• 2016-09-19 22:42:43
  • ភាពយន្ត
រឿង​ខ្មែរ ៤ ត្រៀម​បញ្ចាំង​​ចុង​ឆ្នាំ​នេះ តាម​រយៈ "ពូព្រហ្ម”

ក្នុង​ឱកាស​បើក​សន្និសីទ​សារព័ត៌មាន ​ស្ដី​ពី​ខ្សែភាពយន្ត​ខ្មែរ លោក ស៊ុំ ស៊ីថែន បាន​ប្រាប់​ឲ្យ​ដឹង​ថា ​ចុង​ឆ្នាំ ២០១៦ នេះ​មាន​រឿង​ខ្មែរ ៤ ដែល​ត្រៀម​បញ្ចាំង​គ្រប់​រោងកុន​ទំនើប​តាមរយៈ​ក្រុមហ៊ុន "ពូព្រហ្ម”។     អ្នក​ចាត់ការ​ទូទៅ​របស់ ពូព្រហ្ម អ៊ិនធើធេនមេន ខាង​លើ​បាន​ថា​​បន្ថែម​​ទៀត​ថា "ក្នុង​ថ្ងៃ​នេះ​ យើង​ខ្ញុំ​សូម​បង្ហាញ​ជូន​ដល់​អ្នក​ទាំងអស់​គ្នា​នូវ​ខ្សែភាពយន្ត​ខ្មែរ ៤ រឿង ដែល​ត្រៀម​នឹង​ចាក់​បញ្ចាំង​នៅ​តាម​រោងភាពយន្ត​ទំនើប​ៗ​ក្នុង​ប្រទេស​កម្ពុជា​ដូចជា “ទេសចរណ៍​ឋាននរក” “កោះពេជ្រ” “វិកលចរិក” និង​រឿង “ស្នេហ៍​ស្វ័យ​គុណ ៤” និង​មាន​ផលិតករ​ជាច្រើន​ទៀត​កំពុង​ទាក់ទង​មក​ពូ​ព្រំ​ដើម្បី​ជួយ​រក​ទីផ្សារ​ឲ្យ​ដូច​រឿង​ទាំង​បួន​នេះ។"   ស៊ុំ ស៊ីថែន បន្តទៀត​ថា កម្មវិធី​ព្រឹក​នេះ​ រៀបចំ​ឡើង​ដើម្បី​ជួយ​សម្រួល​កិច្ចការ​ផ្សេង​ៗ​របស់​ផលិតករ​ក្នុង​ស្រុក ដើម្បី​ឲ្យ​ចំណេញ​ពេល​វេលា ពង្រីក​វិសាលភាព​ផ្សព្វផ្សាយ ហើយ​រក​ចំណូល​បន្ថែម​តាមរយៈ​ការ​នាំ​រឿង​ចេញ​ទៅ​ក្រៅ​ស្រុក និង​ចាក់​ផ្សាយ​តាម​អ៊ីនធឺណិត។   លោក​បញ្ជាក់​ទៀត​ថា "ពូព្រហ្ម” គឺជា​ក្រុមហ៊ុន​ឯករាជ្យ​មួយ​ដែល​មាន​ការ​សហការ​រវាង Sabay MVP និង Westec media limited ដើម្បី​ស្វែងរក​ទីផ្សារ​ឲ្យ​ផលិតករ​ក្នុង​ស្រុក និង​អាច​ឲ្យ​ផលិតករ​ទាំងអស់​ពិភាក្សា​ពី​ការ​ផលិត​កុន​ឲ្យ​តម្រូវ​ចិត្ត​អតិថិជន​បាន។     រឿង​ទាំងបួន​ដែល​ត្រូវ​បញ្ចាំង​ចុងឆ្នាំ​នេះ​មាន “ទេសចរណ៍​ឋាននរក” នឹង​​ចាប់ផ្ដើម​បញ្ចាំង​នៅ​ថ្ងៃ ២៩ ខែ​កញ្ញា ហើយ​​រឿង "កោះ​ពេជ្រ” ចាប់​ផ្ដើម​បញ្ចាំង​នៅ​ចុង​ខែ តុលា។ រីឯ​រឿង “វិកលចរិក” បញ្ចាំង​នៅ​ថ្ងៃទី​ ១២ ខែ​ធ្នូ​ និង​រឿង​ចុង​ក្រោយ “ស្នេហ៍​ស្វ័យ​គុណ ៤” បញ្ចាំង​ថ្ងៃ ៣១ខែ​ធ្នូ៕   ចុចអាន៖ក្រុមហ៊ុន​ថ្មី​​មួយ បង្កើត​ឡើង​ដើម្បី​​​ជួយ​ភាពយន្ត​ខ្មែរ     អត្ថបទ៖ទ្រី រ៉ាវី

  • 2016-04-29 21:32:47
  • ព័ត៌មាន
រឿង «ប៉ុបពីទៅហូលីវូដ» ត្រៀម​ចាក់​បញ្ចាំង​​៣​ប្រទេស​ព្រម​គ្នា រឿង «ប៉ុបពីទៅហូលីវូដ» ត្រៀម​ចាក់​បញ្ចាំង​​៣​ប្រទេស​ព្រម​គ្នា
  • 2016-04-29 21:32:47
  • ព័ត៌មាន

ខ្សែ​ភាពយន្ត​ខ្មែរ​រឿង «ប៉ុប​ពី​ទៅ​ហូលីវូដ»  គ្រោង​​ចាក់​​បញ្ចាំង​ចាប់​ពី​ថ្ងៃ ៥ ខែសភា ឆ្នាំ ២០១៥ ​ត​ទៅ​ នៅ​គ្រប់​រោងភាពយន្ត​​ទំនើប​ក្នុង​ប្រទេស​កម្ពុជា រោង​ភាពយន្ត​ប្រទេស​ឡាវ និង​ឥណ្ឌូណេស៊ី ។ នេះ​បើតាម​ការ​លើក​ឡើង​របស់ លោក ជី សិលា នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Sabay Digital ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ឯ​សណ្ឋាគារ ARTHUR & PAUL  កាល​ពី​ព្រឹក​មិញ។     មូលហេតុ​ដែល​នាំ​ឲ្យ​ខ្សែភាពយន្ត​​របស់​កម្ពុជា​មួយ​នេះ អាច​បោះជំហាន​ទៅ​ចាក់​​បញ្ចាំង​នៅ​ប្រទេស​ទាំង​​២ខាង​លើ ត្រូវ​បាន​នា​យក​ក្រុមហ៊ុន​ដដែល​​បញ្ជាក់​ប្រាប់​ថា ក៏​ព្រោះ​​​​តែ​ក្រុមហ៊ុន​ដែល​រក​ស៊ី​លើ​វិស័យ​ភាពយន្ត​​នៃ​ប្រទេស​ទាំង​នោះពិនិត្យ​ឃើញ​ថា «ប៉ុប​ពី​ទៅ​ហូលីវូដ» សាច់​រឿង​មាន​ភាព​ទាក់ទាញ  និង​មាន​គុណភាព​​ល្អ​អាច​ចាក់​នៅ​ប្រទេស​របស់​ពួក​គេ​​បាន។   ការ​នាំ​យក​ភាពយន្ត​ខ្មែរ​ទៅ​ចាក់​បញ្ចាំង​នៅ​ក្រៅ​ប្រទេស​នេះ គឺមាន​ការ​សម្របសម្រួល​ពី PUPRUM ENTETANMENT ដែល​ជា​​ក្រុម​ថ្មី​មួយបង្កើត​ឡើង​រវាង​ក្រុមហ៊ុន​ធំៗ២គឺ Sabay MVP និង Westec Media Limited ក្នុង​គោលបំណង​​ជំរុញ​គុណភាព​ខ្សែភាពយន្ត​ខ្មែរ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង និង​មាន​និរន្តរភាព។   ទោះ​បី​ជា​យ៉ាង​ណា តាម​ការ​បង្ហើប​របស់​លោក ជី សិលា មិនមែន​មាន​តែ​ប្រទេស​ឡាវ  និង​ឥណ្ឌូណេស៊ី ទេ​ ដែល​​ទទួល​យក រឿង«ប៉ុប​ពី​ទៅ​ហូលីវូដ» ទៅ​ចាក់​បញ្ចាំង ពោល​គឺ​មាន​ប្រទេស៣​ផ្សេង​ទៀត ក៏​គ្រោង​ទទួល​ភាពយន្ត​មួយ​នេះចាក់​បញ្ចាំង​​ផង​ដែរ ​រួម​មាន​វៀតណាម មីយ៉ាន់ម៉ា និង ទីម័រ​ខាង​កើត ដោយ​​បច្ចុប្បន្ន​ខាង PUPRUM ENTERTAINMENT ​​ទាក់​ទង។     រឿង​ «ប៉ុបពីទៅ​ហូលីវូដ» ​គឺ​ជា​​ខ្សែភាពយន្ត​មួយ និយាយ​ពី​​មនុស្ស​ភេទ​ទី៣​មួយ​ក្រុម ​ត្រូវ​បាន​សង្គម​រើសអើង លាយឡំ​ដោយ​​ឈុត​ឆាក​កំប្លែង​ និង​មនោសញ្ចេតនា​ស្នេហា។ ​ចុង​បញ្ចប់​នៃ​សាច់​រឿង​នេះ ប្រកប​ដោយ​ពុទ្ធិ​នៃ​ការ​ជំរុញ​ឲ្យ​សង្គម​បាន​ទទួលស្គាល់ ​និង​រាប់​រក​ក្រុម​មនុស្សភេទទី៣ តាម​រយៈ​ការ​តស៊ូ​អត់​ធ្មត់​របស់​ពួក​គេ ។ នេះ​បើ​តាម​កាម​​​ការ​ឲ្យ​ដឹង​ពី លោក សុខ វិសាល ចាងហ្វាង​ផលិតកម្ម 802AD ដែល​ជា​អ្នក​ដឹក​នាំ​សម្ដែងនៃ​​ខ្សែភាពយន្ត​នេះ។   ផលិតករ​​ដែល​ធ្លាប់​ផលិត​រឿង"​គ្រាប់​ពេជ្រ"ដោយ​ជោគជ័យ​រូប​នេះ​បញ្ជាក់​ថា «ផ្នែក​សំខាន់​នៃ​សាច់​រឿង​ «ប៉ុបពីទៅ​ហូលីវូដ»​ បាន​​ជូន​ជា​គំនិត​ដល់​អ្នក​ទស្សនា​ឲ្យ​ដឹង​ច្រើន​ថែម​ទៀត​ពី​អ្វី​ដែល​សហគមន៍ LGBT (នារីភេទទី៣ បុរសភេទទី៣ មនុស្ស​ភេទ​ពីរ និង​មនុស្ស​កែ​ភេទ) ដែល​កម្ពុជា​កំពុង​ជួប​ប្រទះ និង​ចង់​ឲ្យ​អ្នក​ទស្សនា​យល់​ថា អ្នក​ទាំង​នោះ គឺ​មនុស្ស​ធម្មតា​ដែល​កើត​មក​មាន​ចរិត​ធម្មជាតិ​របស់​ពួក​គេ ហើយ​មិន​អាច​ផ្លាស់ប្ដូរ​បាន។ ក្នុង​នោះ​ដែរ សាច់​រឿង ក៏​បាន​បង្ហាញ​​ពី​ការ​លើក​កម្ពស់​តម្លៃ​ស្ត្រី និង​សមភាព​យេនឌ័រ​ទៀត​ផង។   https://youtu.be/bbXR3t6Ms-0   បន្ថែម​លើ​នេះ​បទ​ចម្រៀង​ចាស់​ថ្មី​ជា​ច្រើន​ត្រូវ​បាន​ដាក់​បញ្ចូល ដើម្បី​ឲ្យ​កាន់​តែ​មាន​អត្ថន័យ ដូច​ជា​បទ ​"ចាស់​ជូរអែម" របស់​​រាជិនី​សំឡេង​មាស រស់ សិរីសិទ្ធា និង​បទ"រៀប​ការ​នឹង​បងបានទេ" ​មេឡូឌី​ថ្មី ច្រៀង​ដោយ លោក​អូន ជា​ដើម។  តារា​ដែល​ចូលរួម​សម្ដែង​ក្នុង​រឿង​នេះ​មាន​កញ្ញា ឌុច លីដា លោក អ៊ុន សិទ្ធា ប៉ុបពី ប៉ីប៉ីឌី នាយ សានម៉ៅ លោក ភីម៉ៃ នាយ ស្រុញ និង​តារា​កិត្តិយស​ជា​ច្រើន​នាក់​ទៀត។ ឌុច លីដា លោក អ៊ុន សិទ្ធា គឺ​ជា​តួឯក ​ក្នុង​ខ្សែភាពយន្ត​មួយ​នេះ។   រឿង «ប៉ុបពីទៅ​ហូលីវូដ» និពន្ធ​​ដោយ​លោក MICHAEL HODGSON និង​លោក RICHARD FINN JOHNSTON ដែល​ជា​ជន​បរទេស​រស់​នៅ​ក្នុង​កម្ពុជា​អស់​រយៈពេលជា​ច្រើន​​ឆ្នាំ​មក​ហើយ។   ខ្សែភាពយន្ត​ខ្នាត​ធំ​ខាង​លើ ផលិត​ឡើង​ក្រោម​ការ​សហការ​គ្នា រវាង​​ក្រុមហ៊ុន ៣ មាន ផលិតកម្ម 802AD ផលិតកម្ម Rock និង​ក្រុម​ហ៊ុន Sabay MVP។ ​​ខ្សែភាពយន្ត​ខ្នាត​ធំ​មួយ​នេះ​ប្រើ​ពេល​ផលិត​ជិត១ឆ្នាំ​មក​ហើយ ដោយ​ការ​ចំណាយ​ ទាំង​ការ​ធ្វើ​ទីផ្សារ​ផង​នោះ អស់​ខ្ទង់​ជិត១០ម៉ឺន​ដុល្លារ​ឯណោះ៕                 អត្ថបទ៖ ខុត សីហា  

រឿង «ប៉ុបពីទៅហូលីវូដ» ត្រៀម​ចាក់​បញ្ចាំង​​៣​ប្រទេស​ព្រម​គ្នា

អត្ថបទថ្មី