• 2016-07-01 18:33:37
  • ព័ត៌មាន
ឈុត​ពណ៌​ដូចគ្នា​ ម្តាយ​កូន​ ៣គូ​ នេះ​យ៉ាង​ណា​ដែរ ?

ការ​ស្លៀកពាក់​ឈុតពណ៌​ដូច​គ្នា កំពុង​ពេញ​និយម​នា​ពេល​បច្ចុប្បន្ន​សម្រាប់ចូលរួម​ក្នុង​កម្មវិធី​នានា ដើម្បី​បង្ហាញ​ថា ពួក​គេ​ជា​​គ្រួសារ​តែ​មួយ ឬ​ជា​គូ​ស្នេហ៍​នឹង​គ្នា​ជា​ដើម។ ដោយ​ឡែក ​នៅ​ក្នុង​សង្គម​សិល្បៈ​វិញ​ក៏​ដូច​គ្នា​ដែរ។ ថ្ងៃ​នេះ​ Sabay សូម​លើក​យក​កម្រង​រូបភាព​ឈុត​ពណ៌​ដូច​គ្នា​រវាង​ម្តាយ​កូន​​របស់​សិល្បករ​ ៣គូ​​រួម​មាន​ សុខ សោម៉ាវត្តី, សឿ សុធារ៉ា និង ឆយី មក​ចែក​ជូន​ប្រិយមិត្ត។​​   តើ​អ្នក​យល់​យ៉ាង​ណា​ដែរ ចំពោះ​ឈុត​ពណ៌​ដូច​គ្នា​រវាង​ម្តាយ​កូន​សិល្បករ​ ៣គូ​ខាង​ក្រោម៖   ១. សឿ សុធារ៉ា ជាមួយ​នឹង​កូន​ស្រី សាពូន ដា​រ៉ា​ពិមាន     ២. សុខ សោម៉ាវត្តី ជាមួយ​នឹង​កូន​ស្រី Jasmine   (រូបភាព​៖ ហ្វេសប៊ុក សុខ សោម៉ាវត្តី)   ៣. ឆយី ជាមួយ​នឹង​កូនស្រី សំណាង និស្ស័យ​ទេពី   (រូបភាព៖ ហ្វេស​ប៊ុក ឆយី)   អត្ថបទ៖ ថា ម៉ាលីដា

  • 2016-06-01 14:31:20
  • ព័ត៌មាន
ឆយី ត្រដាបត្រដួស​ម្នាក់​ឯង ​ដើម្បី​អនាគត​កូនស្រី​ ឆយី ត្រដាបត្រដួស​ម្នាក់​ឯង ​ដើម្បី​អនាគត​កូនស្រី​
  • 2016-06-01 14:31:20
  • ព័ត៌មាន

កន្លង​មក​​មិន​សូវ​ឃើញ​វត្ត​មាន​​តារា​សម្ដែង​ស្រី​សិចស៊ី ឆយី ​ក្នុង​កម្មវិធី​សិល្បៈ​នានា​ នាង​ប្រាប់​ថា កំពុង​​ជាប់​រវល់​រកស៊ី​​លក់​ឡេ​ផ្ទាល់​ខ្លួន​តាម​អនឡាញ​ដើម្បី​អនាគត​កូន​ស្រី​បណ្ដូល​ចិត្ត​តែ​ម្នាក់​គត់​របស់​នាង។​​   “បង​មិន​បាន​ទៅ​ណា​ទេ​អូន សិល្បៈ​ក៏​បង​នៅ​តែ​ប្រឡូក​ដដែល​ ពី​មុន​បង​ផ្អាក​មែន គ្រាន់​តែ​ឥឡូវ​បង​រវល់​ជាមួយ​ការងារ​រកស៊ី​ពេក​ ទើប​មិន​សូវ​បាន​ទួល​ការងារ​សិល្បៈ។ ពេល​នេះ​ទាន់​ឱកាស​នាង​នៅ​តូច ដូច្នេះ​បង​ត្រូវ​តែ​ខំ បង​ត្រូវ​ការ​សន្សំ​លុយ​ឲ្យ​បាន​ច្រើន​ត្រៀម​សម្រាប់​អនាគត​គាត់​​ ទោះ​បី​បង​ពិបាក​​ត្រដាបត្រដួស​ប៉ុណ្ណា​ក៏​ដោយ​ ប៉ុន្តែ​អនាគត​កូន​គឺ​សំខាន់​សម្រាប់​បង"។  ឆយី​ ថ្លែង​ប្រាប់ Sabay។     ជាមួយ​គ្នា​នេះ ​តារា​ស្រី​និយម​ស្លៀក​សិចស៊ី បន្ត​ឲ្យ​ដឹង​ទៀត​ថា​ មាន​ក្រុម​ហ៊ុន​ និង​តាម​ស្ថានីយ​ទូរទស្សន៍​ទាក់​ទង​មក​ដែរ​ ប៉ុន្តែ​ការងារ​រកស៊ី​ ក៏​រវល់​ទើប​បន្ថយ​ទទួល​ការងារ​សិល្បៈ​ខ្លះ។ យ៉ាង​ណាមិញ​ ឆយី បន្ថែម​ទៀត​ថា ​​​បើ​ទោះ​​បី​ជា​ដំណើរ​ជីវិត​កន្លង​មក​ធ្លាប់​រង​កាត់​ព្យុះ​ភ្លៀង​យ៉ាង​ណា នាង​នឹង​មិន​ឲ្យ​កូនស្រី​ ដើរ​​តាម​គន្លង​ដូច​នាង​ឡើយ​។   តួ​ស្រី​ក្នុង​រឿង​ "រាជិនី​ដួង​ចិត្ត​" បន្ថែម៖ "បង​ធ្លាប់​ឆ្លង​កាត់​រឿង​រ៉ាវ​ជូរ​ចត់​ ញ៉ាំ​អំបិល​ប្រហុក​​​តែ​បង​មិន​ឲ្យ​ កូន​បង​ដើរ​តាម​គន្លង​បង​ទេ​។ រាល់​ថ្ងៃ​បង ​​ទោះ​មាន​អ្នកណា​ពេប​ជ្រាយ​ និយាយ​មិនល្អ​ពី​បង​យ៉ាង​ណា​ ក៏​ដោយ​ ក៏​បង​មិនដែល​ខ្វល់​ដែរ បង​អហោសិកម្ម​ឲ្យ​​គ្រប់​បែប​យ៉ាង"។      រូបភាព​ ហ្វេសប៊ុក​ ឆយី កូន​ស្រីនាង​ ឈ្មោះ សំណាង និស្ស័យ​ទេពី   ទន្ទឹម​នឹង​មិនសូវ​មាន​វត្តមាន​ក្នុង​វិស័យ​សិល្បៈ​​ ឆយី ​អះអាង​ថា​ នាង​មាន​បណ្តាញ​សង្គម​ហ្វេស​ប៊ុក ​ដែល​អាច​ទំនាក់​ទំនង​ជាមួយ​ Fans ​របស់​នាង​បាន​៕   អត្ថបទ៖ ថា ម៉ាលីដា​​ ​​

  • 2015-10-30 21:04:10
  • ព័ត៌មាន
ក្រោយ​សម្រាល​កូន ឆយី ចង់​​ទៅ​រស់នៅ​បរទេស ក្រោយ​សម្រាល​កូន ឆយី ចង់​​ទៅ​រស់នៅ​បរទេស
  • 2015-10-30 21:04:10
  • ព័ត៌មាន

តារា​សម្ដែង​ស្រី​​និយម​ភាព​សិចស៊ី​ ឆយី បាន​ប្រាប់​ឲ្យ​ដឹង​ថា ​មួយ​រយៈ​នេះ​នាង​​ឧស្សាហ៍​ទៅ​ក្រៅ​ប្រទេស​គឺ​ដើម្បី​ចេញ​ទៅ​មើល​ស្ថានភាព​មុន ព្រោះ​មាន​គម្រោង​ចង់​ទៅ​រស់នៅ​ស្រុក​គេ។     អ្នកម្ដាយ​កូន​មួយ​រូប​នេះ​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា ប្រទេស​ដែល​នាង​ចង់​ទៅ​រស់នៅ​នោះ គឺ​ស្ថិត​ក្នុង​តំបន់​អាស៊ាន​នេះ​ទេ គឺ​​​សិង្ហបុរី។ "ខ្ញុំ​មាន​គម្រោង​ទៅ​នៅ​ក្រៅ តែ​ពេល​ទៅ​ដល់​តែ​ម្នាក់​ឯង ដូចនេះ​ពិបាក ព្រោះ​គ្មាន​អ្នក​ជួយ​មើល​ថែ​កូន តែ​បើ​នៅ​ទី​នេះ​គឺ​មាន​ម៉ាក់​គាត់​ជួយ​មើល។” ឆយី ​បន្ត​ទៀត​ថា​បើ​ទោះជា​ទៅ​មែន​ ក៏​នាង​មិន​បាន​សញ្ជាតិ​ជា​ប្រជាជន​ប្រទេស​ដែន​កោះ​មួយ​នេះ​ដែរ តែ​បើ​បាន​រៀបការ​ជាមួយ​បុរស​សិង្ហបុរី​ទើប​អាច​ទទួល​បាន​ការ​ចូល​សញ្ជាតិ​បាន។   “បើ​បាន​ទៅ​រស់នៅ​ ក៏​ដោយសារ​តែ​ប្អូន​ស្រី​ខ្ញុំ​នៅ​ទី​នោះ ព្រោះ​នាង​មាន​ស្វាមី​ជា​ជនជាតិ​គេ​ស្រាប់​ ​គ្មាន​អ្នក​ផ្សេង​ជួយ​ឡើយ ហើយ​បើ​ទៅ​នាង (ប្អូន​ស្រី) ដាក់​ក្នុង​សំណើ​ឯកសារ​ថា ​ខ្ញុំ​​ទៅ​រៀន​អ៊ុត​សក់ ឬ​ក៏​អី​ផ្សេង​ទៅ។ បន្ទាប់​មក​ទៀត​នាង​នឹង​ដាក់​ថា​កូន​ស្រី​ខ្ញុំ​គឺជា​កូន​គាត់ ដូចនេះ​ត្រូវ​ការ​ឲ្យ​ខ្ញុំ​ធ្វើ​អន្តោប្រវេសន៍​មក​ដើម្បី​មក​ជួយ​មើល​ថែរក្សា​កូន។”     តារា​ស្រី​សាច់​ស​ខ្ចី​ខាង​លើ​ក៏​បាន​ប្រាប់​ទៀត​ថា ​បើ​ទៅ​នៅ​មែន​នោះ​ មិនមែន​ជា​រឿង​ងាយស្រួល​ទេ ព្រោះ​នៅ​ស្រុក​គេ ​បើ​មិន​មាន​ការងារ​ធ្វើ មិន​អាច​ទ្រទ្រង់​ជីវភាព​បាន​ឡើយ ហើយ​ក៏​មិន​ចង់​ដាក់​បន្ទុក​អស់​ទាំង​នោះ​ទៅ​លើ​ក្រុម​គ្រួសារ​ប្អូន​ស្រី​ដែរ។   អ្នកម្ដាយ​វ័យ ៣១ ឆ្នាំ​រូប​នេះ ក៏​បាន​បញ្ជាក់​ដែរ​ថា ​នេះ​គ្រាន់តែ​ជា​គម្រោង​ប៉ុណ្ណោះ ព្រោះ​នាង​ក៏​មិន​​ប្រាកដ​ថា​ទៅ​រស់នៅ​ទី​នោះ ឬ​យ៉ាង​ណា​ទេ ព្រោះ​នេះ​ត្រឹម​តែ ៥០ ភាគរយ​នៃ​ចិត្ត​ចង់​តែ​ប៉ុណ្ណោះ ចំណែក​ឯ ៥០ ភាគរយ​ទៀត​គឺ​នាង​ចង់​ទៅ​រស់នៅ​ខត្ត​សៀមរាប​វិញ ដើម្បី​បើ​កជា​កន្លែង​រកស៊ី។   ឆយី មាន​ស្រុក​កំណើត​នៅ​ទីក្រុង​ភ្នំពេញ​ ទើប​សម្រាល​បាន​កូន​ស្រី​ម្នាក់​អាយុ​ជាង ៤ ខែ និង​​បាន​ដាក់​ឈ្មោះ​ថា "សំណាង និស្ស័យ​ទេពី"៕   មានសិល្បករខ្មែរ​ ២ រូប​លាចាក​លោក​ម្សិលមិញ   មក​ដល់​ហើយ​…!រូប​ភាព​កាត់​ចំណង​ដៃ​ ឈិន ច័ន្ទសុធារី-សុវណ្ណ​ មករា យប់​មិញ   អត្ថបទ៖ទ្រី រ៉ាវី

  • 2016-07-01 18:33:37
  • ព័ត៌មាន
ឈុត​ពណ៌​ដូចគ្នា​ ម្តាយ​កូន​ ៣គូ​ នេះ​យ៉ាង​ណា​ដែរ ?

ការ​ស្លៀកពាក់​ឈុតពណ៌​ដូច​គ្នា កំពុង​ពេញ​និយម​នា​ពេល​បច្ចុប្បន្ន​សម្រាប់ចូលរួម​ក្នុង​កម្មវិធី​នានា ដើម្បី​បង្ហាញ​ថា ពួក​គេ​ជា​​គ្រួសារ​តែ​មួយ ឬ​ជា​គូ​ស្នេហ៍​នឹង​គ្នា​ជា​ដើម។ ដោយ​ឡែក ​នៅ​ក្នុង​សង្គម​សិល្បៈ​វិញ​ក៏​ដូច​គ្នា​ដែរ។ ថ្ងៃ​នេះ​ Sabay សូម​លើក​យក​កម្រង​រូបភាព​ឈុត​ពណ៌​ដូច​គ្នា​រវាង​ម្តាយ​កូន​​របស់​សិល្បករ​ ៣គូ​​រួម​មាន​ សុខ សោម៉ាវត្តី, សឿ សុធារ៉ា និង ឆយី មក​ចែក​ជូន​ប្រិយមិត្ត។​​   តើ​អ្នក​យល់​យ៉ាង​ណា​ដែរ ចំពោះ​ឈុត​ពណ៌​ដូច​គ្នា​រវាង​ម្តាយ​កូន​សិល្បករ​ ៣គូ​ខាង​ក្រោម៖   ១. សឿ សុធារ៉ា ជាមួយ​នឹង​កូន​ស្រី សាពូន ដា​រ៉ា​ពិមាន     ២. សុខ សោម៉ាវត្តី ជាមួយ​នឹង​កូន​ស្រី Jasmine   (រូបភាព​៖ ហ្វេសប៊ុក សុខ សោម៉ាវត្តី)   ៣. ឆយី ជាមួយ​នឹង​កូនស្រី សំណាង និស្ស័យ​ទេពី   (រូបភាព៖ ហ្វេស​ប៊ុក ឆយី)   អត្ថបទ៖ ថា ម៉ាលីដា

  • 2016-06-01 14:31:20
  • ព័ត៌មាន
ឆយី ត្រដាបត្រដួស​ម្នាក់​ឯង ​ដើម្បី​អនាគត​កូនស្រី​

កន្លង​មក​​មិន​សូវ​ឃើញ​វត្ត​មាន​​តារា​សម្ដែង​ស្រី​សិចស៊ី ឆយី ​ក្នុង​កម្មវិធី​សិល្បៈ​នានា​ នាង​ប្រាប់​ថា កំពុង​​ជាប់​រវល់​រកស៊ី​​លក់​ឡេ​ផ្ទាល់​ខ្លួន​តាម​អនឡាញ​ដើម្បី​អនាគត​កូន​ស្រី​បណ្ដូល​ចិត្ត​តែ​ម្នាក់​គត់​របស់​នាង។​​   “បង​មិន​បាន​ទៅ​ណា​ទេ​អូន សិល្បៈ​ក៏​បង​នៅ​តែ​ប្រឡូក​ដដែល​ ពី​មុន​បង​ផ្អាក​មែន គ្រាន់​តែ​ឥឡូវ​បង​រវល់​ជាមួយ​ការងារ​រកស៊ី​ពេក​ ទើប​មិន​សូវ​បាន​ទួល​ការងារ​សិល្បៈ។ ពេល​នេះ​ទាន់​ឱកាស​នាង​នៅ​តូច ដូច្នេះ​បង​ត្រូវ​តែ​ខំ បង​ត្រូវ​ការ​សន្សំ​លុយ​ឲ្យ​បាន​ច្រើន​ត្រៀម​សម្រាប់​អនាគត​គាត់​​ ទោះ​បី​បង​ពិបាក​​ត្រដាបត្រដួស​ប៉ុណ្ណា​ក៏​ដោយ​ ប៉ុន្តែ​អនាគត​កូន​គឺ​សំខាន់​សម្រាប់​បង"។  ឆយី​ ថ្លែង​ប្រាប់ Sabay។     ជាមួយ​គ្នា​នេះ ​តារា​ស្រី​និយម​ស្លៀក​សិចស៊ី បន្ត​ឲ្យ​ដឹង​ទៀត​ថា​ មាន​ក្រុម​ហ៊ុន​ និង​តាម​ស្ថានីយ​ទូរទស្សន៍​ទាក់​ទង​មក​ដែរ​ ប៉ុន្តែ​ការងារ​រកស៊ី​ ក៏​រវល់​ទើប​បន្ថយ​ទទួល​ការងារ​សិល្បៈ​ខ្លះ។ យ៉ាង​ណាមិញ​ ឆយី បន្ថែម​ទៀត​ថា ​​​បើ​ទោះ​​បី​ជា​ដំណើរ​ជីវិត​កន្លង​មក​ធ្លាប់​រង​កាត់​ព្យុះ​ភ្លៀង​យ៉ាង​ណា នាង​នឹង​មិន​ឲ្យ​កូនស្រី​ ដើរ​​តាម​គន្លង​ដូច​នាង​ឡើយ​។   តួ​ស្រី​ក្នុង​រឿង​ "រាជិនី​ដួង​ចិត្ត​" បន្ថែម៖ "បង​ធ្លាប់​ឆ្លង​កាត់​រឿង​រ៉ាវ​ជូរ​ចត់​ ញ៉ាំ​អំបិល​ប្រហុក​​​តែ​បង​មិន​ឲ្យ​ កូន​បង​ដើរ​តាម​គន្លង​បង​ទេ​។ រាល់​ថ្ងៃ​បង ​​ទោះ​មាន​អ្នកណា​ពេប​ជ្រាយ​ និយាយ​មិនល្អ​ពី​បង​យ៉ាង​ណា​ ក៏​ដោយ​ ក៏​បង​មិនដែល​ខ្វល់​ដែរ បង​អហោសិកម្ម​ឲ្យ​​គ្រប់​បែប​យ៉ាង"។      រូបភាព​ ហ្វេសប៊ុក​ ឆយី កូន​ស្រីនាង​ ឈ្មោះ សំណាង និស្ស័យ​ទេពី   ទន្ទឹម​នឹង​មិនសូវ​មាន​វត្តមាន​ក្នុង​វិស័យ​សិល្បៈ​​ ឆយី ​អះអាង​ថា​ នាង​មាន​បណ្តាញ​សង្គម​ហ្វេស​ប៊ុក ​ដែល​អាច​ទំនាក់​ទំនង​ជាមួយ​ Fans ​របស់​នាង​បាន​៕   អត្ថបទ៖ ថា ម៉ាលីដា​​ ​​

  • 2015-10-30 21:04:10
  • ព័ត៌មាន
ក្រោយ​សម្រាល​កូន ឆយី ចង់​​ទៅ​រស់នៅ​បរទេស