាន​ប្រសាសន៍​ថា ឯកឧត្ដម មាន​ក្ដី​សោមនស្ស​ចំពោះ​កម្មវិធី​មួយ​នេះ។   "នេះ​ជា​មោទនភាព​សម្រាប់​បេក្ខនារី​ផ្ទាល់ ក៏​ដូច​ជា​កម្ពុជា​ទាំង​មូល ព្រោះ​នេះ​ជា​ការ​លើក​មុខ​លើក​មាត់​មួយ​ដែរ ទាំង​ផ្នែក​វប្បធម៌ និង​ទេសចរណ៍ អីចឹង​តាម​រយៈ​កិច្ចការ​នេះ ខ្ញុំ​សង្ឃឹម​ថា បេក្ខនារី​យើង​នឹង​ប្រឹង​ប្រែង​ឲ្យ​អស់​ពី​សមត្ថភាព ដើម្បី​លើក​មុខ​មាត់​ខ្លួន​ឯង​ផង និង​ប្រទេស​ជាតិ​ផង"។   ឯកឧត្ដម ថៃ នរៈសត្យា នៅ​បាន​ស្នើ​ឲ្យ​ថែម​ទៀត ឲ្យ​បេក្ខនារី​រក្សា​អោយ​បាន​នូវ​ភាព​ស្អាត​របស់​នារី​ខ្មែរ ក្នុង​នោះ​មាន​ទាំង​សម្ផស្ស ចរិយា​មាយាទ និង​មាន​ចំណេះ​ដឹង។     ដំណើរ​ការ​ឆ្នាំ​ទី​២​របស់​ខ្លួន​នេះ Miss Grand Cambodia 2016 ទទួល​បាន​ឧបត្ថម្ភ​ក្រុមហ៊ុន​ជា​ច្រើន ក្នុង​នោះ​មាន CAMBREW, PTT Cambodia, CP Cambodia និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ពិភព​ថ្មី ជា​ដើម។ តំណាង​ក្រុមហ៊ុន ខេមប្រូ និង PTT Cambodia បានធ្វើ​ចំណាប់អារម្មណ៍​ថា ពួក​គេ​រីករាយ​ក្នុង​កិច្ច​សហការ​ជាមួយ​កម្មវិធី​ខាង​លើ ហើយ​ថា​នៅ​ក្នុង​ប្រទេស​កម្ពុជា បេសកកម្ម​របស់​ពួក​គេ​មិន​មែន​មុខ​ជំនួញ​មួយ​មុខ​ទេ គឺ​ជួយ​កម្ពុជា​ដើម្បី​ផ្សព្វផ្សាយ​​ពី​ខ្លួន​ឯង​​ទៅ​ខាង​ក្រៅ​ថែម​ទៀត។ ដូច្នេះ​ហើយ ទើប​ពួក​គេ​សម្រេច​គាំទ្រ Miss Grand Cambodia 2016 នេះ៕   អត្ថបទ៖ ទារិកា

  • 2016-09-21 17:36:24
  • ព័ត៌មាន
Miss Grand Cambodia រួម​ជាមួយ​កុមារ​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង Kodomo ចែក​រំលែក​ក្ដី​ស្រឡាញ់

បេក្ខភាព​ជយលាភី Miss Grand Cambodia 2016 កញ្ញា ហេង ចន្ថា រួម​ជាមួយ​ប្អូន​ៗ​កុមារ​៨នាក់​ផ្សេង​ទៀត​ បាន​ធ្វើ​សកម្មភាព​សប្បុរសធម៌​រួម​គ្នា​នៅ​អង្គការ​លើក​ស្ទួយ​ប្រជាពលរដ្ឋដោយ​ការ​ចែក​រំលែក​ក្ដី​ស្រឡាញ់​របស់​ពួក​គេ​ទៅ​កុមារ​របស់​អង្គការ​ដែល​សុទ្ធ​សឹង​ជា កុមារ​ក្រីក្រ។     កញ្ញា ហេង ចន្ថា Miss Grand Cambodia 2016 ចែក​អំណោយ​ជូន​កុមារ​អង្គការ "​លើក​ស្ទួយ​ប្រជាពលរដ្ឋ"   សកម្មភាព​ចម្បង​​ៗដើម្បី​ចែក​រំលែង​ក្ដី​ស្រឡាញ់ មាន​ដូច​ជា​បញ្ចេញ​សមត្ថភាព​របស់​ប្អូន​ៗ​កុមារ​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង Kodomo ទាំង​៨​រូប រួម​ទាំង​ការ​ចែក​ចែក​ផលិតផល​សម្រាប់​កូន​ក្មេង​ជូន​កុមារ​របស់​អង្គការ​ផង។   នេះ​ជា​សកម្មភាព​ថ្មី​មួយ​របស់​កញ្ញា ហេង ចន្ថា Miss Grand Cambodia 2016 ដែល​ត្រៀម​តំណាង​កម្ពុជា​ទៅ​ប្រកួត​នៅ​សហរដ្ឋ​អាមេរិក​នៅ​ខែ​ក្រោយ។ យុវតី​វ័យ ២១ បញ្ជាក់​ថា នាង​ធ្លាប់​តែ​ធ្វើ​​ក្នុង​លក្ខខណៈ​ផ្ទាល់​ខ្លួន​ជាមួយ​ក្រុម​គ្រួសារ ប៉ុន្តែ​លើក​នេះ គឺ​ក្នុង​នាម​ការងារ។   ដូច្នេះ​ហើយ​នាង​សប្បាយ​ចិត្ត​សម្រាប់​កិច្ចការ​នេះ ព្រោះ​នាង​ជឿ​ថា កុមារ​នឹង​ទទួល​បាន​ភាព​កក់ក្ដៅ ក្នុង​ពេល​ពួក​គេ​ទាំង​អស់​ ភាគ​ច្រើន​ជា​កុមារ​ក្រីក្រ និង​កំព្រា​ថែម​ទៀត។ ងាក​មក​លោក មែ វិចិត្របុត្រ នាយក​គ្រប់​គ្រង​ក្រុម​ហ៊ុន BKA Entertainmentដែល​ដឹកនាំ​សកម្មភាព​ខាង​លើ បាន​បញ្ជាក់​ថា ធ្វើ​​បែប​នេះ ដើម្បី​បណ្ដុះ​ក្ដី​ស្រឡាញ់​​ក្នុង​ចិត្ត​របស់​កុមារ​កម្ពុជា​ក្រោម​ប្រធាន​បទ 3L(3L Charity(Love.Live.Laugh)"។     "គោល​ដៅ​របស់​យើង គឺ​ចែក​រំលែក​​ក្ដី​ស្រឡាញ់ ការ​រស់​នៅ​ប្រកប​ដោយ​ផាសុកភាព ជាមួយ​នឹង​ស្នាម​ញញឹម រីករាយ​ និង​ក្ដី​សង្ឃឹម"។ ប្អូន​ៗ​កុមារ​ខ្ទង់​១០០​នាក់​ក្នុង​ចំណោម ៦៨០​នាក់ បាន​ទទួល​បាន​ភាព​សប្បាយ​រីករាយ​ជាមួយ​ការកម្សាន្ត ផ្ដល់​ពី Miss Grand Cambodia និង​កុមារ​ទាំង​៨​រូប​របស់​កម្មវិធី​ខាង​លើ។   អ្នកស្រី នួន ភិមាន នាយិកា​អង្គការ​លើក​ស្ទួយ​ប្រជាពលរដ្ឋ បញ្ជាក់​ថា ក្រៅ​ពី​ទទួល​យក​ការងារ​ ក៏​ជា​វគ្គ​បណ្ដុះ​បណ្ដាល​ផ្សេង​ៗ​ កុមារ​ត្រូវ​ការ​ការ​លេង​សប្បាយ​ថែម​ទៀត។ ដូច្នេះ​ហើយ​សម្រាប់​សកម្មភាព​នាំ​មក​ជូន​នៅ​ព្រឹក​នេះ ដោយ​ក្រុម​ការងារ​ខាង​លើ អ្នក​ស្រី​ពិត​ជា​មាន​ក្ដី​សោមនស្ស​មែន​ទែន។   "មើល​ទៅ​ពួក​គេ​សប្បាយ​ណាស់ ហើយ​យើង​ចង់​ឲ្យ​ពួក​គាត់​ដូច្នេះ ពី​មុន​គាត់​ធ្លាប់​តែ​រើស​សម្រាម សុំ​ទាន តែ​ឥឡូវ​បាន​រៀន មាន​ញុំា​បាយ​គ្រប់​គ្រាន់ ហើយ​បាន​សប្បាយ​រីក​រាយ​ទៀត។ អីចឹង​ហើយ​ខ្ញុំ​សូម​អរគុណ​មែន​ទែន!"។     អង្គការ​លើក​ស្ទួយ​ប្រជាពលរដ្ឋ(PIO) មាន​ទាំង​អស់​៣​សាខា គឺ​សាខា​ធំ​ស្ទឹង​មានជ័យ បុរីកីឡា និង​សាខា​បុរី​សន្តិភាព។ តាម​អ្នក​ស្រី​នាយិកា កុមារ​ក្នុង​អង្គការ​របស់​អ្នក​ស្រី​សរុប​ទាំង​៣​សាខា មាន​ចំនួន ១៤០០នាក់ ក្នុង​នោះ​កុមារី​ប្រមាណ​ជាង ៨០នាក់។ ពួក​គេ​ទាំង​អស់ សុទ្ធ​ជា​អតីត​កុមារ​រស់​លើ​គំនរ​សម្រាម និង​សុំ​ទាន​គេ។   ដោយ​ឡែក​កុមារ​របស់ Kodomo ទាំង​៨​រូប​វិញ តាម​អ្នក​គ្រប់​គ្រង​ខាង​លើ​បញ្ជាក់​ថា បន្ទាប់​ពី​សកម្មភាព​ព្រឹក​មិញ​នេះ ពួក​គេ​នឹង​​ត្រូវ​ប្រជែង​គ្នា​ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ទៀត នៅ​ថ្ងៃ​ទី​២២ កញ្ញា ខាង​មុខ​នេះ ដើម្បី​ប្រជែង​យក​ជយលាភី។ កម្មវិធី​នឹង​មាន​ផ្សាយ​ផ្ទាល់​តាម​រយៈ​ទូរទស្សន៍ MyTV ផង៕               អត្ថបទ៖ ទារិកា

  • 2016-06-30 16:03:13
  • ព័ត៌មាន
Miss Grand Cambodia 2015 និយាយពី​ការ​ស្លៀក​ប៊ីគីនី​លើ​ឆាក​នៅ​ប្រទេស​ថៃ

កញ្ញា សេង ប៉ូលវិថាវី ដែល​ជា​ម្ចាស់​ជយលាភី Miss Grand Cambodia 2015 បាន​ប្រាប់​ថា នាង​មាន​អារម្មណ៍​អៀន​ខ្មាស​មែន​ទែន នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត Miss Grand Internatioinal នៅ​ប្រទេស​ថៃ​កាល​ពី​ឆ្នាំ​មុន ពេល​ដែល​នាង​ស្លៀក​ឈុត​ប៊ីគីនី​ប្រកួត​សម្រស់​ជា​មួយ​បេក្ខនារី​មក​ពី​ប្រទេស​ផ្សេង​ទៀត។     កញ្ញា សេង ប៉ូលវិថាវី   សេង ប៉ូលវិថាវី បាន​ជួប​បទ​ពិសោធន៍​ខាង​លើ​ជា​លើក​ទី​១​ក្នុង​ឆាក​ជីវិត​ក្នុង​នាម​ជា​ស្ត្រី​ខ្មែរ​ក្រមុំ។ នារី​វ័យ​២៣​ឆ្នាំ​ថ្លែង​ទៀត​ថា "គេ​ប្រាប់​យើង​មុន​តើ​បង...ពេល​សម​ដំបូង​ដូច​អត់​អី តែ​ដល់​ឡើង​លើ​ឆាក មាន​អារម្មណ៍​មួយ​ថា អៀន​ៗ​មែន​ទែន! ខុស​ពី​ការ​សម​ឆ្ងាយ​ណាស់”។   ស្ត្រី​ក្រមុំ​មក​ពី​ខេត្ត​តាកែវ បាន​តំណាង​កម្ពុជា​ទៅ​ប្រកួត​សម្រស់​ក្នុង​កម្មវិធី Miss Grand Internatioinal នៅ​ប្រទេស​ថៃ បន្ទាប់​ពី​បាន​ឈ្នះ​ជយលាភី​សម្រាប់​កម្មវិធី​ក្នុង​ស្រុក។ យ៉ាង​នេះ​ក្ដី ថាវី មិន​បាន​ឈ្នះ​ជយលាភី​ផ្នែក​ណា​មួយ​ពី​កម្មវិធី​ដែល​មាន​បេក្ខនារី​មក​ពី​ប្រទេស​ប្រមាណ​ជាង ១០០​ប្រទេស​ចូល​រួម​ឡើយ។     កញ្ញា សេង ប៉ូលវិថាវី កាល​ក្នុង​កម្មវីធី​ប្រឡង Miss Grand International 2015​ នៅ​ប្រទេស​ថៃ(រូបភាព៖ Facebook)   ងាក​មក​ការ​ស្លៀក​ប៊ីគីនី​លើក​ដំបូង​ក្នុង​ឆាក​ជីវិត​ស្រី​ក្រមុំ សេង ប៉ូលវិថាវី ថ្លែង​ទៀត​ថា ខ្មាស​នៅ​លើ​ឆាក​គ្រាន់ ប៉ុន្តែ​មក​ខ្មាស​នៅ​ស្រុក​កំណើត​មួយ​ជាន់​ទៀត។ នាង​ថា មិត្តភ័ក្ដិ​ជា​ច្រើន​បាន​បង្អាប់​នាង​ពី​បញ្ហា​នេះ​ពេល​មក​ដល់​ប្រទេស​កំណើត​វិញ ដោយ​ឡែក​គ្រួសារ បាន​ត្រឹម​សើច​ញឹម​ៗ៕   ស្ដាប់​សំឡេង សេង ប៉ូល​វិថាវី ខាង​ក្រោម៖     អត្ថបទ៖ ទារិកា

  • 2016-06-15 17:58:04
  • ព័ត៌មាន
បើក​ការ​ប្រកួត​សម្រស់ រក​អ្នក​លេខ​ ១​ទៅ​​បន្ត​នៅ​សហរដ្ឋ​អាមេរិក

បេក្ខនារី​ម្នាក់ ក្នុង​ចំណោម​២៥នាក់​ក្នុង​កម្មវិធី Miss Grand Cambodia 2016 នឹង​ត្រូវ​ជ្រើស​រើស​ជា​តំណាង​កម្ពុជា ​ទៅ​ប្រកួត​សម្រស់​នៅ​ទីក្រុង Las Vegas សហរដ្ឋអាមេរិក​នា​ចុង​ឆ្នាំ​នេះ។ នេះ​បើ​តាម​អ្នក​រៀប​ចំ​កម្មវិធី។   ឯកឧត្តម ថៃ នរៈសត្យា រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ   ការ​ប្រកួត​ខាង​លើ​នឹង​ចាប់​ដំណើរ​ការ​វគ្គ​បង្ហាញ​ខ្លួន​បេក្ខនារី​ទាំង​២៥ ដែល​សល់​ពី​ការ​ជម្រុះ​បេក្ខនារី​សរុប​ជាង ១០០នាក់​នោះ ជា​លើក​ដំបូង​ហៅ​ថា Preliminary នា​ថ្ងៃ​ទី ២៣ មិថុនា ២០១៦ នៅ​សាល​ធំ​​នៃ​ស្ថានីយ​ទូរទស្សន៍ MyTVមុន​បន្ត​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​នា​ថ្ងៃ​ទី ៣០ ខែ​ឆ្នាំ​ដដែល។   លោក មែ វិចិត្របុត្រ អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុមហ៊ុន BKA Entertainment ដែល​ជា​អ្នក​រៀប​ចំ​កម្មវិធី​ប្រាប់​ថា ម្ចាស់​ជយលាភី Miss Grand Cambodia 2016 នឹង​តំណាង​ឲ្យ​កម្ពុជា​ទៅ​ចូល​រួម​ក្នុង​កម្មវិធី Miss Grand International នៅ​ទីក្រុង Las Vegas សហរដ្ឋអាមេរិក​អំឡុង​ចុង​ឆ្នាំ​នេះ។     "ខ្មែរ​យើង​បាន​អវត្តមាន​ពី​ការ​ប្រកួត​សម្រស់​លើ​ឆាក​អន្តរជាតិ​ជា​យូរ​ណាស់​មក​ហើយ ទើប​តែ​ឆ្នាំ​មុន វិថាវី (ជយលាភី Miss Grand Cambodia 2015) តំណាង​កម្ពុជា បាន​ទៅ​បង្ហាញ​វត្តមាន​នៅ​ប្រទេស​ថៃ។ ប៉ុន្តែ​ឆ្នាំ​នេះ រឹត​តែ​អស្ចារ្យ​ថែម​ទៀត ជយលាភី​នឹង​តំណាង​កម្ពុជា​ទៅ​ប្រកួត​នៅ​សហរដ្ឋ​អាមេរិក"។ មែ វិចិត្រ​បុត្រ ថ្លែង។   អ្នក​ចាត់​ការ​ដដែល បន្ត​ថា ឆ្នាំ​មុន មាន​ប្រមាណ១២០​ប្រទេស​បាន​ផ្សាយ​ផ្ទាល់​ពី​កម្មវិធី ដោយ​ឡែក​ឆ្នាំ​នេះ លោក​មាន​ជំនឿ​ថា​ចំនួន​ប្រទេស​ផ្សាយ​ផ្ទាល់​ពី​កម្មវិធី​កាន់​តែ​មាន​ចំនួន​ច្រើន ដែល​នេះ គឺ​ជា​ឱកាស​ដ៏​ល្អ​មួយ សម្រាប់​ផ្សព្វផ្សាយ​ពី​កម្ពុជា​ទៅ​កាន់​ពិភព​លោក។    លោក មែ វិចិត្រ​បុត្រ អ្នក​ចាត់​ការ​ទូទៅ​ក្រុមហ៊ុន BKA Entertainment   Miss Grand Cambodia បាន​ឈាន​មក​ដល់​ឆ្នាំ​ទី​២​របស់​ខ្លួន ដោយ​មាន​ការ​គាំទ្រ​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ផង។ ឯកឧត្ដម ថៃ នរៈសត្យា តំណាង​ក្រសួង បាន​មាន​ប្រសាសន៍​ថា ឯកឧត្ដម មាន​ក្ដី​សោមនស្ស​ចំពោះ​កម្មវិធី​មួយ​នេះ។   "នេះ​ជា​មោទនភាព​សម្រាប់​បេក្ខនារី​ផ្ទាល់ ក៏​ដូច​ជា​កម្ពុជា​ទាំង​មូល ព្រោះ​នេះ​ជា​ការ​លើក​មុខ​លើក​មាត់​មួយ​ដែរ ទាំង​ផ្នែក​វប្បធម៌ និង​ទេសចរណ៍ អីចឹង​តាម​រយៈ​កិច្ចការ​នេះ ខ្ញុំ​សង្ឃឹម​ថា បេក្ខនារី​យើង​នឹង​ប្រឹង​ប្រែង​ឲ្យ​អស់​ពី​សមត្ថភាព ដើម្បី​លើក​មុខ​មាត់​ខ្លួន​ឯង​ផង និង​ប្រទេស​ជាតិ​ផង"។   ឯកឧត្ដម ថៃ នរៈសត្យា នៅ​បាន​ស្នើ​ឲ្យ​ថែម​ទៀត ឲ្យ​បេក្ខនារី​រក្សា​អោយ​បាន​នូវ​ភាព​ស្អាត​របស់​នារី​ខ្មែរ ក្នុង​នោះ​មាន​ទាំង​សម្ផស្ស ចរិយា​មាយាទ និង​មាន​ចំណេះ​ដឹង។     ដំណើរ​ការ​ឆ្នាំ​ទី​២​របស់​ខ្លួន​នេះ Miss Grand Cambodia 2016 ទទួល​បាន​ឧបត្ថម្ភ​ក្រុមហ៊ុន​ជា​ច្រើន ក្នុង​នោះ​មាន CAMBREW, PTT Cambodia, CP Cambodia និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ពិភព​ថ្មី ជា​ដើម។ តំណាង​ក្រុមហ៊ុន ខេមប្រូ និង PTT Cambodia បានធ្វើ​ចំណាប់អារម្មណ៍​ថា ពួក​គេ​រីករាយ​ក្នុង​កិច្ច​សហការ​ជាមួយ​កម្មវិធី​ខាង​លើ ហើយ​ថា​នៅ​ក្នុង​ប្រទេស​កម្ពុជា បេសកកម្ម​របស់​ពួក​គេ​មិន​មែន​មុខ​ជំនួញ​មួយ​មុខ​ទេ គឺ​ជួយ​កម្ពុជា​ដើម្បី​ផ្សព្វផ្សាយ​​ពី​ខ្លួន​ឯង​​ទៅ​ខាង​ក្រៅ​ថែម​ទៀត។ ដូច្នេះ​ហើយ ទើប​ពួក​គេ​សម្រេច​គាំទ្រ Miss Grand Cambodia 2016 នេះ៕   អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម
អត្ថបទថ្មី