• 2022-05-22 03:30:00
  • ព័ត៌មាន

សឹងមិនជឿថាជាការពិត! Eli អតីតក្រុម U-KISS ធ្លាក់ខ្លួនស៊ីឈ្នួលខ្ចប់ឥវ៉ាន់ ដើម្បីចិញ្ចឹមគ្រួសារ

  • 2022-05-22 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រសិនអ្នកជា អ្នកគាំទ្រ K-Pop ជំនាន់ឆ្នាំ ២០០៨ ដល់ ២០១៣ អ្នកប្រាកដជា​ស្គាល់ U-KISS ច្បាស់ ហើយក៏ប្រាកដជាចំណាំបាន សមាជិកពូកែរ៉េប Eli ដែរ។ Eli ជាតារា K-Pop ដែល​មានសញ្ជាតិ អាមេរិក និងបានរៀបការជាមួយ តារាម៉ូដែល Ji Yeon Soo កាល​ពីឆ្នាំ ២០១៧ ព្រម​ទាំងមានកូនម្នាក់ជាមួយគ្នា។

UKISS

ដោយសារតែលោក និង​ភរិយា​មានគម្លាតអាយុឆ្ងាយគ្នាពេក គឺដល់ទៅ ១១ឆ្នាំ ដូច្នេះ​ទើបធ្វើឲ្យជីវិតគ្រួសារ​ហាក់ដូចជាមិនចុះសម្រុងនឹងគ្នា រហូតកើតមានជម្លោះ និងឈានដល់ការលែងលះនៅខែវិច្ឆិកា ឆ្នាំ២០២០។

ជាក់ស្ដែង​ ពេល​ចូលរួមក្នុងកម្មវិធី We Are Divorced 2 អតីតតារាប្រុសរូបនេះ ក៏បានជួបជុំប្រពន្ធកូនវិញ ក្រោយ ២ ឆ្នាំនៃការបែកគ្នា ហើយក៏ដោយសារលោកទៅអាមេរិកវិញផងពេលនោះ។

អ្វីដែល​កាន់តែមិនគួរឲ្យជឿ ជីវិតរបស់តារា K-Pop រូបនេះប្រែប្រួលខ្លាំង ដោយ​ក្នុងភាគ​មួយផ្សាយកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ Eli ត្រូវ​បាន​គេ​ឃើញ​ថា​បាន​ដាក់ពាក្យធ្វើការនៅក្រុមហ៊ុនវេចខ្ចប់ម្ហូបអាហារមួយកន្លែង។ ជាអកុសល ពាក្យសុំធ្វើការរបស់លោក ចាប់ផ្តើម និងបញ្ចប់ ត្រឹមតែប្រវត្តិធ្វើការនាមជាតារា K-Pop ហើយបើទោះបីជាលោកធ្លាប់ធ្វើការជាអ្នកគ្រប់គ្រងសាលនៅភោជនីយដ្ឋានកូរ៉េរបស់គ្រួសារនៅអាមេរិកក៏ដោយ ក៏ CEO ហាក់ដូចជាមិនចាប់អារម្មណ៍ ឬលើកតម្កើងដែរ។

ទោះបីជា CEO បានបង្ហាញពីការព្រួយបារម្ភអំពីសមត្ថភាព និងឆន្ទៈក្នុងការធ្វើការរបស់ Eli ក៏ដោយ Eli បានធានាថា ខ្លួនអាចធ្វើបានគ្រប់យ៉ាងដែល ថ្នាក់លើចង់បាន។ ឥឡូវនេះ Eli ជួយវេចខ្ចប់ម្ហូបអាហារ និងរៀបចំទៅខាងផ្នែកដឹកជញ្ជូន ក៏ដូចជាត្រួតពិនិត្យការដឹកជញ្ជូនផងដែរ។

ងាកមកគ្រួសារវិញ Eli និងភរិយាសម្រេច​ជួបជុំគ្នាវិញ ហើយលោកក៏សម្រេច​រស់នៅប្រទេសកូរ៉េ ដើម្បីប្រពន្ធកូន។ ចំណែក Ji Yeon Soo វិញ​ក៏បាន​លើកលែងទោសឲ្យ Eli ដែរ៕

ប្រភព៖ Koreaboo

មតិយោបល់