• 2015-12-09 17:33:37
  • ជីវិតតារា
ភរិយា ស៊ុក សុភា ធានា​តារា​ខ្មែរ​ទៅ​រក​លុយ​នៅ​អូស្ត្រាលី​មក​ជួយ​គន្ធ​បុប្ផា ភរិយា ស៊ុក សុភា ធានា​តារា​ខ្មែរ​ទៅ​រក​លុយ​នៅ​អូស្ត្រាលី​មក​ជួយ​គន្ធ​បុ...
  • 2015-12-09 17:33:37
  • ជីវិតតារា

ភរិយា ស៊ុក សុភា អ្នក​នាង សារីណា ដែល​ស្ងប់​សកម្មភាព​ពាក់​ព័ន្ធ​នឹង​សិល្បៈ រួម​ទាំង​សកម្មភាព​សប្បុរសធម៌​ផង​នោះ បាន​ចាប់​ផ្ដើម​កម្រើក​សកម្មភាព​ហើយ ដោយ​អ្នក​នាង​ជា​អ្នក​ចេញ​មុខ​ធានា​សិល្បករ សិល្បការិនី​មួយ​ក្រុម​ទៅ​ច្រៀង​នៅ​អូស្ត្រាលី​រក​ថវិកា​ជួយ​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា។   សិល្បករ​មួយ​ក្រុម​ដែល​ចេញ​បេសកកម្ម​ទៅ​អូស្ត្រាលី​ក្រោម​ការ​ធានា​របស់ សារីណា នោះ​មាន ឈឿន ឧត្តម កែវ សៀងហៃ ទន់ ជឿន និង ស្រ៊ីង សុខ​អេងលី ដោយ​ពួក​គេ​ទាំង​អស់​បាន​ទៅ​ដល់​ទឹក​ដី​សត្វ​កង់ហ្គូរូ​ហើយ​តាំង​ពី​ចុង​សប្ដាហ៍​មុន និង​ចេញ​សម្ដែង​បាន​មួយ Show ហើយ។     តាម​ផែន​ការ ពួក​គេ​នឹង​ស្នាក់​នៅ​រហូត​ដល់​ដាច់​ឆ្នាំ ដើម្បី​ចេញ​សម្ដែង​នៅ​កន្លែង​មួយ​ចំនួន​ដូច​ជា Adelaide និង Melbourn ដើម្បី​រក​ប្រាក់​បម្រើ​ការងារ​មនុស្ស​ធម៌។ សារីណា បញ្ជាក់​ថា ថវិកា​ដែល​រក​បាន ផាត់​ការ​ចំណាយ​ផ្សេង​ៗ​ដូច​ជា​សំបុត្រ​យន្តហោះ​ជា​ដើម ពោល​គឺ​ប្រាក់​ចំណេញ​ទាំង​អស់ នឹង​ប្រគល់​ជូន​ទៅ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា។   ទោះ​យ៉ាង​នេះ​ក្ដី ភរិយា ស៊ុក សុភា រូប​នេះ អះអាង​ថា ប្រាក់​ចំណេញ​ប្រហែល​ជា​បាន​តិច​ដោយ​សារ ការ​ចំណាយ​អស់​ច្រើន​ពេក បើ​ទោះ​សំបុត្រ​សម្រាប់​ការ​ចូល​មើល​ការ​សម្ដែង​របស់​សិល្បករ​យើង បាន​លក់​ស្ទើរ​តែ​អស់​ទៅ​ហើយ​ក្ដី។ សារីណា ប្រាប់​ថា សូម្បី​សំបុត្រ​យន្តហោះ ត្រូវ​កើន​ឡើង​ស្ទើរ​​តែ​ទ្វេ ព្រោះ​ចំ​រដូវ​ឡើង​ថ្លៃ។   ហេតុ​ដូច្នេះ​ហើយ នាង​បាន​គ្រោង​កម្មវិធី​ដដែល​នេះ​ចំនួន​២​លើក ក្នុង​នោះ​បើ​មិន​មាន​អ្វី​រាំង​ស្ទះ​ទេ នាង​នឹង​រៀប​ចំ​ធ្វើ​លើក​ទី​២​នៅ​ចុង​ខែ​នេះ ដើម្បី​រក​ចំណូល​បាន​កាន់​តែ​ច្រើន​សម្រាប់​មន្ទីរ​ពេទ្យ។   មិន​ត្រឹម​សកម្មភាព​ធានា​តារា​ខ្មែរ​ទៅ​រក​ប្រាក់​នៅ​អូស្ត្រាលី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ សារីណា ក៏​បាន​កម្រើក​សកម្មភាព​សប្បុរសធម៌​ជា​ថ្មី​ផង​ដែរ ដោយ​តាម​រយៈ​មូលនិធិ​របស់​នាង SS Fundraiser សារីណា បាន​នាំ​ថវិកា​ចំនួន ២៦០ ដុល្លារ​ទៅ​ជូន​ដូន​ចាស់​ម្នាក់​រស់​នៅ​ខេត្ត​កំពង់ឆ្នាំង​ថ្មីៗ។ ស្ត្រី​មេ​ផ្ទះ​រូប​នេះ ប្រាប់​ថា ថវិកា​២៦០ដុល្លារ​អាមេរិក​នោះ នាង​ទទួល​បាន​ពី​សប្បុរសជន​នៅ​អូស្ត្រាលី​ឈ្មោះ Jolynet Tep ចំនួន ៦០ដុល្លារ​អាមេរិក។     សប្បុរសជន​អូស្ត្រាលី​ផ្សេង​ទៀត​មាន April Mayចំនួន ១០០ដុល្លារ​អូស្ត្រាលី Srey Lao៥០ដុល្លារ​អូស្ត្រាលី។ ចំណែក​នៅ​សល់ ម្ចាស់​ជំនួយ​សុំ​មិន​បញ្ចេញ​ឈ្មោះ តែ​ក្នុង​នោះ សារីណា បាន​បន្ថែម​ថវិកា​ផ្ទាល់​ខ្លួន​ខ្លះ​ទៀត ដើម្បី​ក្រោយ​ពេល​ដូរ​បាន​គ្រប់ ២៥០ដុល្លារ​អាមេរិក។   សារីណា ប្រាប់​ទៀត​ថា ដោយ​សារ​តែ​មាន​ការ​យឺត​យ៉ាវ ជំនួយ​ត្រូវ​បាន​បញ្ជូន​ទៅ​លោក​យាយ​ចំនួន​ពីរ​ដំណាក់​កាល។ ដំណាក់​កាល​ទី​១ ចំនួន ៦០ដុល្លារ​អាមេរិក​ពី Jolynet Tep ត្រូវ​បាន​យក​ទៅ​លោក​យាយ​កាល​ពី​ដើម​ខែ​វិច្ឆិកា ដោយ​ភ្នាក់​ងារ​របស់​នាង បាន​ដូរ​ជា​លុយ​រៀល ហើយ​ទិញ​គ្រឿង​ឧបភោគ បរិភោគ​មួយ​ចំនួន​ជូន​លោក​យាន។   លើក​ទី​២ ទឹក​ប្រាក់២០០​ដុល្លារ​អាមេរិក តែ​បាន​ដូរ​យក​លុយ​រៀល ៨០ម៉ឺន​រៀល ត្រូវ​បាន​បញ្ជូន​ទៅ​កាល​ពី​ថ្ងៃ​ទី ២៨ វិច្ឆិកា។ ម្ចាស់​មូលនិធិ SS Fundraiser ថ្លែង​ថា នាង​នឹង​នៅ​តែ​បន្ត​សកម្មភាព​សប្បុរសធម៌​របស់​នាង បន្ត​បន្ទាប់​ទៀត៕         អត្ថបទ៖ ទារិកា

  • 2015-07-20 20:31:22
  • ព័ត៌មាន
ភរិយា ស៊ុក សុភា កៀរគរ​ម្ចាស់​ជំនួយ​ជួយ​ឧបត្ថម្ភ​លោក​តា​លោក​យាយ​ជា​ប្រាក់​ប្រចាំ​ខែ ភរិយា ស៊ុក សុភា កៀរគរ​ម្ចាស់​ជំនួយ​ជួយ​ឧបត្ថម្ភ​លោក​តា​លោក​យាយ​ជា​ប្រា...
  • 2015-07-20 20:31:22
  • ព័ត៌មាន

ភរិយា​តារា​សម្ដែង ស៊ុក សុភា អ្នក​នាង សារីណា បាន និង​ធ្វើ​បេសកកម្ម​មនុស្ស​ធម៌​ថ្មី​មួយ ដោយ​កៀរគរ​ម្ចាស់​ជំនួយ​នានា មក​ចូល​រួម​ជួយ​ឧបត្ថម្ភ​ពលរដ្ឋ​ចាស់​ជរា​នៅ​តាម​តំបន់​នានា​ក្នុង​ប្រទេស​កម្ពុជា ដោយ​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ប្រចាំ​ខែ​ដល់​ពួក​គាត់។     សារីណា ថ្លែង​ថា “មូលនិធិ​របស់​ខ្ញុំ រក​បាន​ជំនួយ​ខ្លះ​ពី​ការ​ចែក​រំលែក​របស់​សប្បុរសជន​នានា អីចឹង​ហើយ ខ្ញុំ​គ្រោង​ឧបត្ថម្ភ​ពលរដ្ឋ​ចាស់​ជរា​របស់​យើង​ពី ២០ ទៅ ៣០​ដុល្លារ ប្រចាំ​ខែ​ជូន​ពួក​គាត់ ធ្វើ​យ៉ាង​ណា​ជួយ​សម្រាល​ការ​លំបាក​ក្នុង​ជីវភាព​គាត់​សម្រាប់​ជីវិត​ចុង​ក្រោយ។"។   ភរិយា​តារា​សម្ដែង ស៊ុក សុភា អ្នក​នាង សារីណា បាន​បើក​មូលនិធិ​មួយ​ឈ្មោះ SS Fundraiser ស្វែង​រក​ជំនួយ​ពី​សប្បុរសជន​នានា ដើម្បី​ជួយ​ទុរគត​ជន​នានា​ក្នុង​ប្រទេស​កម្ពុជា។ តាម​រយៈ​មូលនិធិ​នេះ កន្លង​មក​នាង​បាន សាង​សង់​សាលា​បឋម​សិក្សា អូរ​ទឹក​វិល ក្នុង​ភូមិ​អូរ​យាយ​តា ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង​ដោយ​បាន​ចំណាយ​ថវិកា​ជំនួយ​អស់​ប្រមាណ ៤.១០០ ដុល្លារ​អាមេរិក។   បន្ថែម​ពី​លើ​នេះ អ្នក​ម្ដាយ​កូន​ ៥នាក់​រូប​នេះ ក៏​បាន​ជួយ​សម្រួល​ដល់​ការ​លំបាក​របស់​សន្តិសុខ​ស្ម័គ្រ​ចិត្ត ហោ ម៉ៅ ក៏​ដូច​ជា​សិល្បករ​ជើង​ចាស់​លោក​តា ផ្លុង មឿក និង​តារា​ចម្រៀង​លោក នូ ស៊ឹប ទៀត​ខណៈ​ពួក​គាត់​កំពុង​មាន​ជំងឺ​ប្រចាំ​កាយ​ផង​នោះ។ ដោយ​ឡែក​ផែន​ការ​ជួយ​ពលរដ្ឋ​ខ្មែរ​ចាស់​ជរា​ដោយ​ឧបត្ថម្ភ​ជា​ប្រាក់​ប្រចាំ​ខែ​នា​ពេល​នេះ គឺ​ជា​សកម្មភាព​ថ្មី​មួយ​ទៀត។   "ខ្ញុំ​បាន​ប្រកាស​ពី​ការ​រក​ជំនួយ ហើយ​ក៏​មាន​មិត្តភ័ក្ដិ ចូល​មក​សួរ​ថា​ចង់​ជួយ ខ្ញុំ​ក៏​អោយ​ជួយ​លោក​យាយ​ពិការ​ភ្នែក​ទាំង​សងខាង ហើយ​មិត្ត​ខ្ញុំ​ឃើញ​គាត់​អញ្ចឹង​ទើប​ថា​ចង់​ជួយ​គាត់​រហូត  ហើយ​ខ្ញុំ​ក៏​រក​វិធី​ជួយ និង​រក​អ្នក​ជួយ​បាន​ពីរ​បី​នាក់​ទៀត​ហើយ"។ nbsp;   លោក​តា​លោក​យាយ​ប៉ុន្មាន​នាក់ ស្ថិត​ក្នុង​ផែន​ការ​ផ្ដល់​ជំនួយ​នេះហើយ ព្រោះ SS Fundraising រក​បាន​ម្ចាស់​ជំនួយ​រួច​ហើយ។ សារីណា ប្រាប់​ទៀត​ថា ជំនួយ​សប្បុរសធម៌​នេះ គ្រោង​ផ្ដល់​ជា​អចិន្ត្រៃយ៍​ជូន​ដល់​ចាស់​ជរា​ទាំង​ឡាយ​តាម​តំបន់​នានា ប្រសិន​បើ​មិន​មាន​ការ​ផ្លាស់​ប្ដូរ​ដោយ​ប្រការ​ចាំ​បាច់​ណា​មួយ​ពី​ភាគី​ទាំង​សងខាង។   "ការ​ដែល​យើង​ធ្វើ​នេះ​គឺ​ចង់​អោយ​ពួក​គាត់​ស្គាល់​ភាព​ស្រណុក​ស្រួល​ខ្លះ​នៃ​ជីវិត​ចុង​ក្រោយ​របស់​ពួក​គាត់។ យើង​ខ្ញុំ​សុំ​ជូន​កាដូ​នេះ​ដល់ លោក​តា​លោក​យាយ​ដែល​គ្មាន​ទីពឹង។ ពេល​នេះ​ពួក​ខ្ញុំ​ទើប​តែ​រក​បាន​អ្នក​ជំនួយ​ជួយ​លោក​តា​ម្នាក់ និង​លោក​យាយ​ពីរ​នាក់។ បើ​មាន​បង​ប្អូន​ណា មាន​ចិត្ត​សប្បុរសធម៌​ចង់​ជួយ​ដល់​ពួក​គាត់​គឺ​មួយ​ថ្ងៃ​តែ​១​ដុល្លារ​ទេ។ តែ១​ដុល្លារ ដែល​គ្មាន​ន័យ​សម្រាប់​ពួក​យើង​ដែល​រស់​នៅ​ស្រុក​គេ គឺ​មាន​តម្លៃ​ណាស់​សម្រាប់​ពួក​គាត់"។ សារីណា បន្ថែម៕         មូលនិធិ SS Fundraising និង​សកម្មភាព​របស់ សារីណា និង​ស្វាមីទទួល​ថវិកា​ពី​ម្ចាស់​ជំនួយ(រូបថត៖ ផ្ដល់​ដោយ សារីណា)   អត្ថបទ៖ ទារិកា

  • 2015-12-09 17:33:37
  • ជីវិតតារា
ភរិយា ស៊ុក សុភា ធានា​តារា​ខ្មែរ​ទៅ​រក​លុយ​នៅ​អូស្ត្រាលី​មក​ជួយ​គន្ធ​បុប្ផា

ភរិយា ស៊ុក សុភា អ្នក​នាង សារីណា ដែល​ស្ងប់​សកម្មភាព​ពាក់​ព័ន្ធ​នឹង​សិល្បៈ រួម​ទាំង​សកម្មភាព​សប្បុរសធម៌​ផង​នោះ បាន​ចាប់​ផ្ដើម​កម្រើក​សកម្មភាព​ហើយ ដោយ​អ្នក​នាង​ជា​អ្នក​ចេញ​មុខ​ធានា​សិល្បករ សិល្បការិនី​មួយ​ក្រុម​ទៅ​ច្រៀង​នៅ​អូស្ត្រាលី​រក​ថវិកា​ជួយ​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា។   សិល្បករ​មួយ​ក្រុម​ដែល​ចេញ​បេសកកម្ម​ទៅ​អូស្ត្រាលី​ក្រោម​ការ​ធានា​របស់ សារីណា នោះ​មាន ឈឿន ឧត្តម កែវ សៀងហៃ ទន់ ជឿន និង ស្រ៊ីង សុខ​អេងលី ដោយ​ពួក​គេ​ទាំង​អស់​បាន​ទៅ​ដល់​ទឹក​ដី​សត្វ​កង់ហ្គូរូ​ហើយ​តាំង​ពី​ចុង​សប្ដាហ៍​មុន និង​ចេញ​សម្ដែង​បាន​មួយ Show ហើយ។     តាម​ផែន​ការ ពួក​គេ​នឹង​ស្នាក់​នៅ​រហូត​ដល់​ដាច់​ឆ្នាំ ដើម្បី​ចេញ​សម្ដែង​នៅ​កន្លែង​មួយ​ចំនួន​ដូច​ជា Adelaide និង Melbourn ដើម្បី​រក​ប្រាក់​បម្រើ​ការងារ​មនុស្ស​ធម៌។ សារីណា បញ្ជាក់​ថា ថវិកា​ដែល​រក​បាន ផាត់​ការ​ចំណាយ​ផ្សេង​ៗ​ដូច​ជា​សំបុត្រ​យន្តហោះ​ជា​ដើម ពោល​គឺ​ប្រាក់​ចំណេញ​ទាំង​អស់ នឹង​ប្រគល់​ជូន​ទៅ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា។   ទោះ​យ៉ាង​នេះ​ក្ដី ភរិយា ស៊ុក សុភា រូប​នេះ អះអាង​ថា ប្រាក់​ចំណេញ​ប្រហែល​ជា​បាន​តិច​ដោយ​សារ ការ​ចំណាយ​អស់​ច្រើន​ពេក បើ​ទោះ​សំបុត្រ​សម្រាប់​ការ​ចូល​មើល​ការ​សម្ដែង​របស់​សិល្បករ​យើង បាន​លក់​ស្ទើរ​តែ​អស់​ទៅ​ហើយ​ក្ដី។ សារីណា ប្រាប់​ថា សូម្បី​សំបុត្រ​យន្តហោះ ត្រូវ​កើន​ឡើង​ស្ទើរ​​តែ​ទ្វេ ព្រោះ​ចំ​រដូវ​ឡើង​ថ្លៃ។   ហេតុ​ដូច្នេះ​ហើយ នាង​បាន​គ្រោង​កម្មវិធី​ដដែល​នេះ​ចំនួន​២​លើក ក្នុង​នោះ​បើ​មិន​មាន​អ្វី​រាំង​ស្ទះ​ទេ នាង​នឹង​រៀប​ចំ​ធ្វើ​លើក​ទី​២​នៅ​ចុង​ខែ​នេះ ដើម្បី​រក​ចំណូល​បាន​កាន់​តែ​ច្រើន​សម្រាប់​មន្ទីរ​ពេទ្យ។   មិន​ត្រឹម​សកម្មភាព​ធានា​តារា​ខ្មែរ​ទៅ​រក​ប្រាក់​នៅ​អូស្ត្រាលី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ សារីណា ក៏​បាន​កម្រើក​សកម្មភាព​សប្បុរសធម៌​ជា​ថ្មី​ផង​ដែរ ដោយ​តាម​រយៈ​មូលនិធិ​របស់​នាង SS Fundraiser សារីណា បាន​នាំ​ថវិកា​ចំនួន ២៦០ ដុល្លារ​ទៅ​ជូន​ដូន​ចាស់​ម្នាក់​រស់​នៅ​ខេត្ត​កំពង់ឆ្នាំង​ថ្មីៗ។ ស្ត្រី​មេ​ផ្ទះ​រូប​នេះ ប្រាប់​ថា ថវិកា​២៦០ដុល្លារ​អាមេរិក​នោះ នាង​ទទួល​បាន​ពី​សប្បុរសជន​នៅ​អូស្ត្រាលី​ឈ្មោះ Jolynet Tep ចំនួន ៦០ដុល្លារ​អាមេរិក។     សប្បុរសជន​អូស្ត្រាលី​ផ្សេង​ទៀត​មាន April Mayចំនួន ១០០ដុល្លារ​អូស្ត្រាលី Srey Lao៥០ដុល្លារ​អូស្ត្រាលី។ ចំណែក​នៅ​សល់ ម្ចាស់​ជំនួយ​សុំ​មិន​បញ្ចេញ​ឈ្មោះ តែ​ក្នុង​នោះ សារីណា បាន​បន្ថែម​ថវិកា​ផ្ទាល់​ខ្លួន​ខ្លះ​ទៀត ដើម្បី​ក្រោយ​ពេល​ដូរ​បាន​គ្រប់ ២៥០ដុល្លារ​អាមេរិក។   សារីណា ប្រាប់​ទៀត​ថា ដោយ​សារ​តែ​មាន​ការ​យឺត​យ៉ាវ ជំនួយ​ត្រូវ​បាន​បញ្ជូន​ទៅ​លោក​យាយ​ចំនួន​ពីរ​ដំណាក់​កាល។ ដំណាក់​កាល​ទី​១ ចំនួន ៦០ដុល្លារ​អាមេរិក​ពី Jolynet Tep ត្រូវ​បាន​យក​ទៅ​លោក​យាយ​កាល​ពី​ដើម​ខែ​វិច្ឆិកា ដោយ​ភ្នាក់​ងារ​របស់​នាង បាន​ដូរ​ជា​លុយ​រៀល ហើយ​ទិញ​គ្រឿង​ឧបភោគ បរិភោគ​មួយ​ចំនួន​ជូន​លោក​យាន។   លើក​ទី​២ ទឹក​ប្រាក់២០០​ដុល្លារ​អាមេរិក តែ​បាន​ដូរ​យក​លុយ​រៀល ៨០ម៉ឺន​រៀល ត្រូវ​បាន​បញ្ជូន​ទៅ​កាល​ពី​ថ្ងៃ​ទី ២៨ វិច្ឆិកា។ ម្ចាស់​មូលនិធិ SS Fundraiser ថ្លែង​ថា នាង​នឹង​នៅ​តែ​បន្ត​សកម្មភាព​សប្បុរសធម៌​របស់​នាង បន្ត​បន្ទាប់​ទៀត៕         អត្ថបទ៖ ទារិកា

  • 2015-07-20 20:31:22
  • ព័ត៌មាន
ភរិយា ស៊ុក សុភា កៀរគរ​ម្ចាស់​ជំនួយ​ជួយ​ឧបត្ថម្ភ​លោក​តា​លោក​យាយ​ជា​ប្រាក់​ប្រចាំ​ខែ