• 2016-12-15 08:59:38
  • ព័ត៌មាន

អ៊ួន បឋម ​រំលឹក​រឿង​អាវ​ប្រឡាក់​កាល​រៀន​បឋម ​នៅ​រតនគិរី

  • 2016-12-15 08:59:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​តារា​ចម្រៀង ​អ៊ួន ​បឋម ​បាន​រំលឹក​រឿង​របស់​ខ្លួន​​កាល​ពី​ក្មេង​នៅ​ខេត្ត​រតនគិរី​ទៅ​កាន់ ក្រុម​ការងារ​ផ្លូវ​ទៅ​ស្រុក ​ថា​ពិត​ជា​មិន​អាច​បំភ្លេច​បាន​មែន ​ដោយ​មាន​ទាំង​ការ​សប្បាយ​រីករាយ​និង​ជូរចត់​លាយ​ឡំ​គ្នា​ផង​ដែរ។

ម្ចាស់​បទ​ "Will you be my girl?" ​រូប​នេះ ​បាន​ប្រាប់​ថា​រឿង​ដែល​ខ្លួន​មិន​អាច​បំភ្លេច​បាន​នោះ គឺ​កាល​ពី​ក្មេង​រៀន​នៅ​សាលា​បឋម ​ហើយ​ធ្លាប់​រត់​កាត់​ភ្លៀង​រអិល​ដួល​ប្រឡាក់​ខោអាវ​អស់ ​ខណៈ​ដែល​នៅ​ខេត្ត​រតនគិរី​នោះ​ដី​ក្រហម​ផង ​ពិត​ជា​គ្មាន​សល់​កន្លែង​ណា​នោះ​ទេ ពោល​គឺ​ប្រឡាក់​ពេញ​ខ្លួន​តែ​ម្ដង។ តារា​ចម្រៀង​រូប​នេះ ​បាន​បន្ត​ទៀត​ថា​ខេត្ត​មណ្ឌល​គិរី​ត្បិត​តែ​នៅ​ឆ្ងាយ​មែន ​ប៉ុន្តែ​ក៏​ជា​ខេត្ត​មួយ​ដែល​អ្នក​គ្រប់​គ្រាន​គួរ​តែ​ទៅ​លេង​ដែរ ព្រោះ​ខេត្ត​មួយ​នេះ​មាន​កន្លែង​កម្សាន្ត​ច្រើន ​និង​ចាញ់​ខេត្ត​ផ្សេង​ទេ។

ខាង​ក្រោម​នេះ​ជា​វីដេអូ​របស់ អ៊ួន បឋម ​រំលឹក​រឿង​អាវ​ប្រឡាក់​កាល​រៀន​បឋម៖

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់
អត្ថបទពេញនិយម