• 2016-09-12 21:13:01
  • ជីវិតតារា
ថន តារា និងស្វាមី​ ចង់​បាន​កូនតាម​ប្រាថ្នា​ក្នុងពេល​ឆាប់ៗ​ ថន តារា និងស្វាមី​ ចង់​បាន​កូនតាម​ប្រាថ្នា​ក្នុងពេល​ឆាប់ៗ​
  • 2016-09-12 21:13:01
  • ជីវិតតារា

បន្ទាប់​ពី​រៀប​ការ​ទៅ​រស់​នៅ​ជាមួយ​ស្វាមី​ជាជន​ជាតិ​ថៃរួច​មក​រហូតមក​ដល់​​ពេល​នេះ អ្នកនាង ថន តារា មិន​ទាន់​មាន​ដំណឹង​ណាមួយលេចឭថា​នាង​មាន​ផ្ទៃ​ពោះ​នៅ​ឡើយ​ទេ ខណៈ​ពេល​ដែល​រូប​នាង​និង​ស្វាមី​អន្ទះ​សារ​ចង់​បាន​កូន​ឆាប់​ៗ។     ​អ្នកនាង​ ថន តារា បាន​ផ្ងើសារ​ជាម្លេង​តាម​រយៈ​ហ្វេស​ប៊ុក​របស់​នាងប្រាប់​ Sabay ឲ្យ​ដឹង​​ថា រូប​នាង​និង​ស្វាមី​ពិត​ជាចង់​បាន​កូន​ខ្លាំង​ណាស់​នៅក្នុង​ពេល​នេះ បើបាន​កាន់​តែ​ឆាប់​កាន់​តែល្អ​។ ចំពោះ​ការ​រំពឹង​ចង់​បាន​កូនក្នុង​ពេល​​ឆាប់ៗ​នេះ​ដែរ​អ្នកនាង ថន តារា និង​ស្វាមី​ ចង់​បាន​កូនស្រី ព្រោះ​នាង​ និង​ស្វាមី​មានកូន​ប្រុស​ម្នាក់​ហើយ។   តារាសម្តែង​ស្រី​ដែល​មាន​សំណាង​បាន​ស្វាមីជា​ជន​ជាតិ​ថៃ​បាន​បន្តទៀត​ថា​ "បង​ និង​ប្តី​បង​ពិ​តជា​ចង់​បាន​កូន​ខ្លាំង​ណាស់​អូន នៅ​ពេល​នេះ​​បងចង់​បាន​កូន​នៅក្នុង​ឆ្នាំ​នេះ​ តែ​បើ​មិន​បាន​នៅក្នុង​ឆ្នាំ​នេះទេ​សូម​ឲ្យ​មាន​នៅ​ឆ្នាំ​ក្រោយ​ទៀត​ តែ​បើបាន​កូន​ភ្លោះ​សម្រាប់​បង ​និង​ប្តី​បង​រឹត​តែ​ល្អ​ ព្រោះ​កូន​ភ្លោះ​មើល​ទៅ​គួរឲ្យ​ស្រឡាញ់​អូន​​ព្រោះ​មាន​មុខមាត់​ដូចគ្នា ធំពេញ​វ័យឡើង​ដំណាល​គ្នា​"។     នៅដើមខែ​តុលា​ ខាងមុខ​នេះ ​អ្នកនាង ថន តារា និង​ស្វាមី​មាន​បំណង​ចង់​ទៅ​លំហែកាយ​នៅ​ហុង​កុង​ ព្រោះ​តាំង​ពី​រៀបការ​ហើយ​នាង និង​ស្វាមី​មិន​ទាន់​បាន​ចេញ​ទៅ​កម្សាន្ត​នៅ​ប្រទេស​ណា​នោះ​ទេ​ ដោយ​សារ​តែស្វាមី​របស់​នាង​ឈឺ​ ហើយ​​​កូន​ប្រុស​​នាង​ជាប់​រវល់​រៀន​សូត្រ​។ នាង​បាន​បញ្ជាក់​ថា​ ផែន​ការ​ដើរ​​កម្សាន្ត​ទៅ​ហុង​កុងជាមួយ​ស្វាមីនា​ពេល​ខាង​មុខនេះ គឺ​អាច​​មាន​រយៈ​ពេល​ ៤ ថ្ងៃ​​៕   រៀបការ​រួច ថន ដារ៉ា ខកខាន​​ទៅ​ក្រេបទឹកឃ្មុំ​​នៅ​ ហុងកុង ព្រោះ…   អត្ថបទ៖ ឆុង ស៊ីណាន​​​­ ​​​​​

  • 2016-07-04 17:51:24
  • ព័ត៌មាន
រៀបការ​រួច ថន ដារ៉ា ខកខាន​​ទៅ​ក្រេបទឹកឃ្មុំ​​នៅ​ ហុងកុង ព្រោះ... រៀបការ​រួច ថន ដារ៉ា ខកខាន​​ទៅ​ក្រេបទឹកឃ្មុំ​​នៅ​ ហុងកុង ព្រោះ...
  • 2016-07-04 17:51:24
  • ព័ត៌មាន

អតីត​ពិធី​ការិនី និង​តារា​សម្ដែង ថន ដារ៉ា បាន​ឲ្យ​ដឹង​ថា​ គម្រោង​ការ​​ដែល​ត្រូវ​ទៅ​ក្រេបទឹកឃ្មុំ​នៅ​ហុងកុង​របស់​គ្រួសារ​នាង ​បាន​ពន្យារ​ពេល​ភ្លាម​ៗ​បន្ទាប់ពី​ស្វាមី​​មាន​បញ្ហា​សុខភាព​។   រូបភាព៖ Facebook ស្វាមី ថន ដារ៉ា   ថន ដារ៉ា បាន​ប្រាប់ Sabay តាមរយៈ​សារ​អេឡិចត្រូនិក​ពី​ប្រទេស​ថៃ​មក​ថា​ ពេលនេះ​នាង​ខកខាន​មិន​ទាន់​​ទៅ​ក្រេប​ទឹកឃ្មុំ​នៅ​ហុងកុង​ឡើយ ​ព្រោះ​នាង​ស្វាមី​នាង​មាន​អាការៈ​ពុល​ចំណី​អាហារ រហូត​ដល់​ចូល​មន្ទីរពេទ្យ។ "អូរ! គាត់​ពុល​ពី​បី​ថ្ងៃ​ហើយ គឺ​កាហ្វេ និង​ម្ហូប​ខ្លះ​ទៀត​ខ្វះ​អនាម័យ ហើយ​សភាព​ជំងឺ​គ្មាន​អី​ធ្ងន់ធ្ងរ​ទេ​ គ្រាន់តែ ពេទ្យ​ឲ្យ​ដាក់​ថ្នាំ​សម្លាប់​មេរោគ និង​ព្យួរ​សេរ៉ូម​ដល់​ល្ងាច​អាច​ទៅ​ផ្ទះ​វិញ​បាន។ នេះ​ជា​បញ្ហា​មួយ​ដែល​ធ្វើឲ្យ​​ពួក​បង​មិន​អាច​​ទៅ​ដើរ​លេង​បាន​។​”   បងស្រី ថន លក្ខិណា រូប​នេះ​ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ ទោះ​ប្ដី​មិន​ឈឺ​ ក៏​មិន​ទាន់​អាច​ធ្វើ​ដំណើរ​កម្សាន្ត​បាន​ដែរ ព្រោះ​កូន​ប្រុស​តូច​របស់​លោក ណាវៈរ៉ាត់ យូបំារ៉ុង ជាប់​រវល់​ក្នុង​ការ​សិក្សា។     ពិធី​ការិនី​រូប​នេះ​បញ្ជាក់​ផង​ដែរ​ថា​ ពួក​នាង​នឹង​ទៅ​ក្រេបទឹកឃ្មុំ ​នៅ​បរទេស តែ​ចាំ​មើល​ឲ្យ​ស្វាមី​ជា​គ្រាន់​បើ​ និង​ទំនេរ​ទាំងអស់​គ្នា​សិន​ទើបទៅ ព្រោះ​អ្នក​ទាំងពីរ​នៅ​មាន​ពេល​វេលា​ច្រើន​ទៀត៕   អត្ថបទ៖ទ្រី រ៉ាវី

  • 2016-06-27 16:29:59
  • ព័ត៌មាន
រ៉ូប​​បែប​ម្ចាស់​ក្សត្រី​​របស់ ​ថន​ ដារ៉ា ​ ដឹង​ថា​តម្លៃ​ប៉ុន្មាន​ទេ? រ៉ូប​​បែប​ម្ចាស់​ក្សត្រី​​របស់ ​ថន​ ដារ៉ា ​ ដឹង​ថា​តម្លៃ​ប៉ុន្មាន​ទេ?
  • 2016-06-27 16:29:59
  • ព័ត៌មាន

អ្នកស្រី​ ឌី ម៉ាឡែន ម្ចាស់​ហាង​ ប៉ារ៉ាឌី អ្នក​ច្នៃ​ម៉ូដ​ឲ្យ​​ ថន​ ដារ៉ា​ សម្រាប់​អាពាហ៍ពិពាហ៍​កាល​ពី​យប់​មិញ ​ប្រាប់​​ថា ​រ៉ូប​រៀប​ការ​ពណ៌ស​​វែង​អូស​ដី​​​បែប​ម្ចាស់​ក្សត្រី​ដែលគ្រង​ដោយ​កូន​ក្រមុំ​ ថន ដារ៉ា មាន​​តម្លៃ​ ៣៨០០ដុល្លារ ចំណាយ​ពេល​កាត់ ៣សប្ដាហ៍​ឯណោះ។   “តាម​បង​ដឹង​ ថន​ ដារ៉ា ប្រាប់​បង​ថា ​គាត់​ប៉ង​យូរ​ហើយ​​ ថ្ងៃ​ណា​បើ​គាត់​បាន​រៀប​ការ​ កាត់​ចង់​បាន​រ៉ូប​ ដូច​រ៉ូប​រៀបការប្រពន្ធ​​ស្ដេច​អង់គ្លេស​ William ដែរ​ ​។ ណាមួយ​ឥឡូវ​គាត់​បាន​ចូល​រោង​ជាមួយយ​​ស្វាមី​គាត់​អ្នក​មានមុខ​មាន​មាត់ក្នុង​ជួរ​រាជការ​ផង​នោះ​​ ដូច្នេះ​គាត់​សម្រេច​ឲ្យ​ខាង​បង​ច្នៃ​ជា​រ៉ូប​នេះ​ឡើង​ឲ្យ​សម​ទៅ​នឹង​កម្មវិធី​ក៏​ដូច​ស្វាមី​របស់​គាត់​ដែរ"។   ចង់​ដឹង​រ៉ូប ថន​ ដារ៉ា ស្រស់​ស្អាត​យ៉ាង​ណា​ទស្សនា​រូបភាព​ខាង​ក្រោម៖         អត្ថបទ៖ ថា ម៉ាលីដា

  • 2016-06-27 17:43:26
  • ជីវិតតារា
មង្គលការ ថន ដារ៉ា សម្បូរ​​ទាំង​ភ្ញៀវ​សិល្បៈ មន្រ្តី​រាជការ និង​អ្នក​ជំនួញ មង្គលការ ថន ដារ៉ា សម្បូរ​​ទាំង​ភ្ញៀវ​សិល្បៈ មន្រ្តី​រាជការ និង​អ្នក​ជំ...
  • 2016-06-27 17:43:26
  • ជីវិតតារា

កាលពី​យប់មិញ​នេះ​កម្មវិធី​មង្គលការ​តារា​សម្ដែង​ស្រី​ដែល​មាន​ដើម​កំណើត​មក​ពី​ខេត្ត កោះកុង ថន​ដារ៉ាគេ​សង្កេត​ឃើញ​មាន​ភ្ញៀវ​កិត្តិយស​ច្រើន​ឋានៈ​ ទាំង​មន្រ្តី​រាជការ អ្នក​ជំនួញ ជាពិសេស ​គឺ​អ្នក​សិល្បៈ​យ៉ាង​ច្រើន​កុះករ​បាន​ចូល​រួម។     ចំពោះ​វត្តមាន​ភ្ញៀវ​ទាំងអស់​ដែល​បាន​ចូលរួម​ពិធី​ជ័យ​រវាង​តារា​របស់​ប្រទេស​កម្ពុជា និង​មន្រ្តី​ជាន់​ខ្ពស់​ក្នុង​រាជរដ្ឋាភិបាល​ថៃ មាន​ចំនួន​៧០​តុ នេះ​បើ​តាម​សមី​ខ្លួន​ធ្លាប់​ប្រាប់​ដល់ Sabay។ តោះ​កុំ​បង្អង់​យូរ​ទៅ​ទស្សនា​ទិដ្ឋភាព​មង្គលការ​តារា​ខ្មែរ និង​មន្ត្រី​ថៃ​ទាំងអស់​គ្នា៖                             អត្ថបទ៖ទ្រី រ៉ាវី

  • 2016-06-26 16:43:45
  • ជីវិតតារា
ទិដ្ឋភាព​ពិធី​ហែ​ជំនូន ថន តារា ព្រឹក​នេះ​ ទិដ្ឋភាព​ពិធី​ហែ​ជំនូន ថន តារា ព្រឹក​នេះ​
  • 2016-06-26 16:43:45
  • ជីវិតតារា

ព្រឹក​នេះ​ គឺជា​ពិធី​ហែ​​ជំនូន​របស់​តារា​សម្ដែង​ និង​ជា​ពិធី​ការិនី​ ថន​ តារា នៅ​គេហដ្ឋាន​នាង​ផ្ទាល់។ កម្មវិធី​​​នេះ​មាន​​ភ្ញៀវ​ចូលរួម​យ៉ាង​ច្រើន​កុះករ​ ប៉ុន្តែ​​មិន​សូវ​មាន​​អ្នក​សិល្ប:​ច្រើន​ឡើយ​​ដោយ​ឃើញ​មាន​តែ​លោក សុវណ្ណ រិទ្ធ កញ្ញា លី ច័ន្ទសីហា និង​គូ​ដណ្ដឹង តែ​ប៉ុណ្ណោះ។ ក្រៅ​ពី​នោះ​គឺ​ជា​អ្នក​ជំនួញ និង​ភ្ញៀវ​ខាង​កូន​កំលោះ​ដែល​ភាគច្រើន​ជា​ជនជាតិ​ថៃ។     បើ​តាម​ប្អូន​ស្រី​កូន​ក្រមុំ​កញ្ញា ថន លក្ខិណា បាន​ប្រាប់​ថា ​អ្នក​សិល្បៈ​នឹង​អញ្ជើញ​ចូលរួម​នា​ពេល​ល្ងាច​នៅ​កោះពេជ្រ ហើយ​ព្រឹក​នេះ​ប្រហែល​ជា​គេ​រវល់​ទើប​មិន​បាន​ចូលរួម៕   តោះ…ទស្សនា​ទិដ្ឋភាព​ព្រឹក​នេះ​ទាំង​អស់​គ្នា៖                             អត្ថបទ៖ទ្រី រ៉ាវី

  • 2016-06-25 18:04:41
  • ព័ត៌មាន
បទ​សម្ភាសន៍​ផ្ដាច់​មុខ ថន តារា មុន​ថ្ងៃ​រៀប​ការ​មក​ដល់​ស្អែក​នេះ! បទ​សម្ភាសន៍​ផ្ដាច់​មុខ ថន តារា មុន​ថ្ងៃ​រៀប​ការ​មក​ដល់​ស្អែក​នេះ!
  • 2016-06-25 18:04:41
  • ព័ត៌មាន

​ថ្ងៃ អាទិត្យ ទី ២៦ ស្អែក​នេះ គឺជា​ថ្ងៃ​មង្គល​ការ​របស់​តារា​សម្ដែង ថន តារា ដែល​បាន​ស្វាមី​ជា​មន្ត្រី​ក្នុង​ជួរ​រាជការ​ប្រទេស​ថៃ។ ប៉ុន្តែ​រសៀល​ម្សិលមិញ តារា​សម្ដែង​សាច់​ស​ខាង​លើ ផ្ដល់​បទ​សម្ភាសន៍​ពិសេស​ដល់ Sabay ពាក់ព័ន្ធ​នឹង​គម្រោង​ទៅ​ថ្ងៃ​អនាគត​បន្ទាប់ពី​រៀបការ​រួច។     តារា បាន​អង្គុយ​រៀបរាប់​ដោយ​ទឹក​មុខ​ញញឹម​ញញែម ហើយ​មាន​ម្ចាស់​ស្នេហ៍​នៅ​ក្បែរ​ខ្លួន និង​បាន​កាន់​ដៃ​គ្នា​ជាប់​ ​រៀបរាប់​ពី​គ្រោង​សាង​ស្នេហ៍​ដំបូង គម្រោង​ទៅ​ថ្ងៃ​អនាគត និង​អារម្មណ៍​របស់​ខ្លួន​ថា "ពេល​ជិត​មក​ដល់​ថ្ងៃ​រៀបការ​នេះ ខ្ញុំ​មាន​អារម្មណ៍​ភ័យ​ផង​អរ​ផង ព្រោះ​មិន​ធ្លាប់​មាន​ពិធី​អ្វី​សង​រោង​អ្វី​ទាំង​អស់ អាច​និយាយ​ថា​ នេះ​ជា​ពិធី​ធំ​បំផុត​ក្នុង​ឆាក​ជីវិត​​ហើយ​ជា​កាដូ​ដ៏​ធំ​បំផុត​ដែល​គាត់​បាន​ផ្ដល់​ឲ្យ។”   បងស្រី​តារា​សម្ដែង ថន លក្ខិណា ក៏​បាន​បន្ត​រៀបរាប់​ពី​គម្រោង​ទៅ​ថ្ងៃ​អនាគត​ថា បន្ទាប់ពី​រៀបការ​រួច​នាង​ត្រូវ​ទៅ​រស់នៅ​ប្រទេស​ថៃ​ហើយ ដើម្បី​ទៅ​ជួយ​មើល​ការ​ខុស​ត្រូវ​លើ​មុខ​ជំនួញ​របស់​ស្វាមី ដោយ​មិន​បាន​បន្ត​ការងារ​សិល្បៈ​ក្នុង​ស្រុក​បន្ត​ទៀត​ទេ។     យ៉ាង​នេះ​ក្ដី ស្វាមី​នាង​លោក  យូបំារ៉ុង ដែល​ជា​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល​ថៃ បាន​ប្រាប់ Sabay ដោយ​​អនាគត​ភរិយា​ជា​អ្នក​បក​ប្រែ​ថា លោក​មិន​រារាំង​ភរិយា​ចំពោះ​ការងារ​សិល្បៈ​ឡើយ ក្នុង​នោះ​ប្រសិន​បើ​នៅ​តែ​មាន​ផលិតករ​ណា​ចង់​បាន​នាង​មក​សម្ដែង លោក​ក៏​មិន​ហាម​ឃាត់​អ្វី​ទាំងអស់ ព្រោះ​លោក​ក៏​ស្រលាញ់​ការ​សម្ដែង​នេះ​ដែរ គ្រាន់តែ​មិន​អាច​បាន​ច្រើន​ដូច​ពេល​មុន​ប៉ុណ្ណោះ។   ចំណែក​ឯ​គម្រោង​ក្រេប​ទឹក​ឃ្មុំ​វិញ​គឺ​អ្នក​ទាំងពីរ​ថា​នឹង​ទៅ​សាង​អនុស្សាវរីយ​នៅ​ទឹក​ដី​ហុងកុង និង​ត្រឡប់​មក​សៀមរាប​ទឹកដី​អង្គរ ព្រោះ​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល​ថៃ​រូប​នេះ​ស្រលាញ់​ទី​នោះ​យ៉ាង​ខ្លាំង។   ថន តារា និង​ស្វាមី ណាវៈរ៉ាត់ យូបំារ៉ុង  នឹង​ចាប់​ផ្ដើម​ពិធី​សូត្រ​មន្ត​នា​ល្ងាច​ថ្ងៃ ២៥ ខែ​មិថុនា នេះ​២០១៦ ។ សូម​រង់​ចាំ​តាម​ដាន​ទិដ្ឋភាព​នៃ​ពិធី​មង្គល​របស់​ពួក​គេ ដែល​ក្រុម​ការងារ​ Sabay នឹង​ផ្ដិត​មក​ជូន​ប្រិយមិត្ត​តាម​កម្មវិធី​បន្ត​បន្ទាប់…!!!   អត្ថបទ៖ទ្រី រ៉ាវី

  • 2016-06-20 17:58:12
  • ព័ត៌មាន
ថន តារា អនាគត​ស្វាមី ពាក់​​ចិញ្ចៀន​ប្រចាំ​ត្រកូល​ឲ្យ ថន តារា អនាគត​ស្វាមី ពាក់​​ចិញ្ចៀន​ប្រចាំ​ត្រកូល​ឲ្យ
  • 2016-06-20 17:58:12
  • ព័ត៌មាន

តារា​សម្ដែង ថន តារា និង​ចូល​រោង​ជ័យ​ជា​មួយ​ពោះម៉ាយ​កូន១​ដែល​មាន​តួនាទី​ជា​មន្ត្រី​ធំ​​ម្នាក់ក្នុង​ជួរ​រាជរដ្ឋាភិបាល​​ថៃ​នៅ​ថ្ងៃ ២៦ ខែ មិថុនា ឆ្នាំ ២០១៦ ខាង​មុខ​នេះ​ហើយ ក្នុង​នោះ តាម​ព័ត៌មាន នាង​ត្រូវ​បាន​អនាគត​ស្វាមី​បំពាក់​​ចិញ្ចៀន​ពេជ្រ​​ប្រចាំ​ត្រកូល​ឲ្យ១វង់។ នេះ​បើ​តាម​ការ​​បង្ហើប​ប្រាប់​ពី​​កញ្ញា ថន លក្ខិណា ​ជា​ប្អូន​ស្រី។     កញ្ញា ថន លក្ខិណា ដែល​ចេញ​មុខ​ឆ្លើយ​ជំនួស​បង​ស្រី ​មិន​បាន​ប្រាប់​ពី​តម្លៃ​​ចិញ្ចៀន​ពេជ្រ​​ខាង​លើ​ឡើយ ប៉ុន្តែ​នាង​បាន​ប្រាប់​ថា ចិញ្ចៀន​នោះ​គឺ​ជា​ចិញ្ចៀន​ប្រចាំ​ត្រកូល​របស់​​​អនាគត​បង​ថ្លៃ​ខ្លួន ​ដែល​មាន​តម្លៃ​មិន​អាច​កាត់​ថ្លៃ​បាន។   កញ្ញា ថន តារា និង លោក ណាវៈរ៉ាត់ យូបំារ៉ុង ដែល​​មាន​នាទី​ជា​មន្ត្រី​មួយ​រូប​ក្នុង​ជួរ​រដ្ឋាភិបាល​ថៃ បាន​ស្គាល់​គ្នា​​​កាល​ពី​ពេល​ថ្មីៗ​នេះ ក្នុង​កម្មវិធី​មួយ។ លក្ខិណា អ្នក​នាំ​ពាក្យ​បង​ស្រី​ប្រាប់​ថា កាល​ណោះ​ ខ្លួន​និង​បង​ស្រី បាន​ទៅ​ធ្វើ​អ្នក​បក​​ប្រែ​ភាសា​ថៃ​ឲ្យ​កម្មវិធី​​ធំ​មួយ ហើយ​ពេល​នោះ​លោក ណាវៈរ៉ាត់ យូបំារ៉ុង ក៏​បាន​ឃើញ​បង​ស្រី​របស់​ខ្លួន រួច​ក៏​មាន​ទំនាក់ទំនង​គ្នា​រហូត​មក។   ងាក​មក​ថ្លៃ​បណ្ណាការ​​ដែល​ខាង​ប្រុស​ជូន​មក​ក្រុម​គ្រួសារ​ខាង​ស្រី​វិញ កញ្ញា ថន លក្ខិណា ក៏​មិន​បាន​ទម្លាយ​ឲ្យ​ដឹង​ដែរ តែ​នាង​បាន​ប្រាប់​ថា អាច​នឹង​ទម្លាយ​ឲ្យ​ដឹង​នៅ​ថ្ងៃ​រៀប​ការ​តែ​ម្ដង។អាពាហ៍ពិពាហ៍​របស់​ថន តារា ​និង​​ធ្វើ​នៅ​នៅ​​កោះ​ពេជ្រ អាគារ A ដែល​គ្រោង​អញ្ជើញ​ភ្ញៀវ​ប្រហែល ៧០ តុ។ តាម​ការ​បញ្ជាក់ ថន តារា នឹង​ចេញ​ទៅ​រស់​នៅ​ជា​មួយ​ស្វាមី​នៅ​ប្រទេស​ថៃ​ក្រោយ​ពី​រៀប​ការ​រួច៕     អត្ថបទ៖ ខុត សីហា

  • 2016-09-12 21:13:01
  • ជីវិតតារា
ថន តារា និងស្វាមី​ ចង់​បាន​កូនតាម​ប្រាថ្នា​ក្នុងពេល​ឆាប់ៗ​

បន្ទាប់​ពី​រៀប​ការ​ទៅ​រស់​នៅ​ជាមួយ​ស្វាមី​ជាជន​ជាតិ​ថៃរួច​មក​រហូតមក​ដល់​​ពេល​នេះ អ្នកនាង ថន តារា មិន​ទាន់​មាន​ដំណឹង​ណាមួយលេចឭថា​នាង​មាន​ផ្ទៃ​ពោះ​នៅ​ឡើយ​ទេ ខណៈ​ពេល​ដែល​រូប​នាង​និង​ស្វាមី​អន្ទះ​សារ​ចង់​បាន​កូន​ឆាប់​ៗ។     ​អ្នកនាង​ ថន តារា បាន​ផ្ងើសារ​ជាម្លេង​តាម​រយៈ​ហ្វេស​ប៊ុក​របស់​នាងប្រាប់​ Sabay ឲ្យ​ដឹង​​ថា រូប​នាង​និង​ស្វាមី​ពិត​ជាចង់​បាន​កូន​ខ្លាំង​ណាស់​នៅក្នុង​ពេល​នេះ បើបាន​កាន់​តែ​ឆាប់​កាន់​តែល្អ​។ ចំពោះ​ការ​រំពឹង​ចង់​បាន​កូនក្នុង​ពេល​​ឆាប់ៗ​នេះ​ដែរ​អ្នកនាង ថន តារា និង​ស្វាមី​ ចង់​បាន​កូនស្រី ព្រោះ​នាង​ និង​ស្វាមី​មានកូន​ប្រុស​ម្នាក់​ហើយ។   តារាសម្តែង​ស្រី​ដែល​មាន​សំណាង​បាន​ស្វាមីជា​ជន​ជាតិ​ថៃ​បាន​បន្តទៀត​ថា​ "បង​ និង​ប្តី​បង​ពិ​តជា​ចង់​បាន​កូន​ខ្លាំង​ណាស់​អូន នៅ​ពេល​នេះ​​បងចង់​បាន​កូន​នៅក្នុង​ឆ្នាំ​នេះ​ តែ​បើ​មិន​បាន​នៅក្នុង​ឆ្នាំ​នេះទេ​សូម​ឲ្យ​មាន​នៅ​ឆ្នាំ​ក្រោយ​ទៀត​ តែ​បើបាន​កូន​ភ្លោះ​សម្រាប់​បង ​និង​ប្តី​បង​រឹត​តែ​ល្អ​ ព្រោះ​កូន​ភ្លោះ​មើល​ទៅ​គួរឲ្យ​ស្រឡាញ់​អូន​​ព្រោះ​មាន​មុខមាត់​ដូចគ្នា ធំពេញ​វ័យឡើង​ដំណាល​គ្នា​"។     នៅដើមខែ​តុលា​ ខាងមុខ​នេះ ​អ្នកនាង ថន តារា និង​ស្វាមី​មាន​បំណង​ចង់​ទៅ​លំហែកាយ​នៅ​ហុង​កុង​ ព្រោះ​តាំង​ពី​រៀបការ​ហើយ​នាង និង​ស្វាមី​មិន​ទាន់​បាន​ចេញ​ទៅ​កម្សាន្ត​នៅ​ប្រទេស​ណា​នោះ​ទេ​ ដោយ​សារ​តែស្វាមី​របស់​នាង​ឈឺ​ ហើយ​​​កូន​ប្រុស​​នាង​ជាប់​រវល់​រៀន​សូត្រ​។ នាង​បាន​បញ្ជាក់​ថា​ ផែន​ការ​ដើរ​​កម្សាន្ត​ទៅ​ហុង​កុងជាមួយ​ស្វាមីនា​ពេល​ខាង​មុខនេះ គឺ​អាច​​មាន​រយៈ​ពេល​ ៤ ថ្ងៃ​​៕   រៀបការ​រួច ថន ដារ៉ា ខកខាន​​ទៅ​ក្រេបទឹកឃ្មុំ​​នៅ​ ហុងកុង ព្រោះ…   អត្ថបទ៖ ឆុង ស៊ីណាន​​​­ ​​​​​

  • 2016-07-04 17:51:24
  • ព័ត៌មាន
រៀបការ​រួច ថន ដារ៉ា ខកខាន​​ទៅ​ក្រេបទឹកឃ្មុំ​​នៅ​ ហុងកុង ព្រោះ...

អតីត​ពិធី​ការិនី និង​តារា​សម្ដែង ថន ដារ៉ា បាន​ឲ្យ​ដឹង​ថា​ គម្រោង​ការ​​ដែល​ត្រូវ​ទៅ​ក្រេបទឹកឃ្មុំ​នៅ​ហុងកុង​របស់​គ្រួសារ​នាង ​បាន​ពន្យារ​ពេល​ភ្លាម​ៗ​បន្ទាប់ពី​ស្វាមី​​មាន​បញ្ហា​សុខភាព​។   រូបភាព៖ Facebook ស្វាមី ថន ដារ៉ា   ថន ដារ៉ា បាន​ប្រាប់ Sabay តាមរយៈ​សារ​អេឡិចត្រូនិក​ពី​ប្រទេស​ថៃ​មក​ថា​ ពេលនេះ​នាង​ខកខាន​មិន​ទាន់​​ទៅ​ក្រេប​ទឹកឃ្មុំ​នៅ​ហុងកុង​ឡើយ ​ព្រោះ​នាង​ស្វាមី​នាង​មាន​អាការៈ​ពុល​ចំណី​អាហារ រហូត​ដល់​ចូល​មន្ទីរពេទ្យ។ "អូរ! គាត់​ពុល​ពី​បី​ថ្ងៃ​ហើយ គឺ​កាហ្វេ និង​ម្ហូប​ខ្លះ​ទៀត​ខ្វះ​អនាម័យ ហើយ​សភាព​ជំងឺ​គ្មាន​អី​ធ្ងន់ធ្ងរ​ទេ​ គ្រាន់តែ ពេទ្យ​ឲ្យ​ដាក់​ថ្នាំ​សម្លាប់​មេរោគ និង​ព្យួរ​សេរ៉ូម​ដល់​ល្ងាច​អាច​ទៅ​ផ្ទះ​វិញ​បាន។ នេះ​ជា​បញ្ហា​មួយ​ដែល​ធ្វើឲ្យ​​ពួក​បង​មិន​អាច​​ទៅ​ដើរ​លេង​បាន​។​”   បងស្រី ថន លក្ខិណា រូប​នេះ​ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ ទោះ​ប្ដី​មិន​ឈឺ​ ក៏​មិន​ទាន់​អាច​ធ្វើ​ដំណើរ​កម្សាន្ត​បាន​ដែរ ព្រោះ​កូន​ប្រុស​តូច​របស់​លោក ណាវៈរ៉ាត់ យូបំារ៉ុង ជាប់​រវល់​ក្នុង​ការ​សិក្សា។     ពិធី​ការិនី​រូប​នេះ​បញ្ជាក់​ផង​ដែរ​ថា​ ពួក​នាង​នឹង​ទៅ​ក្រេបទឹកឃ្មុំ ​នៅ​បរទេស តែ​ចាំ​មើល​ឲ្យ​ស្វាមី​ជា​គ្រាន់​បើ​ និង​ទំនេរ​ទាំងអស់​គ្នា​សិន​ទើបទៅ ព្រោះ​អ្នក​ទាំងពីរ​នៅ​មាន​ពេល​វេលា​ច្រើន​ទៀត៕   អត្ថបទ៖ទ្រី រ៉ាវី

  • 2016-06-27 16:29:59
  • ព័ត៌មាន
រ៉ូប​​បែប​ម្ចាស់​ក្សត្រី​​របស់ ​ថន​ ដារ៉ា ​ ដឹង​ថា​តម្លៃ​ប៉ុន្មាន​ទេ?

អ្នកស្រី​ ឌី ម៉ាឡែន ម្ចាស់​ហាង​ ប៉ារ៉ាឌី អ្នក​ច្នៃ​ម៉ូដ​ឲ្យ​​ ថន​ ដារ៉ា​ សម្រាប់​អាពាហ៍ពិពាហ៍​កាល​ពី​យប់​មិញ ​ប្រាប់​​ថា ​រ៉ូប​រៀប​ការ​ពណ៌ស​​វែង​អូស​ដី​​​បែប​ម្ចាស់​ក្សត្រី​ដែលគ្រង​ដោយ​កូន​ក្រមុំ​ ថន ដារ៉ា មាន​​តម្លៃ​ ៣៨០០ដុល្លារ ចំណាយ​ពេល​កាត់ ៣សប្ដាហ៍​ឯណោះ។   “តាម​បង​ដឹង​ ថន​ ដារ៉ា ប្រាប់​បង​ថា ​គាត់​ប៉ង​យូរ​ហើយ​​ ថ្ងៃ​ណា​បើ​គាត់​បាន​រៀប​ការ​ កាត់​ចង់​បាន​រ៉ូប​ ដូច​រ៉ូប​រៀបការប្រពន្ធ​​ស្ដេច​អង់គ្លេស​ William ដែរ​ ​។ ណាមួយ​ឥឡូវ​គាត់​បាន​ចូល​រោង​ជាមួយយ​​ស្វាមី​គាត់​អ្នក​មានមុខ​មាន​មាត់ក្នុង​ជួរ​រាជការ​ផង​នោះ​​ ដូច្នេះ​គាត់​សម្រេច​ឲ្យ​ខាង​បង​ច្នៃ​ជា​រ៉ូប​នេះ​ឡើង​ឲ្យ​សម​ទៅ​នឹង​កម្មវិធី​ក៏​ដូច​ស្វាមី​របស់​គាត់​ដែរ"។   ចង់​ដឹង​រ៉ូប ថន​ ដារ៉ា ស្រស់​ស្អាត​យ៉ាង​ណា​ទស្សនា​រូបភាព​ខាង​ក្រោម៖         អត្ថបទ៖ ថា ម៉ាលីដា

អត្ថបទពេញនិយម
អត្ថបទថ្មី