• 2016-05-18 21:06:33
  • ព័ត៌មាន
នៅ​ចាំ...ឈុត១រឿង​ “ប៉ុបពីទៅ​ហូលីវូដ” ឌុច លីដា សួរ​ក "ពិល" អ៊ិន សិទ្ធា​...

ខ្សែភាពយន្ត​រឿង​ “ប៉ុបពីទៅ​ហូលីវូដ” ដែល​កំពុង​​តែ​ដាក់​បញ្ចាំង​ជូន​ទស្សនិកជន​​ទស្សនា​រហូត​ដល់​ទៅ​៣ប្រទេស​ព្រម​គ្នា​គឺ​កម្ពុជា ឡាវ និង​ឥណ្ឌូណេស៊ី​នោះ ថ្មីៗនេះ មាន​ឈុត​ក្ដៅ​សាច់​មួយ​គឺ ត្រង់​ប្លង់​តួឯក​​​​ទាំង២ ដេក​ជា​មួយ​គ្នា។ ត្រង់ ឈុត​នេះ លោក អ៊ិន សិទ្ធា ដែល​​​ដើរតួ​បន្លំ​ខ្លួន​ជា​​មនុស្ស​ភេទ​​ទី៣ ហើយ​ត្រូវ​បាន​​កញ្ញា ឌុច លីដា ហៅ​ដេក​ជា​មួយ ដោយ​នាង​គិត​ថា លោក​គឺ​ជា​មនុស្ស​ស្រី​ដូច​គ្នាមិន​​មាន​អារម្មណ៍​ផ្លូវ​ភេទ។     ប៉ុន្តែ​មិន​ដូច​​​អ្វី​ដែល កញ្ញា ឌុច លីដា គិត​ឡើយ លោក អ៊ិន សិទ្ធា បាន​យក​​ពិល រហូត​ដល់​ទៅ២មក​​ដាក់​ក្នុង​ខោ ធ្វើ​ឲ្យ​តួឯក​ស្រី​ឆ្ងល់។ តើ...ប្រិយមិត្ត​បាន​មើល​ហើយ ឬ​នៅ? បើ​មិន​ទាន់ តោះ...ទស្សនា​ទាំង​អស់​គ្នា ៕     អត្ថបទ៖ ខុត សីហា ​

  • 2016-05-06 15:01:46
  • ព័ត៌មាន
អ្នក​ចូល​រួម​ និង​ផលិតករ​មាន​មតិ​​ពី "ប៉ុបពី​ទៅ​ហូលីវូដ" អ្នក​ចូល​រួម​ និង​ផលិតករ​មាន​មតិ​​ពី "ប៉ុបពី​ទៅ​ហូលីវូដ"
  • 2016-05-06 15:01:46
  • ព័ត៌មាន

កាល​ពី​ម្សិល​មិញ​​រឿង "ប៉ុបពី​ទៅ​ហូលីវូដ" បាន​សម្ពោធ​ជា​ផ្លូវ​ការ​ហើយ​នៅ​​រោង​ភាពយន្ត Major Cineplex ​by Cellcard នៅ​ផ្សារ​ទំនើប Aeon Mall ក្រុម​ផលិតករ​ និង​អ្នក​ចូលរួម​បាន​សម្ដែង​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង​ទៅ​លើ​រឿង​ថ្មី​មួយ​នេះ។       "ប៉ុបពី​ទៅ​ហូលីវូដ" ជា​រស​ជាតិ​ថ្មី​មួយ​នៃ​ភាពយន្ត​កម្ពុជា​ ដែល​និយាយ​អំពី​ក្រុម​បុរស និង នារី​​ស្រលាញ់​ភេទ​ដូច​គ្នា (Gays និង Lesbians) ដែល​គួរ​តែ​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ និង​មិន​មាន​ការ​រើស​អើង​ពី​សង្គម​ ព្រោះ​ថា ​ស្នេហា​មិន​បាន​ប្រកាន់​ភេទ​ឬ​វណ្ណៈ​អ្វី​ឡើយ៕​ ​   តោះ​...!!! ទៅ​ស្ដាប់​មតិ​របស់​ផលិតករ​និង​អ្នក​ចូល​រួម​ទាំង​អស់​គ្នា៖     អត្ថបទ៖ SAMEDY

  • 2016-05-05 17:32:52
  • ព័ត៌មាន
Peypey Dy និង ប៉ុបពី ម្នាក់​ណា Cute ជាង​គេ? Peypey Dy និង ប៉ុបពី ម្នាក់​ណា Cute ជាង​គេ?
  • 2016-05-05 17:32:52
  • ព័ត៌មាន

ក្នុង​ឈុត​សំលៀកបំពាក់​ដែល​​ប្រិយមិត្ត​បាន​ឃើញ​នេះ Peypey Dy និង ប៉ុបពី បាន​ស្លៀក​ចូល​រួម​សម្ពោធ​រឿង “ប៉ុបពីទៅហូលីវូដ” នៅ​រោង​ភាពយន្ត​ទំនើប Major Cineplex by Cellcard ​ផ្សារ​ទំនើប AEON Mall  កាល​ពី​ម្សិលមិញ។ អ្នក​ទាំង​ពីរ គឺ​ជា​​តួអង្គ​សំខាន់​នៅ​ក្នុង​ខ្សែភាពយន្ត​ខ្នាត​ធំ​មួយ​នេះ។       រឿង “ប៉ុបពីទៅហូលីវូដ” នឹង​ចាក់​​​បញ្ចាំង​ជូន​​ទស្សនិកជន​​ទស្សនា ចាប់​ពី​ថ្ងៃ​នេះ​តទៅ​នៅ​គ្រប់​រោងភាពយន្ត​ទំនើប​ៗនៅ​រាជធានី ទន្ទឹម​គ្នា​នោះ​ដែរ នៅ​ប្រទេស ឡាវ និង​ឥណ្ឌូណេស៊ី ក៏​បាន​ចាក់​បញ្ចាំង​ក្នុង​ថ្ងៃ​តែ​មួយ​តែ​ម្ដង។ បន្ថែម​លើ​នេះ ប្រទេស​ វៀតណាម មីយ៉ាន់ម៉ា និង ទីម័រ​ខាង​កើត ក៏​គ្រោង​ទទួល​ភាពយន្ត​មួយ​នេះ​ចាក់​បញ្ចាំង​​ដូច​គ្នា​ផង​ដែរ។   ងាក​មក​តួ​សម្ដែង​វិញ តោះ! ប្រិយមិត្ត​ទៅ​ជួយ​ដាក់​ពិន្ទុ​ជា​មួយ Sabay ទាំង​អស់​គ្នា ថា តើ​Peypey Dy និង ប៉ុបពី ម្នាក់​ណា Cute  ជាង​គេ?             អត្ថបទ៖ ខុត សីហា ​​

  • 2016-05-05 16:39:25
  • ព័ត៌មាន
ទស្សនិកជន​ថា បើ​ទិញ​សំបុត្រ​មើល​រឿង “ប៉ុបពីទៅហូលីវូដ” មិន​​ស្ដាយ​លុយ​ទេ! ទស្សនិកជន​ថា បើ​ទិញ​សំបុត្រ​មើល​រឿង “ប៉ុបពីទៅហូលីវូដ” មិន​​ស្ដាយ​លុយ​ទ...
  • 2016-05-05 16:39:25
  • ព័ត៌មាន

ខ្សែភាពយន្ត​ខ្នាត​ធំ​រឿង “ប៉ុបពីទៅហូលីវូដ” បាន​បើក​សម្ពោធ​រួច​ហើយ​​កាល ពី​ល្ងាច​ម្សិល​មិញ​នៅនៅរោង​ភាពយន្ត​ទំនើប Major Cineplex by Cellcard ​ផ្សារ​ទំនើប AEON Mall  អ្នក​ទស្សនា​បាន​សរសេរ​គ្រប់ៗ​គ្នា​ថា ពិត​ជា​ល្អមើល​មិន​ស្ដាយ​ប្រាក់​ក្នុង​ការ​ទិញ​សំបុត្រ​ឡើយ។       លោក ឯម រាម បណ្ឌិត​​ច្នៃ​ម៉ូដ​ល្បី​ឈ្មោះ​​ម្នាក់​ក្នុង​ប្រទេស​កម្ពុជា ​​ត្រូវ​បាន​​អ្នក​រៀបចំ​អញ្ជើញ​មក​ទស្សនា​នៃ​ការ​​​ចាក់​បញ្ចាំង Premiere រឿង “ប៉ុបពីទៅហូលីវូដ” ​នេះ បន្ទាប់​ពី​បាន​ទស្សនា​រួច បាន​និយាយ​ប្រាប់​សប្បាយ​ថា ​ខ្សែភាពយន្ត​មួយ​នេះ​ពិត​ជា​ល្អ​មើល ហើយ​មាន​គុណភាព​ខ្លាំង បើ​ប្រៀបធៀប​ទៅ​លើ ​ខ្សែភាពយន្ត​ខ្មែរ​ដែល​លោក ​ធ្លាប់​ទស្សនា​កន្លង​មក។   លោក​ថា ខ្លឹមសារ​នៃ​សាច់​រឿង​​គឺ​មាន​ភាព​ទាក់​ទាញ ហើយ​ការ​សម្ដែង​របស់​តួអង្គ​ក៏​ល្អ​ខ្លាំង ដែល​​ធ្វើ​ឲ្យ​អ្នក​​ទស្សនា ទប់​សំណើច​មិន​បាន គឺ​សើច​តាំង​ពី​ដើម​ទី រហូត​ដល់​ទី​បញ្ចប់។ "វា​ជា ​Concept ​ថ្មី ជ្រុង​បែប​ហ្នឹង​អត់​ទាន់​អ្នក​ធ្វើ​ទេ វា​ជា​របត់​ថ្មី​មួយ ក្នុង​វិស័យ​ភាពយន្ត​ខ្មែរ ខ្ញុំ​គាំទ្រ អ្នក​ដឹក​យើង​ក៏​ពូកែ​រើស​តួ​ដាក់​ទៀត" បណ្ឌិត​​ច្នៃ​ម៉ូដ​លើក​ឡើង។     ស្រដៀង​គ្នា​នេះ​កញ្ញា ស្រីណែត  បុគ្គលិក​​មក​ពី​ក្រុមហ៊ុន​ឯក​ជន​មួយ ​​​ត្រូវ​បាន​ក្រុម​​ការងារ​នៃ​រឿង​ខាង​លើ​អញ្ជើញ​មក​ទស្សនា​នៃ​ការ​​​ចាក់​បញ្ចាំង Premiere បាន​លើ​កឡើងដែរ​​ថា កញ្ញា ស្រលាញ់​ប្លង់២​​ខ្លាំង​ជាង​គេ គឺ ត្រង់ ​Peypey Dy ឌឺដង​តួឯក​ប្រុស លោក អ៊ិន សិទ្ធា ​រហូត​ដល់​ទី​បញ្ចប់ ដោយ​ហៅ "​អា" ​ពេញៗ​មាត់ និង​ត្រង់​ចំណុច  លោក  អ៊ិន សិទ្ធា តែង​ខ្លួន​ជា​ស្រី ចូល​គេង​ជា​មួយ ​កញ្ញា ឌុច លីដា យក​ពិល​ដល់​ពី២ ដាក់​តាម​ខ្លួន។  ស្រីណែត សើច​ហើយ​និយាយ​ថា "រឿង​ហ្នឹង អ្នក​ទិញ​សំបុត្រ​មើល ដឹង​ថា មិន​ស្ដាយ​លុយ​ទេ​សើច​រហូត "។   លោក សុធី ដែល​ជា​អ្នក​ថត​រូប​ម្នាក់ មក​ទស្សនា​ការ​ដាក់​បញ្ចាំង Premiere ​នៃ​​ខ្សែភាពយន្ត​ខាង​លើ​ផង​ដែរ​នោះ បាន​​លើក​ឡើង​ថា​រឿង “ប៉ុបពីទៅហូលីវូដ”  ពិត​ជា​ល្អ​អាច​ទទួល​យក​បាន​ បើ​ប្រៀបធៀប ​ខ្សែភាពយន្ត​ខ្មែរ​មួយ​ចំនួន​ផ្សេង​ទៀត។ លោក​ថា កន្លង​មក​រឿង​ខ្មែរ​មួយ​ចំនួន ទស្សនិកជន​មក​ទស្សនា តែង​រអ៊ូ​​ថា មិន​ល្អ​មើល ហើយ​ស្ដាយ​ពេលវេលា និង​លុយ​ក្នុង​ការ​ទិញ​សំបុត្រ តែ​បើ​រឿង “ប៉ុបពីទៅហូលីវូដ” លោក​បាន​វាយ​តម្លៃ​ថា អ្នក​ចូល​មក​ទស្សនា ច្បាស់​ជា​មិន​ស្ដាយ​ប្រាក់​នោះ​ឡើយ។     រឿង​ “ប៉ុបពីទៅ​ហូលីវូដ” ​គឺ​ជា​​ខ្សែភាពយន្ត​មួយ និយាយ​ពី​​មនុស្ស​ភេទ​ទី៣​មួយ​ក្រុម ​តស៊ូ​ជាមួយ​នឹង​ការ​រើស​អើង​ពី​​សង្គម​រើសអើងរហូត​ទទួល​បាន​ជោគជ័យ លាយឡំ​ដោយ​​ឈុត​ឆាក​កំប្លែង​ និង​មនោសញ្ចេតនា​ស្នេហា។   ផ្នែក​សំខាន់​នៃ​សាច់​រឿង​ "ប៉ុបពីទៅ​ហូលីវូដ"​ បាន​​ជូន​ជា​គំនិត​ដល់​អ្នក​ទស្សនា​ឲ្យ​ដឹង​ច្រើន​ថែម​ទៀត​ពី​អ្វី​ដែល​ សហគមន៍ LGBT (នារីភេទទី៣ បុរសភេទទី៣ មនុស្ស​ភេទ​ពីរ និង​មនុស្ស​កែ​ភេទ) ដែល​កម្ពុជា​កំពុង​ជួប​ប្រទះ និង​ចង់​ឲ្យ​អ្នក​ទស្សនា​យល់​ថា អ្នក​ទាំង​នោះ គឺ​មនុស្ស​ធម្មតា​ដែល​កើត​មក​មាន​ចរិត​ធម្មជាតិ​របស់​ពួក​គេ ហើយ​មិន​អាច​ផ្លាស់ប្ដូរ​បាន។ ក្នុង​នោះ​ដែរ សាច់​រឿង ក៏​បាន​បង្ហាញ​​ពី​ការ​លើក​កម្ពស់​តម្លៃ​ស្ត្រី និង​សមភាព​យេនឌ័រ​ទៀត​ផង។   តារា​ដែល​ចូលរួម​សម្ដែង​ក្នុង​រឿង​នេះ​មាន​ ឌុច លីដា អ៊ុន សិទ្ធា ប៉ុបពី ប៉ីប៉ីឌី នាយ សានម៉ៅ លោក ភីម៉ៃ នាយ ស្រុញ និង​តារា​កិត្តិយស​ជា​ច្រើន​នាក់​ទៀត។  កញ្ញា ឌុច លីដា និង លោក អ៊ុន សិទ្ធា គឺ​ជា​តួឯក​ក្នុង​ខ្សែភាពយន្ត​ខាង​លើ​នេះ។     ចាប់​ពី​ថ្ងៃ​នេះ​តទៅ ទស្សនិកជន​​​អាច​អញ្ជើញ​​ទិញ​សំបុត្រ​ចូល​ទស្សនា​បាន នៅ​គ្រប់​រោងភាពយន្ត​ទំនើប​ៗនៅ​រាជធានី ទន្ទឹម​គ្នា​នោះ​ដែរ នៅ​ប្រទេស ឡាវ និង​ឥណ្ឌូណេស៊ី ក៏​បាន​ចាក់​បញ្ចាំង​ក្នុង​ថ្ងៃ​តែ​មួយ​ផង​ដែរ។ បន្ថែម​លើ​នេះ ប្រទេស​ វៀតណាម មីយ៉ាន់ម៉ា និង ទីម័រ​ខាង​កើត ក៏​គ្រោង​ទទួល​ភាពយន្ត​មួយ​នេះ​ចាក់​បញ្ចាំង​​ដូច​គ្នា ក្រោម​​ការ​សម្របសម្រួល​ដោយ​ក្រុមហ៊ុន PUPRUM ENTETANMENT។   រឿង “ប៉ុបពីទៅ​ហូលីវូដ” ផលិត​ឡើង ក្រោម​ការ​សហការ​គ្នា រវាង​​ក្រុមហ៊ុន ៣ មាន ផលិតកម្ម 802AD ផលិតកម្ម Rock និង​ក្រុម​ហ៊ុន Sabay MVP៕                             អត្ថបទ៖ ខុត សីហា

  • 2016-05-04 16:44:00
  • ព័ត៌មាន
Peypey Dy តែង​ខ្លួន​​ស្រី និង​កម្មវិធី​កម្សាន្ត​ច្រើន​ទៀត មាន​នៅ AEON Mall រសៀល​នេះ Peypey Dy តែង​ខ្លួន​​ស្រី និង​កម្មវិធី​កម្សាន្ត​ច្រើន​ទៀត មាន​នៅ AEON...
  • 2016-05-04 16:44:00
  • ព័ត៌មាន

នៅ​ម៉ោង៣.៣០នាទី​រសៀល​​នេះ ​នៅជាន់​ផ្ទាល់​ដី​នៃ ផ្សារ​ទំនើប​អ៊ីអន និង​មាន​ការ​​​ចាក់​បញ្ចាំង Premiere រឿង “ប៉ុបពីទៅហូលីវូដ” នៅរោង​ភាពយន្ត​ទំនើប Major Cineplex by Cellcard ​ផ្សារ​ទំនើប AEON Mall ដោយ​នៅ​ក្នុង​កម្មវិធី​នេះ Peypey Dy រួម​ជា​មួយ​តារា៣ នាក់​ផ្សេង​ទៀត និង តុបតែង​ខ្លួន​ជា​ស្រី ដើម្បី​ចូល​រួម​​បើ​សម្ពោធ​ភាពយន្ត​ខ្នាត​ធំ​មួយ​នេះ សម្ពោធ​នេះ។   https://youtu.be/bbXR3t6Ms-0     តារា​៣នាក់​ផ្សេង​ទៀត ដែល​ចូល​រួម​តែង​ខ្លួន​ជា​ស្រី​មាន Nita Mimi និង Poppy ដោយ​​ពួក​គេ​​ជា​តារា​សម្ដែង​នៅ​ក្នុង​ខ្សែភាពយន្ត​ខាង​លើ​តែ​​ម្ដង។ តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​​រៀបចំ​កម្មវិធី ភ្ញៀវ​ដែល​ត្រូវ​បាន​​អញ្ជើញ​មាន​ប្រហែល​ជាង៣០០នាក់ ដែល​ភាគ​ច្រើន​ត្រូវ​បាន​អញ្ជើញ​តាម​រយៈ​អ្នក​ឧបត្ថម្ភ​ការ​ផលិត​ខ្សែភាពយន្ត​នេះ និង​តាម​រយៈ​តារា​សម្ដែង។ ទន្ទឹម​គ្នា​នោះ​ដែរ ទស្សនិកជន ​ក៏​អាច​មក​ទស្សនា​ពិធី​បើក​សម្ពោធ​នេះ​ដោយ​សេរី​ផង​ដែរ។   កម្មវិធី នឹង​ចាប់​ផ្ដើម​ពី​ម៉ោង ៣​រសៀល​ត​ទៅ ដោយ​មាន​ការ​សម្ដែង​ និង​កម្មវិធី​សប្បាយ​ៗ​ជា​ច្រើន ដែល​ចូល​រួម​ដោយ​សិល្បករ និង​ភ្ញៀវ​កិត្តិយស។ លុះដល់​ម៉ោង ៧យប់ ភាពយន្ត "ប៉ុបពី​ទៅ​ហូលីវូដ" នឹង​ត្រូវ​ចាក់​បញ្ចាំង​​ជូន​ទស្សនា។   រឿង​ "ប៉ុបពីទៅ​ហូលីវូដ" ​គឺ​ជា​​ខ្សែភាពយន្ត​មួយ និយាយ​ពី​​មនុស្ស​ភេទ​ទី៣​មួយ​ក្រុម ​ត្រូវ​បាន​សង្គម​រើសអើង លាយឡំ​ដោយ​​ឈុត​ឆាក​កំប្លែង​ និង​មនោសញ្ចេតនា​ស្នេហា។ ​ចុង​បញ្ចប់​នៃ​សាច់​រឿង​នេះ ប្រកប​ដោយ​ពុទ្ធិ​នៃ​ការ​ជំរុញ​ឲ្យ​សង្គម​បាន​ទទួលស្គាល់ ​និង​រាប់​រក​ក្រុម​មនុស្សភេទទី៣ តាម​រយៈ​ការ​តស៊ូ​អត់​ធ្មត់​របស់​ពួក​គេ ។     ផ្នែក​សំខាន់​នៃ​សាច់​រឿង​ «ប៉ុបពីទៅ​ហូលីវូដ»​ បាន​​ជូន​ជា​គំនិត​ដល់​អ្នក​ទស្សនា​ឲ្យ​ដឹង​ច្រើន​ថែម​ទៀត​ពី​អ្វី​ដែល​ សហគមន៍ LGBT (នារីភេទទី៣ បុរសភេទទី៣ មនុស្ស​ភេទ​ពីរ និង​មនុស្ស​កែ​ភេទ) ដែល​កម្ពុជា​កំពុង​ជួប​ប្រទះ និង​ចង់​ឲ្យ​អ្នក​ទស្សនា​យល់​ថា អ្នក​ទាំង​នោះ គឺ​មនុស្ស​ធម្មតា​ដែល​កើត​មក​មាន​ចរិត​ធម្មជាតិ​របស់​ពួក​គេ ហើយ​មិន​អាច​ផ្លាស់ប្ដូរ​បាន។ ក្នុង​នោះ​ដែរ សាច់​រឿង ក៏​បាន​បង្ហាញ​​ពី​ការ​លើក​កម្ពស់​តម្លៃ​ស្ត្រី និង​សមភាព​យេនឌ័រ​ទៀត​ផង។   តារា​ដែល​ចូលរួម​សម្ដែង​ក្នុង​រឿង​នេះ​មាន​ ឌុច លីដា អ៊ុន សិទ្ធា ប៉ុបពី ប៉ីប៉ីឌី នាយ សានម៉ៅ លោក ភីម៉ៃ នាយ ស្រុញ និង​តារា​កិត្តិយស​ជា​ច្រើន​នាក់​ទៀត។ រសៀល​នេះ បទ “ចាស់​ជូរអែម” របស់​​រាជនី​សំឡេង​មាស រស់ សិរីសិទ្ធា និង​បទ “រៀប​ការ​នឹង​បង​បាន​ទេ” មេឡូឌី​ថ្មី ក៏​ត្រូវ​យក​មក​ច្រៀង ក្នុង​ថ្ងៃ​បើក​សម្ពោធ​នេះ​ផង​ដែរ។   រឿង “ប៉ុបពីទៅ​ហូលីវូដ” ផលិត​ឡើង ក្រោម​ការ​សហការ​គ្នា រវាង​​ក្រុមហ៊ុន ៣ មាន ផលិតកម្ម 802AD ផលិតកម្ម Rock និង​ក្រុម​ហ៊ុន Sabay Digital Corporation ។ ខ្សែភាពយន្ត​ខ្នាត​ធំ​មួយ​នេះ ​ប្រើ​ពេល​ផលិត​ជិត១ឆ្នាំ​មក​ហើយ ដោយ​ការ​ចំណាយ​ ទាំង​ការ​ធ្វើ​ទីផ្សារ​ផង​នោះ អស់​ខ្ទង់​ជិត១០ម៉ឺន​ដុល្លារ​អាមេរិក​ឯណោះ។     បន្ទាប់​ពី​បើក​សម្ពោធ​នៅ​រសៀល​នេះ រឿង “ប៉ុបពីទៅ​ហូលីវូដ”  នឹង​​បើក​ឲ្យ​​ទស្សនិកជន​ចូល​ទស្សនា​ចាប់​ពី​ថ្ងៃ​ទី៥ ខែ ឧសភា នេះ​​តទៅ នៅ​​គ្រប់​រោងភាពយន្ត​ទំនើប​ទាំង​អស់​ក្នុង ប្រទេស​កម្ពុជា ​ឡាវ និង​ឥណ្ឌូណេស៊ី ក្នុង​ថ្ងៃ​តែ​មួយ​តែ​ម្ដង។   បន្ថែម​លើ​នេះ ប្រទេស​ វៀតណាម មីយ៉ាន់ម៉ា និង ទីម័រ​ខាង​កើត ក៏​គ្រោង​ទទួល​ភាពយន្ត​មួយ​នេះ​ចាក់​បញ្ចាំង​​ផង​ដែរ។ ការ​នាំ​យក​ភាពយន្ត​ខ្មែរ​ទៅ​ចាក់​បញ្ចាំង​នៅ​ក្រៅ​ប្រទេស​នេះ គឺ​មាន​ការ​សម្របសម្រួល​ដោយ​ក្រុមហ៊ុន PUPRUM ENTETANMENT៕     អត្ថបទ៖ ខុត សីហា

  • 2016-05-03 18:40:53
  • ព័ត៌មាន
នេះនែ! ខ្លឹមសារ​​សង្ខេប​រឿង "ប៉ុបពីទៅហូលីវូដ" នេះនែ! ខ្លឹមសារ​​សង្ខេប​រឿង "ប៉ុបពីទៅហូលីវូដ"
  • 2016-05-03 18:40:53
  • ព័ត៌មាន

រឿង "ប៉ុបពីទៅហូលីវូដ" រៀប​រាប់​ពី​សាច់​រឿង​របស់​បុរស​វ័យ​ក្មេង​ម្នាក់​ឈ្មោះ មុន្នី ដែល​ជីវិត​ពេញ​ដោយ​បាបកម្ម ការ​កុហក និង​ការ​បោកប្រាស់។ ដោយសារ​ជំពាក់​បំណុល​គេ​ច្រើន ហើយ​ជីវិត​កាន់​តែ​​ទាល់​ច្រក មុន្នី បាន​សុំ​ជំនួយ​ពី​បង​ប្រុស​តែ​មួយ​គត់​របស់​ខ្លួន។ បញ្ហា​ត្រង់​ថា បង​ប្រុស​របស់​មុន្នី ឈ្មោះ លែនណា បែរ​ជា​បុរស​កែ​ភេទ ​ធ្វើ​​ការ​ជា​អ្នក​រាំ​នៅ​ក្នុង​​បា​មួយ ​ក្នុង​ទី​ក្រុង​ភ្នំពេញ​ទៅវិញ ។     ដោយ​ត្រូវ​សង​បំណុល​ដល់​ថៅកែ​ក្លឹប​វិញ មុន្នី បង្ខំចិត្ត​ធ្វើ​ការ​ជា​បុគ្គលិក​អនាម័យ​នៅ​ក្លឹប​នោះ​ រហូត​អាច​សង​បំណុល​ទាំង​អស់ ។ មុន្នី ឆ្លង​កាត់​ពេល​វេលា​ដ៏​សែន​ពិបាក ព្រោះ​គេ​ស្អប់​ក្រុម​មនុស្ស​ស្រលាញ់​ភេទ​ដូច​គ្នា និង​ក្រុម​មនុស្ស​កែ​ភេទ។ យប់​មួយ​ ពេល​ដែល​កំពុង​យក​សំរាម​ទៅ​ចោល​នៅ​ខាង​ក្រោយ​ក្លឹប មុន្នី បាន​ឃើញ​គេ​សម្លាប់​ភ្ញៀវ​ក្លឹប​ម្នាក់។   បន្ត​ពី​នោះ បេសកកម្ម​តាម​សម្លាប់​បំបិទ​មាត់របស់​ក្រុម​សង្គម​ងងឹត លើ​ មុន្នី ដែល​បាន​ឃើញ​ហេតុការណ៍​នោះ ក៏​ចាប់​ផ្ដើម។ ដោយ​សារ​ភ័យ​ខ្លាច​ស្លាប់​ និង​មិន​ដឹង​ថា​ត្រូវ​ទីណា​នោះ មុន្នី បាន​គេច​ខ្លួន​ពី​មួយ​កន្លែង​ទៅ​មួយ​កន្លែង ចុង​ក្រោយ​បាន​​ទៅ​ដល់​ខេត្ត​ព្រះវិហារ ហើយ​ដើម្បី​កុំ​ឲ្យ​គេ​រក​ឃើញ មុន្នី ត្រូវ​គេ​តែងខ្លួន​ឲ្យ​ក្លែង​ធ្វើ​ជា​បុរស​ភេទ​ទី៣។ ដំណើរ​រឿង​យ៉ាង​ណា​ទៀត បញ្ចប់​ទៅ​ដោយ​របៀប​ណា សូម​រង់​ចាំ​តាម​ដាន​ទស្សនា​ទាំង​អស់​គ្នា​នា​ថ្ងៃ​ទី ០៥ ឧសភា ខាន​ស្អែក​នេះ...!!!     ខ្សែភាពយន្ត​រឿង "ប៉ុបពីទៅ​ហូលីវូដ" និពន្ធ​​ដោយ​លោក MICHAEL HODGSON និង​លោក RICHARD FINN JOHNSTON ជា​ជន​បរទេស​រស់​នៅ​ក្នុង​កម្ពុជា​អស់​រយៈ​ពេល​ជិត១០ឆ្នាំ​​មក​ហើយ។   ខ្សែភាពយន្ត​ខ្នាត​ធំ​ខាង​លើ និង​បើក​សម្ពោធ​នៅ​ថ្ងៃ​​ទី៤ ឧសភា ស្អែក​នេះ នេះ​នៅ​ជាន់​ផ្ទាល់​ដី​នៃ ផ្សារ​ទំនើប​អ៊ីអន ដោយ​ក្នុង​កម្មវិធី​​នោះ តារា​សម្ដែង​​ដែល​ចូល​រួច​​សម្ដែង​ក្នុង​ខ្សែភាពយន្ត​មួយ​​នេះ​នឹង​មាន​វត្តមាន​ទាំង​អស់។ បទ "ចាស់​ជូរអែម” របស់​​រាជនី​សំឡេង​មាស រស់ សិរីសិទ្ធា និង​បទ "រៀប​ការ​នឹង​បង​បាន​ទេ” ​មេឡូឌី​ថ្មី ក៏​ត្រូវ​យក​មក​ច្រៀង ក្នុង​ថ្ងៃ​បើក​សម្ពោធ​នេះ​ផង​ដែរ។     រឿង "ប៉ុបពីទៅ​ហូលីវូដ" ផលិត​ឡើង ក្រោម​ការ​សហការ​គ្នា រវាង​​ក្រុមហ៊ុន ៣ មាន ផលិតកម្ម 802AD ផលិតកម្ម Rock និង​ក្រុម​ហ៊ុន Sabay MVP។ ខ្សែភាពយន្ត​ខ្នាត​ធំ​មួយ​នេះ​ប្រើ​ពេល​ផលិត​ជិត១ឆ្នាំ​មក​ហើយ ដោយ​ការ​ចំណាយ​ ទាំង​ការ​ធ្វើ​ទីផ្សារ​ផង​នោះ អស់​ខ្ទង់​ជិត១០ម៉ឺន​ដុល្លារ។   បន្ទាប់​ពី​បើក​សម្ពោធ  រឿង "ប៉ុបពីទៅ​ហូលីវូដ"  នឹង​​បើក​ឲ្យ​​ទស្សនិកជន​ចូល​ទស្សនា​ចាប់​ពី​ថ្ងៃ​ទី៥ ខែ ឧសភា នេះ​​តទៅ នៅ​​គ្រប់​រោងភាពយន្ត​ទំនើប​ទាំង​អស់​ក្នុង ប្រទេស​កម្ពុជា ​ឡាវ និង​ឥណ្ឌូណេស៊ី  ​ក្នុង​ថ្ងៃ​តែ​មួយ​តែ​ម្ដង។ បន្ថែម​លើ​នេះ ប្រទេស​ វៀតណាម មីយ៉ាន់ម៉ា និង ទីម័រ​ខាង​កើត ក៏​គ្រោង​ទទួល​ភាពយន្ត​មួយ​នេះចាក់​បញ្ចាំង​​ផង​ដែរ។ ការ​នាំ​យក​ភាពយន្ត​ខ្មែរ​ទៅ​ចាក់​បញ្ចាំង​នៅ​ក្រៅ​ប្រទេស​នេះ គឺមាន​ការ​សម្របសម្រួល​ដោយ​ក្រុមហ៊ុន PUPRUM ENTETANMENT៕                 អត្ថបទ៖ ខុត សីហា

  • 2016-04-29 21:32:47
  • ព័ត៌មាន
រឿង «ប៉ុបពីទៅហូលីវូដ» ត្រៀម​ចាក់​បញ្ចាំង​​៣​ប្រទេស​ព្រម​គ្នា រឿង «ប៉ុបពីទៅហូលីវូដ» ត្រៀម​ចាក់​បញ្ចាំង​​៣​ប្រទេស​ព្រម​គ្នា
  • 2016-04-29 21:32:47
  • ព័ត៌មាន

ខ្សែ​ភាពយន្ត​ខ្មែរ​រឿង «ប៉ុប​ពី​ទៅ​ហូលីវូដ»  គ្រោង​​ចាក់​​បញ្ចាំង​ចាប់​ពី​ថ្ងៃ ៥ ខែសភា ឆ្នាំ ២០១៥ ​ត​ទៅ​ នៅ​គ្រប់​រោងភាពយន្ត​​ទំនើប​ក្នុង​ប្រទេស​កម្ពុជា រោង​ភាពយន្ត​ប្រទេស​ឡាវ និង​ឥណ្ឌូណេស៊ី ។ នេះ​បើតាម​ការ​លើក​ឡើង​របស់ លោក ជី សិលា នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Sabay Digital ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ឯ​សណ្ឋាគារ ARTHUR & PAUL  កាល​ពី​ព្រឹក​មិញ។     មូលហេតុ​ដែល​នាំ​ឲ្យ​ខ្សែភាពយន្ត​​របស់​កម្ពុជា​មួយ​នេះ អាច​បោះជំហាន​ទៅ​ចាក់​​បញ្ចាំង​នៅ​ប្រទេស​ទាំង​​២ខាង​លើ ត្រូវ​បាន​នា​យក​ក្រុមហ៊ុន​ដដែល​​បញ្ជាក់​ប្រាប់​ថា ក៏​ព្រោះ​​​​តែ​ក្រុមហ៊ុន​ដែល​រក​ស៊ី​លើ​វិស័យ​ភាពយន្ត​​នៃ​ប្រទេស​ទាំង​នោះពិនិត្យ​ឃើញ​ថា «ប៉ុប​ពី​ទៅ​ហូលីវូដ» សាច់​រឿង​មាន​ភាព​ទាក់ទាញ  និង​មាន​គុណភាព​​ល្អ​អាច​ចាក់​នៅ​ប្រទេស​របស់​ពួក​គេ​​បាន។   ការ​នាំ​យក​ភាពយន្ត​ខ្មែរ​ទៅ​ចាក់​បញ្ចាំង​នៅ​ក្រៅ​ប្រទេស​នេះ គឺមាន​ការ​សម្របសម្រួល​ពី PUPRUM ENTETANMENT ដែល​ជា​​ក្រុម​ថ្មី​មួយបង្កើត​ឡើង​រវាង​ក្រុមហ៊ុន​ធំៗ២គឺ Sabay MVP និង Westec Media Limited ក្នុង​គោលបំណង​​ជំរុញ​គុណភាព​ខ្សែភាពយន្ត​ខ្មែរ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង និង​មាន​និរន្តរភាព។   ទោះ​បី​ជា​យ៉ាង​ណា តាម​ការ​បង្ហើប​របស់​លោក ជី សិលា មិនមែន​មាន​តែ​ប្រទេស​ឡាវ  និង​ឥណ្ឌូណេស៊ី ទេ​ ដែល​​ទទួល​យក រឿង«ប៉ុប​ពី​ទៅ​ហូលីវូដ» ទៅ​ចាក់​បញ្ចាំង ពោល​គឺ​មាន​ប្រទេស៣​ផ្សេង​ទៀត ក៏​គ្រោង​ទទួល​ភាពយន្ត​មួយ​នេះចាក់​បញ្ចាំង​​ផង​ដែរ ​រួម​មាន​វៀតណាម មីយ៉ាន់ម៉ា និង ទីម័រ​ខាង​កើត ដោយ​​បច្ចុប្បន្ន​ខាង PUPRUM ENTERTAINMENT ​​ទាក់​ទង។     រឿង​ «ប៉ុបពីទៅ​ហូលីវូដ» ​គឺ​ជា​​ខ្សែភាពយន្ត​មួយ និយាយ​ពី​​មនុស្ស​ភេទ​ទី៣​មួយ​ក្រុម ​ត្រូវ​បាន​សង្គម​រើសអើង លាយឡំ​ដោយ​​ឈុត​ឆាក​កំប្លែង​ និង​មនោសញ្ចេតនា​ស្នេហា។ ​ចុង​បញ្ចប់​នៃ​សាច់​រឿង​នេះ ប្រកប​ដោយ​ពុទ្ធិ​នៃ​ការ​ជំរុញ​ឲ្យ​សង្គម​បាន​ទទួលស្គាល់ ​និង​រាប់​រក​ក្រុម​មនុស្សភេទទី៣ តាម​រយៈ​ការ​តស៊ូ​អត់​ធ្មត់​របស់​ពួក​គេ ។ នេះ​បើ​តាម​កាម​​​ការ​ឲ្យ​ដឹង​ពី លោក សុខ វិសាល ចាងហ្វាង​ផលិតកម្ម 802AD ដែល​ជា​អ្នក​ដឹក​នាំ​សម្ដែងនៃ​​ខ្សែភាពយន្ត​នេះ។   ផលិតករ​​ដែល​ធ្លាប់​ផលិត​រឿង"​គ្រាប់​ពេជ្រ"ដោយ​ជោគជ័យ​រូប​នេះ​បញ្ជាក់​ថា «ផ្នែក​សំខាន់​នៃ​សាច់​រឿង​ «ប៉ុបពីទៅ​ហូលីវូដ»​ បាន​​ជូន​ជា​គំនិត​ដល់​អ្នក​ទស្សនា​ឲ្យ​ដឹង​ច្រើន​ថែម​ទៀត​ពី​អ្វី​ដែល​សហគមន៍ LGBT (នារីភេទទី៣ បុរសភេទទី៣ មនុស្ស​ភេទ​ពីរ និង​មនុស្ស​កែ​ភេទ) ដែល​កម្ពុជា​កំពុង​ជួប​ប្រទះ និង​ចង់​ឲ្យ​អ្នក​ទស្សនា​យល់​ថា អ្នក​ទាំង​នោះ គឺ​មនុស្ស​ធម្មតា​ដែល​កើត​មក​មាន​ចរិត​ធម្មជាតិ​របស់​ពួក​គេ ហើយ​មិន​អាច​ផ្លាស់ប្ដូរ​បាន។ ក្នុង​នោះ​ដែរ សាច់​រឿង ក៏​បាន​បង្ហាញ​​ពី​ការ​លើក​កម្ពស់​តម្លៃ​ស្ត្រី និង​សមភាព​យេនឌ័រ​ទៀត​ផង។   https://youtu.be/bbXR3t6Ms-0   បន្ថែម​លើ​នេះ​បទ​ចម្រៀង​ចាស់​ថ្មី​ជា​ច្រើន​ត្រូវ​បាន​ដាក់​បញ្ចូល ដើម្បី​ឲ្យ​កាន់​តែ​មាន​អត្ថន័យ ដូច​ជា​បទ ​"ចាស់​ជូរអែម" របស់​​រាជិនី​សំឡេង​មាស រស់ សិរីសិទ្ធា និង​បទ"រៀប​ការ​នឹង​បងបានទេ" ​មេឡូឌី​ថ្មី ច្រៀង​ដោយ លោក​អូន ជា​ដើម។  តារា​ដែល​ចូលរួម​សម្ដែង​ក្នុង​រឿង​នេះ​មាន​កញ្ញា ឌុច លីដា លោក អ៊ុន សិទ្ធា ប៉ុបពី ប៉ីប៉ីឌី នាយ សានម៉ៅ លោក ភីម៉ៃ នាយ ស្រុញ និង​តារា​កិត្តិយស​ជា​ច្រើន​នាក់​ទៀត។ ឌុច លីដា លោក អ៊ុន សិទ្ធា គឺ​ជា​តួឯក ​ក្នុង​ខ្សែភាពយន្ត​មួយ​នេះ។   រឿង «ប៉ុបពីទៅ​ហូលីវូដ» និពន្ធ​​ដោយ​លោក MICHAEL HODGSON និង​លោក RICHARD FINN JOHNSTON ដែល​ជា​ជន​បរទេស​រស់​នៅ​ក្នុង​កម្ពុជា​អស់​រយៈពេលជា​ច្រើន​​ឆ្នាំ​មក​ហើយ។   ខ្សែភាពយន្ត​ខ្នាត​ធំ​ខាង​លើ ផលិត​ឡើង​ក្រោម​ការ​សហការ​គ្នា រវាង​​ក្រុមហ៊ុន ៣ មាន ផលិតកម្ម 802AD ផលិតកម្ម Rock និង​ក្រុម​ហ៊ុន Sabay MVP។ ​​ខ្សែភាពយន្ត​ខ្នាត​ធំ​មួយ​នេះ​ប្រើ​ពេល​ផលិត​ជិត១ឆ្នាំ​មក​ហើយ ដោយ​ការ​ចំណាយ​ ទាំង​ការ​ធ្វើ​ទីផ្សារ​ផង​នោះ អស់​ខ្ទង់​ជិត១០ម៉ឺន​ដុល្លារ​ឯណោះ៕                 អត្ថបទ៖ ខុត សីហា  

  • 2016-04-26 17:59:11
  • ព័ត៌មាន
តារា​ប្រុស៤នាក់​នេះ​តែង​ខ្លួន​ជា​ស្រី​អី​ចឹង ម្នាក់​ណា Cute ជាង​គេ? តារា​ប្រុស៤នាក់​នេះ​តែង​ខ្លួន​ជា​ស្រី​អី​ចឹង ម្នាក់​ណា Cute ជាង​គេ?
  • 2016-04-26 17:59:11
  • ព័ត៌មាន

លោក អ៊ុន សិទ្ធា លោក ភីម៉ៃ លោក វណ្ឌី ពិសិដ្ឋ និង លោក Cheky  កាល​ពី​ពេល​ថ្មីៗ​នេះ​ បាន​តែង​ខ្លួន​ជា​ស្រី ដើម្បី​បង្ហាញ​​ពី​ការ​គាំទ្រ សហគមន៍​ភេទ​ទី៣ អ្នក​កែ​ភេទ អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា ក៏​ដូច​ជា​លើក​កម្ពស់​សមភាព​យេនឌ័រ ។ មិន​​ត្រឹម​តែ​ប៉ុណ្ណោះ ពួក​គេ​បាន​​ថែម​ទាំង​ផ្ញើ​សារ​ទៅ​មិត្តភ័ក្ដិ​របស់​ពួក​គេ៣នាក់​ផ្សេង​ទៀត ឲ្យ​តុបតែង​ខ្លួន​ដូចពួក​គេ​ដែរ ដោយ​ការ​លេង​​នោះ​ ស្រដៀង​​ទៅ​នឹង​ការ​លេង Ice Bucket Challenge ដែរ។   សូម​មិន​បរិយាយ​ច្រើន តោះ! ប្រិយមិត្ត​ទៅ​ជួយ​ដាក់​ពិន្ទុ​ជា​មួយ Sabay ទាំង​អស់​គ្នា ថាតើ​តារា​ប្រុស៤នាក់​នេះ​ម្នាក់​ណា Cute  ជាង​គេ?       ១/ លោក អ៊ុន សិទ្ធា     ២/ លោក ភីម៉ៃ     ៣/ លោក វណ្ឌី ពិសិដ្ឋ     ៤/ លោក Cheky     អត្ថបទ៖ ខុត សីហា​

  • 2016-04-21 17:25:36
  • ភាពយន្ត
តារា​ច្រើន​នាក់​ ណាត់​គ្នា​ក្លែង​ភេទ​ម្សិលមិញ តារា​ច្រើន​នាក់​ ណាត់​គ្នា​ក្លែង​ភេទ​ម្សិលមិញ
  • 2016-04-21 17:25:36
  • ភាពយន្ត

ម្សិល​មិញ​នេះ នៅ​ស្ទូឌីយោ Sabay មាន​តារា​ជា​ច្រើន​នាក់​ បាន​មក​ប្រជុំ​គ្នា​ថត ដោយ​ប្រុស​តែង​ខ្លួន​ជា​ស្រី ហើយ​ស្រី​តែង​ខ្លួន​ជា​ប្រុស ផ្ញើ​សា​ទៅ​កាន់​មិត្តភ័ក្ដិ​​របស់​ខ្លួន​ក្នុង​ន័យ​មួយ ដើម្បី​បង្ហាញ​​ពី​ការ​គាំទ្រ មនុស្ស​ភេទ​ទី៣ អ្នក​កែ​ភេទ អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា ក៏​ដូច​ជា​លើក​កម្ពស់​សមភាព​យេនឌ័រ ព្រម​ទាំង​លើក​​ត​តម្កើង​គោរព​តម្លៃ​ស្ត្រី ។   មិន​​ត្រឹម​តែ​ប៉ុណ្ណោះ ក្រុម​តារា​ទាំង​នោះ បាន​ថែម​ទាំង​សំណូមពរ​តាម​រយៈ​វីដេអូ​របស់​ខ្លួន ទៅ​មិត្តភ័ក្ដិ​របស់​ពួក​គេ៣នាក់​ផ្សេង​ទៀត ឲ្យ​តុបតែង​ខ្លួន​ដូច​ពួក​គេ​ដែរ។ ការ​លេង​នេះ គឺ​​ស្រដៀង​​ទៅ​នឹង​ការ​លេង ice bucket challenge កាល​ពី​ពេល​​កន្លង​ទៅ ហើយ​វីដេអូ​របស់​ពួក​គេ​នឹង​ផុស​នៅ​លើ Sabay ក្នុង​ពេល​ឆាប់ៗ នេះ។ សូម​ទស្សនា​ឈុត​ក្រៅ​ឆាក់​ខ្លះៗ​នៃ​សកម្មភាព​​ទាំង​នោះ។   https://youtu.be/ELHFPnFq_fU                         អត្ថបទ៖ ខុត សីហា

  • 2015-11-30 13:21:45
  • Road Safety
"រៀបការ​នឹង​បង​បាន​ទេ?” Original Song ថ្មី "រៀបការ​នឹង​បង​បាន​ទេ?” Original Song ថ្មី
  • 2015-11-30 13:21:45
  • Road Safety

បទ​"រៀបការ​នឹង​បង​បាន​ទេ?” គឺ​ជា​បទ​ចម្រៀង Original Song​ថ្មី​មួយ របស់​ផលិតកម្ម 802AD ផលិត​ឡើង​សម្រាប់​បញ្ចូល​ក្នុង​​​រឿង ​“ប៉ុបពីទៅហូលីវូដ Poppy Goes to Hollywood” ដោយ​រឿង​​​ខ្នាត​ធំ​មួយ​នេះ​គ្រោង​ចាក់​​បញ្ចាំង​​នៅ​ដើម​ឆ្នាំ២០១៦​នេះ។ បទ​"រៀបការ​នឹង​បង​បាន​ទេ? ច្រៀង​ដោយ​លោក ពៅ គីម​អូន ហៅ​អូន ដោយ​លោក​​​ក៏​ជា​តារា​សម្ដែង​ម្នាក់​​នៅ​ក្នុង​ខ្សែភាពយន្ត​ខ្នាត​ធំ​​នេះ​​ផង​ដែរ។ រឿង​ “ប៉ុបពីទៅហូលីវូដ” គីម​អូន មាន​ឈ្មោះ​ថា ធារី ក្រៅ​ពី​តារា​សម្ដែង និង ចម្រៀង លោក ពៅ គីម​អូន  គឺ​ជា​ក្រុម​បច្ចេកទេស​ប្រចាំ​ផលិតកម្ម 802AD​ តែ​ម្ដង។ ចង់​ដឹង​ថា បទ​"រៀបការ​នឹង​បង​បាន​ទេ?” ពីរោះ​ និង​មាន​អត្ថន័យ​ប៉ុណ្ណា តោះ!​សូម​តាម​ដាន​ទាំង​អស់​គ្នា៕     https://youtu.be/IZmLOuKpEnA អត្ថបទ៖ ខុត សីហា

  • 2015-09-23 20:01:19
  • ភាពយន្ត
រឿង​ថ្មី ឌុច លីដា ប្ដូរ​ចរិត​ជា​មនុស្ស​ប្រុស រឿង​ថ្មី ឌុច លីដា ប្ដូរ​ចរិត​ជា​មនុស្ស​ប្រុស
  • 2015-09-23 20:01:19
  • ភាពយន្ត

តារា​សម្ដែង​កញ្ញា ឌុច លីដា  បាន​ឲ្យ​និយាយ​ឲ្យ​ដឹង​ថា រឿង “ប៉ុបពីទៅ​ហូលីវូដ Poppy Goes to Hollywood" ដែល​ខ្លួន​កំពុង​ថត ហើយ​គ្រង​​តំណែង​តួឯក​ជា​មួយ លោក អ៊ុន សិទ្ធា អ្នក​ដឹក​នាំ​សម្ដែង​បាន​តម្រូវ​ឲ្យ​នាង ដើរតួ​ប្ដូរ​ចរិត​ជា​មនុស្ស​ប្រុស។     កាម​ការ​រៀបរាប់​ពី កញ្ញា ឌុច លីដា  នាង​ត្រូវ​ដើរ​តួ​ជា ក្មេង​ស្រី​ជន​បទ​ម្នាក់ តែង​ខ្លួន​ជា​មនុស្ស​ប្រុស ដោយ​ការ​ធ្វើ​ខ្លួន​បែប​នេះ ក្រុម​គ្រួសារ​ក៏​ដូច​ជា ញាតិមិត្ត មិន​​បាន​ឲ្យ​តម្លៃ​ឡើយ។ ឌុច លីដា មិន​បាន​​ប្រាប់​លំអិត​នៃ សាច់​រឿង​​ទាំង​មូល​ឡើយ​ ប៉ុន្តែ​នាង​បាន​ឲ្យ​ដឹង​ថា ប្លង់​របស់​នាង ​ត្រូវ​ថត​នៅ ជនបទ​ទាំង​អស់ ដោយពេល​វេលា​នៃ​ការ​ថត មាន​ជាង​១០ថ្ងៃ ។   ​ជា​រឿង​លំបាក​បន្តិច សម្រាប់​ការ​សម្ដែង ប្ដូរ​​អត្តចរិត​បែប​នេះ ត្បិត​អី​កន្លង​មក​នាង​មិន​ធ្លាប់​ឡើយ។ លីដា ថ្លែង​ថា "រឿង​ហ្នឹង​​អត់​មាន​ឈុត​សិចស៊ី​​ដូច​រឿង​មុនៗ​ទេ ធ្វើ​ខ្លួន​​ប្រុស តាំង​ពី​ដើម​ដល់​ចប់ ពិបាក​បន្តិច​ហើយ ព្រោះ​អត់​ដែល​លេង​ចរិត​នេះ​ផង តែ​ខ្ញុំ​នឹង​ខំ​ហាត់​សម"   ឌុច លីដា ថ្លែង។   តារា​ស្រី​ដែល​ចាប់​​ផ្ដើម​ឡើង​កូដ​បន្ទាប់​ពី​ចេញ​មុខ​ក្នុង​រឿង​ "ស្បែក​គង់​" រូប​នេះ​​បញ្ជាក់​ថា ទោះ​បី​ជា​​អ្នក​ដឹក​នាំ​រឿង គិត​ថា​ខ្លួន​អាច​សម្ដែង​អត្តចរិត​ជា​មនុស្ស​ប្រុស​បាន​ក្ដី តែ​នាង​មិន​មែន​ជា មនុស្ស​ស្រលាញ់​ភេទ​ដូច​គ្នា​ឡើយ។ ឌុច លីដា មិន​បាន​​ប្រាប់​ពី​តម្លៃ​ខ្លួន​ដែល​នាង ទទួល​បាន​ពី​ការ​ថត​​​ខ្សែភាពយន្ត​នេះ​ទេ។ នាង​ថា ​​បើ​ប្រាប់​ទៅ​វា អាច​ប៉ះ​ពាល់​ដល់​ហាង​ឆេង​ថត រឿង​ក្រោយៗ​ទៀត។     រឿង “ប៉ុបពីទៅ​ហូលីវូដ” គឺ​ជា​ខ្សែភាពយន្ត​ខ្នាត​ធំ​ និយាយ​ពី​​មនុស្ស​ភេទ​ទី៣មួយ​ក្រុម ត្រូវ​បាន​សង្គម រើស​អើង ដោយ​ក្នុង​រឿង​ទាំង​មូល មាន​ឈុត​ឆាក បែប​កំប្លែង លាយ​មនោសញ្ចេតនា ស្នេហា​ជា​ដើម។   បច្ចុប្បន្ន​រឿង​មួយ​នេះ ទើប​តែ​ចេញ​ថត​ប៉ុន្មាន​ថ្ងៃ​មុន ហើយ​​គ្រោង​បញ្ចប់​​ចុង​ខែ តុលា ចំពោះ​ការ​ចាក់​បញ្ចាំង គ្រោង​​ធ្វើ​នៅ​ចុង​ឆ្នាំ ២០១៥។ ឌុច លីដា​រំពឹង​ថា តាម​រយៈ​រឿង “ប៉ុបពីទៅ​ហូលីវូដ" នឹង​ទទួល​បាន​គាំទ្រ មិន​ចាញ់​រឿង​​ផ្សេងៗ​ទៀត​ដែល​នាង​ធ្លាប់​ថត​កន្លង​មក​នោះ​​ទេ៕   អត្ថបទ៖ ខុត សីហា

  • 2016-05-18 21:06:33
  • ព័ត៌មាន
នៅ​ចាំ...ឈុត១រឿង​ “ប៉ុបពីទៅ​ហូលីវូដ” ឌុច លីដា សួរ​ក "ពិល" អ៊ិន សិទ្ធា​ ទេ?

ខ្សែភាពយន្ត​រឿង​ “ប៉ុបពីទៅ​ហូលីវូដ” ដែល​កំពុង​​តែ​ដាក់​បញ្ចាំង​ជូន​ទស្សនិកជន​​ទស្សនា​រហូត​ដល់​ទៅ​៣ប្រទេស​ព្រម​គ្នា​គឺ​កម្ពុជា ឡាវ និង​ឥណ្ឌូណេស៊ី​នោះ ថ្មីៗនេះ មាន​ឈុត​ក្ដៅ​សាច់​មួយ​គឺ ត្រង់​ប្លង់​តួឯក​​​​ទាំង២ ដេក​ជា​មួយ​គ្នា។ ត្រង់ ឈុត​នេះ លោក អ៊ិន សិទ្ធា ដែល​​​ដើរតួ​បន្លំ​ខ្លួន​ជា​​មនុស្ស​ភេទ​​ទី៣ ហើយ​ត្រូវ​បាន​​កញ្ញា ឌុច លីដា ហៅ​ដេក​ជា​មួយ ដោយ​នាង​គិត​ថា លោក​គឺ​ជា​មនុស្ស​ស្រី​ដូច​គ្នាមិន​​មាន​អារម្មណ៍​ផ្លូវ​ភេទ។     ប៉ុន្តែ​មិន​ដូច​​​អ្វី​ដែល កញ្ញា ឌុច លីដា គិត​ឡើយ លោក អ៊ិន សិទ្ធា បាន​យក​​ពិល រហូត​ដល់​ទៅ២មក​​ដាក់​ក្នុង​ខោ ធ្វើ​ឲ្យ​តួឯក​ស្រី​ឆ្ងល់។ តើ...ប្រិយមិត្ត​បាន​មើល​ហើយ ឬ​នៅ? បើ​មិន​ទាន់ តោះ...ទស្សនា​ទាំង​អស់​គ្នា ៕     អត្ថបទ៖ ខុត សីហា ​

  • 2016-05-06 15:01:46
  • ព័ត៌មាន
អ្នក​ចូល​រួម​ និង​ផលិតករ​មាន​មតិ​​ពី "ប៉ុបពី​ទៅ​ហូលីវូដ"

កាល​ពី​ម្សិល​មិញ​​រឿង "ប៉ុបពី​ទៅ​ហូលីវូដ" បាន​សម្ពោធ​ជា​ផ្លូវ​ការ​ហើយ​នៅ​​រោង​ភាពយន្ត Major Cineplex ​by Cellcard នៅ​ផ្សារ​ទំនើប Aeon Mall ក្រុម​ផលិតករ​ និង​អ្នក​ចូលរួម​បាន​សម្ដែង​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង​ទៅ​លើ​រឿង​ថ្មី​មួយ​នេះ។       "ប៉ុបពី​ទៅ​ហូលីវូដ" ជា​រស​ជាតិ​ថ្មី​មួយ​នៃ​ភាពយន្ត​កម្ពុជា​ ដែល​និយាយ​អំពី​ក្រុម​បុរស និង នារី​​ស្រលាញ់​ភេទ​ដូច​គ្នា (Gays និង Lesbians) ដែល​គួរ​តែ​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ និង​មិន​មាន​ការ​រើស​អើង​ពី​សង្គម​ ព្រោះ​ថា ​ស្នេហា​មិន​បាន​ប្រកាន់​ភេទ​ឬ​វណ្ណៈ​អ្វី​ឡើយ៕​ ​   តោះ​...!!! ទៅ​ស្ដាប់​មតិ​របស់​ផលិតករ​និង​អ្នក​ចូល​រួម​ទាំង​អស់​គ្នា៖     អត្ថបទ៖ SAMEDY

  • 2016-05-05 17:32:52
  • ព័ត៌មាន
Peypey Dy និង ប៉ុបពី ម្នាក់​ណា Cute ជាង​គេ?

ក្នុង​ឈុត​សំលៀកបំពាក់​ដែល​​ប្រិយមិត្ត​បាន​ឃើញ​នេះ Peypey Dy និង ប៉ុបពី បាន​ស្លៀក​ចូល​រួម​សម្ពោធ​រឿង “ប៉ុបពីទៅហូលីវូដ” នៅ​រោង​ភាពយន្ត​ទំនើប Major Cineplex by Cellcard ​ផ្សារ​ទំនើប AEON Mall  កាល​ពី​ម្សិលមិញ។ អ្នក​ទាំង​ពីរ គឺ​ជា​​តួអង្គ​សំខាន់​នៅ​ក្នុង​ខ្សែភាពយន្ត​ខ្នាត​ធំ​មួយ​នេះ។       រឿង “ប៉ុបពីទៅហូលីវូដ” នឹង​ចាក់​​​បញ្ចាំង​ជូន​​ទស្សនិកជន​​ទស្សនា ចាប់​ពី​ថ្ងៃ​នេះ​តទៅ​នៅ​គ្រប់​រោងភាពយន្ត​ទំនើប​ៗនៅ​រាជធានី ទន្ទឹម​គ្នា​នោះ​ដែរ នៅ​ប្រទេស ឡាវ និង​ឥណ្ឌូណេស៊ី ក៏​បាន​ចាក់​បញ្ចាំង​ក្នុង​ថ្ងៃ​តែ​មួយ​តែ​ម្ដង។ បន្ថែម​លើ​នេះ ប្រទេស​ វៀតណាម មីយ៉ាន់ម៉ា និង ទីម័រ​ខាង​កើត ក៏​គ្រោង​ទទួល​ភាពយន្ត​មួយ​នេះ​ចាក់​បញ្ចាំង​​ដូច​គ្នា​ផង​ដែរ។   ងាក​មក​តួ​សម្ដែង​វិញ តោះ! ប្រិយមិត្ត​ទៅ​ជួយ​ដាក់​ពិន្ទុ​ជា​មួយ Sabay ទាំង​អស់​គ្នា ថា តើ​Peypey Dy និង ប៉ុបពី ម្នាក់​ណា Cute  ជាង​គេ?             អត្ថបទ៖ ខុត សីហា ​​

  • 2016-05-05 16:39:25
  • ព័ត៌មាន
ទស្សនិកជន​ថា បើ​ទិញ​សំបុត្រ​មើល​រឿង “ប៉ុបពីទៅហូលីវូដ” មិន​​ស្ដាយ​លុយ​ទេ!

ខ្សែភាពយន្ត​ខ្នាត​ធំ​រឿង “ប៉ុបពីទៅហូលីវូដ” បាន​បើក​សម្ពោធ​រួច​ហើយ​​កាល ពី​ល្ងាច​ម្សិល​មិញ​នៅនៅរោង​ភាពយន្ត​ទំនើប Major Cineplex by Cellcard ​ផ្សារ​ទំនើប AEON Mall  អ្នក​ទស្សនា​បាន​សរសេរ​គ្រប់ៗ​គ្នា​ថា ពិត​ជា​ល្អមើល​មិន​ស្ដាយ​ប្រាក់​ក្នុង​ការ​ទិញ​សំបុត្រ​ឡើយ។       លោក ឯម រាម បណ្ឌិត​​ច្នៃ​ម៉ូដ​ល្បី​ឈ្មោះ​​ម្នាក់​ក្នុង​ប្រទេស​កម្ពុជា ​​ត្រូវ​បាន​​អ្នក​រៀបចំ​អញ្ជើញ​មក​ទស្សនា​នៃ​ការ​​​ចាក់​បញ្ចាំង Premiere រឿង “ប៉ុបពីទៅហូលីវូដ” ​នេះ បន្ទាប់​ពី​បាន​ទស្សនា​រួច បាន​និយាយ​ប្រាប់​សប្បាយ​ថា ​ខ្សែភាពយន្ត​មួយ​នេះ​ពិត​ជា​ល្អ​មើល ហើយ​មាន​គុណភាព​ខ្លាំង បើ​ប្រៀបធៀប​ទៅ​លើ ​ខ្សែភាពយន្ត​ខ្មែរ​ដែល​លោក ​ធ្លាប់​ទស្សនា​កន្លង​មក។   លោក​ថា ខ្លឹមសារ​នៃ​សាច់​រឿង​​គឺ​មាន​ភាព​ទាក់​ទាញ ហើយ​ការ​សម្ដែង​របស់​តួអង្គ​ក៏​ល្អ​ខ្លាំង ដែល​​ធ្វើ​ឲ្យ​អ្នក​​ទស្សនា ទប់​សំណើច​មិន​បាន គឺ​សើច​តាំង​ពី​ដើម​ទី រហូត​ដល់​ទី​បញ្ចប់។ "វា​ជា ​Concept ​ថ្មី ជ្រុង​បែប​ហ្នឹង​អត់​ទាន់​អ្នក​ធ្វើ​ទេ វា​ជា​របត់​ថ្មី​មួយ ក្នុង​វិស័យ​ភាពយន្ត​ខ្មែរ ខ្ញុំ​គាំទ្រ អ្នក​ដឹក​យើង​ក៏​ពូកែ​រើស​តួ​ដាក់​ទៀត" បណ្ឌិត​​ច្នៃ​ម៉ូដ​លើក​ឡើង។     ស្រដៀង​គ្នា​នេះ​កញ្ញា ស្រីណែត  បុគ្គលិក​​មក​ពី​ក្រុមហ៊ុន​ឯក​ជន​មួយ ​​​ត្រូវ​បាន​ក្រុម​​ការងារ​នៃ​រឿង​ខាង​លើ​អញ្ជើញ​មក​ទស្សនា​នៃ​ការ​​​ចាក់​បញ្ចាំង Premiere បាន​លើ​កឡើងដែរ​​ថា កញ្ញា ស្រលាញ់​ប្លង់២​​ខ្លាំង​ជាង​គេ គឺ ត្រង់ ​Peypey Dy ឌឺដង​តួឯក​ប្រុស លោក អ៊ិន សិទ្ធា ​រហូត​ដល់​ទី​បញ្ចប់ ដោយ​ហៅ "​អា" ​ពេញៗ​មាត់ និង​ត្រង់​ចំណុច  លោក  អ៊ិន សិទ្ធា តែង​ខ្លួន​ជា​ស្រី ចូល​គេង​ជា​មួយ ​កញ្ញា ឌុច លីដា យក​ពិល​ដល់​ពី២ ដាក់​តាម​ខ្លួន។  ស្រីណែត សើច​ហើយ​និយាយ​ថា "រឿង​ហ្នឹង អ្នក​ទិញ​សំបុត្រ​មើល ដឹង​ថា មិន​ស្ដាយ​លុយ​ទេ​សើច​រហូត "។   លោក សុធី ដែល​ជា​អ្នក​ថត​រូប​ម្នាក់ មក​ទស្សនា​ការ​ដាក់​បញ្ចាំង Premiere ​នៃ​​ខ្សែភាពយន្ត​ខាង​លើ​ផង​ដែរ​នោះ បាន​​លើក​ឡើង​ថា​រឿង “ប៉ុបពីទៅហូលីវូដ”  ពិត​ជា​ល្អ​អាច​ទទួល​យក​បាន​ បើ​ប្រៀបធៀប ​ខ្សែភាពយន្ត​ខ្មែរ​មួយ​ចំនួន​ផ្សេង​ទៀត។ លោក​ថា កន្លង​មក​រឿង​ខ្មែរ​មួយ​ចំនួន ទស្សនិកជន​មក​ទស្សនា តែង​រអ៊ូ​​ថា មិន​ល្អ​មើល ហើយ​ស្ដាយ​ពេលវេលា និង​លុយ​ក្នុង​ការ​ទិញ​សំបុត្រ តែ​បើ​រឿង “ប៉ុបពីទៅហូលីវូដ” លោក​បាន​វាយ​តម្លៃ​ថា អ្នក​ចូល​មក​ទស្សនា ច្បាស់​ជា​មិន​ស្ដាយ​ប្រាក់​នោះ​ឡើយ។     រឿង​ “ប៉ុបពីទៅ​ហូលីវូដ” ​គឺ​ជា​​ខ្សែភាពយន្ត​មួយ និយាយ​ពី​​មនុស្ស​ភេទ​ទី៣​មួយ​ក្រុម ​តស៊ូ​ជាមួយ​នឹង​ការ​រើស​អើង​ពី​​សង្គម​រើសអើងរហូត​ទទួល​បាន​ជោគជ័យ លាយឡំ​ដោយ​​ឈុត​ឆាក​កំប្លែង​ និង​មនោសញ្ចេតនា​ស្នេហា។   ផ្នែក​សំខាន់​នៃ​សាច់​រឿង​ "ប៉ុបពីទៅ​ហូលីវូដ"​ បាន​​ជូន​ជា​គំនិត​ដល់​អ្នក​ទស្សនា​ឲ្យ​ដឹង​ច្រើន​ថែម​ទៀត​ពី​អ្វី​ដែល​ សហគមន៍ LGBT (នារីភេទទី៣ បុរសភេទទី៣ មនុស្ស​ភេទ​ពីរ និង​មនុស្ស​កែ​ភេទ) ដែល​កម្ពុជា​កំពុង​ជួប​ប្រទះ និង​ចង់​ឲ្យ​អ្នក​ទស្សនា​យល់​ថា អ្នក​ទាំង​នោះ គឺ​មនុស្ស​ធម្មតា​ដែល​កើត​មក​មាន​ចរិត​ធម្មជាតិ​របស់​ពួក​គេ ហើយ​មិន​អាច​ផ្លាស់ប្ដូរ​បាន។ ក្នុង​នោះ​ដែរ សាច់​រឿង ក៏​បាន​បង្ហាញ​​ពី​ការ​លើក​កម្ពស់​តម្លៃ​ស្ត្រី និង​សមភាព​យេនឌ័រ​ទៀត​ផង។   តារា​ដែល​ចូលរួម​សម្ដែង​ក្នុង​រឿង​នេះ​មាន​ ឌុច លីដា អ៊ុន សិទ្ធា ប៉ុបពី ប៉ីប៉ីឌី នាយ សានម៉ៅ លោក ភីម៉ៃ នាយ ស្រុញ និង​តារា​កិត្តិយស​ជា​ច្រើន​នាក់​ទៀត។  កញ្ញា ឌុច លីដា និង លោក អ៊ុន សិទ្ធា គឺ​ជា​តួឯក​ក្នុង​ខ្សែភាពយន្ត​ខាង​លើ​នេះ។     ចាប់​ពី​ថ្ងៃ​នេះ​តទៅ ទស្សនិកជន​​​អាច​អញ្ជើញ​​ទិញ​សំបុត្រ​ចូល​ទស្សនា​បាន នៅ​គ្រប់​រោងភាពយន្ត​ទំនើប​ៗនៅ​រាជធានី ទន្ទឹម​គ្នា​នោះ​ដែរ នៅ​ប្រទេស ឡាវ និង​ឥណ្ឌូណេស៊ី ក៏​បាន​ចាក់​បញ្ចាំង​ក្នុង​ថ្ងៃ​តែ​មួយ​ផង​ដែរ។ បន្ថែម​លើ​នេះ ប្រទេស​ វៀតណាម មីយ៉ាន់ម៉ា និង ទីម័រ​ខាង​កើត ក៏​គ្រោង​ទទួល​ភាពយន្ត​មួយ​នេះ​ចាក់​បញ្ចាំង​​ដូច​គ្នា ក្រោម​​ការ​សម្របសម្រួល​ដោយ​ក្រុមហ៊ុន PUPRUM ENTETANMENT។   រឿង “ប៉ុបពីទៅ​ហូលីវូដ” ផលិត​ឡើង ក្រោម​ការ​សហការ​គ្នា រវាង​​ក្រុមហ៊ុន ៣ មាន ផលិតកម្ម 802AD ផលិតកម្ម Rock និង​ក្រុម​ហ៊ុន Sabay MVP៕                             អត្ថបទ៖ ខុត សីហា

  • 2016-05-04 16:44:00
  • ព័ត៌មាន
Peypey Dy តែង​ខ្លួន​​ស្រី និង​កម្មវិធី​កម្សាន្ត​ច្រើន​ទៀត មាន​នៅ AEON Mall រសៀល​នេះ

នៅ​ម៉ោង៣.៣០នាទី​រសៀល​​នេះ ​នៅជាន់​ផ្ទាល់​ដី​នៃ ផ្សារ​ទំនើប​អ៊ីអន និង​មាន​ការ​​​ចាក់​បញ្ចាំង Premiere រឿង “ប៉ុបពីទៅហូលីវូដ” នៅរោង​ភាពយន្ត​ទំនើប Major Cineplex by Cellcard ​ផ្សារ​ទំនើប AEON Mall ដោយ​នៅ​ក្នុង​កម្មវិធី​នេះ Peypey Dy រួម​ជា​មួយ​តារា៣ នាក់​ផ្សេង​ទៀត និង តុបតែង​ខ្លួន​ជា​ស្រី ដើម្បី​ចូល​រួម​​បើ​សម្ពោធ​ភាពយន្ត​ខ្នាត​ធំ​មួយ​នេះ សម្ពោធ​នេះ។   https://youtu.be/bbXR3t6Ms-0     តារា​៣នាក់​ផ្សេង​ទៀត ដែល​ចូល​រួម​តែង​ខ្លួន​ជា​ស្រី​មាន Nita Mimi និង Poppy ដោយ​​ពួក​គេ​​ជា​តារា​សម្ដែង​នៅ​ក្នុង​ខ្សែភាពយន្ត​ខាង​លើ​តែ​​ម្ដង។ តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​​រៀបចំ​កម្មវិធី ភ្ញៀវ​ដែល​ត្រូវ​បាន​​អញ្ជើញ​មាន​ប្រហែល​ជាង៣០០នាក់ ដែល​ភាគ​ច្រើន​ត្រូវ​បាន​អញ្ជើញ​តាម​រយៈ​អ្នក​ឧបត្ថម្ភ​ការ​ផលិត​ខ្សែភាពយន្ត​នេះ និង​តាម​រយៈ​តារា​សម្ដែង។ ទន្ទឹម​គ្នា​នោះ​ដែរ ទស្សនិកជន ​ក៏​អាច​មក​ទស្សនា​ពិធី​បើក​សម្ពោធ​នេះ​ដោយ​សេរី​ផង​ដែរ។   កម្មវិធី នឹង​ចាប់​ផ្ដើម​ពី​ម៉ោង ៣​រសៀល​ត​ទៅ ដោយ​មាន​ការ​សម្ដែង​ និង​កម្មវិធី​សប្បាយ​ៗ​ជា​ច្រើន ដែល​ចូល​រួម​ដោយ​សិល្បករ និង​ភ្ញៀវ​កិត្តិយស។ លុះដល់​ម៉ោង ៧យប់ ភាពយន្ត "ប៉ុបពី​ទៅ​ហូលីវូដ" នឹង​ត្រូវ​ចាក់​បញ្ចាំង​​ជូន​ទស្សនា។   រឿង​ "ប៉ុបពីទៅ​ហូលីវូដ" ​គឺ​ជា​​ខ្សែភាពយន្ត​មួយ និយាយ​ពី​​មនុស្ស​ភេទ​ទី៣​មួយ​ក្រុម ​ត្រូវ​បាន​សង្គម​រើសអើង លាយឡំ​ដោយ​​ឈុត​ឆាក​កំប្លែង​ និង​មនោសញ្ចេតនា​ស្នេហា។ ​ចុង​បញ្ចប់​នៃ​សាច់​រឿង​នេះ ប្រកប​ដោយ​ពុទ្ធិ​នៃ​ការ​ជំរុញ​ឲ្យ​សង្គម​បាន​ទទួលស្គាល់ ​និង​រាប់​រក​ក្រុម​មនុស្សភេទទី៣ តាម​រយៈ​ការ​តស៊ូ​អត់​ធ្មត់​របស់​ពួក​គេ ។     ផ្នែក​សំខាន់​នៃ​សាច់​រឿង​ «ប៉ុបពីទៅ​ហូលីវូដ»​ បាន​​ជូន​ជា​គំនិត​ដល់​អ្នក​ទស្សនា​ឲ្យ​ដឹង​ច្រើន​ថែម​ទៀត​ពី​អ្វី​ដែល​ សហគមន៍ LGBT (នារីភេទទី៣ បុរសភេទទី៣ មនុស្ស​ភេទ​ពីរ និង​មនុស្ស​កែ​ភេទ) ដែល​កម្ពុជា​កំពុង​ជួប​ប្រទះ និង​ចង់​ឲ្យ​អ្នក​ទស្សនា​យល់​ថា អ្នក​ទាំង​នោះ គឺ​មនុស្ស​ធម្មតា​ដែល​កើត​មក​មាន​ចរិត​ធម្មជាតិ​របស់​ពួក​គេ ហើយ​មិន​អាច​ផ្លាស់ប្ដូរ​បាន។ ក្នុង​នោះ​ដែរ សាច់​រឿង ក៏​បាន​បង្ហាញ​​ពី​ការ​លើក​កម្ពស់​តម្លៃ​ស្ត្រី និង​សមភាព​យេនឌ័រ​ទៀត​ផង។   តារា​ដែល​ចូលរួម​សម្ដែង​ក្នុង​រឿង​នេះ​មាន​ ឌុច លីដា អ៊ុន សិទ្ធា ប៉ុបពី ប៉ីប៉ីឌី នាយ សានម៉ៅ លោក ភីម៉ៃ នាយ ស្រុញ និង​តារា​កិត្តិយស​ជា​ច្រើន​នាក់​ទៀត។ រសៀល​នេះ បទ “ចាស់​ជូរអែម” របស់​​រាជនី​សំឡេង​មាស រស់ សិរីសិទ្ធា និង​បទ “រៀប​ការ​នឹង​បង​បាន​ទេ” មេឡូឌី​ថ្មី ក៏​ត្រូវ​យក​មក​ច្រៀង ក្នុង​ថ្ងៃ​បើក​សម្ពោធ​នេះ​ផង​ដែរ។   រឿង “ប៉ុបពីទៅ​ហូលីវូដ” ផលិត​ឡើង ក្រោម​ការ​សហការ​គ្នា រវាង​​ក្រុមហ៊ុន ៣ មាន ផលិតកម្ម 802AD ផលិតកម្ម Rock និង​ក្រុម​ហ៊ុន Sabay Digital Corporation ។ ខ្សែភាពយន្ត​ខ្នាត​ធំ​មួយ​នេះ ​ប្រើ​ពេល​ផលិត​ជិត១ឆ្នាំ​មក​ហើយ ដោយ​ការ​ចំណាយ​ ទាំង​ការ​ធ្វើ​ទីផ្សារ​ផង​នោះ អស់​ខ្ទង់​ជិត១០ម៉ឺន​ដុល្លារ​អាមេរិក​ឯណោះ។     បន្ទាប់​ពី​បើក​សម្ពោធ​នៅ​រសៀល​នេះ រឿង “ប៉ុបពីទៅ​ហូលីវូដ”  នឹង​​បើក​ឲ្យ​​ទស្សនិកជន​ចូល​ទស្សនា​ចាប់​ពី​ថ្ងៃ​ទី៥ ខែ ឧសភា នេះ​​តទៅ នៅ​​គ្រប់​រោងភាពយន្ត​ទំនើប​ទាំង​អស់​ក្នុង ប្រទេស​កម្ពុជា ​ឡាវ និង​ឥណ្ឌូណេស៊ី ក្នុង​ថ្ងៃ​តែ​មួយ​តែ​ម្ដង។   បន្ថែម​លើ​នេះ ប្រទេស​ វៀតណាម មីយ៉ាន់ម៉ា និង ទីម័រ​ខាង​កើត ក៏​គ្រោង​ទទួល​ភាពយន្ត​មួយ​នេះ​ចាក់​បញ្ចាំង​​ផង​ដែរ។ ការ​នាំ​យក​ភាពយន្ត​ខ្មែរ​ទៅ​ចាក់​បញ្ចាំង​នៅ​ក្រៅ​ប្រទេស​នេះ គឺ​មាន​ការ​សម្របសម្រួល​ដោយ​ក្រុមហ៊ុន PUPRUM ENTETANMENT៕     អត្ថបទ៖ ខុត សីហា

  • 2016-05-03 18:40:53
  • ព័ត៌មាន
នេះនែ! ខ្លឹមសារ​​សង្ខេប​រឿង "ប៉ុបពីទៅហូលីវូដ"

រឿង "ប៉ុបពីទៅហូលីវូដ" រៀប​រាប់​ពី​សាច់​រឿង​របស់​បុរស​វ័យ​ក្មេង​ម្នាក់​ឈ្មោះ មុន្នី ដែល​ជីវិត​ពេញ​ដោយ​បាបកម្ម ការ​កុហក និង​ការ​បោកប្រាស់។ ដោយសារ​ជំពាក់​បំណុល​គេ​ច្រើន ហើយ​ជីវិត​កាន់​តែ​​ទាល់​ច្រក មុន្នី បាន​សុំ​ជំនួយ​ពី​បង​ប្រុស​តែ​មួយ​គត់​របស់​ខ្លួន។ បញ្ហា​ត្រង់​ថា បង​ប្រុស​របស់​មុន្នី ឈ្មោះ លែនណា បែរ​ជា​បុរស​កែ​ភេទ ​ធ្វើ​​ការ​ជា​អ្នក​រាំ​នៅ​ក្នុង​​បា​មួយ ​ក្នុង​ទី​ក្រុង​ភ្នំពេញ​ទៅវិញ ។     ដោយ​ត្រូវ​សង​បំណុល​ដល់​ថៅកែ​ក្លឹប​វិញ មុន្នី បង្ខំចិត្ត​ធ្វើ​ការ​ជា​បុគ្គលិក​អនាម័យ​នៅ​ក្លឹប​នោះ​ រហូត​អាច​សង​បំណុល​ទាំង​អស់ ។ មុន្នី ឆ្លង​កាត់​ពេល​វេលា​ដ៏​សែន​ពិបាក ព្រោះ​គេ​ស្អប់​ក្រុម​មនុស្ស​ស្រលាញ់​ភេទ​ដូច​គ្នា និង​ក្រុម​មនុស្ស​កែ​ភេទ។ យប់​មួយ​ ពេល​ដែល​កំពុង​យក​សំរាម​ទៅ​ចោល​នៅ​ខាង​ក្រោយ​ក្លឹប មុន្នី បាន​ឃើញ​គេ​សម្លាប់​ភ្ញៀវ​ក្លឹប​ម្នាក់។   បន្ត​ពី​នោះ បេសកកម្ម​តាម​សម្លាប់​បំបិទ​មាត់របស់​ក្រុម​សង្គម​ងងឹត លើ​ មុន្នី ដែល​បាន​ឃើញ​ហេតុការណ៍​នោះ ក៏​ចាប់​ផ្ដើម។ ដោយ​សារ​ភ័យ​ខ្លាច​ស្លាប់​ និង​មិន​ដឹង​ថា​ត្រូវ​ទីណា​នោះ មុន្នី បាន​គេច​ខ្លួន​ពី​មួយ​កន្លែង​ទៅ​មួយ​កន្លែង ចុង​ក្រោយ​បាន​​ទៅ​ដល់​ខេត្ត​ព្រះវិហារ ហើយ​ដើម្បី​កុំ​ឲ្យ​គេ​រក​ឃើញ មុន្នី ត្រូវ​គេ​តែងខ្លួន​ឲ្យ​ក្លែង​ធ្វើ​ជា​បុរស​ភេទ​ទី៣។ ដំណើរ​រឿង​យ៉ាង​ណា​ទៀត បញ្ចប់​ទៅ​ដោយ​របៀប​ណា សូម​រង់​ចាំ​តាម​ដាន​ទស្សនា​ទាំង​អស់​គ្នា​នា​ថ្ងៃ​ទី ០៥ ឧសភា ខាន​ស្អែក​នេះ...!!!     ខ្សែភាពយន្ត​រឿង "ប៉ុបពីទៅ​ហូលីវូដ" និពន្ធ​​ដោយ​លោក MICHAEL HODGSON និង​លោក RICHARD FINN JOHNSTON ជា​ជន​បរទេស​រស់​នៅ​ក្នុង​កម្ពុជា​អស់​រយៈ​ពេល​ជិត១០ឆ្នាំ​​មក​ហើយ។   ខ្សែភាពយន្ត​ខ្នាត​ធំ​ខាង​លើ និង​បើក​សម្ពោធ​នៅ​ថ្ងៃ​​ទី៤ ឧសភា ស្អែក​នេះ នេះ​នៅ​ជាន់​ផ្ទាល់​ដី​នៃ ផ្សារ​ទំនើប​អ៊ីអន ដោយ​ក្នុង​កម្មវិធី​​នោះ តារា​សម្ដែង​​ដែល​ចូល​រួច​​សម្ដែង​ក្នុង​ខ្សែភាពយន្ត​មួយ​​នេះ​នឹង​មាន​វត្តមាន​ទាំង​អស់។ បទ "ចាស់​ជូរអែម” របស់​​រាជនី​សំឡេង​មាស រស់ សិរីសិទ្ធា និង​បទ "រៀប​ការ​នឹង​បង​បាន​ទេ” ​មេឡូឌី​ថ្មី ក៏​ត្រូវ​យក​មក​ច្រៀង ក្នុង​ថ្ងៃ​បើក​សម្ពោធ​នេះ​ផង​ដែរ។     រឿង "ប៉ុបពីទៅ​ហូលីវូដ" ផលិត​ឡើង ក្រោម​ការ​សហការ​គ្នា រវាង​​ក្រុមហ៊ុន ៣ មាន ផលិតកម្ម 802AD ផលិតកម្ម Rock និង​ក្រុម​ហ៊ុន Sabay MVP។ ខ្សែភាពយន្ត​ខ្នាត​ធំ​មួយ​នេះ​ប្រើ​ពេល​ផលិត​ជិត១ឆ្នាំ​មក​ហើយ ដោយ​ការ​ចំណាយ​ ទាំង​ការ​ធ្វើ​ទីផ្សារ​ផង​នោះ អស់​ខ្ទង់​ជិត១០ម៉ឺន​ដុល្លារ។   បន្ទាប់​ពី​បើក​សម្ពោធ  រឿង "ប៉ុបពីទៅ​ហូលីវូដ"  នឹង​​បើក​ឲ្យ​​ទស្សនិកជន​ចូល​ទស្សនា​ចាប់​ពី​ថ្ងៃ​ទី៥ ខែ ឧសភា នេះ​​តទៅ នៅ​​គ្រប់​រោងភាពយន្ត​ទំនើប​ទាំង​អស់​ក្នុង ប្រទេស​កម្ពុជា ​ឡាវ និង​ឥណ្ឌូណេស៊ី  ​ក្នុង​ថ្ងៃ​តែ​មួយ​តែ​ម្ដង។ បន្ថែម​លើ​នេះ ប្រទេស​ វៀតណាម មីយ៉ាន់ម៉ា និង ទីម័រ​ខាង​កើត ក៏​គ្រោង​ទទួល​ភាពយន្ត​មួយ​នេះចាក់​បញ្ចាំង​​ផង​ដែរ។ ការ​នាំ​យក​ភាពយន្ត​ខ្មែរ​ទៅ​ចាក់​បញ្ចាំង​នៅ​ក្រៅ​ប្រទេស​នេះ គឺមាន​ការ​សម្របសម្រួល​ដោយ​ក្រុមហ៊ុន PUPRUM ENTETANMENT៕                 អត្ថបទ៖ ខុត សីហា

  • 2016-04-29 21:32:47
  • ព័ត៌មាន
រឿង «ប៉ុបពីទៅហូលីវូដ» ត្រៀម​ចាក់​បញ្ចាំង​​៣​ប្រទេស​ព្រម​គ្នា

ខ្សែ​ភាពយន្ត​ខ្មែរ​រឿង «ប៉ុប​ពី​ទៅ​ហូលីវូដ»  គ្រោង​​ចាក់​​បញ្ចាំង​ចាប់​ពី​ថ្ងៃ ៥ ខែសភា ឆ្នាំ ២០១៥ ​ត​ទៅ​ នៅ​គ្រប់​រោងភាពយន្ត​​ទំនើប​ក្នុង​ប្រទេស​កម្ពុជា រោង​ភាពយន្ត​ប្រទេស​ឡាវ និង​ឥណ្ឌូណេស៊ី ។ នេះ​បើតាម​ការ​លើក​ឡើង​របស់ លោក ជី សិលា នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Sabay Digital ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ឯ​សណ្ឋាគារ ARTHUR & PAUL  កាល​ពី​ព្រឹក​មិញ។     មូលហេតុ​ដែល​នាំ​ឲ្យ​ខ្សែភាពយន្ត​​របស់​កម្ពុជា​មួយ​នេះ អាច​បោះជំហាន​ទៅ​ចាក់​​បញ្ចាំង​នៅ​ប្រទេស​ទាំង​​២ខាង​លើ ត្រូវ​បាន​នា​យក​ក្រុមហ៊ុន​ដដែល​​បញ្ជាក់​ប្រាប់​ថា ក៏​ព្រោះ​​​​តែ​ក្រុមហ៊ុន​ដែល​រក​ស៊ី​លើ​វិស័យ​ភាពយន្ត​​នៃ​ប្រទេស​ទាំង​នោះពិនិត្យ​ឃើញ​ថា «ប៉ុប​ពី​ទៅ​ហូលីវូដ» សាច់​រឿង​មាន​ភាព​ទាក់ទាញ  និង​មាន​គុណភាព​​ល្អ​អាច​ចាក់​នៅ​ប្រទេស​របស់​ពួក​គេ​​បាន។   ការ​នាំ​យក​ភាពយន្ត​ខ្មែរ​ទៅ​ចាក់​បញ្ចាំង​នៅ​ក្រៅ​ប្រទេស​នេះ គឺមាន​ការ​សម្របសម្រួល​ពី PUPRUM ENTETANMENT ដែល​ជា​​ក្រុម​ថ្មី​មួយបង្កើត​ឡើង​រវាង​ក្រុមហ៊ុន​ធំៗ២គឺ Sabay MVP និង Westec Media Limited ក្នុង​គោលបំណង​​ជំរុញ​គុណភាព​ខ្សែភាពយន្ត​ខ្មែរ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង និង​មាន​និរន្តរភាព។   ទោះ​បី​ជា​យ៉ាង​ណា តាម​ការ​បង្ហើប​របស់​លោក ជី សិលា មិនមែន​មាន​តែ​ប្រទេស​ឡាវ  និង​ឥណ្ឌូណេស៊ី ទេ​ ដែល​​ទទួល​យក រឿង«ប៉ុប​ពី​ទៅ​ហូលីវូដ» ទៅ​ចាក់​បញ្ចាំង ពោល​គឺ​មាន​ប្រទេស៣​ផ្សេង​ទៀត ក៏​គ្រោង​ទទួល​ភាពយន្ត​មួយ​នេះចាក់​បញ្ចាំង​​ផង​ដែរ ​រួម​មាន​វៀតណាម មីយ៉ាន់ម៉ា និង ទីម័រ​ខាង​កើត ដោយ​​បច្ចុប្បន្ន​ខាង PUPRUM ENTERTAINMENT ​​ទាក់​ទង។     រឿង​ «ប៉ុបពីទៅ​ហូលីវូដ» ​គឺ​ជា​​ខ្សែភាពយន្ត​មួយ និយាយ​ពី​​មនុស្ស​ភេទ​ទី៣​មួយ​ក្រុម ​ត្រូវ​បាន​សង្គម​រើសអើង លាយឡំ​ដោយ​​ឈុត​ឆាក​កំប្លែង​ និង​មនោសញ្ចេតនា​ស្នេហា។ ​ចុង​បញ្ចប់​នៃ​សាច់​រឿង​នេះ ប្រកប​ដោយ​ពុទ្ធិ​នៃ​ការ​ជំរុញ​ឲ្យ​សង្គម​បាន​ទទួលស្គាល់ ​និង​រាប់​រក​ក្រុម​មនុស្សភេទទី៣ តាម​រយៈ​ការ​តស៊ូ​អត់​ធ្មត់​របស់​ពួក​គេ ។ នេះ​បើ​តាម​កាម​​​ការ​ឲ្យ​ដឹង​ពី លោក សុខ វិសាល ចាងហ្វាង​ផលិតកម្ម 802AD ដែល​ជា​អ្នក​ដឹក​នាំ​សម្ដែងនៃ​​ខ្សែភាពយន្ត​នេះ។   ផលិតករ​​ដែល​ធ្លាប់​ផលិត​រឿង"​គ្រាប់​ពេជ្រ"ដោយ​ជោគជ័យ​រូប​នេះ​បញ្ជាក់​ថា «ផ្នែក​សំខាន់​នៃ​សាច់​រឿង​ «ប៉ុបពីទៅ​ហូលីវូដ»​ បាន​​ជូន​ជា​គំនិត​ដល់​អ្នក​ទស្សនា​ឲ្យ​ដឹង​ច្រើន​ថែម​ទៀត​ពី​អ្វី​ដែល​សហគមន៍ LGBT (នារីភេទទី៣ បុរសភេទទី៣ មនុស្ស​ភេទ​ពីរ និង​មនុស្ស​កែ​ភេទ) ដែល​កម្ពុជា​កំពុង​ជួប​ប្រទះ និង​ចង់​ឲ្យ​អ្នក​ទស្សនា​យល់​ថា អ្នក​ទាំង​នោះ គឺ​មនុស្ស​ធម្មតា​ដែល​កើត​មក​មាន​ចរិត​ធម្មជាតិ​របស់​ពួក​គេ ហើយ​មិន​អាច​ផ្លាស់ប្ដូរ​បាន។ ក្នុង​នោះ​ដែរ សាច់​រឿង ក៏​បាន​បង្ហាញ​​ពី​ការ​លើក​កម្ពស់​តម្លៃ​ស្ត្រី និង​សមភាព​យេនឌ័រ​ទៀត​ផង។   https://youtu.be/bbXR3t6Ms-0   បន្ថែម​លើ​នេះ​បទ​ចម្រៀង​ចាស់​ថ្មី​ជា​ច្រើន​ត្រូវ​បាន​ដាក់​បញ្ចូល ដើម្បី​ឲ្យ​កាន់​តែ​មាន​អត្ថន័យ ដូច​ជា​បទ ​"ចាស់​ជូរអែម" របស់​​រាជិនី​សំឡេង​មាស រស់ សិរីសិទ្ធា និង​បទ"រៀប​ការ​នឹង​បងបានទេ" ​មេឡូឌី​ថ្មី ច្រៀង​ដោយ លោក​អូន ជា​ដើម។  តារា​ដែល​ចូលរួម​សម្ដែង​ក្នុង​រឿង​នេះ​មាន​កញ្ញា ឌុច លីដា លោក អ៊ុន សិទ្ធា ប៉ុបពី ប៉ីប៉ីឌី នាយ សានម៉ៅ លោក ភីម៉ៃ នាយ ស្រុញ និង​តារា​កិត្តិយស​ជា​ច្រើន​នាក់​ទៀត។ ឌុច លីដា លោក អ៊ុន សិទ្ធា គឺ​ជា​តួឯក ​ក្នុង​ខ្សែភាពយន្ត​មួយ​នេះ។   រឿង «ប៉ុបពីទៅ​ហូលីវូដ» និពន្ធ​​ដោយ​លោក MICHAEL HODGSON និង​លោក RICHARD FINN JOHNSTON ដែល​ជា​ជន​បរទេស​រស់​នៅ​ក្នុង​កម្ពុជា​អស់​រយៈពេលជា​ច្រើន​​ឆ្នាំ​មក​ហើយ។   ខ្សែភាពយន្ត​ខ្នាត​ធំ​ខាង​លើ ផលិត​ឡើង​ក្រោម​ការ​សហការ​គ្នា រវាង​​ក្រុមហ៊ុន ៣ មាន ផលិតកម្ម 802AD ផលិតកម្ម Rock និង​ក្រុម​ហ៊ុន Sabay MVP។ ​​ខ្សែភាពយន្ត​ខ្នាត​ធំ​មួយ​នេះ​ប្រើ​ពេល​ផលិត​ជិត១ឆ្នាំ​មក​ហើយ ដោយ​ការ​ចំណាយ​ ទាំង​ការ​ធ្វើ​ទីផ្សារ​ផង​នោះ អស់​ខ្ទង់​ជិត១០ម៉ឺន​ដុល្លារ​ឯណោះ៕                 អត្ថបទ៖ ខុត សីហា  

  • 2016-04-26 17:59:11
  • ព័ត៌មាន
តារា​ប្រុស៤នាក់​នេះ​តែង​ខ្លួន​ជា​ស្រី​អី​ចឹង ម្នាក់​ណា Cute ជាង​គេ?

លោក អ៊ុន សិទ្ធា លោក ភីម៉ៃ លោក វណ្ឌី ពិសិដ្ឋ និង លោក Cheky  កាល​ពី​ពេល​ថ្មីៗ​នេះ​ បាន​តែង​ខ្លួន​ជា​ស្រី ដើម្បី​បង្ហាញ​​ពី​ការ​គាំទ្រ សហគមន៍​ភេទ​ទី៣ អ្នក​កែ​ភេទ អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា ក៏​ដូច​ជា​លើក​កម្ពស់​សមភាព​យេនឌ័រ ។ មិន​​ត្រឹម​តែ​ប៉ុណ្ណោះ ពួក​គេ​បាន​​ថែម​ទាំង​ផ្ញើ​សារ​ទៅ​មិត្តភ័ក្ដិ​របស់​ពួក​គេ៣នាក់​ផ្សេង​ទៀត ឲ្យ​តុបតែង​ខ្លួន​ដូចពួក​គេ​ដែរ ដោយ​ការ​លេង​​នោះ​ ស្រដៀង​​ទៅ​នឹង​ការ​លេង Ice Bucket Challenge ដែរ។   សូម​មិន​បរិយាយ​ច្រើន តោះ! ប្រិយមិត្ត​ទៅ​ជួយ​ដាក់​ពិន្ទុ​ជា​មួយ Sabay ទាំង​អស់​គ្នា ថាតើ​តារា​ប្រុស៤នាក់​នេះ​ម្នាក់​ណា Cute  ជាង​គេ?       ១/ លោក អ៊ុន សិទ្ធា     ២/ លោក ភីម៉ៃ     ៣/ លោក វណ្ឌី ពិសិដ្ឋ     ៤/ លោក Cheky     អត្ថបទ៖ ខុត សីហា​

  • 2016-04-21 17:25:36
  • ភាពយន្ត
តារា​ច្រើន​នាក់​ ណាត់​គ្នា​ក្លែង​ភេទ​ម្សិលមិញ

អត្ថបទពេញនិយម