• 2016-07-08 16:25:27
  • ព័ត៌មាន
ប៉ែន ភ័ក្រ​សុធារិទ្ធ​ បង្ហាញ​ជើង​របួស​ធ្ងន់​ពេល​ថត​កុន ប៉ែន ភ័ក្រ​សុធារិទ្ធ​ បង្ហាញ​ជើង​របួស​ធ្ងន់​ពេល​ថត​កុន
  • 2016-07-08 16:25:27
  • ព័ត៌មាន

ថ្មីៗ​នេះ​​តារា​សម្ដែង​ ប៉ែន ភ័ក្រសុធារិទ្ធ​ បាន​ជួប​ឧបទ្ទវហេតុ​គ្រេច​ជើង​ធ្ងន់ធ្ងរ​ អំឡុង​ពេល​ថត​ខ្សែ​ភាព​យន្ត​ភាគ​មួយ​របស់​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥។​   យ៉ាង​ណា​ក៏​ដោយ​ តារា​សម្ដែង​រូប​នេះ ​ប្រាប់​​ថា​ ដោយសារ​ខ្លាច​ចិត្ត ​និង​ខ្លាច​មាន​បញ្ហា​ប៉ះពាល់​ទៅ​ការងារ ​លោក​បាន​ធ្វើការ​សុំទោស​​អ្នក​ដឹក​នាំ​ ក៏​ដូច​ជា​ក្រុម​ការងារ​ទាំង​មូល​​រួច​ផង​ដែរ​។     ទស្សនា​​ការ​បក​ស្រាយ​លម្អិត​ពី សុធារិទ្ធ​ គ្រេច​ជើង​អំឡុង​ពេល​ថត​ខាង​ក្រោម ៖   https://www.youtube.com/embed/dh8W0QZad9A   អត្ថបទ៖ ថា ម៉ាលីដា

  • 2015-12-08 15:41:42
  • ភាពយន្ត
ប៉ែន ភ័ក្រសុធារិទ្ធ ថា​ឈុត​លើ​គ្រែ​ជាមួយ ដួង ម៉ានិច ជា​រឿង​ងាយស្រួល ប៉ែន ភ័ក្រសុធារិទ្ធ ថា​ឈុត​លើ​គ្រែ​ជាមួយ ដួង ម៉ានិច ជា​រឿង​ងាយស្រួល
  • 2015-12-08 15:41:42
  • ភាពយន្ត

តារា ​សម្ដែង និង​ម៉ូដែល​ប្រុស​ដែល​កំពុង​តែ​ទទួល​បាន​ប្រជាប្រិយភាព​លោក ប៉ែន ភ័ក្រសុធារិទ្ធ បាន​បង្ហើប​រឿង​មួយ​ចំនួន​ទាក់ទិន​ទៅ​នឹង MV ថ្មី​ដែល​ខ្លួន​បាន​សម្ដែង "អរគុណ ​ភ្នែក​ខ្លួន​ឯង” នោះ​ថា ​មាន​ភាព​សិចស៊ី​មែន តែ​​លោក​បែរ​ជា​ព្រលយ​ពាក្យ​ថា​ការ​សម្ដែង​ឈុត​លើ​គ្រែ​ជាមួយ ដួង ម៉ានិច ជា​រឿង​ងាយស្រួល។       សុធារិទ្ធ និង​ម៉ានិច ក្នុង​ឈុត​សម្ដែងបទ "អរគុណ​ភ្នែក​ខ្លួន​ឯង"   “បាន ​ជា​ខ្ញុំ​ហ៊ាន​និយាយ​បែបនេះ ព្រោះ​ខ្ញុំ​ធ្លាប់​មាន​បទពិសោធន៍​សម្ដែង​ឈុត​ស្រើបស្រាល​នោះ​ពីមុន​មក​ខ្លះ ​ៗ​ដែរ។ ម្យ៉ាង​វិញ​ទៀត​ខ្ញុំ​ខំ​ផ្ចិតផ្ចង់​ដើម្បី​ឲ្យ​លេង​ចេញ​ទៅ ធ្វើ​យ៉ាង​មិច​ឲ្យ​ឆាប់​ត្រូវ ព្រោះ​ខ្លាច​ម្ខាង​ទៀត​គេ​អៀន ព្រោះ​កូន​គេ​ជា​ស្រី​ផង។” តារា ​វ័យ ២៣ ឆ្នាំ​ខាងលើ​ ក៏​បាន​បន្ថែម​ទៀត​ថា ​នៅ​ស្រុក​យើង​ពេល​មាន​ឈុត​ឆាក​បែបនេះ​អ្នក​ខ្លះ​គិត​ថា​គឺជា​រឿង​មិន​ល្អ តែ​សម្រាប់​លោក​គិត​ថា​ប្រហែល​ជា​គ្មាន​បញ្ហា​អ្វី​ទេ ព្រោះ​មិន​មាន​ឈុត​បែប​នឹង​ច្រើន​ទេ។ ម៉្យាង​ទៀត​ក្នុង​សាច់រឿង​នីមួយ​ៗ ត្រូវ​តែ​មាន​ចំណុច​ពិសេស​អ្វី​មួយ​ដើម្បី​ទទួល​បាន​ការ​ចាប់​អារម្មណ៍។   សាច់ ​រឿង​ក្នុង Original song ថ្មី​នេះ​ត្រូវ​បាន​និស្សិត​ផ្នែក​អគ្គិសនី​បង្ហើប​ថា ​ប្រើ​ពេល​ខ្លី និង​តិច​ដង​ប៉ុណ្ណោះ តែ​លទ្ធផល​ចេញ​មក​អាច​ទទួល​យក​បាន។ "ឈុត ​សិចស៊ី​នេះ​ ខ្ញុំ​សម្ដែង​តែ​ពីរ​ដង​ទេ​ត្រូវ​ហើយ ហើយ​សម្រាប់​ខ្ញុំ​វា​គ្មាន​អ្វី​ជា​ការ​ពិបាក​ទេ ព្រោះ​នោះ​គឺជា​ការ​សម្ដែង​មិនមែន​កើត​ចេញ​ពី​ចិត្ត​ពិត​ៗ​ឡើយ។ គ្រាន់តែ​យើង​ត្រូវ​ដាក់​អារម្មណ៍​ឲ្យ​មើល​ទៅ​ដូច​រឿង​ពិត​ៗ។”     រូបភាព៖ ផ្ដល់​ដោយ សុធារិទ្ធ   នៅ ​ពេល​សួរ​ថា តើ​លោក​មាន​អារម្មណ៍​យ៉ាង​ណា​ពេល​សម្ដែង​ឈុត​អោប​ថើប​ស្រស់​ៗ​ជាមួយ​តារា​ៗ​ ស្រី​សាច់​ស​ខ្ចី​នោះ? (សើច)“អត់ ​មាន​អារម្មណ៍​អី​ផង​បង ព្រោះ​ពួក​យើង​គឺជា​អ្នក​សិល្បៈ​ដូចគ្នា អីចឹង​ហើយ​វា​នៅតែ​ជា​ការ​សម្ដែង ដែល​តម្រូវ​ឲ្យ​ធ្វើ​យ៉ាង​ណា​ឲ្យ​បាន​ល្អ សក្ដិសម​នឹង​សាច់​រឿង និង​កុំឲ្យ​គេ​និយាយ​ថា​យើង​សម្ដែង​មិន​សម។ តែ​សូម​បញ្ជាក់​នេះ​មិន​មែន​ជា​រឿង​ពិត​ទេ ហើយ​ក៏​មិន​បាន​គិត​អ្វី​ដែរ។”   ប៉ែន ភ័ក្រសុធារិទ្ធ ត្រូវ​បាន​គេ​ស្គាល់​ច្រើន​តាម​រយៈ​រឿង​ភាគ "កំលោះ​ក្ដាម​ប្រៃ កញ្ញា​ស្ពៃ​ជ្រក់” និង​តាម​ការ​ថត​ឲ្យ​សម្អាង​ការ​ជាច្រើន​កន្លង​មក៕   អត្ថបទ៖ទ្រី រ៉ាវី

  • 2016-07-08 16:25:27
  • ព័ត៌មាន
ប៉ែន ភ័ក្រ​សុធារិទ្ធ​ បង្ហាញ​ជើង​របួស​ធ្ងន់​ពេល​ថត​កុន

ថ្មីៗ​នេះ​​តារា​សម្ដែង​ ប៉ែន ភ័ក្រសុធារិទ្ធ​ បាន​ជួប​ឧបទ្ទវហេតុ​គ្រេច​ជើង​ធ្ងន់ធ្ងរ​ អំឡុង​ពេល​ថត​ខ្សែ​ភាព​យន្ត​ភាគ​មួយ​របស់​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥។​   យ៉ាង​ណា​ក៏​ដោយ​ តារា​សម្ដែង​រូប​នេះ ​ប្រាប់​​ថា​ ដោយសារ​ខ្លាច​ចិត្ត ​និង​ខ្លាច​មាន​បញ្ហា​ប៉ះពាល់​ទៅ​ការងារ ​លោក​បាន​ធ្វើការ​សុំទោស​​អ្នក​ដឹក​នាំ​ ក៏​ដូច​ជា​ក្រុម​ការងារ​ទាំង​មូល​​រួច​ផង​ដែរ​។     ទស្សនា​​ការ​បក​ស្រាយ​លម្អិត​ពី សុធារិទ្ធ​ គ្រេច​ជើង​អំឡុង​ពេល​ថត​ខាង​ក្រោម ៖   https://www.youtube.com/embed/dh8W0QZad9A   អត្ថបទ៖ ថា ម៉ាលីដា