• 2016-07-15 16:16:59
  • ព័ត៌មាន
Dongho ចូល​សិល្បៈ​វិញ​ដើម្បី​​រក​លុយ​ទិញ​ទឹកដោះគោ​និង​កន្ទប​កូន Dongho ចូល​សិល្បៈ​វិញ​ដើម្បី​​រក​លុយ​ទិញ​ទឹកដោះគោ​និង​កន្ទប​កូន
  • 2016-07-15 16:16:59
  • ព័ត៌មាន

ត្បិត​តែ​នា​ពេល​កន្លង​ទៅ​ Dongho អតីត​សមាជិក​ក្រុម U-KISS បាន​ប្រកាស​ឈប់​ពី​សិល្បៈ ប៉ុន្តែ​ថ្មី​ៗ​នេះ​គេ​បាន​ប្រកាស​​ត្រលប់​មក​ចូល​លើ​វិថី​សិល្បៈ​វិញ​ហើយ ដោយ​ចង់​រក​លុយ​ទិញ​ទឹកដោះគោ​និង​កន្ទប​ឲ្យ​កូន។     កាល​ពី​ថ្ងៃ​ទី ១៣ ខែ មិថុនា តារា​វ័យ​២២​ឆ្នាំ​​បាន​ចូលរួម​ក្នុង​កម្មវិធី​ Radio Star របស់​ទូរទស្សន៍ MBC ដែល​ជា​កន្លែង​ដែល​គេ​បកស្រាយ​​ការ​ផ្លាស់​ប្ដូរ​ជីវិត​ក្នុង​ការ​រៀបការ​ ​ការ​​ទទួល​បាន​កូន​ប្រុស​ដំបូង​និង​ការ​វិល​ចូល​សិល្បៈ​វិញ។ Dongho ធ្លាប់​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ភ្ញាក់ផ្អើល​ កំឡុង​ពេល​ប្រកាស​គម្រោង​រៀបការ​និង​​ព័ត៌មាន​ប្រពន្ធ​មាន​ផ្ទៃពោះ ដែល​ធ្វើ​ឲ្យ​​តារា​ដែល​ដើរចេញ​ពី​ក្រុម U-KISS ​ក្នុង​ឆ្នាំ​២០១៣​នេះ​ ក្លាយ​ជា​តារា​ដែល​ក្មេង​ជាង​គេ​ឆាប់​រៀបការ​និង​មាន​កូន។   យ៉ាងណាក្ដី ក្នុង​កម្មវិធី Radio Star Donghoបាន​ប្រកាស​ថា​នឹង​ត្រលប់​មក​សិល្បៈ​វិញ ដោយ​​ផ្ដល់​ហេតុផល​ដ៏​គួរ​ឲ្យ​អស់​សំណើច​មួយ​ថា​៖"​​ទឹកដោះគោ​និង​កន្ទប​កូន​មិនមែន​ថោក​ទេ...ខ្ញុំ​ចង់​ត្រលប់​មក​វិញ​ដើម្បី​រក​លុយ​ទិញ​វា"។ តាម​ការ​បញ្ជាក់ Dongho អាច​នឹង​មក​សិល្បៈ​ធ្វើ​ជា​ DJ៕ ​     ចុចអាន៖Dongho អតីត​សមាជិក U-Kiss បង្ហាញ​កម្រង​រូប​ភាព​កូន​ប្រុស​លើក​ដំបូង ​​​​ ប្រែសម្រូល៖ ហេង សុធារិទ្ធិ ប្រភព៖ koreaboo

  • 2016-07-10 18:21:36
  • ព័ត៌មាន
Dongho អតីត​សមាជិក U-Kiss បង្ហាញ​កម្រង​រូប​ភាព​កូន​ប្រុស​លើក​ដំបូង Dongho អតីត​សមាជិក U-Kiss បង្ហាញ​កម្រង​រូប​ភាព​កូន​ប្រុស​លើក​ដំបូង
  • 2016-07-10 18:21:36
  • ព័ត៌មាន

ប៉ុន្មាន​សប្ដាហ៍​បន្ទាប់​ពី​លេចធ្លាយ​ព័ត៌មាន​ថា​ទើប​មាន​កូន​ប្រុស​ម្នាក់ ​នៅ​ពេលនេះ​អតីត​សមាជិក U-Kiss Dongho បាន​បង្ហាញ​មុខ​កូន​ប្រុស​​គួរ​ឲ្យ​ស្រឡាញ់​របស់​ខ្លួន​ហើយ តាម​រយៈ​កម្រង​រូបភាព​គ្រួសារ​ជា​ច្រើន​សន្លឹក។     កាល​ពី​ថ្ងៃ​ទី​៩ ខែ​កក្កដា ម្សិលមិញ Dongho បាន​បង្ហោះ​រូបភាព​កូន​ប្រុស​តូច​របស់​ខ្លួន​ឈ្មោះ Asher Shin តាម​រយៈ​ Facebook Page​ គេ​ផ្ទាល់​ឈ្មោះ DJ Justin Shin។ ភរិយា​របស់​គ​ឈ្មោះ Seehee Kim ក៏​បាន​ចេញ​មុខ​ក្នុង​កម្រង​រូបភាព​នេះ​ដែរ។   កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៥ Dongho ដែល​កាល​នោះ​មាន​អាយុ​២០​ឆ្នាំ បាន​រៀបការ​ជាមួយ​មិត្ត​ស្រី​ដែល​មាន​អាយុ​បង​មួយ​ឆ្នាំ និង​បាន​ក្លាយ​ជា​តារា KPOP ​ទី​មួយ​ដែល​រៀបការ​ក្នុង​វ័យ​ក្មេង​បំផុត ៕​                     ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ allkpop

  • 2016-06-28 18:58:56
  • ព័ត៌មាន
ភរិយា​ Dongho អតីត​សមាជិកក្រុម​ U-KISS មាន​ផ្ទៃ​ពោះ​កូន​​ដំបូង ភរិយា​ Dongho អតីត​សមាជិកក្រុម​ U-KISS មាន​ផ្ទៃ​ពោះ​កូន​​ដំបូង
  • 2016-06-28 18:58:56
  • ព័ត៌មាន

យោង​តាម​ការ​រាយ​ការ​មួយ​ឲ្យ​ដឹង​ថា​ភរិយា​របស់​​​ Dongho អតីត​សមាជិក​ក្រុម​ចម្រៀង​​កូរ៉េ​ U-KISS ដែល​បាន​ចូល​រោងការ​តាំង​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​ ២០១៥​ កន្លង​ទៅ​ ​កំពុង​តែ​ពរ​ពោះ​កូន​លើក​ដំបូង។   តាម​ពិត​ព័ត៌មាន​នេះ​​ទទួល​ពី​​​​តារា​ៗ​ដែល​ជា​សមាជិក​រួម​​ក្រុម​វាយ​កូន​បាល់​ជា​មួយ​ Dongho ដោយ​ពួក​គេ​បាន​ចែក​រំលែក​ព័ត៌មាន​នេះ​តៗ​គ្នា។ យ៉ាងណា​ក្ដី​ខាង​សាមី​ខ្លួន​​​មិន​ទាន់​បាន​លើក​ឡើង​នូវ​ព័ត៌មាន​លម្អិត​នៃ​ការ​ពរ​ពោះ​នេះ ដូច​ជា​​ភេទ​របស់​ទារក​ ឬ​ ​ក៏​នឹង​ចាប់​កំណើត​នៅ​ពេល​ណា​នោះ​ទេ។     ​កាល​ពី​​ឆ្នាំ​ ២០១៥ ​តារា​វ័យ​ ២២​ ឆ្នាំ​រូប​នេះ​បាន​ក្លាយ​ជា​អតីត​​តារា​ ក្មេង​ជាង​គេ​ដែល​បាន​រៀបការ ​​ ហើយ​ឆាប់ៗ​នេះ​​នឹង​ក្លាយ​ជា​ អតីត​តារា​ ​ក្មេង​ជាង​គេ​ដែល​ក្លាយ​ជា​ឪពុក​របស់​គេ៕   ចុច​អាន៖ Luhan ស្រែក​ដាក់​អ្នក​បើក​ Taxi ខ្លាំង​ៗ ដោយ​ដឹក​អ្នក​គាំទ្រ​ខ្លួន​មិន​ប្រយ័ត្ន   ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ AllKpop​​​​​

  • 2016-06-08 16:12:22
  • ព័ត៌មាន
សមាជិក​ក្រុម​ចម្រៀង U-KISS ឡើង​តំណែង​ជា​ឪពុក​គេ​ហើយ សមាជិក​ក្រុម​ចម្រៀង U-KISS ឡើង​តំណែង​ជា​ឪពុក​គេ​ហើយ
  • 2016-06-08 16:12:22
  • ព័ត៌មាន

នៅ​អាយុ ២៥​ឆ្នាំ តារា​ចម្រៀង Eli សមាជិក​ក្រុម​ចម្រៀង U-KISS បាន​ឡើង​ឋានៈ​ជា​ឪពុក​មួយ​រូប​ហើយ។     កាល​ពី​ថ្ងៃ​ទី ៧​ខែ​មិថុនា កន្លង​ទៅ​នេះ ប្រភព​នៅ​ក្នុង​រង្វង់​សិល្បៈ​មួយ​បាន​ទម្លាយ​ថា ភរិយា​របស់​តារា​ចម្រៀង Eli សមាជិក​ក្រុម​ចម្រៀង​កូរ៉េ U-KISS បាន​សម្រាល​កូន​ប្រុស​ម្នាក់​ដោយ​ជោគជ័យ។ ប្រភព​មួយ​នេះ​បាន​ឲ្យ​ដឹង​ថា៖ "ទាំង​ម្ដាយ​និង​ទារក​គឺ​សុទ្ធ​តែ​មាន​សុខភាព​ល្អ​ទាំង​អស់។ Eli នៅ​ពេល​នេះ​គឺ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់"។ គួរ​បញ្ជាក់​ផង​ដែរ ម្ចាស់​បទ "Man Man Ha Ni” បាន​ចុះ​សំបុត្រ​​អាពាហ៍ពិពាហ៍​ជា​មួយ​ប្រពន្ធ​កាល​ពី​ខែ​មិថុនា​ឆ្នាំ ២០១៤៕   ចុចអាន៖U-KISS ចេញ MV និង​អាល់ប៊ុម​ថ្មី​ដំបូង ក្រោយ​ស្ងប់ស្ងាត់​មួយ​ឆ្នាំ​កន្លះ   ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖ soompi