• 2015-03-07 11:30:53
  • Road Safety
បទ "ស្ដាយ​ស្នេហ៍​អភ័ព្វ" ចេញ​ MV ថ្មី ផ្ទុះ​ការ​គាំទ្រ​នៅ​ YouTube បទ "ស្ដាយ​ស្នេហ៍​អភ័ព្វ" ចេញ​ MV ថ្មី ផ្ទុះ​ការ​គាំទ្រ​នៅ​ YouTube
  • 2015-03-07 11:30:53
  • Road Safety

បទ "ស្ដាយ​ស្នេហ៍​អភ័ព្វ" ដែល​ជា​បទ​​ចាស់​យក​មក​​ច្រៀង​ឡើង​វិញ កំពុង​មាន​ប្រជាប្រិយ​ភាព​ខ្លាំង​នៅ​លើ​បណ្ដាញ​ YouTube ក្រោយ​ពី​បទ​នេះ ចេញ​ជា​ MV ផ្លូវការ​ កាល​ពី​ពេល​ថ្មីៗ​នេះ។ នេះ​បើ​ការ​ប្រាប់​ឲ្យ​ដឹង​ពី លោក​ សុខ វិសាល ម្ចាស់​ផលិត​កម្ម KlapYaHandz។   http://youtu.be/vzAGW-OvMFI   KlapYaHandz ដែល​និយម​យក​បទ​ចាស់​ៗ ក្នុង​ទសវត្ស​ ៦០-៧០ មក​​ Remix ធ្វើ​ជា​បទ ​Hip Hop បាន​​ថត MV បទ "ស្ដាយ​ស្នេហ៍​អភ័ព្វ" កាល​ពី​ ពីរ​ខែ​មុន​ ហើយ​ដាក់​ចូល​នៅ​ក្នុង​ YouTube ក្នុង​ពេល​ថ្មីៗ​នេះ គឺ​មាន​ប្រិយ​មិត្ត​អ្នក​ទស្សនា​បាន​ចូលរួម​ផ្ដល់​យោបល់​គាំទ្រ និង ពេញ​ចិត្ត​ចំពោះ​បទ​នេះ​ខ្លាំង។   “ក្រៅ​ពី​អ្នកគាំទ្រ​នៅ​ខ្មែរ គឺ​ខ្ញុំ​ឃើញ​អ្នក​នៅ​អាមេរិក​ចូល​រួម​គាំទ្រ​បទ​នេះ​ច្រើន​ក្រោយ​ពី​ខ្ញុំ​បញ្ចូល ​MV ​នៅ​ក្នុង​YouTube”។ សុខ វិសាល និយាយ។   ទោះ​បី​ជា​បទ​នេះ ឃើញ​មាន​ការ​គាំទ្រ​ខ្លាំង​ក្ដី ប៉ុន្តែ "ស្ដាយ​ស្នេហ៍​អភ័ព្វ" ច្រៀង​ដោយ​លោក AGO ទំនង​ជា​មិន​អាច​​ទាញ​ការ​ចាប់​អារម្មណ៍​ខ្ពស់​ដូច​បទ ​"ស្នេហា​ក្នុង​ពេល​រាត្រី" របស់ លក្ខណ៍  ​​បាន​ទេ។   “ខ្ញុំ​មិន​ច្បាស់​ថា មក​ពី​មូលហេតុ​អ្វី​ទេ គ្រាន់តែ​គិត​ថា បទ​ "ស្នេហា​ក្នុង​ពេល​រាត្រី" ទំនង​ជា​ចង្វាក់​រាំ​កន្ត្រាក់​អារម្មណ៍ និង ធ្វើ​ឲ្យ​មនុស្ស​គ្រប់​គ្នា​ចង់​រាំលេង​​​ជាង​បទ​ "ស្ដាយ​ស្នេហ៍​អភ័ព្វ"។ សុខ វិសាល និយាយ​បន្ថែម។   ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​របស់​មហាជន​មួយ​ចំនួន​ដែល​ថា KlapYaHandz តែង​តែ​យក​បទ​ចាស់​មក​ធ្វើ​ជា​បទ​ថ្មី​​នោះ លោក សុខ វិសាល បាន​ពន្យល់​ត្រឡប់​វិញ​ថា ជា​ការ​ពិត​ KlapYaHandz តែង​យក​បទ​​ទសវត្ស ៦០-៧០ មក​ធ្វើ​ជា​បទ​ថ្មី​មែន​ ប៉ុន្តែ បទ​ទាំង​នោះ​ភាគច្រើន​យុវវ័យ​មិន​សូវ​ស្គាល់​នោះ​ទេ។ ម៉្លោះ​ហើយ​ ការ ​Remix បទ​ថ្មី គឺ​ចង់​ឲ្យ​យុវវ័យ​ចាប់​អារម្មណ៍​ និង ស្ដាប់​បទ​ចាស់​ៗ​ឡើង​វិញ។   លោក​ សុខ វិសាល បាន​ពន្យល់​ទៀត​ថា នៅ​ប្រទេស​ជឿន​លឿន ជាពិសេស នៅ​អាមេរិក​ ក៏​ធ្វើ​បែប​នេះ​ដែរ គឺ​គេ​តែង​តែ​យក​បទ​ចាស់ៗ​ស្ទើរតែ​បាត់​បង់​​មក​ធ្វើ​ជា​បទ​ថ្មី ហើយ​យុវវ័យ​ស្ដាប់​ហើយ​ក៏​ចង់​ស្រាវជ្រាវ​រក​ម្ចាស់​ដើម​វិញ។ "ខ្ញុំ​ចង់​បញ្ជាក់​ថា គ្រប់​បទ​ដែល​ខ្ញុំ​យក​មក​ពី​គេ​ គឺ​ខ្ញុំ​ប្រាប់​ថា បទ​នេះ​​ម្ចាស់​ដើម​ជា​នរណា យើង​រក្សា​ប្រភព​របស់​គេ ប៉ុន្តែ យើង​ក៏​ធ្វើ​ឲ្យ​ពីរោះ​ដែរ"។ វិសាល​ បញ្ជាក់​បន្ថែម។       ទន្ទឹមគ្នា​នេះ KlapYaHandz នៅ​មិនទាន់​មាន​ថវិកា​គ្រប់គ្រាន់​ ដើម្បី​ផលិត​បទ​ថ្មី​នៅ​ឡើយ ហើយ​ការ​ធ្វើ​ចម្រៀង​ដាក់​តាម ​YouTube កន្លង​មក​គ្រាន់តែ​ជា​ការ​កម្សាន្ត​ ប៉ុន្តែ នៅ​ថ្ងៃ​ខាង​មុខ​ដ៏​ខ្លី ​KlapYaHandz​ មាន​គម្រោង​នឹង​ផលិត​បទ​ថ្មី​ដើម្បី​លក់​ជា​ CD &​ VCD។   លោក សុខ វិសាល មាន​ផលិត​កម្ម​ពីរ គឺ​ផលិត​កម្ម ៣៩១ និង ផលិត​កម្ម​ KlapYaHandz។ ៣៩១ បាន​ធ្វើ​ឲ្យ​កក្រើក​ម្ដង​រួច​មក​ហើយ​តាម​រយៈ​រឿង​ "គ្រាប់​ពេជ្រ" ប៉ុន្តែ KlapYaHandz ល្បី​តាមរយៈ​បទ​ "ស្នេហា​ក្នុង​ពេល​រាត្រី"។   ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ​ លោក​ វិសាល សង្ឃឹម​ថា បទ​ "ស្ដាយ​ស្នេហ៍​អភ័ព្វ" ក៏​នឹង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​មហាជន ហើយ​ក៏​សង្ឃឹម​ថា បទ​នេះ នឹង​លាន់​ឮ​ច្រើន​នៅ​ពិធី​រាំរែក​នានា នៅ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​នា​ពេល​ខាង​មុខ​នេះ៕   នៅ Platinum Cineplex យប់មិញ ទស្សនិកជន​ក៏​សរសើរ​រឿង “៧​ថ្ងៃ” ដែរ អត់​លេង​សើច​ទេ…ម្ដាយ នី មុនីនាថ ជួប​ខ្មោច​មែន​ទែន ខណៈ​កូន​ស្រី​កំពុង​ថត​រឿង​ខ្មោច មើល​​ចុះ…​តារា​​​ថ្មីៗ​ភាគ​ច្រើន​​​ចូល​រួម​ថត​MV​ចូល​ឆ្នាំ​របស់​ រស្មីស្ទឹងសែន​​ម្សិលមិញ   អត្ថបទ៖ ប៊ិន ប៊ុណ្ណា

  • 2015-03-07 11:30:53
  • Road Safety
បទ "ស្ដាយ​ស្នេហ៍​អភ័ព្វ" ចេញ​ MV ថ្មី ផ្ទុះ​ការ​គាំទ្រ​នៅ​ YouTube

អត្ថបទថ្មី