• 2016-09-13 22:18:38
  • ស្ទីលតារា
តារា​ល្បី​ៗ ៤ រូប​ជា​កូន​កាត់​ខ្មែរ-អ៊ីស្លាម តារា​ល្បី​ៗ ៤ រូប​ជា​កូន​កាត់​ខ្មែរ-អ៊ីស្លាម
  • 2016-09-13 22:18:38
  • ស្ទីលតារា

នៅ​ក្នុង​ចង្កោម​សិល្បៈ​ខ្មែរ​ មាន​តារា​ជា​កូន​កាត់​បរទេស​នៅ​ប៉ែក​អឺរ៉ុប​ជាច្រើន តែ​ថ្ងៃ​នេះ Sabay សូម​បង្ហាញ​ឈ្មោះ​តារា​ល្បី​ៗ ៤ រូប​ជា​កូន​កាត់​ខ្មែរ-អ៊ីស្លាម វិញ​ម្ដង៖   ១.ណាតាហ្សា   រូបភាព៖ផ្ដល់ឲ្យ   ណាតាហ្សា បាន​បើក​ចំហ​រឿងរ៉ាវ និង​ការ​ពុះពារ​​​ជម្នះ​ប្រពៃណី​ដើម្បី​បាន​ក្លាយ​ជា​តារា​។ នាង​ធ្លាប់​បាន​ប្រាប់​ថា Sabay “ខ្ញុំ​ជា​កូន​ខ្មែរ-អ៊ីស្លាម ដូចនេះ​មាន​ការ​លំបាក​ខ្លាំង​ណាស់​​​ មុន​ពេល​អាច​​ក្លាយ​​​ជា​អ្នក​សិល្បៈ​មួយ​រូប”។ ណាតាហ្សា មាន​ឪពុក​ម្ដាយ​ជា​ជនជាតិ​ខ្មែរ-អ៊ីស្លាម តែម្ដង។   ២.លី វ៉ាហេទ   រូបភាព លី វ៉ាហេទ កំពុង​ហ្វឹកហាត់   លី វ៉ាហេទ គឺជា​ខ្សែ​ការពារ​វ័យ​ក្មេង​របស់​ក្រុម​បឹង​កេត​អង្គរ ដែល​មាន​ឪពុក​ម្ដាយ​ជា​ខ្មែរ-អ៊ីស្លាម តែម្ដង។ អ្នក​ខេត្ត​កំពង់ចាម​រូប​នេះ​ បាន​វិវត្តន៍​ខ្លួន​មក​ជា​តារា​បណ្ដើរ​ៗ​ ដោយ​រូប​គេ​ធ្លាប់​បាន​ថត​ស្ពត​ពាណិជ្ជកម្ម និង​បច្ចុប្បន្ន​បាន​ក្លាយ​ជា​តួឯក​ក្នុង​រឿង“ខូចចិត្ត​អាជីព” ។   ៣.លី ឡានី   រូបភាព៖Facebook   អតីត​តារា​សម្ដែង​ប្រុស​ដែល​មាន​ប្រជាប្រិយភាព​កាលពី​ជាង ១០ ឆ្នាំ មុន លី ឡានី ក៏​ជា​សិល្បករ​កូនខ្មែរ-អ៊ីស្លាម​ដែរ។ ប្រិយមិត្ត​ភាគច្រើន​​មិន​ធ្លាប់​បាន​ដឹង​តួឯក​ប្រុស​ក្នុង​រឿង "ទ្រុង​មាស​បក្សី​ស្នេហ៍” មាន​ជាប់​ឈាម​ជ័រ​អ៊ីស្លាម​ឡើយ តែ​ក្រោយ​ពេល​លោក​​​អាពាហ៍ពិពាហ៍​​​កាលពី​ពេល​ថ្មី​ៗ​នេះ​​រួច​មក ​ទើប​​ដំណឹង​នេះ​ឡើង​ល្បី​សុះសាយ។   ៤.សុះម៉ាច   សុះម៉ាច និង​រដ្ឋមន្រ្តី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​លោក​ជំទាវ ភឿង សក្កណា   កូន​ប្រុស​ម្ចាស់​បទ "ផ្ញើ​កង​ចងដៃ” សុះម៉ាត់ គឺ​លោក សុះម៉ាច ក៏​ជា​តារា​ដែល​មាន​សែស្រឡាយ​ជាប់​ខ្មែរ-អ៊ីស្លាម​ដែរ។ ប្រធាន​សមាគម​សិល្បៈ​រូប​នេះ​មាន​ម្ដាយ​ជា​ជនជាតិ​ខ្មែរ​សុទ្ធ និង​ឪពុក​គឺ​ជា​ខ្មែរ-អ៊ីស្លាម៕   ចុចអាន៖មើល​​មុខ​​តារា​ខ្មែរ កូន​​កាត់​​អាមេរិក​-​អាឡឺម៉ង់​-​អ៊ីតាលី​-​បារាំង   អត្ថបទ៖ទ្រី រ៉ាវី

  • 2016-08-25 16:33:29
  • ជីវិតតារា
ប្រមាញ់​បាន ណាតាហ្សា ទៅ​ទទួល​ Booysen ជា​សង្សារ​ត្រឡប់​ពី​ព្យាបាល​របួស ប្រមាញ់​បាន ណាតាហ្សា ទៅ​ទទួល​ Booysen ជា​សង្សារ​ត្រឡប់​ពី​ព្យាបាល​របួស
  • 2016-08-25 16:33:29
  • ជីវិតតារា

តារា​សម្ដែង​ស្រី​វ័យ​ក្មេង ណាតាហ្សា ដែល​គេ​ដឹង​ថា​ជាសង្សារ​សំណព្វ​ចិត្ត​របស់​កីឡាករ​បាល់​ទាត់​ក្រុម​ភ្នំពេញ​ក្រោន គឺ​កីឡាករ Booysen នោះ ម្សិលមិញ​នេះ ត្រូវ​បាន​គេ​ឃើញ​ទៅ​ទទួលមិត្ត​ប្រុស​រូប​នេះ ត្រឡប់​មក​ពី​ព្យាបាល​របួស​នៅ​ប្រទេស​កំណើត​វិញ។     រូបភាព​ទាំង ៧ សន្លឹក​​ដែល​បង្ហាញ​ពី​ការ​ស្និទ្ធស្នាល​ស្អិតល្មួត​របស់​គូ​សង្សារ​​ទាំង​ពីរ​នេះ ​ត្រូវ​បាន​ក្រុម​ការងារ Sabay ឆ្មក់​បាន​ពេល​នាង​ទៅ​រង់ចាំ​ទទួល​កីឡាករ​របស់​ក្លិប​ភ្នំពេញ​ក្រោន​នៅ​ប្រលាន​យន្តហោះយប់​មិញ ។ តាម​រយៈ​រូបថត​ បាន​ឲ្យ​ឃើញ​ថា​តួឯក​ស្រី​ក្នុង​រឿង "កំណត់ហេតុ​នាង​នាថ” ស្លៀកពាក់​ស្ទីល swag ដែល​យុវវ័យ​បច្ចុប្បន្ន​និយម ហើយ​គ្រាន់តែ Booysen Shane មក​ដល់​ភ្លាម​នាង​បាន​ស្ទុះ​រត់​ទៅ​ឱប​ក​ភ្លែត​តែ​ម្ដង។   មិន​ត្រឹម​តែ​ប៉ុណ្ណោះ ​តាំងពី​កីឡាករ​វ័យ ២៧ ឆ្នាំ​មក​ដល់​ នាង​បាន​តោង​ដៃ​ជាប់​មិន​លែង​ឡើយ​សូម្បីតែ​ពេល​បណ្ដើរ​គ្នា​ទៅ​រថយន្ត​ក៏​នាង​មិន​ឲ្យ​សង្សារ​ទៅ​ឆ្ងាយ​ពី​ខ្លួន​ឡើយ៕                 អត្ថបទ៖ទ្រី រ៉ាវី

  • 2016-05-29 16:59:49
  • ព័ត៌មាន
ណាតាហ្សា គេង​យំ​នឹក​សង្សារ​សំណព្វចិត្ត ណាតាហ្សា គេង​យំ​នឹក​សង្សារ​សំណព្វចិត្ត
  • 2016-05-29 16:59:49
  • ព័ត៌មាន

“បងអើយ ខ្ញុំ​នឹក​គាត់​ខ្លាំង​ណាស់​បែក​គ្នា​ជិត​ពីរ​ខែ​ហើយ​នឹង ​តាម​ចិត្ត​នឹក​ចង់​តែ​ទៅ​អាហ្វ្រិក​ភ្លាម​ៗ​ទេ។” ណាតាហ្សា ថ្លែង​ប្រាប់ Sabay ថា​នឹក​សង្សារ Shane Booysen  ខ្សែ​ប្រយុទ្ធ​ឆ្នើម​របស់​ភ្នំពេញ​ក្រោន។     តារា​ស្រី​វ័យ ២៣ ឆ្នាំ​បន្ត​ថា​ពួក​នាង​ខាន​ជួប​មុខ​គ្នា​ផ្ទាល់​ជាង​មួយ​ខែ​មក​នេះ សម្រាប់​អ្នក​ទាំងពីរ​មាន​អារម្មណ៍​ថា​ជា​យូរ​ណាស់ ស្ទើរ​តែ​ទ្រាំ​មិន​បាន​ទៅ​ហើយ។ កញ្ញា​បន្ត​ថា​នាង​ពិតជា​ចង់​ទៅ​អាហ្វ្រិក​ទៅ​ជួប  Booysen ដែរ​តែ​មាន​ការងារ​ចាំបាច់​ខ្លះ​ៗ​ទៅ​ក៏​មិន​អាច​ចាកចេញ​ពី​កម្ពុជា​បាន​។   “ធម្មតា​ទេ​បង​មនុស្ស​ធ្លាប់​ឃើញ​គ្នា​ព្រឹក​ល្ងាច​ដល់ទៅ​បែក​យូរ​ចឹង​ចង់​​តែ​ទៅ​អាហ្វ្រិក​មើល​ថែ​គាត់​ទេ ព្រោះ​គាត់​កំពុង​ព្យាបាល​របួស​ផង។ រាល់​យប់​ខ្ញុំ​គេង​យំ​នឹក​គាត់​ឡើង​ហើម​ភ្នែក​អស់​ហើយ តែ​មកពី​ពេល​ដំបូង​មាន​បញ្ហា​ធ្វើ​ទិដ្ឋាការ​ធ្វើ​ដំណើរ (Visa) មិន​ទាន់ ហើយ​ទម្រាំ​តែ Visa រួច​រាល់​ខ្ញុំ​ក៏​មាន​ការងារ​ជាច្រើន​ទៀត​រត់​មក​រក ម្យ៉ាង​ទៀត​គាត់​ក៏​ជិត​ត្រឡប់​មក​វិញ​ដែរ​ហើយ​”។     តួឯក​ស្រី​ក្នុង​រឿង “កំណត់​ហេតុ​នាង​នាថ” បាន​បន្ត​ថា​ទោះជា​ពេល​នេះ​ពួក​នាង​នៅ​ឆ្ងាយ​ពី​គ្នា​ក៏​ពិត​មែន តែ​អ្នក​ទាំងពីរ​គឺ​តែង​តែ​និយាយ Sky ដើម្បី​បាន​មើល​មុខ​គ្នា​ជា​រៀងរាល់​ថ្ងៃ​មិន​ដែល​ខាន​ឡើយ៕   អត្ថបទ៖ទ្រី រ៉ាវី

  • 2016-03-30 18:43:17
  • ជីវិតតារា
ណាតាហ្សា ខក​ចិត្ត​មិន​បាន​ទៅ​អាហ្វ្រិកជាមួយ​ Booysen ណាតាហ្សា ខក​ចិត្ត​មិន​បាន​ទៅ​អាហ្វ្រិកជាមួយ​ Booysen
  • 2016-03-30 18:43:17
  • ជីវិតតារា

តួឯក​ស្រី​ក្នុង​រឿង "កំណត់​ហេតុ​នាង​នាថ” ណាតាហ្សា ប្រាប់​ថា នាង​ខក​ចិត្ត​យ៉ាង​ខ្លាំង ​ព្រោះ​តែ​មិន​អាច​ធ្វើ​ដំណើរ​ជាមួយ​សង្សារ​សំណព្វចិត្ត​ទៅ​ប្រទេស​អាហ្វ្រិក​ខាងត្បូង​បាន កាល​ពី​ពេល​ថ្មី​ៗ​នេះ។         តារា​ស្រី​វ័យ ២៣ ឆ្នាំ​ខាង​លើ​បាន​ប្រាប់ Sabay ថា​មូលហេតុ​ដែល​មិន​អាច​រួម​ដំណើរ​ជាមួយ​កីឡាករ​ភ្នំពេញ​ក្រោន​ទៅ​ព្យាបាល​របួស​នៅ​អាហ្វ្រិក​​​បាន ព្រោះតែ​ធ្វើ​ទិដ្ឋាការ​ធ្វើ​ដំណើរ (Visa) មិន​ទាន់។ កូន​ខ្មែរ -ឥស្លាម បន្ត​ថា "មូលហេតុ​មួយ​ទៀត​ដោយសារ​តែ​នៅ​ប្រទេស​កម្ពុជា​មិន​មាន​ស្ថានទូត​អាហ្វ្រិក​នៅ​ក្នុង​ប្រទេស​យើង។ ដូចនេះ​ហើយ​ពេល​ជិត​ដល់​ថ្ងៃ​ទៅ​ទើប​ខាង​អាហ្វ្រិក​ជូន​ដំណឹង​មក​ឲ្យ​ខ្ញុំ​ទៅ​ធ្វើ វីសា នៅ​ប្រទេស​ថៃ​វិញ​ទើប​អាច​ធ្វើដំណើរ​ទៅ​បាន។”   ណាតាហ្សា បាន​បន្ត​ទៀត​ថា​ ដោយសារ​ទទួល​ដំណឹង​កៀក​ថ្ងៃ​បែបនេះ​ ទើប​​ធ្វើឲ្យ​កញ្ញា និង​សង្សារ​សំណព្វចិត្ត Booysen មិន​អាច​ចាត់ចែង​ទាន់​ពេលវេលា។ ដូចនេះ​ទើប​កីឡា​កំពូល​ល្បឿន​រាង​តូច​ល្អិត​ត្រូវ​ទៅ​អាហ្វ្រិក​មុន។       តែទោះជាយ៉ាងណាក៏ដោយ​ នាង​ថា​រង់ចាំ​ដំណឹង និង​ឯកសារ​ពី​អាហ្វ្រិក​ខាងត្បូង​មក​វិញ​សិន និង​ថ្ងៃ ០៣ ខែ​មេសា ខាងមុខ​នាង​ត្រូវ​ឡើង​ទៅ​ប្រទេស​ថៃ​មួយ​ជើង​ទៀត​សិន ហើយ​បាន​រត់​ឯកសារ​ទាន់ ​គឺ​ត្រូវ​ចេញ​ដំណើរ​ទៅ​អាហ្វ្រិក​តាម​ក្រោយ​តែម្ដង។   តាម​គម្រោង​កន្លងមក ណាតាហ្សា ត្រូវ​រួម​ដំណើរ​ជាមួយ Booysen Shane ទៅ​ព្យាបាល​របួស​នៅ​ស្រុក​កំណើត​កាលពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន ដោយសារ​រង​របួស​ជង្គង់​អំឡុង​ពេល​លេង​ទល់​នឹង​ក្រុម​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​កាលពី​ខែ​មុន ដោយ​ពេល​នោះ រូបគេ​ចូល​លេង​បាន​តែ​១​នាទី​ប៉ុណ្ណោះ ក៏​ត្រូវ​ដូរ​ចេញ​ភ្លាម​តែម្ដង៕   អត្ថបទ៖ទ្រី រ៉ាវី

  • 2016-02-19 15:01:39
  • ស្ទីលតារា
ទស្សនា​តារា​ស្រី​​កាច់​រាង អួត​ធម្មជាតិ​​មាត់​ព្រែក​ទឹក​ឈូ ទស្សនា​តារា​ស្រី​​កាច់​រាង អួត​ធម្មជាតិ​​មាត់​ព្រែក​ទឹក​ឈូ
  • 2016-02-19 15:01:39
  • ស្ទីលតារា

អំឡុង​ពេល​ទៅ​ក្រុង​ពាលី​រឿង "កំណត់​ហេតុ​នាង​នាថ” នៅ​ខេត្ត​កំពត ​តួ​ស្រី​ៗ​ជាច្រើន​ក្នុង​រឿង​មួយ​នេះ​បាន​នាំ​គ្នា​ទៅ​លំហែ​កាយ​ដោយ​ការ​ជិះ​ទូក​កម្សាន្ត​លេង​តាម និង​បាន​ឈរ​កាច់​រាង​ឡើង​ម៉ា​អេម​នៅ​ចំពោះ​មុខ​កាមេរ៉ា។   ក្នុង​នោះ​រួម​មាន តាណាហ្សា, លីលី ,យ៉ែម ស្រីពេជ្រ និង​កញ្ញា ណាវី បាន​បញ្ចេញ​ស្ទីល​ប្លែក​ៗ​រាង​ខ្លួន បូក​រួម​ជាមួយ​ទេសភាព​តាម​មាត់​ព្រែក​ទឹកឈូ​កំពត​មាន​ពណ៌​បៃតង​អម​សងខាង​ដោយ​ភ្នំ និង​ផ្ទៃ​មេឃ​ស្រស់​បំព្រង ធ្វើឲ្យ​តារា​ស្រី​វ័យ​ក្មេង​ទាំង​បួន​រឹតតែ​ស្រស់​ស្អាត​បែ្លក។ តារា​ស្រី​ទាំង​បួន​បាន​ឲ្យ​ដឹង​ថា​ដើម្បី​កាត់​បន្ថយ​ភាព​តានតឹង​ក្នុង​ពេល​បំពេញ​ការងារ​សិល្បៈ​ ពួក​នាង​ឆ្លៀត​ពេល​ទំនេរ​បន្តិច​មក​ស្រូប​យក​ខ្យល់​អាកាស​បរិសុទ្ធ ព្រោះ​បរិយាកាស​បែប​នេះ​នៅ​ទីក្រុង​មិន​មាន​ឡើយ៕     លីលី         តាណាហ្សា           ណាវី     យ៉ែម ស្រីពេជ្រ             អត្ថបទ៖ទ្រី រ៉ាវី

  • 2016-09-13 22:18:38
  • ស្ទីលតារា
តារា​ល្បី​ៗ ៤ រូប​ជា​កូន​កាត់​ខ្មែរ-អ៊ីស្លាម

នៅ​ក្នុង​ចង្កោម​សិល្បៈ​ខ្មែរ​ មាន​តារា​ជា​កូន​កាត់​បរទេស​នៅ​ប៉ែក​អឺរ៉ុប​ជាច្រើន តែ​ថ្ងៃ​នេះ Sabay សូម​បង្ហាញ​ឈ្មោះ​តារា​ល្បី​ៗ ៤ រូប​ជា​កូន​កាត់​ខ្មែរ-អ៊ីស្លាម វិញ​ម្ដង៖   ១.ណាតាហ្សា   រូបភាព៖ផ្ដល់ឲ្យ   ណាតាហ្សា បាន​បើក​ចំហ​រឿងរ៉ាវ និង​ការ​ពុះពារ​​​ជម្នះ​ប្រពៃណី​ដើម្បី​បាន​ក្លាយ​ជា​តារា​។ នាង​ធ្លាប់​បាន​ប្រាប់​ថា Sabay “ខ្ញុំ​ជា​កូន​ខ្មែរ-អ៊ីស្លាម ដូចនេះ​មាន​ការ​លំបាក​ខ្លាំង​ណាស់​​​ មុន​ពេល​អាច​​ក្លាយ​​​ជា​អ្នក​សិល្បៈ​មួយ​រូប”។ ណាតាហ្សា មាន​ឪពុក​ម្ដាយ​ជា​ជនជាតិ​ខ្មែរ-អ៊ីស្លាម តែម្ដង។   ២.លី វ៉ាហេទ   រូបភាព លី វ៉ាហេទ កំពុង​ហ្វឹកហាត់   លី វ៉ាហេទ គឺជា​ខ្សែ​ការពារ​វ័យ​ក្មេង​របស់​ក្រុម​បឹង​កេត​អង្គរ ដែល​មាន​ឪពុក​ម្ដាយ​ជា​ខ្មែរ-អ៊ីស្លាម តែម្ដង។ អ្នក​ខេត្ត​កំពង់ចាម​រូប​នេះ​ បាន​វិវត្តន៍​ខ្លួន​មក​ជា​តារា​បណ្ដើរ​ៗ​ ដោយ​រូប​គេ​ធ្លាប់​បាន​ថត​ស្ពត​ពាណិជ្ជកម្ម និង​បច្ចុប្បន្ន​បាន​ក្លាយ​ជា​តួឯក​ក្នុង​រឿង“ខូចចិត្ត​អាជីព” ។   ៣.លី ឡានី   រូបភាព៖Facebook   អតីត​តារា​សម្ដែង​ប្រុស​ដែល​មាន​ប្រជាប្រិយភាព​កាលពី​ជាង ១០ ឆ្នាំ មុន លី ឡានី ក៏​ជា​សិល្បករ​កូនខ្មែរ-អ៊ីស្លាម​ដែរ។ ប្រិយមិត្ត​ភាគច្រើន​​មិន​ធ្លាប់​បាន​ដឹង​តួឯក​ប្រុស​ក្នុង​រឿង "ទ្រុង​មាស​បក្សី​ស្នេហ៍” មាន​ជាប់​ឈាម​ជ័រ​អ៊ីស្លាម​ឡើយ តែ​ក្រោយ​ពេល​លោក​​​អាពាហ៍ពិពាហ៍​​​កាលពី​ពេល​ថ្មី​ៗ​នេះ​​រួច​មក ​ទើប​​ដំណឹង​នេះ​ឡើង​ល្បី​សុះសាយ។   ៤.សុះម៉ាច   សុះម៉ាច និង​រដ្ឋមន្រ្តី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​លោក​ជំទាវ ភឿង សក្កណា   កូន​ប្រុស​ម្ចាស់​បទ "ផ្ញើ​កង​ចងដៃ” សុះម៉ាត់ គឺ​លោក សុះម៉ាច ក៏​ជា​តារា​ដែល​មាន​សែស្រឡាយ​ជាប់​ខ្មែរ-អ៊ីស្លាម​ដែរ។ ប្រធាន​សមាគម​សិល្បៈ​រូប​នេះ​មាន​ម្ដាយ​ជា​ជនជាតិ​ខ្មែរ​សុទ្ធ និង​ឪពុក​គឺ​ជា​ខ្មែរ-អ៊ីស្លាម៕   ចុចអាន៖មើល​​មុខ​​តារា​ខ្មែរ កូន​​កាត់​​អាមេរិក​-​អាឡឺម៉ង់​-​អ៊ីតាលី​-​បារាំង   អត្ថបទ៖ទ្រី រ៉ាវី

  • 2016-08-25 16:33:29
  • ជីវិតតារា
ប្រមាញ់​បាន ណាតាហ្សា ទៅ​ទទួល​ Booysen ជា​សង្សារ​ត្រឡប់​ពី​ព្យាបាល​របួស

តារា​សម្ដែង​ស្រី​វ័យ​ក្មេង ណាតាហ្សា ដែល​គេ​ដឹង​ថា​ជាសង្សារ​សំណព្វ​ចិត្ត​របស់​កីឡាករ​បាល់​ទាត់​ក្រុម​ភ្នំពេញ​ក្រោន គឺ​កីឡាករ Booysen នោះ ម្សិលមិញ​នេះ ត្រូវ​បាន​គេ​ឃើញ​ទៅ​ទទួលមិត្ត​ប្រុស​រូប​នេះ ត្រឡប់​មក​ពី​ព្យាបាល​របួស​នៅ​ប្រទេស​កំណើត​វិញ។     រូបភាព​ទាំង ៧ សន្លឹក​​ដែល​បង្ហាញ​ពី​ការ​ស្និទ្ធស្នាល​ស្អិតល្មួត​របស់​គូ​សង្សារ​​ទាំង​ពីរ​នេះ ​ត្រូវ​បាន​ក្រុម​ការងារ Sabay ឆ្មក់​បាន​ពេល​នាង​ទៅ​រង់ចាំ​ទទួល​កីឡាករ​របស់​ក្លិប​ភ្នំពេញ​ក្រោន​នៅ​ប្រលាន​យន្តហោះយប់​មិញ ។ តាម​រយៈ​រូបថត​ បាន​ឲ្យ​ឃើញ​ថា​តួឯក​ស្រី​ក្នុង​រឿង "កំណត់ហេតុ​នាង​នាថ” ស្លៀកពាក់​ស្ទីល swag ដែល​យុវវ័យ​បច្ចុប្បន្ន​និយម ហើយ​គ្រាន់តែ Booysen Shane មក​ដល់​ភ្លាម​នាង​បាន​ស្ទុះ​រត់​ទៅ​ឱប​ក​ភ្លែត​តែ​ម្ដង។   មិន​ត្រឹម​តែ​ប៉ុណ្ណោះ ​តាំងពី​កីឡាករ​វ័យ ២៧ ឆ្នាំ​មក​ដល់​ នាង​បាន​តោង​ដៃ​ជាប់​មិន​លែង​ឡើយ​សូម្បីតែ​ពេល​បណ្ដើរ​គ្នា​ទៅ​រថយន្ត​ក៏​នាង​មិន​ឲ្យ​សង្សារ​ទៅ​ឆ្ងាយ​ពី​ខ្លួន​ឡើយ៕                 អត្ថបទ៖ទ្រី រ៉ាវី

  • 2016-05-29 16:59:49
  • ព័ត៌មាន
ណាតាហ្សា គេង​យំ​នឹក​សង្សារ​សំណព្វចិត្ត

អត្ថបទថ្មី