• 2017-02-10 00:38:00
  • ព័ត៌មាន

មុន​ឈាន​ដល់​រៀប​ការ ណាតាហ្សា ដាក់​លក្ខខណ្ឌ​អ្វី​ខ្លះ​ឲ្យ​ខ្សែ​ប្រយុទ្ធ​ Booysen?

  • 2017-02-10 00:38:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តួ​ឯក​ស្រី "កំណត់​ហេតុ​នាង​នាថ" ណាតាហ្សា ប្រកាសដាក់​លក្ខខណ្ឌ​ដល់​គូស្នេហ៍​​របស់​ខ្លួន​ដែល​ជា​ខ្សែ​ប្រយុទ្ធ​ភ្នំពេញ​ក្រោន Shane Booysen មុន​នឹង​ឈាន​ដល់​ពិធី​មង្គល​ការ។

តារា​ស្រី​សញ្ជាតិ ខ្មែរ-អ៊ីស្លាម លើក​ឡើង​ថា ពេល​នេះ​ក៏​ដូច​ជា​ពេល​ដំបូង ​មុននឹង​ចាប់​ផ្ដើម​ ចាប់​ដៃ​គ្នា​នាង​តែង​តែ​ដាក់​លក្ខខណ្ឌ​ចំពោះ​ ខ្សែ​ប្រយុទ្ធ​ភ្នំពេញ​ក្រោនរូប​នេះ​ ថា​​បើ​ចង់​ឈាន​ដល់​ពិធី​មង្គល​ការ​ត្រូវ​តែ​ចូល​សញ្ជាតិ​អ៊ីស្លាម ដូច​នាង​ដែរ ព្រោះ​នេះ​ជា​ប្រពៃណី របស់​នាង​តាំង​ពី​ដើម​មក ចំណែក​ឯ Booysen ក៏​យល់​ព្រម​សម្រាប់​រឿង​នេះ​ដែរ។

“មុន​ចាប់​ផ្ដើម​យើង​បាន​និយាយ​គ្នា​រួច​ហើយ មិន​ត្រឹម​តែ​ពីរ​នាក់​នោះ​ទេ គឺ​គ្រួសារ​ទាំង​សង្ខាង​តែ​ម្ដង ថា​បើ​រៀប​ការ​ គឺ​ត្រូវ​តែ​ចូល​សញ្ជាតិ​របស់​ខ្ញុំ ហើយ​ខ្ញុំ​តែ​ងតែលើក​ទឹក​ចិត្ត​ឲ្យ​គាត់​ចូល​សញ្ចាតិ​ខ្មែរ​ជា​រឿយៗ​ដែរ" ណាតាហ្សា​ បន្ត។

ម្ចាស់​ចិត្ត​របស់​ខ្សែ​ប្រយុទ្ធ​​មក​ពី​អាហ្រិ្វក​ខាង​ត្បូង​បាន​បន្ថែម​ថា មក​ទល់​ពេល​នេះ​នាង​និង Booysen បាន​ស្វែង​យល់​ចិត្ត​គ្នា​ប្រមាណ​ជា​២​ឆ្នាំ​ ហើយ​សម្រាប់​គម្រោង​បន្ត​បន្ទាប់​ទាក់​ទង​នឹង​ អាពាហ៍ពិពាហ៍​នឹង​ជម្រាប​ឲ្យ​ច្បាស់​នៅ​ពេល​ក្រោយ៕​

អត្ថបទ៖ Samedy

មតិយោបល់
អត្ថបទពេញនិយម