• 2016-08-02 16:22:48
  • ព័ត៌មាន
រឿង​រ៉ាវ​ស្នេហា​សិល្បករ ២ គូ​ ធ្វើឲ្យ​កក្រើក​ចុង​ខែ​កក្កដា​កន្លង​ទៅ

កាលពី​ចុង​ខែ​កក្កដា​កន្លង​ទៅ​នេះ ​រឿង​រ៉ាវ​ស្នេហា​តារា​ប្រុស​ស្រី ២ គូ បាន​ធ្វើឲ្យ​កក្រើក​សង្គម​សិល្បៈ​ខ្មែរ។ តារា​ទាំង ២ គូ​នោះ ​រួម​មាន​ ភិន សុដាលីស ជាមួយ ប៉ែន ចំរ៉ុង ហើយ​មួយ​គូ​ទៀត​គឺ ជៀស ស្រួច ជាមួយ​អតីត​ភរិយា​អ្នកនាង សាត រស្មី។   ១.កាលពី​ថ្ងៃ ២៥ កក្កដា កូន​ស្រី​ថៅកែ​ផលិតកម្ម​មហាហង្ស ភិន សុដាលីស បើក​បាន​សន្និសីទកាសែត​ធំ​មួយ និង​បាន​និយាយ​បើក​កកាយ​ពី​បញ្ហា​ដែល​ធ្វើឲ្យ​នាង​បែកបាក់​ជាមួយ ប៉ែន ចំរ៉ុង។ បន្ទាប់ពី​វីដេអូ​អ្នក​មេម៉ាយ​ខាង​លើ​ត្រូវ​បាន​បង្ហោះ​ឡើង​មាន​អ្នក​គាំ​ជាច្រើន​បាន​ចែករំលែក​បន្ត និង​បញ្ចេញ​ជា​យោបល់​ផ្សេង​ៗ​គ្នា ហើយ​ភាគច្រើន​ក៏​បាន​ដាក់​បន្ទុក​ទៅ​ភាគី​ខាង​ប្រុស​ដែរ។   រូបថត ភិន សុដាលីស និង ប៉ែន ចំរ៉ុង កាលនៅជុំគ្នា   ៣ ថ្ងៃ​ក្រោយ​​មក ប៉ែន ចំរ៉ុង ក៏​បាន​ចេញ​មុខ​និយាយ តែ​មិន​បាន​បកស្រាយ​អ្វី​ច្រើន​នោះ​ទេ ដោយ​គ្រាន់តែ​ប្រាប់​ថា​ លោក​នៅ​តែ​ចង់​ជួប និង​ផ្គត់ផ្គង់​ដល់​កូន​តែ​ប៉ុណ្ណោះ។ ចំណែក​ទំនាក់ទំនង​ស្នេហា​លោក​នៅ​ពេល​នេះ ​គឺ​បាន​ដើរ​មក​ដល់​ផ្លូវ​បញ្ចប់​ហើយ។   ២.រីឯ​រឿង​រ៉ាវ​តារា​គូ​ទី ២ នេះ​ក៏​ល្បី​មិន​ចាញ់​គូ​មុន ពេល​ដែល​លោក ជៀស ស្រួច អតីត​កីឡាករ​ប្រដាល់​ល្បី និង​ជា​សិល្បករ​មួយ​ដួង​ដែរ កាលពី​ជាង ១០ ឆ្នាំ​មុន ​បាន​លេច​មុខ​មក​សាជាថ្មី។ តួឯក​ប្រុស​ក្នុង​រឿង "បេះដូង​អ្នក​ប្រដាល់” បាន​រៀបរាប់​ថា ​ការ​ដើរ​ចេញ​រហូត​ថ្នាក់​ខ្លួន​តែលតោល​គ្មាន​គោលដៅ​នោះ​ មាន​ពាក់​ព័ន្ធ​នឹង ភរិយា ដែល​កាល​ណោះ ​លោក​សុំ​មិន​បញ្ចេញ​ឈ្មោះ តែ​ក្រោយ​​មក​គេ​ដឹង​ថា ជា​តារាសម្ដែង សាត រស្មី។   រូបថត ជៀស ស្រួច និង ​កញ្ញា សាត រស្មី   មិន​យូរ​ប៉ុន្មាន តាម​សារព័ត៌មាន​ក្នុង​ស្រុក​មួយ រស្មី បាន​ទទួល​ស្គាល់ពី​ទំនាក់​ទំនង​នាង និង​ ជៀស ស្រួច តែនាង​​បាន​បញ្ជាក់​ថា នាង និង​អតីត​កីឡាករ​ខាង​លើ បាន​ដាច់​ស្រេច​តាម​ផ្លូវ​ច្បាប់​ហើយ ហើយ​ថា ការ​បាក់​បែក​នោះ នាង​មិន​មែន​ជា​ដើម​ហេតុ​ឡើយ៕   អត្ថបទ៖ទ្រី រ៉ាវី

  • 2016-08-01 20:30:46
  • ជីវិតតារា
ជៀស ស្រួច៖ បើ សិរីមន្ត និយាយ​ពិត​មែន មិន​ដឹង​សប្បាយ​ចិត្ត​យ៉ាង​ម៉េច​ទេ​ខ្ញុំ! ជៀស ស្រួច៖ បើ សិរីមន្ត និយាយ​ពិត​មែន មិន​ដឹង​សប្បាយ​ចិត្ត​យ៉ាង​ម៉េច​ទេ...
  • 2016-08-01 20:30:46
  • ជីវិតតារា

ថ្មីៗ​នេះ​មាន​ព័ត៌មាន​មក​ថា ខេមរៈ សិរីមន្ត កំពុង​រៀបចំ​ឱ្យ​អ្នក​និពន្ធ​ធ្វើ​បទ​ចម្រៀង​ថ្មី ដើម្បី​ផ្ដល់​ឱកាស​ដល់ ជៀស ស្រួច បាន​រួម​សម្ដែង​ជាមួយ​លោក​ម្ដង​ទៀត​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។     ប៉ុន្តែ​ពាក់​ព័ន្ធ​ទៅ​នឹង​ចំណុច​នេះ អតីត​កីឡាករ​ខាង​លើ​អះអាង​ថា លោក​នៅ​មិន​ទាន់​បាន​ទទួល​ដំណឹង​ជា​ផ្លូវ​ពី​តារា​ចម្រៀង​ល្បី​ឈ្មោះ​រូប​នេះ​នៅ​ឡើយ​ទេ។ ក្នុង​នោះ​លោក ជៀស ស្រួច និយាយ​ថា ប្រសិន​បើ​ព័ត៌មាន​នេះ​ជា​ការ​ពិត​មែន​នោះ គឺ​មាន​ន័យ​ថា ជីវិត​លោក​មិន​ឯកា​ទៀត​ទេ។   “ប្រសិន​បើ​ប្អូន សិរីមន្ត គាត់​និយាយ​មែន​នោះ ខ្ញុំ​មិន​ដឹង​ជា​សប្បាយ​ចិត្ត​យ៉ាង​ណា​ទេ ​ព្រោះ​ខ្ញុំ​អាច​មាន​ការងារ​ធ្វើ​ឡើង​វិញ​មិន​តែលតោល​​ទៀត​ទេ"។ ជៀស ស្រួច ថ្លែង​មក​កាន់ Sabay។ ​​   ជៀស ស្រួច ​រំលឹក​បន្ត​ថា នៅ​ក្នុង​ជំនួប​ទទួល​ទាន​អាហារ​ពេល​ល្ងាច​មួយ ដែល​រៀបចំ​ឡើង​ដោយ ខេមរៈ សិរីមន្ត កន្លង​មក​នេះ រូប​លោក​បាន​ទទួល​ការ​លើក​ទឹក​ចិត្ត​ជា​ច្រើន​ពី​តារា​ចម្រៀង​ល្បី​ឈ្មោះ​ខាង​លើ ក្នុង​ការ​បញ្ឈប់​ភាព​អស់​សង្ឃឹម​តទៅ​ទៀត ​ព្រោះ​មាន​រូប​គេ​នៅ​ជួយ​ជ្រោមជ្រែង​ជា​និច្ច។   “កាល​នោះ ក្រៅ​ពី​ជួយ​ជា​លុយ​កាក់​ហើយ ប្អូន សិរីមន្ត គាត់​បាន​លើក​ទឹក​ចិត្ត​ខ្ញុំ​ច្រើន​ណាស់ ហើយ​ថា ឈប់​អោយ​ខ្ញុំ​អស់​សង្ឃឹម​​ទៀត​​ទៅ បន្តិច​ទៀត​នឹង​ល្បី​ឡើង​វិញ​ហើយ"។ លោក​បន្ត​ថា សំដី​នេះ​ធ្វើ​ឱ្យ​លោក​ហាក់​មាន​ភាព​កក់ក្ដៅ​ឡើង​វិញ ហើយ​ប្រសិន​មាន​ឱកាស​សម្ដែង​ជាមួយ ខេមរៈ សិរីមន្ត ម្ដង​ទៀត​ពិត​មែន​នោះ គឺ​ជា​រឿង​ល្អ​បំផុត។   ទោះ​បី​ជា​យ៉ាង​ណា មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​តារា​ចម្រៀង ខេមរៈ សិរីមន្ត បាន​ទេ​ដោយ​សារ​លេខ​ទូរសព្ទ​របស់​លោក​គ្មាន​អ្នក​ទទួល។ ប៉ុន្តែ​នៅ​ក្នុង​ជំនួប​រវាង​អ្នក​ទាំង​ពីរ​កាល​ពី​ពេល​ថ្មី​នេះ តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​សាន់ដេ​ខាង​លើ​បាន​ជួយ​ឧបត្ថម្ភ​ថវិកា​ចំនួន​២​លាន​រៀល​ដល់​អតីត​កីឡាករ រូប​នេះ។   ក្នុង​នោះ​ដែរ​កាល​ពី​​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ ផលិតកម្មGalaxy ក៏​បាន​ផ្ដល់​ឱកាស​ឱ្យ ជៀស ស្រួច ចូលរួម​សម្ដែង​ក្នុង MV បទ​ថ្មី​របស់​ពួក​គេ​ផង​ដែរ ខណៈ​សប្បុរសជន​ក៏​ចូលរួម​ចំណែក​ឧបត្ថម្ភ​ដល់​រូប​លោក​ជា​បន្តបន្ទាប់៕   អត្ថបទ៖ សំ ជំនាញ

ជៀស ស្រួច៖ បើ សិរីមន្ត និយាយ​ពិត​មែន មិន​ដឹង​សប្បាយ​ចិត្ត​យ៉ាង​ម៉េច​ទេ​ខ្ញុំ!