- 2019-06-14 07:47:16
- ព័ត៌មាន
ត្រូវកង់បីជិះកៀរឡាន លោក ងួន សុបិន ខំជិះដេញតាមរហូតទាន់ ដើម្បីធ្វើរឿង១ឲ្យរាង!
- 2019-06-14 07:47:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រូវកង់បីជិះកៀរឡាន លោក ងួន សុបិន ខំជិះដេញតាមរហូតទាន់ ដើម្បីធ្វើរឿង១ឲ្យរាង!
ចន្លោះមិនឃើញ
តារាកំប្លែង ងួន សុបិន ត្រូវបុរសបើកកង់បីមួយរូប បើកបរបញ្ច្រាសមកប៉ះត្រូវនឹងរថយន្តរបស់លោក ធ្វើឲ្យខូចខាតផ្នែកខ្លះនៃខាងមុខខាងឆ្វេងរថយន្តរបស់ខ្លួនហើយ ព្យាយាមបើកគេចទៀត ប៉ុន្តែត្រូវបានលោកបើកឡានដេញតាមរហូតចាប់បាន។
ហេតុការណ៍ បានកើតឡើងនៅ១ម៉ោងមុននេះ នៅម្ដុំសាលាសន្ធរមុខ ដែលលោកមានគោលដៅទៅផ្សារដើមគរ។ តាមតារាកំប្លែង បានឲ្យដឹងថា លោកបើកបររថយន្តម៉ាក Pruise ពណ៌ខ្មៅមួយគ្រឿងដែលទើបទិញបាន៣ថ្ងៃប៉ុណ្ណោះ ដោយបើកពីក្រោយម៉ូតូកង់៣ឥណ្ឌា មួយគ្រឿង បន្តិចក្រោយមក ស្រាប់តែកង់បីឥណ្ឌា បកត្រឡប់ក្រោយមកវិញ ហើយមកកៀរនឹងផ្នែកខាងមុខរបស់លោក ធ្វើឲ្យខូចខាតគួរសម។ ករណីនេះ លោកអះអាងថា ដោយសារតែអ្នកបើកម៉ូតូកង់បីឥណ្ឌារូបនោះ ព្យាយាមបើកគេចប៉ូលិស។
យ៉ាងណា ក្រោយបង្កឲ្យមានការខូចខាតលើរថយន្តរបស់តារាកំប្លែង ងួន សុបិន អ្នកបើកបរកង់បីឥណ្ឌា មិនបានឈប់សុំទោស ឬទទួលខុសត្រូវនោះឡើយ តែបានព្យាយាមបើកគេចថែមទៀត។ យ៉ាងណា តារាកំប្លែងល្បីឈ្មោះរូបនេះ មិនទុកឲ្យអ្នកប្រព្រឹត្តរួចខ្លួនដោយងាយទេ។ "គាត់ជិះមុខខ្ញុំ ដល់តែប៉ូលិសហៅ គាត់បងមកវិញវឹងហ្មង ហើយបើករត់ដល់ អូតែលមានហួរ ខ្ញុំដេញតាមដល់កន្លែងដាក់ភ្ញៀវចិនបានគាត់ឈប់ ”
លោក បញ្ជាក់តាមហ្វេសប៊ុកថា លោកបានដេញទាន់ និងចាប់បានអ្នកបើកម៉ូតូកង់៣នោះ មិនតែមិនបានរករឿងឲ្យសងនោះទេ។ ប៉ុន្តែលោកបានស្នើឲ្យអ្នកបើកបរវ័យជាង ៣០ឆ្នាំរូបនោះ សុំទោស និងផ្ដាំទៅបងប្អូនអ្នកបើកបរកង់បីដូចគ្នា កុំអោយយកគំរូតាមខ្លួន។
"បងអើយបងកង់បី ហេតុតែខ្លាចបងប៉ូលិស ផាក់ពិន័យ ជិះទៅហើយសុខចិត្ត បងមកក្រោយបញ្រ្ចាស់គេ រហូតប៉ះឡានខ្ញុំ ហើយជិះរត់ទៀត តែខ្ញុំដេញទាន់ ហៅគាត់អោយមកទទួលកំហុស ដឹងហើយថាប៉ះទៅមិនមានអីសងគេទេ ចឹងសូមប្រយ័ត្ន ហើយគោរពច្បាប់ផងទៅបងអើយ សុំចិត្តហ្មង ណាបងអើយ យ៉ាងច្រើនបងប៉ូលិសផាកតិចតួចទេ តែលូវម៉េចចូលដើម រឺលើសដើម សំណាងខ្ញុំមិនទារសង់ មិនឆោឡោ សាកយើងប៉ះគាត់វិញមើលចាំមើលឆោឡោ ពេញហ្នឹងហើយ កុំយកគំរូតាមគាត់ណាបងៗកង់បី"។ លោក ងួន សុបិន ថ្លែង៕
អាន៖ អ្វីៗហួសពេលហើយ នាយ ហុងដា បញ្ឈប់ការប្រកាសលក់ផ្ទះវិញ!
អាន៖ មិនមែនឈុតសម្ដែង ក្រុមថតភាពយន្តមួយក្រុម ប្រយុទ្ធជាមួយចោរស៊ីសាច់ហុតឈាមយប់មិញ