• 2016-07-08 22:24:36
  • ព័ត៌មាន
អ្នក​និពន្ធ​បទ "ស៊ីបានចេះតែស៊ីទៅ" ចេញ​មុខ​បក​ស្រាយ​ទៅ​​នឹង​អ្នក​រិះគន់ អ្នក​និពន្ធ​បទ "ស៊ីបានចេះតែស៊ីទៅ" ចេញ​មុខ​បក​ស្រាយ​ទៅ​​នឹង​អ្នក​រិះគន់
  • 2016-07-08 22:24:36
  • ព័ត៌មាន

ក្រោយ​មាន​ការ​រិះ​គន់​ខ្លាំង​ពាក់​ព័ន្ធ​នឹង​បទ​ចម្រៀង​​ "ស៊ី​បាន​ចេះ​តែ​ស៊ី​ទៅ" និង​បទ​ ទាល់​តែ​យូរ​ទើប​ស៊ី​អូន​បាន" ដែល​មាន​ទំនុក​ភ្លេង​ដូច​គ្នា អម្បាញ់​មិញ​នេះ​អ្នក​និពន្ធ​បទ "ស៊ី​បាន​ចេះ​តែ​ស៊ី​ទៅ" ងួន សុបិន​​ បាន​​ផុស​វីដេអូ​ឃ្លីប​ធ្វើការ​បកស្រាយ​តប​ទៅ​ហ្នឹងការ​រិះគន់ រួម​ទាំង​ធ្វើ​ការ​​​សុំទោស​ទៅ​ដល់​មហា​ជន​ផង​ដែរ។     លោក ងួន​ សុបិន​ អ្នក​និពន្ធ​នៅ​ផលិត​កម្ម​ថោន​ថ្លែង​ក្នុង​វីដេអូ​ឃ្លីប​​ ពាក់​ព័ន្ធ​នឹង​ពីរ​បទ​ខាង​លើ​ថា ​ក្រោយ​ពេល​បទ​លោក​កែវ​ វាសនា "ស៊ី​បាន​ចេះ​តែ​ស៊ី​ទៅ" ចេញ​ទៅ​បាន​ប្រហែល​១០​ថ្ងៃ ​គឺ​មិន​ឃើញ​មាន​ការ​រិះ​គន់​អ្វី​ខ្លាំង​ក្លា​នោះ​ទេ។ ប៉ុន្តែ​ក្រោយ​ចេញ​បទ​មួយ​ របស់ កញ្ញា ម៉ាលីស "​ទាល់​តែ​យូរ​ទើប​ស៊ី​អូន​បាន​" ទើប​ចាប់​ផ្តើម​មានការ​រិះ​គន់​ខ្លាំង​រហូត​រាល​ដាល​ដល់​បទ​លោក​ថែម​ទៀត​ផង។​   ​ស្តាប់​ការ​បកស្រាយ​លម្អិត​ពី ងូន សុបិន ក្នុង​វីដេអូ​ខាង​ក្រោម៖     អ្នក​និពន្ធ​ដដែល​ អះអាង​ថាការ​រិះ​គន់​របស់​បងប្អូន​គឺ​សប្បាយ​ចិត្ត ប៉ុន្តែ​សូម​រិះ​គន់​ក្នុង​ន័យ​ជា​ខ្មែ​រ លោក​ក៏​ជា​ខ្មែ​រ ហើយ​បងប្អូន​ក៏​ជា​ខ្មែរ ​ហើយ​លោក​ប្រាប់​ថា​ នឹង​កែ​ប្រែ​រាល់​កំហុស​​ដែល​កើត​មាន​ ក្នុង​នោះ​នឹង​មិន​មាន​លើក​ក្រោយ​ទៀត​ទេ៕   អត្ថបទ៖ ថា ម៉ាលីដា

  • 2016-07-08 22:24:36
  • ព័ត៌មាន
អ្នក​និពន្ធ​បទ "ស៊ីបានចេះតែស៊ីទៅ" ចេញ​មុខ​បក​ស្រាយ​ទៅ​​នឹង​អ្នក​រិះគន់

អត្ថបទពេញនិយម