• 2016-11-03 00:55:06
  • ភាពយន្ត
តួ​ប្រុស “ចេនឡា២​" មាន​បទ​ពិសោធន៍​ធ្វើការ​ជា​មួយក្រុម​ផលិត​រឿង “Transformer” តួ​ប្រុស “ចេនឡា២​" មាន​បទ​ពិសោធន៍​ធ្វើការ​ជា​មួយក្រុម​ផលិត​រឿង “Transf...
  • 2016-11-03 00:55:06
  • ភាពយន្ត

"ចេនឡា​២" ជា​រឿង​វាយ​ប្រហារ​ខ្នាត​ធំ​ទី​១​របស់ Rock បាន​កំពុង​តែ​បើក​សម្ពោធ​ជា​ផ្លូវ​ការ​ហើយ​នៅរោងភាពយន្ត លេជេន ទួល​គោក ដែលតួ​ប្រុស​ក្នុង​រឿង​នេះ​​ធ្លាប់​មាន​បទ​ពិសោធន៍​ធ្វើ​ការ​ជាមួយ​ក្រុម​អ្នក​ផលិត​រឿង​ហូលីវូដ “Transformer”។     លោក យូ ស៊ុនអេង ជា​អ្នក​ដឹក​នាំ​និង​ជា​តួ​ឯក​ប្រុស​​ក្នុង​រឿង​នេះ​មានឈាមជ័រ​ ខ្មែរ-សិង្ហបុរី នេះ​ប្រាប់ថា​​លោក​បាន​ទៅ​រស់​នៅ​ទី​នោះ​តាំង​ពី​ឆ្នាំ ២០១៤ ដោយ​​បាន​ស្វែង​រក​បទ​ពិសោធន៍ និង​រៀន​ជា​ច្រើន​ទាក់​ទង​នឹង Visual& Effect ក្នុង​ភាពយន្ត​ ជាហេតុធ្វើ​ឲ្យ​លោក​មាន​ឱកាស​ធ្វើ​ផ្នែក Visual& Effect សម្រាប់​រឿង​“Transformer” នេះ​តែ​ម្ដង បើ​តាម​អ្វី​ដែល​លោក​បាន​អះ​អាង។     សម្រាប់ "ចេនឡា​២" នេះ​ជា​រឿង​ទី​១​នៅ​កម្ពុជា​របស់​លោក​ដែល​សហការ​ជាមួយ​ កញ្ញា ទេព សម្ផស្ស ដោយ​សាច់​រឿង​នេះ​ដែរ​គឺ​និយាយ​ពី​ន័យ​ធៀប​ដែល​​ប្រទេស​កម្ពុជា​ធ្លាប់​មាន​សង្គ្រាម​មួយ​នៅ​ក្នុងភូមិ​​ឈ្មោះ​ថា សង្គ្រាម​ចេនឡា ដូច្នេះ​ហើយ​ទើប​គេ​ ​​បែង​ចែក​ជាពីរ​ ចេនឡា​ទឹក​លិច ​និង ដីគោក​។ ទីតាំង​សំខាន់​ៗ​ក្នុង​ការ​ថត​រឿង​នេះ​គឺ​នៅ​តំបន់​ជួរ​ភ្នំ​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ ដោយ​ "ចេនឡា២" ចំណាយ​ពេលវេលា​ប្រមាណ​ជា​ជិត​១​ឆ្នាំ​ក្នុង​ការ​ថត។ លោក​បន្ថែម។     "ចេនឡា២"  នឹង​ចាក់​បញ្ចាំង​ចាប់​ពី​ថ្ងៃ​ទី​០៥​ខែ​វិច្ឆិកា​ខាង​មុខ​នេះ​ហើយ ​នៅ​តាម​បណ្ដា​រោង​ភាពយន្ត​ទំនើប​ក្នុង​ប្រទេស​កម្ពុជា៕   សកម្មភាព​ខ្លះៗ កំពុង​តែ​សម្ពោធឥឡូវ​នេះនៅ​រោង​ភាព​យន្ត​លេជេន​ ទួល​គោក៖         អត្ថបទ៖ SAMEDY

  • 2016-11-02 19:05:37
  • Road Safety
សម្ភាសន៍​ពិសេស​រវាង​ Sabay និង ក្រុម​ចម្រៀង​K-Popទី​១​នៅ​កម្ពុជា សម្ភាសន៍​ពិសេស​រវាង​ Sabay និង ក្រុម​ចម្រៀង​K-Popទី​១​នៅ​កម្ពុជា
  • 2016-11-02 19:05:37
  • Road Safety

ក្រុម​ចម្រៀង​ស្រី​របស់​ K-Pop មួយ​ក្រុម បាន​មក​ដល់​កម្ពុជា​តាំង​ពី​ពាក់​កណ្ដាល​ឆ្នាំ ២០១៦​នេះ ដើម្បី​ស្នាក់​នៅធ្វើ​បេសកកម្ម​តន្ត្រី​​លើ​ទឹក​ដី​ព្រះរាជាណាចក្រ​អច្ឆិរយៈ​នៃ​យើង។ Sabay បាន​ទទួល​សិទ្ធិ ធ្វើ​បទ​សម្ភាសន៍​ជាមួយ​ក្រុម​ចម្រៀង​ស្រី​របស់​ K-Pop កាល​ពី​ថ្ងៃ​ម្សិលមិញ។     ក្រុម​ចម្រៀង​នេះ​មាន​ឈ្មោះ​ថា SOD ដែល​មក​ពី​ពាក្យ​ពេញ​ថា "Star of Delight” និង​មាន​សមាជិក​៣​រូប Ribo ជា​មេក្រុម​មាន​តួនាទី​ជា​ អ្នក​ច្រៀង​ទី​១​និង រ៉េប​ប្រចាំ​ក្រុម។ Yuna មាន​តួនាទី​ជា​អ្នក​ច្រៀង​ និង រ៉េបដូច​គ្នា បន្ទាប់​ពី​ប្រធាន​ក្រុម​ ចំណែក​ ANNA ជា​អ្នក​ចម្រៀង​បន្ទាប់​បន្សំ ហើយ​ថ្មីៗ​នេះ SOD ទើប​តែ​ចេញ​ចម្រៀង​ទោលទី​១មាន​ចំណង​ជើង​ថា "Never Let You Go” ដែល​​សហការ​ជាមួយ​ TESTIMONIE​។     នៅ​ក្នុង​វីដេអូ​សម្ភាសន៍​ខាង​ក្រោម​ SOD បាន​បញ្ជាក់​មូល​ហេតុ​ ដែល​​សម្រេច​ចិត្ត​មក​ចាប់​អាជីព​នៅ​កម្ពុជា និង ភាសា​ដែល​ក្រុម​នឹង​សម្រេច​​យក​មក​បក​ស្រាយ​ក្នុង​បទ​ចម្រៀង រួម​ទាំង​មូល​ហេតុ​ដែល​ K-Pop សំបូរ​ក្រុម​ចម្រៀង​ជាង​ចម្រៀង​ទោល ជា​ពិសេស​គឺ​ភាព​ជោគជ័យ​របស់​វិស័យ​ចម្រៀង K-Pop តែ​ម្ដង៕     ទស្សនា​វីដេអូ​សម្ភាសន៍​ខាង​ក្រោម​ដើម្បី​ឲ្យ​ជ្រាប​កាន់​តែ​ច្បាស់៖     អត្ថបទ៖ SAMEDY​​​

  • 2016-10-27 19:03:25
  • ភាពយន្ត
អ្នក​ដឹក​នាំ​និង​​តួឯក​ឈាម​ជ័រ ខ្មែរ-សិង្ហបុរី លេច​មុខ​ក្នុង​ភាពយន្ត​ខ្នាតធំរបស់ Rock អ្នក​ដឹក​នាំ​និង​​តួឯក​ឈាម​ជ័រ ខ្មែរ-សិង្ហបុរី លេច​មុខ​ក្នុង​ភាពយន្ត​ខ...
  • 2016-10-27 19:03:25
  • ភាពយន្ត

អ្នក​ដឹក​នាំ​និង​ជា​តួ​ឯក​ប្រុស​ឈាមជ័រ​ ខ្មែរ-សិង្ហបុរី យូ ស៊ុនអេង បាន​លេច​មុខ​ក្នុង​ភាពយន្ត​ខ្នាត​ធំ​បែប​វាយ​ប្រហារ​ទី​១​របស់​ Rock ដែល​រឿង​នេះ​មាន​ចំណង​ជើង​ថា "ចេនឡា២"។     លោក​បាន​លើក​ឡើង​ថា​ នេះ​ជា​ស្នាដៃ​និពន្ធ​និង​ដឹកនាំ​​ព្រម​ទាំង​​ចូល​រួម​សម្ដែង​លើក​ដំបូង​សម្រាប់​ទឹក​ដី​កម្ពុជា​ ដោយ​ស្នាដៃ​ភាគ​ច្រើន​​នៅ​ប្រទេស​សិង្ហបុរី ​ព្រោះ​លោក​ទៅ​រស់​នៅ​ទីនោះ​រយៈពេល​​ប្រមាណ​ជា​១០​ឆ្នាំ​ (២០០៤-២០១៤)។ ហើយ​លោក​ធ្លាប់​បាន​ធ្វើ​ការ​ងារ​ក្នុង​គម្រោង​ធំៗ​មួយ​ចំនួន​ដូចជា លោក​ជា​អ្នក​ធ្វើ​ផ្នែក Visual & Effect នៅ​ក្នុង​រឿង​ Transformer និង Singapore Airline ជាដើម។   ចំពោះ​ស្នាដៃ​ទី១​របស់​លោក​មួយ​នេះ ​គឺ​មាន​លក្ខណៈ​ពិសេស​ច្រើន​ទាំង​បច្ចេកទេស​ថត​និង​តួ​សម្ដែង​រួម​ទាំង​សព្វាវុធ​ប្រើប្រាស់​ភាគ​ច្រើន​សុទ្ធ​តែ​ជា​របស់​ពិត។ "គ្រាប់​បែក​​ដែល​យើង​យក​មក​ប្រើ​ក្នុង​រឿង​នេះ​ សុទ្ធ​តែ​ជា​គ្រាប់​រំសេវ​កែ​ច្នៃ​ពិតៗ​ហើយ​គ្រាប់​​កាំភ្លើង​ភាគ​ច្រើន​ជា​គ្រាប់​ពិត​ដូច​គ្នា ដូច្នេះ​ហើយ​តួ​សម្ដែង​ត្រូវ​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់"។ លោក​បន្ត។     លោក​បន្ថែម​ថា​​កាល​ដែល​លោក​សម្រេច​ចិត្ត​ចូល​សម្ដែង​ដោយ​ខ្លួន​ឯង ​ដោយ​សារ​តែ​ផលិតកម្ម​បាន​ស្នើ​ដល់​តួ​ប្រុស​មួយ​ចំនួនតែ​ត្រូវ​បាន​បដិសេធ ព្រោះ​រឿង​នេះ​ការ​ថត​មាន​សភាព​គ្រោះ​ថ្នាក់​ខ្លាំង​ ម្យ៉ាង​​ក្រុមការងារ​ចង់​បាន​អ្វី​ដែល​ស្ដែងៗ​ ដោយ​​លោក​ជា​អ្នក​និពន្ធ​និង​ជា​អ្នក​ដឹកនាំ​ស្រាប់​ លោក​ដឹង​ពី​តិចនិក​ក៏​ដូចជា​ផល​លំបាក​ច្រើន​ពី​សាច់​រឿង ដូចនេះ​ហើយ​ទើប​លោក​សម្រេច​ចូល​រួម​សម្ដែង​តែ​ម្ដង៕   ទស្សនា​ការ​បក​ស្រាយ​លម្អិត​នៃ​ចំណុច​សំខាន់ៗ​របស់ "ចេនឡា២"៖ ​​​     អត្ថបទ៖ SAMEDY​​​​

អត្ថបទពេញនិយម