• 2017-08-15 04:35:39
  • ភាពយន្ត

ឱកាស​ល្អ​សម្រាប់​កូន​ខ្មែរ​ Scott Neeson បង្រៀន​ផលិត​ភាពយន្ត​ខ្នាត​អន្តរជាតិ​ ដោយ​ឥតគិតថ្លៃ

  • 2017-08-15 04:35:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​ថ្ងៃ​ទី​ ១៨ ​សីហា​នេះ ក្រុម​ហ៊ុន "ពូព្រហ្ម" នឹង​​រៀប​ចំ​សិក្ខា​សាលា​មួយ​ស្ដី​ពី​ការ​ផលិត​ភាពយន្ត​ខ្នាត​អន្តរជាតិ​មួយ​ដែល​បង្ហាញ​ដោយ​​អតីត​ប្រធានក្រុមហ៊ុនហូលីវូដ​ដ៏ល្បី​មួយ​រូប​គឺ Scott Nesson។

Scott Nesson គឺ​ជា​អ្នក​ អតីត​ប្រធានក្រុមហ៊ុន​ផលិត​ភាព​យន្ត​ 20th Century Fox International និង​ជា​ស្ថាបនិក​របស់​អង្គការ​ «មូល​និធិ​កុមារកម្ពុជា» (Cambodian Children’s Funds)។ ​​​

លោក​បាន​ចំណាយពេល១០ឆ្នាំ នៅក្រុមហ៊ុននោះ​ហើយ​ធ្លាប់​បានចាត់ចែងលើ​ការចេញផ្សាយ​រឿងល្បីៗ​​ជា​ច្រើន​ដូចជា Titanic, Braveheart, Independence Day, X-Men, the Star Wars និងភាពយន្តជាង១០០រឿងទៀត។

អ្នកចាត់ការទូទៅរបស់«ពូព្រហ្ម» ស៊ុំ ស៊ីថែន បាន​រៀប​រាាប់​ឲ្យ​ដឹង​ពី​គោល​បំណង​ក្នុង​ការ​បង្កើត​សិក្ខា​សាលា​នេះ​ថា៖

  • ដើម្បីផ្សារ​ភ្ជាប់​ផលិតករ​ក្នុងស្រុក ជាមួយ​ជំនាញ​ការបរទេស
  • ដោះ​ដូរ​កិច្ច​សន្ទនា លើ​សកម្មភាព​ផលិតសព្វថ្ងៃ
  • ធ្វើ​យ៉ាងណា​ឲ្យ​ផលិតករ​ខ្មែរ​ត្រៀម​ខ្លួន សម្រាប់​ទីផ្សារ​ភាពយន្តអន្តរជាតិ
  • ដក​ស្រង់​គំរូ​ពី​ស្តង់​ដារ​ផលិត​ជោគជ័យ (ជា​ពិសេស​លើ​ផ្នែក​ទីផ្សា​ និង​ចែកចាយ)។​

សិក្ខា​សាលា​ស្តី​ពី​ "សកម្មភាព​គំរូ​នៃ​ការ​ផលិតភាពយន្ត​ខ្នាតអន្តរជាតិ" នេះ​ នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃ ទី​១៨ ខែ​សីហា​ខាងមុខ នៅ​រោង​ភាពយន្ត Prime Cineplex ផ្សារ​សុវណ្ណា។ ការចូលរួមមិនមានគិតថ្លៃទេ តែកន្លែងមាន​កំណត់៕

ប្រិយមិត្ត​អាច​ ទាក់​ទង​ចូល​រួប​តាមរយៈ Email៖ info@puprum.com ឬតាមចុះឈ្មោះ៖ https://goo.gl/forms/MUH96R8S083oteVn2

អត្ថបទ៖ សុខណា

មតិយោបល់
អត្ថបទថ្មី