• 2020-11-27 02:56:36
  • ព័ត៌មាន

ទើប​បែក​ធ្លាយ! ប៉ែន ភ័ក្រ​សុធារិទ្ធ ស្កាត់​ជួប​នារី​ក្រៅ​សិល្បៈ​ដ៏​ស្រស់​ស្អាត​ម្នាក់

  • 2020-11-27 02:56:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង ប៉ែន ភ័ក្រ​សុធារិទ្ធ កាន់​តែ​មាន​ប្រជាប្រិយភាព​ខ្លាំង ខណៈដែលការងារ​ថត​ក៏​មមាញឹក​ណាស់​ដែរ​នៅ​ចុង​ឆ្នាំ​២០២០ នេះ។ កំពុង​តែ​ឡើង​កូដ​ដូច្នេះ គេ​កម្រ​ឃើញ​សិល្បករ ឬ​សិល្ប​ការិនី​ខ្មែរ​រូប​ណា​បង្ហើប​ពី​ទំនាក់ទំនង​ស្នេហា​ក្រៅ​ឆាក​ណាស់។

ដោយឡែក​តារា​រូប​សង្ហា សម្បូរ​សាច់ដុំ​រូប​នេះ បាន​បង្ហើប​ប្រាប់ Sabay ថា ខណៈ​ដែល​លោក​គិតគូរ​រឿង​គ្រួសារ​ប៉ា-ម៉ាក់ និង​ការងារទាំង​ក្នុង និង​ក្រៅ​សិល្បៈ​នោះ លោក​ក៏​ឆ្លៀត​ពេល​មើល​ចិត្តថ្លើម​នារី​ម្នាក់​ដែរ ប៉ុន្តែ​យ៉ាងហោចណាស់​ក៏​ប្រើ​ពេល​៥​ឆ្នាំ​ទៀត​ដែរ ទម្រាំ​ដឹកដៃ​នារី​ម្នាក់​នោះ​ចូល​រោងការ។

ប៉ែន ភ័ក្រ​សុធារិទ្ធ៖"គាត់​មិនមែន​ជា​អ្នក​សិល្បៈ​ទេ យើង​ស្រឡាញ់​គ្នា តែ​មិន​ទាន់​នៅ​ជាមួយ​គ្នា​ទេ និយាយ​រួម​យើង​គ្រាន់​តែ​ជា​លក្ខណៈ​រាប់​អានគ្នា មើល​ចិត្តថ្លើម​គ្នា​សិន​ ហើយ​ពីរ​បី​សប្ដាហ៍​បាន​យើង​ជួប​គ្នា​ម្ដង តែ​យើង​បានMessage ឲ្យ​គ្នា​ញឹកញាប់"។

បច្ចុប្បន្ន​តារា​សម្ដែង ប៉ែន ភ័ក្រ​សុធារិទ្ធ មាន​វ័យ​២៩​ឆ្នាំ។ លោក​បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​តាំង​ពី​ឆ្នាំ​២០១០ ប៉ុន្តែ​លោក​ទើប​ទទួល​បាន​ការងារ​សម្ដែង​ច្រើន​នៅ​ក្នុង​រយៈ​ពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ។​ លោក​ធ្លាប់​សម្ដែង​ជា​តួអង្គ​ឯក និង​តួអង្គ​សំខាន់ៗ​ក្នុង​ខ្សែភាពយន្ដភាគ និង​រឿង​ដុំ​សរុប​ជាង​៣០​រឿង។ បច្ចុប្បន្ន​លោក​កំពុង​ថត​រឿង​ភាគ​ជា​ច្រើន​ទៀត​ដូច​ជា៖រឿង"ស្នេហ៍​លាង​គំនុំ" និង​រឿង​"ស្ពាន​ឈើ​អភ័ព្វ" ជាដើម៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់