- 2018-07-18 00:06:00
- ភាពយន្ត
រឿង "ចូលម្លប់" ដឹកនាំដោយផលិតករ សុខ វិសាល ថតជា Teaser ហើយ ក្រោយគិតទុក១២ឆ្នាំ
- 2018-07-18 00:06:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿង "ចូលម្លប់" ដឹកនាំដោយផលិតករ សុខ វិសាល ថតជា Teaser ហើយ ក្រោយគិតទុក១២ឆ្នាំ
ចន្លោះមិនឃើញ
រឿងរ៉ាវបង្ហាញភាពភ័យខ្លាចបែបរោគចិត្តដល់គួរឱ្យចាប់អារម្មណ៍ ពីជយលាភីអ្នកដឹកនាំឆ្នើម លោក សុខ វិសាល ត្រៀមផលិតជាវីដេអូ Teaser សម្រាប់ផ្សព្វផ្សាយគម្រោងផលិតខ្នាតធំចាប់ពីថ្ងៃទី ១៦ និង ១៧ ខែកក្កដាឆ្នាំ ២០១៨ មានចំណងជើងថា «ចូលម្លប់» ឬ ជាភាសាអង់គ្លេស «In the Shade»។
ភាពយន្តបែបភ័យរន្ធត់មួយនេះត្រូវបានសរសេរ Script ដោយ លោក Ian Master ផលិតករជំនាញ Script ពីអង្គការ BBC Media Action ដែលដឹកនាំរាល់ការផលិតលើកម្មវិធីល្បីៗដូចជាកម្មវិធី ស្នេហ៍ ៩ជាដើម។ រឿង«ចូលម្លប់» នេះរៀបរាប់ពី ជនជាតិខ្មែរអាមេរិកម្នាក់ត្រឡប់មកស្រុកខ្មែរដើម្បីស្វែងរកសាច់ញាតិ តាមបំណងឪពុកចុងក្រោយដែលរូបគាត់មានជំងឺធ្ងន់ធ្ងរមិនអាចស្រោចស្រង់បាន។ ខណៈមកដល់កម្ពុជា ស្វែងរកលោកពូរបស់ខ្លួន យុវជនខ្មែរ អាមេរិក ម្នាក់នោះក៏រកឃើញអាថ៌កំបាំងយ៉ាងព្រៃផ្សៃរបស់គ្រួសាររបស់ពូរបស់គាត់។ ភាពយន្ត ត្រូវបាន លោក សុខ វិសាល បង្ហោះក្នុងសារ Facebook ផ្ទល់ខ្លួនថា បានគិតទុករយៈ ១១ ឆ្នាំមកហើយ។
គួររម្លឹកដែរថាភាពយន្តថ្មីនេះ នឹងជាស្នាដៃដឹកនាំសម្ដែងរបស់ លោក សុខ វិសាល ដែលថ្មីៗ លោកទទួលបានពានរង្វាន់ឆ្នើមពីមហោស្រពភាពយន្តLos Angeles Asian Film Festival នាទីក្រុង Los Angeles ក្នុងរឿង «តន្រ្តីជីវិត»។ លោក សុខ វិសាល មានស្នាដៃភាពយន្តមួយចំនួនទៀតដូចជារឿង «គ្រាប់ពេជ្រ» ឆ្នាំ ២០១៣ រឿង «ប៉ុបពីទៅហូលីវូដ» ឆ្នាំ ២០១៦ ដែលទទួលបានពានរង្វាន់ជាបន្តបន្ទាប់ពីមហោស្រពភាពយន្តអន្តរជាតិនានា។
ក្នុងខ្សែរឿង «ចូលម្លប់» នេះនឹងចូលរួមផលិតដោយក្រុមការងារពិសេសៗ ដូចជា អ្នកនាង សាន ស៊ីណា ពានរង្វាន់ប្រព្រឹត្តិកម្មភាពយន្ត ដែលប្រើ Secial Effect ពីកម្មវិធីពានរង្វាន់ភាពយន្តអន្តរជាតិ Emmy Award ពីសហរដ្ឋអាមេរិក។ អ្នកនាង បានដឹកនាំផលិត និងកាត់តភាពយន្តខ្នាតធំជា រឿងភាគទូរទស្សន៍ របស់ហូលីវូដ ដូចជារឿង«WestWorld» និងរឿង «Goham» ដែលកំពុងល្បីល្បាញក្នុងសហរដ្ឋអាមេរិក។ លើសពីនោះទៀត ក៏មានការចូលរួមផលិតដោយក្រុមការងារមានបទពិសោធន៍លំដាប់ជំនាញវិជ្ជាជីវៈខ្ពស់ ដែលធ្វើការជាលក្ខណៈអន្តរជាតិ ដើម្បីផលិតភាពយន្តមានគុណភាពរបស់ខ្មែរមួយទៀតចូលក្នុងជាតិ និងទីផ្សារអន្តរជាតិ៕