
- សុក្រ, 28 កក្កដា 2017 04:20
- ស្ទីលតារា
១២សន្លឹក Miss Global 2016 ដើរភ្លក់អាហារខ្មែរតាមផ្សារ
- សុក្រ, 28 កក្កដា 2017 04:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
១២សន្លឹក Miss Global 2016 ដើរភ្លក់អាហារខ្មែរតាមផ្សារ
ចន្លោះមិនឃើញ
ក្រៅពីដំណើរទស្សនកិច្ច និងការចុះសួរទុក្ខកុមារកំព្រា និងក្រីក្រតាមអង្គការនានា កញ្ញាឯកពិភពលោក Angela Bonilla សញ្ជាតិអេក្ខាឌ័រ មិនភ្លេចឡើយក្នុងការដើរភ្លក់អាហារប្រចាំប្រទេសនេះ។
ស្រពពេលដែលភ្នាក់ងារយកព័ត៌មានសេដ្ឋកិច្ច និងសង្គមទៅសម្ភាសន៍អាជីវករនៅផ្សារធំថ្មី ម្សិលមិញនេះ ក៏ប្រទះឃើញ កញ្ញាឯកពិភពលោកប្រចាំឆ្នាំ២០១៦រូបនេះ កំពុងឈរទិញសំលៀកបំពាក់ និងអាហារមួយចំនួនដូចជា ចង្រិតលីង ម្ជូរ និងការកាហ្វេដើម្បីទទួលទាន។
ជយលាភីបវរកញ្ញាឯកពិភពលោក Miss Grand ឆ្នាំ ២០១៦ បានមកបំពេញទស្សនកិច្ចនៅកម្ពុជាកាលពីថ្ងៃទី១០ខែកក្កដា ដល់ថ្ងៃទី២៤ និងបានយកអំណោយជូនក្រុមកុមារកំព្រានៅ២ដងរួចមកហើយគឺនៅ អង្គការ Sunrise ក្រុងតាខ្មៅ និង ក្រុមកុមារកំព្រានៅ កោះ រំដួល ខេត្តកណ្ដាល៕
ចុចអាន៖
ទស្សនារូបភាពខាងក្រោម៖