• 2017-06-27 07:39:50
  • ជីវិតតារា

ញាក់​សាច់​ ថន តារា ទទួល​បាន​កង​ដៃ​​ពេជ្រ​ពី​ស្វាមី​ក្នុង​​​ថ្ងៃ​ខួប​អាពាហ៍ពិពាហ៍​(មាន​វីដេអូ)

  • 2017-06-27 07:39:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្សិល​មិញ​នេះ​គឺ​ជា​ថ្ងៃ​គម្រប់​ខួប​អាពាហ៍ពិពាហ៍​១​ឆ្នាំ​របស់​ ថន តារា និង​ ស្វាមី​ កម្មវិធី​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​គេហដ្ឋាន​នាង​ និង​ស្វាមី​ក្នុង​ប្រទេស​ថៃ​ ព្រម​ទាំង​ទទួល​បាន​​កង​ដៃ​ពេជ្រ​តម្លៃ​ខ្ទង់​ម៉ឺន​ដុល្លារ​ពី​ម្ចាស់​ចិត្ត​ទៀត​ផង​។

ថន តារា បាន​ប្រាប់​ Sabay ថា៖ " ដំបូង​ឡើយ​​បង​គ្មាន​បំណង​ធ្វើ​ខួប​អាពាហ៍ពិពាហ៍​គម្រប់​១​ ឆ្នាំ​ទេ​អូន​ តែ​ប្ដី​បង​គាត់​ថា​ត្រូវ​តែ​ធ្វើ​ព្រោះ​ពិធី​នេះ​សំខាន់​ខ្លាំង​ណាស់​សម្រាប់​យើង​ទាំង​ពីរ​នាក់​។វា​ប្រថុចញ៉ុច​ខ្លាំង​ពេក​ទើប​ធ្វើ​តែ​១០​តុ​​។ ឆ្លៀត​ក្នុង​ឱកាស​ខួប​កំណើត​ហ្នឹង​​ប្ដី​បង​គាត់​បាន​ទិញ​កង​ដៃ​​ពេជ្រ ឲ្យ​បង​តម្លៃ​ជាង​ ១ម៉ឺន​ដុល្លារ​អូន"។

តែ​អ្វី​ដែល​ធ្វើ​ឲ្យ​តួអង្គ​ក្នុង​រឿង "​ទឹក​ចិត្ត​ប្រពន្ធ" ស្ដាយ គឺ​ប្អូន​ស្រី​ និង​ម្ដាយ​ដែល​រស់​នៅ​ស្រុក​ខ្មែរ​មិន​បាន​ទៅ​ចូល​រួម​ក្នុង​ខួប​ជ័យ​មង្គល​នេះ​ ព្រោះ​តែ​ជាប់​រវល់​​បំពេញ​ភារកិច្ច​​​ដែល​មិន​អាច​អាក់​​ខាន​បាន​។ តែ​ទោះ​បី​ជា​យ៉ាង​ណា​នាង​នៅ​តែ​សប្បាយ​ចិត្ត​ព្រោះ​មាន​បង​ប្អូន​សាច់​ញាតិ​ខាង​ស្វាមី​ចូល​រួម​ជា​ច្រើន​នាក់។

ទស្សនា​វីដេអូ​ទិដ្ឋភាព​​គម្រប់​ខួប​អាពាហ៍ពិពាហ៍​១​ឆ្នាំ​របស់​ ថន តារា កាល​ពី​យប់​មិញ​ទាំង​អស់​គ្នា​៖​​​​​​​​​

ចុចអាន​៖​រឿង​រ៉ាវ​ពាក់​ព័ន្ធ​ ថន តារា និង​ ស្វាមី​

ចុចអាន៖កែវ វាសនា​ ត្រូវ​​ប្រពន្ធ​ទម្លាយ​អាថ៌កំបាំង​ខ្ទេច​​អស់​​គ្មាន​សល់​

ចុចអាន៖តារា​ចម្រៀង​ស្រី៣​រូប​ប្រាប់​វិធី​ស្រាស្រ្ត ប្ដូរ​រូប​រាង​ពី​ធាត់​ខ្លាំង​ទៅ​ស្គម​ស្អាត​(វីដេអូ) ​​​

អត្ថបទ៖ ឆុង ស៊ីណាន

រូប​ថត៖​ផ្តល់​ឲ្យ​ដោយ ថន តារា

មតិយោបល់
អត្ថបទពេញនិយម