• 2016-10-26 18:40:13
  • ភាពយន្ត
សព្វថ្ងៃ​ ​មាន​រោងកុន​សល់​ ពី​សង្គម​រាស្ត្រនិយម​ប៉ុន្មាន​ ក្នុង​ខេត្ត​បាត់​ដំបង? សព្វថ្ងៃ​ ​មាន​រោងកុន​សល់​ ពី​សង្គម​រាស្ត្រនិយម​ប៉ុន្មាន​ ក្នុង​ខេត្ត​...
  • 2016-10-26 18:40:13
  • ភាពយន្ត

អ្នក​ស្រី​ វ៉ាន់ អ្នក​លក់​ចាប់​ហួយ​​នៅ​ក្នុង​រោង​កុន​បាត់​ដំបង បាន​និយាយ​ឲ្យ​ដឹង​ថា សព្វថ្ងៃ​នេះ​រោងកុន​នៅ​ក្នុង​ខេត្ត ​គឺ​នៅ​សល់​តែ​ពីរ​ប៉ុណ្ណោះ ក្នុង​ចំណោម​រោង​កុន ៦ កាល​ពី​សម័យ​សង្គម​រាស្ត្រនិយម។ ក្នុង​ចំណោម​រោងកុន​ពីរ​នោះ​មាន​រោង​កុន​ បាត់​ដំបង និង​ រោង​កុន​ប្រាសាទ​មាស ប៉ុន្តែ​ប្រាសាទ​មាស​ទ្រុឌទ្រោម​ខ្លាំង គឺ​មាន​តែ​រោង​កុន​បាត់​ដំបង​ប៉ុណ្ណោះ​ដែល​អាច​ដំណើរ​ការ​បាន។   អ្នក​ស្រី​ វ៉ាន់ អ្នក​លក់​ចាប់​ហួយ​​នៅ​ក្នុង​រោង​កុន​បាត់​ដំបង   “រោង​កុន​បាត់​ដំបង​ហ្នឹង​ផ្អាក​ជាង​១០​ឆ្នាំ​ហើយ​អូន! តែ​បើ​មាន​គេ​ជួល​អាច​ដំណើរ​ការ​បាន​ ប៉ុន្តែ​បើ​រោង​កុន​ប្រាសាទ​មាស​​ទ្រុឌទ្រោម​ខ្លាំង"។ នេះ​ជា​ការ​លើក​ឡើង​របស់​ អ្នកស្រី វ៉ាន់។   មូល​ហេតុ​ចម្បង​ពីរ​ ក្នុង​ចំណោម​មូលហេតុ​សំខាន់​​ផ្សេង​ទៀត​ គឺ​ទី ១ រឿង​មួយ​ចំនួន​ផលិត​ឡើង​មិន​សូវ​មាន​ការ​ចាប់​អារម្មណ៍ ទី ២ បច្ចុប្បន្ន​សម្បូរ​ទូរទស្សន៍ ឬ​បណ្ដាញ​ផ្សព្វផ្សាយ​ផ្សេង​ទើប​ប្រជាជន​នៅ​ទី​នេះ​ចង់​មើល​រឿង​ក្នុង​រោងកុន ល្គឹកណា​រឿង​នោះ​សំខាន់​ និង ល្បី​នៅ​ភ្នំ​ពេញ​ទើប​យក​មក​ចាក់​នៅ​រោង​កុន​បាត់​ដំបង​នេះ មាន​អ្នក​មើល។ នេះ​ជា​ការ​រៀបរាប់​របស់ ​អ្នក​ស្រី វ៉ាន់ ដែល​ជា​អ្នក​លក់ដូរ​ផង និង ថែ​រក្សា​រោង​កុន​បាត់​ដំបង​ ជាច្រើន​ឆ្នាំ​មក​ហើយ។   ចង់​ដឹង​ព័ត៌មាន​លម្អិត​​សូម​ចុច​​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ     អ្នកស្រី វ៉ាន់ ដែល​ស្វាមី​ជា​អតីត​បុគ្គលិក​ក្នុង​រោង​កុន​នៅ​បាត់​ដំបង បាន​និយាយ​ទៀត​ថា កាល​ពី​សម័យ​សង្គម​រាស្ត្រនិយម​ភាពយន្ត​ខ្មែរ​ទទួល​ការ​ចាប់​អារម្មណ៍​ច្រើន​ ប៉ុន្ដែ ឥឡូវ​មិន​សូវ​ដូច​មុន​នោះ​ទេ ទើប​រោង​កុន​ចំនួន ៤ ក្នុង​ចំណោម​ ២ ដែល​សេសសល់​រាល់​ថ្ងៃ វាយ​កម្ទេច​ចោល​ធ្វើ​ជា​ផ្ទះ​ល្វែង​អស់​ហើយ។   អ្នក​ថែរក្សា​រោងកុន​បាត់​ដំបង​រូប​នេះ​ បាន​និយាយ​ទៀត​ថា "ខ្ញុំ​ចង់​ឲ្យ​មាន​ការ​ផលិត​រឿង​ដែល​មាន​គុណភាព និង មាន​រោង​កុន​ច្រើន ព្រោះ​ថា នៅ​ពេល​មាន​មនុស្ស​មក​មើល​កុន​ច្រើន ខ្ញុំ​លក់​នំ ក៏​ដាច់ ដូច​កាល​មុន​ខ្ញុំ​លក់​ដាច់​ខ្លាំង​ណាស់ តែ​ឥឡូវ​លក់​ដូរ​តិចតួច​ គ្រាន់តែ​ចិញ្ចឹម​ក្រពះ​ប៉ុណ្ណោះ"៕       អត្ថបទ៖ ប៊ិន ប៊ុណ្ណា

  • 2016-10-22 16:39:57
  • ព័ត៌មាន
មាន​ដី តែ​ខ្វះ​ថវិកា សម្រាប់​កសាង​ចេតិយ​តម្កល់​ធាតុ កវី គង់ ប៊ុនឈឿន មាន​ដី តែ​ខ្វះ​ថវិកា សម្រាប់​កសាង​ចេតិយ​តម្កល់​ធាតុ កវី គង់ ប៊ុនឈឿន
  • 2016-10-22 16:39:57
  • ព័ត៌មាន

ក្រោយ​ពី​ព្រះ​ចៅ​អធិការ​វត្ត​ពោធិ៍​វាល បាន​ផ្ដល់​ទីតាំង​តម្កល់​ធាតុ​ កវី​ម្ចាស់​ស្ទឹង​សង្កែ គង់​ ប៊ុនឈឿន​ជា​យូរ​មក​ហើយ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ គឺ​​ក្រុម​គ្រួសារ​កវី​ម្ចាស់​ស្ទឹង​សង្កែ មាន​តែ​គម្រោង​ នៅ​មិន​ទាន់​មាន​ផែន​ការ​កសាង​ចេតិយ​សម្រាប់​តម្កល់​ធាតុ​កវី​ គង់ ប៊ុនឈឿន​ នៅ​ឡើយ ព្រោះ​តែ​ខ្វះ​ខាត​ថវិកា។   ព្រះ​តេជគុណ សួន ឈឿន ព្រះ​ចៅ​អធិការ​វត្ត​ពោធិ៍​វាល មាន​សង្ឃដីកា​ប្រាប់​ក្រុម​ការងារ "ផ្លូវ​ទៅ​ស្រុក" ថា ព្រះ​អង្គ​បាន​សម្រេច​ផ្ដល់​ទីតាំង​ដី​សម្រាប់​តម្កល់​អដ្ឋិធាតុ​នៅ​ខាង​ក្រោយ​វត្ត​មាន​ស្រះ​ទឹក​ទី​ត្រជាក់​ត្រជាក់ត្រជំ​ល្អ​ណាស់។ ប៉ុន្តែ​ក្រុម​គ្រួសារ​បាន​មក​មើល​ទីតាំង​ប្រហែល​ពីរ​ដង​មក​ហើយ ហើយ​ប្រាប់​ថា រង់ចាំ​ដល់​រដូវ​ប្រាំង នៅ​ពេល​មាន​លុយ​គ្រប់​ទើប​សម្រេច​ចិត្ត។   សូម​ស្ដាប់​សង្ឃដីកា​ព្រះ​តេជគុណ សួន ឈឿន តាម​វីដេអូ​ខាង​ក្រោម៖   https://youtu.be/rRJK9o4KKU8   ទាក់ទង​នឹង​បញ្ហា​នេះ ឯក​ឧត្ដម​ មុត ថារី ដែល​ត្រូវ​ជា​កូន​ប្រសា ​បាន​ប្រាប់​ក្រុម​ការងារ​ផ្លូវ​ទៅ​ស្រុក​​តាម​ទូរសព្ទ​ថា​ ជា​ការពិត ​គឺ​ក្រុម​គ្រួសារ​មាន​គម្រោង​រួច​ហើយ ប៉ុន្តែ​នៅ​ខ្វះ​ខាត​ថវិកា​ដើម្បី​សាងសង់​ ព្រោះ​ទីតាំង​នោះ​ជា​ស្រះ ដែល​ត្រូវ​ចំណាយ​លុយ​ធ្វើ​ច្រើន ដូច្នេះ អាច​ខ្ទង់​ម៉ឺន​ដុល្លារ។ ដូច្នេះ​ហើយ​ក្រុម​គ្រួសារ​​កំពុង​គៀងគរ​​មូលនិធិ​នៅ​ប្រទេស​ន័រវែស​ និង​នៅ​កន្លែង​ផ្សេង​ៗ​ទៀត ដូច្នេះ អាច​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​នៅ​ចុង​ឆ្នាំ ឬ​ដើម​ឆ្នាំ​ក្រោយ អំពី​ការ​ធ្វើ​ចេតិយ​ជូន​ឪពុក​ក្មេក។   បច្ចុប្បន្ន​ អដ្ឋិធាតុ​ កវី​គង់​ ប៊ុនឈឿន កំពុង​តម្កល់​នៅ​ផ្ទះ​របស់​ ឯកឧត្តម​ មុត ថារី ដែល​ត្រូវ​ជា​កូន​ប្រសា​ ដោយ​តាម​គម្រោង​គឺ​រក្សា​ទុក​ឲ្យ​គ្រប់​៣ឆ្នាំ ទើប​យក​មក​តម្កល់​នៅ​ចេតិយ​ដែល​គ្រោង​សាង​សង់​នៅ​វត្ត​ពោធិ៍​វាល៕           អត្ថបទ៖ ប៊ិន ប៊ុណ្ណា

  • 2016-10-21 20:43:11
  • ព័ត៌មាន
ជុំ លីណូ សុំទោស​ទស្សនិកជន រឿង​និយាយ​ខុស ជុំ លីណូ សុំទោស​ទស្សនិកជន រឿង​និយាយ​ខុស
  • 2016-10-21 20:43:11
  • ព័ត៌មាន

តាម​រយៈ​វីដេអូ គម្រោង​ "ផ្លូវ​ទៅ​ស្រុក" របស់​ Sabay តារា​ចម្រៀង​ជុំ លីណូ បាន​ណែនាំ​ពី​រមណីយដ្ឋាន​ ​ក៏​ដូច​ជា​ម្ហូប​អាហារ​ជា​ច្រើន​ក្នុង​ខេត្ត​កំពង់​ឆ្នាំង ឲ្យ​ទស្សនិកជន​បាន​ស្គាល់។ ក្នុង​នោះ លោក​បាន និយាយ​ច្រឡំ​​ឈ្មោះ រមណីយដ្ឋាន​មួយ​ក្នុង​ស្រុក​បរិបូរណ៍ ។ រមណីយដ្ឋាន​នោះ​គឺ ស្ទឹង​ខ្សាច់​សរ ប៉ុន្តែ លោក​បាន​និយាយ​ថា ទឹក​ជ្រោះយ៉ោក។     ម្សិលមិញ​នេះ លោក ជុំ លីណូ បាន​បញ្ចេញ​សារ​សុំទោស​ទស្សនិកជន​​ដោយ តារា​ចម្រៀង​មាន​កំណើត​មក​ពី​ខេត្ត កំពង់​ឆ្នាំង​រូប​នេះ​បាន​សរសេរ​ដូច្នេះ៖ "​សុំ​ទោស​បង​ប្អូន នៅ បរិបូរណ៍ ខេត្ត កំពង់ឆ្នាំង គឺ​មាន ស្ទឹង ខ្សាច់ ស មិនមែន យ៉ោក​ទេ ។ ដោយ​សា​យ៉ោក​និង​នៅ​ជិត​ពី ខ្សាច់ ស​ដែរ ទើប​ច្រឡំ រមណីយដ្ឋាន ២ នឹង។ សុំទោស វីបសាយ សប្បាយ ផង​ណា។ តែ​នៅកំពង់ឆ្នាំងជាប់បឹងទន្លេសាប មានរមណីយដ្ធាន​ច្រើន​ពិតមែន "៕       អត្ថបទ៖ ខុត សីហា

  • 2016-10-12 16:41:08
  • ជីវិតតារា
នាយ​ចឺម រំលឹក​រឿង​ជូរចត់​​នៅ​ស្រុក​កំណើត​នា​ខេត្ត​កំពង់ស្ពឺ នាយ​ចឺម រំលឹក​រឿង​ជូរចត់​​នៅ​ស្រុក​កំណើត​នា​ខេត្ត​កំពង់ស្ពឺ
  • 2016-10-12 16:41:08
  • ជីវិតតារា

សុខ មេសា ហៅ​នាយ​ចឺម ដែល​ជា​រហស្សនាម​ពេល​ចូល​សិល្បៈ​ បាន​ប្រាប់​ក្រុម​ការងារ "​ផ្លូវ​ទៅ​ស្រុក" ​ថា នាយ​មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពង់​ស្ពឺ ហើយ​នៅ​មុន​ចូល​សិល្បៈ​ គឺ​នាយ​​ដើរ​លក់​ក្រសាំង ត្រកួន និង ច្រៀង​តាម​ហាង ដើម្បី​រក​ប្រាក់​ជួយ​គ្រួសារ។     ការ​លើកឡើង​របស់​នាយ​ចឺម​នៅ​ពេល​នេះ គឺ​ស្រប​ពេល​ដែល​ក្រុម​ការងារ "​ផ្លូវ​ទៅ​ស្រុក" ​បាន​ធ្វើ​ដំណើរ​ដល់​ខេត្ត​កំពង់​ស្ពឺ ទី​ស្រុកកំណើត​របស់​នាយ។   ដូច្នេះ ប្រសិន​បើ​ប្រិយមិត្ត​មាន​ព័ត៌មាន​អ្វី​ចង់​ឲ្យ​ក្រុម​ការងារ​ "ផ្លូវ​ទៅស្រុក" ​ទៅ​សម្ភាសន៍​និង​ធ្វើ​ជា​ព័ត៌មាន​ផ្សព្វផ្សាយ​អំពី​សក្ដានុពល​នានា​របស់​ខេត្ត​កំពង់​ស្ពឺ​កុំ​ភ្លេច​ទាក់ទង​តាម​រយៈ​លេខ៖ -010 702 777 / 015 373 673   https://youtu.be/hhETkgMv3ok   សូមចុចអាន៖ “ផ្លូវ​ទៅ​ស្រុក” ធ្វើ​ដំណើរ​ទៅ​ខេត្ត​ព្រះសីហនុ ទី​កំណើត​ពិធីការិនី​ល្បី ដួង​ ម៉ាណា សូមចុចអាន៖ ញឹម ចាន់ថន ខ្សឹប​ប្រាប់​ក្រុម​ការងារ​ “ផ្លូវ​ទៅ​ស្រុក”​ថា ខេត្ត​កំពត​មាន​របស់​សំខាន់​៣ សូមចុចអាន៖  “ផ្លូវ​ទៅ​ស្រុក” ទៅ​ខេត្ត​តាកែវ ទី​កំណើត​ ដួង សុខគា   តើ​ "ផ្លូវ​ទៅស្រុក​" គឺជា​អ្វី? ចង់​ដឹង​ចុចអាន​ត្រង់​នេះ   អត្ថបទ៖ ប៊ិន ប៊ុណ្ណា

  • 2016-10-04 21:39:59
  • ព័ត៌មាន
"ផ្លូវ​ទៅ​ស្រុក" ធ្វើ​ដំណើរ​ទៅ​ខេត្ត​ព្រះសីហនុ ទី​កំណើត​ពិធីការិនី​ល្បី ដួង​ ម៉ាណា "ផ្លូវ​ទៅ​ស្រុក" ធ្វើ​ដំណើរ​ទៅ​ខេត្ត​ព្រះសីហនុ ទី​កំណើត​ពិធីការិនី​ល្ប...
  • 2016-10-04 21:39:59
  • ព័ត៌មាន

ចប់​ភ្ជុំ​បិណ្ឌ​ភ្លាម ក្រុម​ការងារ "ផ្លូវ​ទៅ​ស្រុក" ចាប់​ផ្ដើម​បេសកកម្ម​​របស់​ខ្លួន​ភ្លាម​ ទៅ​ប្រមែប្រមូល​ព័ត៌មាន​នៅ​ខេត្ត​ព្រះសីហនុ ទី​ស្រុក​កំណើត​តារា​ស្រី​ល្បី​ឈ្មោះ​មួយ​រូប គឺ​ដួង​ ម៉ាណា។ ដួង ម៉ាណា កើត​នៅ​ភូមិ​វាល​មាស សង្កាត់​វាលរេញ ខណ្ឌ​ព្រៃនប់​ ខេត្ត​ព្រះសីហនុ។   នៅ​មុន​ក្រុម​ការងារ​ទៅ​ដល់​ខេត្ត​ព្រះសីហនុ ដួង ម៉ាណា ជា​ពិធី​ការិនី និង តារា​សម្ដែង បាន​ខ្សឹប​ប្រាប់​ក្រុម​ការងារ​"ផ្លូវ​ទៅ​ស្រុក" ថា ប្រសិន​បើ​ "ផ្លូវ​ទៅ​ស្រុក" ទៅ​ដល់​ខេត្ត​ព្រះសីហនុ កុំ​ភ្លេច​ឈប់​នៅ​ផ្សារ​វាលរេញ ដោយ​នៅ​ទី​នេះ គ្រឿង​សមុទ្រ ដូចជា ក្ដាម​លក់​ធូរ​ថ្លៃ។     ក្រៅ​ពី​ការងារ​សិល្បៈ ដួង ម៉ាណា ដែល​ជារឿយៗ ចូល​ចិត្ត​ធ្វើ​ការងារ​សង្គម និង ជួយ​បង្រៀន​ភាសា​អង់គ្លេស​ដល់​ក្មេង​ៗ​ រួម​ទាំង​សីលធម៌ អនាម័យ បណ្ដុះ​គំនិត​ស្រឡាញ់​រាប់​អាន​គ្នា និង​បណ្ដុះ​បណ្ដាល​ជំនាញ​ធ្វើ​គ្រឿង​សង្ហារិម​ពី​ផ្ដៅ​ដល់​ពលរដ្ឋ​ក្រីក្រ ​នោះ បាន​និយាយ​ថា ខេត្ត​ព្រះ​សីហនុ​ គឺជា​ខេត្ត​មួយ​មានសក្ដានុពល​ទេសចរណ៍ ដែល​មាន​ឆ្នេរ​សមុទ្រ​ស្រស់​ស្អាត និង កំពង់ផែ​សមុទ្រ​ដ៏​ធំ ដូច្នេះ គ្រប់​ភ្ញៀវ ទេសចរណ៍​បាន​ទៅ​លេង គឺ​មិន​រំលង​នៃ​ការ​ភ្លក់​រសជាតិ​​ម្ហូប​គ្រឿង​សមុទ្រ​ឡើយ។   សូមចុចអាន៖ តារា​ស្រី ដួង ម៉ាណា ប្រកាស​គម្រោង​ថ្នាំ​ពេទ្យ​ទៅ​ខេត្ត​ចំនួន​៣   ទាក់ទង​ទៅ​នឹង​រឿង​រ៉ាវ​អតីតកាល​នៅ​ឯ​ស្រុក​កំណើត តារា​ស្រី​​ស្រស់​រូប​នេះ បាន​បង្ហើប​ពី​អនុស្សាវរីយ៍​មួយ​ចំនួន​នៅ​ឯ​ភូមិ​វាល​មាស​ កាល​ពី​នៅ​វ័យ​ក្មេង។ នៅ​អាយុ ១៣-១៤ ឆ្នាំ កុមារី ដួង ម៉ាណា ធ្លាប់​ដើរ​លក់​នំ​ចាន តាម​ភូមិ​ជាមួយ​ម្ដាយ​នៅ​ពេល​ទំនេរ​ពី​ការសិក្សា។ បទ​ពិសោធន៍​ដ៏​លំបាក​នេះ ធ្វើ​ឲ្យ​ដួង​ ម៉ាណា ចងចាំ​មិន​ភ្លេច​ហើយ​បន្ត​ការ​ខិតខំ​តស៊ូ​រហូត​មក​ទល់​នឹង​បច្ចុប្បន្ន។   ស្ដាប់​ការ​រៀបរាប់​របស់​ ដួង ម៉ាណា   https://youtu.be/k0HMvaoLKMw   ចេញ​ពី​ការ​រំលឹក​អនុស្សាវរីយ៍​ ដួង​ ម៉ាណា បាន​ប្រាប់​ក្រុម​ការងារ "ផ្លូវ​ទៅ​ស្រុក​"​ថា "បើ​ឲ្យ​ខ្ញុំ​រៀបរាប់​អំពី​សក្ដានុពល​ខេត្ត ​ព្រះ​សីហនុ មាន​ច្រើន តែ​ខ្ញុំ​សូម​​លើក​ឡើង​តែ​ វាលរេញ ព្រោះ​ទី​នេះ​ខ្ញុំ​ធ្លាប់​នៅ ដូច្នេះ អ្នក​បាន​ទៅ​លេង​ក្រុង​ព្រះសីហនុ​ហើយ​ត្រឡប់​មក​ផ្ទះ​វិញ គេ​មិន​សូវ​រំលង​ ផ្សារ​វាលរេញ​នោះ​ទេ ព្រោះ​ក្ដាម​នៅ​ទី​នេះ​ធូរ​ថ្លៃ​ ជាង​នៅ​ក្រុង"។   សូមចុចអាន៖ បរទេស​មួយ​ក្រុម ប្រាប់​បទពិសោធន៍​មក​ទស្សនា​ភ្នំ​ឈ្ងោក សូមចុចអាន៖ ភ្នំ​សសៀរ មិន​ឆ្ងាយ​ពី​កែប ​​​មាន​ល្អាង​រូង​ធម្មជាតិ​ដ៏​អស្ចារ្យ​​គ្មាន​កន្លែង​ណា​ដូច សូមចុចអាន៖ មិន​បាច់​ទៅ​ឆ្ងាយ​ ក៏​អាច​កម្សាន្ត​សប្បាយ​នៅ​ក្នុង​ក្រុង​កំពត   ដោយ៖ វិបុត្រ

  • 2016-09-23 22:24:56
  • ព័ត៌មាន
ញឹម ចាន់ថន ខ្សឹប​ប្រាប់​ក្រុម​ការងារ​ "ផ្លូវ​ទៅ​ស្រុក"​ថា ខេត្ត​កំពត​មាន​របស់​សំខាន់​៣ ញឹម ចាន់ថន ខ្សឹប​ប្រាប់​ក្រុម​ការងារ​ "ផ្លូវ​ទៅ​ស្រុក"​ថា ខេត្ត​កំពត​ម...
  • 2016-09-23 22:24:56
  • ព័ត៌មាន

នៅ​ថ្ងៃ​នេះ ក្រុម​ការងារ​ "ផ្លូវ​ទៅ​ស្រុក​" បាន​ទៅ​ដល់​ខេត្ត​កំពត​ហើយ បន្ទាប់​បាន​ប្រមូល​ព័ត៌មាន​ជា​ច្រើន​នៅ​ឯ​ខេត្ត​តាកែវ។ ស្របពេល​​ដែល​ក្រុម​ការងារ​ "ផ្លូវ​ទៅ​ស្រុក" ធ្វើ​ដំណើរ​ទៅ​ដល់​ខេត្ត​កំពត តារា​ចម្រៀង​ កញ្ញា ញឹម ចាន់ថន បាន​ខ្សឹប​ប្រាប់​ថា ខេត្ត​នេះ មាន​របស់​ ៣ ដែល​សំខាន់ ហើយ​គ្រប់​ដែល​បាន​ទៅ​មិន​គួរ​រំលង​នោះ​ទេ។ តើ​ជា​អ្វី​ទៅ?   ទី១. ទុរេន​ឆ្ងាញ់ ទី៣ ក្ដាម និង ទី៣ ទឹក​ត្រី​ឆ្ងាញ់។ វត្ថុ​ទាំង​បី​នេះ គឺជា​លើក​ឡើង​របស់ កញ្ញា ចាន់ថន។ តារា​សម្ដែង​រូប​នេះ ប្រាប់​ទៀត​ថា ប្រសិន​បើ​ទស្សនិកជន​បាន​ទៅ​លេង​កុំភ្លេច​សាក​រស​ជាតិ​ឲ្យ​សោះ។ មិនមែន​មានតែ​បី​យ៉ាង​នេះ​ទេ ដែល​ល្បី​ប្រចាំ​ខេត្ត​កំពត គឺ​មាន​ច្រើន ប៉ុន្តែ តារា​ចម្រៀង​មក​ពី​ខេត្ត​កំពត​រូប​នេះ បាន​លួច​បង្ហើប​តែ​របស់​ញុំា​តែ​ត្រឹម​ប៉ុណ្ណេះ ដោយ​ថា ច្រើន​ពេក​រាប់​មិន​អស់។     តោះ! ប្រិយ​មិត្ត​ណា​នៅ​ខេត្ត​កំពត​ខ្លះ? តើ​ដឹង​អ្វី​បន្ថែម​ទៀត​ដែល​ជា​សក្កដានុពល​នៃ​ខេត្ត​របស់​ខ្លួន? តោះ​បើ​មាន​កុំ​ភ្លេច​ប្រាប់​ក្រុម​ការងារ "ផ្លូវ​ទៅ​ស្រុក" ព្រោះ​ឥឡូវ​នេះ​ក្រុម​ការងារ​នេះ​កុំពុង​នៅ​ខេត្ត​របស់​លោក​អ្នក ដើម្បី​ស្វែង​រក​ព័ត៌មាន​ល្អៗ ប្លែកៗ ចែក​ជូន​ទស្សនិកជន​ឲ្យ​បាន​ដឹង។   ចង់​ផ្ដល់​ព័ត៌មាន​សូម​ទាក់ទង​តាម​លេខ៖ -010 702 777 -015 373 673   https://youtu.be/dubbSUkVQh8  

  • 2016-10-26 18:40:13
  • ភាពយន្ត
សព្វថ្ងៃ​ ​មាន​រោងកុន​សល់​ ពី​សង្គម​រាស្ត្រនិយម​ប៉ុន្មាន​ ក្នុង​ខេត្ត​បាត់​ដំបង?

អ្នក​ស្រី​ វ៉ាន់ អ្នក​លក់​ចាប់​ហួយ​​នៅ​ក្នុង​រោង​កុន​បាត់​ដំបង បាន​និយាយ​ឲ្យ​ដឹង​ថា សព្វថ្ងៃ​នេះ​រោងកុន​នៅ​ក្នុង​ខេត្ត ​គឺ​នៅ​សល់​តែ​ពីរ​ប៉ុណ្ណោះ ក្នុង​ចំណោម​រោង​កុន ៦ កាល​ពី​សម័យ​សង្គម​រាស្ត្រនិយម។ ក្នុង​ចំណោម​រោងកុន​ពីរ​នោះ​មាន​រោង​កុន​ បាត់​ដំបង និង​ រោង​កុន​ប្រាសាទ​មាស ប៉ុន្តែ​ប្រាសាទ​មាស​ទ្រុឌទ្រោម​ខ្លាំង គឺ​មាន​តែ​រោង​កុន​បាត់​ដំបង​ប៉ុណ្ណោះ​ដែល​អាច​ដំណើរ​ការ​បាន។   អ្នក​ស្រី​ វ៉ាន់ អ្នក​លក់​ចាប់​ហួយ​​នៅ​ក្នុង​រោង​កុន​បាត់​ដំបង   “រោង​កុន​បាត់​ដំបង​ហ្នឹង​ផ្អាក​ជាង​១០​ឆ្នាំ​ហើយ​អូន! តែ​បើ​មាន​គេ​ជួល​អាច​ដំណើរ​ការ​បាន​ ប៉ុន្តែ​បើ​រោង​កុន​ប្រាសាទ​មាស​​ទ្រុឌទ្រោម​ខ្លាំង"។ នេះ​ជា​ការ​លើក​ឡើង​របស់​ អ្នកស្រី វ៉ាន់។   មូល​ហេតុ​ចម្បង​ពីរ​ ក្នុង​ចំណោម​មូលហេតុ​សំខាន់​​ផ្សេង​ទៀត​ គឺ​ទី ១ រឿង​មួយ​ចំនួន​ផលិត​ឡើង​មិន​សូវ​មាន​ការ​ចាប់​អារម្មណ៍ ទី ២ បច្ចុប្បន្ន​សម្បូរ​ទូរទស្សន៍ ឬ​បណ្ដាញ​ផ្សព្វផ្សាយ​ផ្សេង​ទើប​ប្រជាជន​នៅ​ទី​នេះ​ចង់​មើល​រឿង​ក្នុង​រោងកុន ល្គឹកណា​រឿង​នោះ​សំខាន់​ និង ល្បី​នៅ​ភ្នំ​ពេញ​ទើប​យក​មក​ចាក់​នៅ​រោង​កុន​បាត់​ដំបង​នេះ មាន​អ្នក​មើល។ នេះ​ជា​ការ​រៀបរាប់​របស់ ​អ្នក​ស្រី វ៉ាន់ ដែល​ជា​អ្នក​លក់ដូរ​ផង និង ថែ​រក្សា​រោង​កុន​បាត់​ដំបង​ ជាច្រើន​ឆ្នាំ​មក​ហើយ។   ចង់​ដឹង​ព័ត៌មាន​លម្អិត​​សូម​ចុច​​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ     អ្នកស្រី វ៉ាន់ ដែល​ស្វាមី​ជា​អតីត​បុគ្គលិក​ក្នុង​រោង​កុន​នៅ​បាត់​ដំបង បាន​និយាយ​ទៀត​ថា កាល​ពី​សម័យ​សង្គម​រាស្ត្រនិយម​ភាពយន្ត​ខ្មែរ​ទទួល​ការ​ចាប់​អារម្មណ៍​ច្រើន​ ប៉ុន្ដែ ឥឡូវ​មិន​សូវ​ដូច​មុន​នោះ​ទេ ទើប​រោង​កុន​ចំនួន ៤ ក្នុង​ចំណោម​ ២ ដែល​សេសសល់​រាល់​ថ្ងៃ វាយ​កម្ទេច​ចោល​ធ្វើ​ជា​ផ្ទះ​ល្វែង​អស់​ហើយ។   អ្នក​ថែរក្សា​រោងកុន​បាត់​ដំបង​រូប​នេះ​ បាន​និយាយ​ទៀត​ថា "ខ្ញុំ​ចង់​ឲ្យ​មាន​ការ​ផលិត​រឿង​ដែល​មាន​គុណភាព និង មាន​រោង​កុន​ច្រើន ព្រោះ​ថា នៅ​ពេល​មាន​មនុស្ស​មក​មើល​កុន​ច្រើន ខ្ញុំ​លក់​នំ ក៏​ដាច់ ដូច​កាល​មុន​ខ្ញុំ​លក់​ដាច់​ខ្លាំង​ណាស់ តែ​ឥឡូវ​លក់​ដូរ​តិចតួច​ គ្រាន់តែ​ចិញ្ចឹម​ក្រពះ​ប៉ុណ្ណោះ"៕       អត្ថបទ៖ ប៊ិន ប៊ុណ្ណា

  • 2016-10-22 16:39:57
  • ព័ត៌មាន
មាន​ដី តែ​ខ្វះ​ថវិកា សម្រាប់​កសាង​ចេតិយ​តម្កល់​ធាតុ កវី គង់ ប៊ុនឈឿន

អត្ថបទពេញនិយម