• 2016-10-28 14:11:01
  • Road Safety
អ៊ាម​ វន្នី សៅ ឧត្តម​ មុន្នីរាជ​ រួម​គ្នាត្រៀមបញ្ចេញ​អាល់ប៊ុមស្នាដៃ​បទ​និពន្ធ​ថ្មី អ៊ាម​ វន្នី សៅ ឧត្តម​ មុន្នីរាជ​ រួម​គ្នាត្រៀមបញ្ចេញ​អាល់ប៊ុមស្នាដៃ​បទ...
  • 2016-10-28 14:11:01
  • Road Safety

អ៊ាម វន្នី ប្រាប់​ថា​លោកនិពន្ធបទ​ចម្រៀង​​បាន​ប្រមាណ​ជាង​ ១០​បទ​ និង​កំពុង​ចេញ​ថត​ MV សម្រាប់អាល់ប៊ុម​ដំបូងឲ្យ សៅ​ ឧត្តម​ មាស មុន្នីរាជ ដែល​ទាំង​បី​នាក់សុទ្ធ​តែ​ជា​អតីត​បេក្ខភាព​​ Cambodian Idol រដូវ​កាល​ទី១​ដូចគ្នា។   ក្នុង​វ៉ុល​រួមគ្នា​ដំបូង​​នេះ​ អ៊ាម វន្នី ប្រាប់​ថា​លោក​​ជា​អ្នក​និពន្ធ​​ទាំងអស់ ហើយ​ក្នុង​នោះ​ក៏​​មាន​​តារា​ចម្រៀង​ស្រី​​ថ្មី​ម្នាក់​ទៀត​តែ​លោក​ថា​សុំ​លាក់​សិន។ ហើយ​ក្រុម​លោក​ទាំង​៤​នាក់​នេះ​បាន​សហការ​​គ្នា​ជាមួយ​ផលិតកម្ម​មួយ​ ប៉ុន្តែ​លោក​ថា​មិន​ទាន់​ចង់​បង្ហាញ​ទេ​ ចាំ​លទ្ធ​ផល​ MV ចេញ​ទាំង​អស់​សិន។ ទៀត​សោត​លោក​មាន​បំណង​ចង់​រើស​បន្ថែម​ទៀត ​បើ​សិន​មាន​គេ​ចាប់​អារម្មណ៍​នឹង​មាន​សមត្ថភាព​ជាពិសេស​មនុស្ស​ស្រី​ ព្រោះ​អី​ក្រុម​លោក​ឥលូវ​មាន​ប្រុស​៣​នាក់​ហើយ​។     ​ម្ចាស់​បទ​ "ស្អប់​ស្នេហ៍​ដំបូង" ថ្លែង​ថា៖ "ទាំង​១០​បទ​នោះ​​ខ្ញុំ​​បាន​និពន្ធ​រួចរាល់​ហើយ​ តែ​អ្នក​ច្រៀង​មិន​ទាន់​ថត​រួច​ ពេលនេះ​ថត​បាន​៥បទ និង​ចេញ​ថត​ MV​បណ្ដើរ​ៗ​ហើយ"។​   យ៉ាង​ណា​មិញ​សម្រាប់​ក្តី​សង្ឃឹម​​ក្នុង​អាល់ប៊ុម​ដំបូង​នេះ​ តារា​ចម្រៀង​មក​ពី​ខេត្ត​បាត់​ដំបង​ប្រាប់​ថា​មាន​ច្រើន​ ត្បិត​អី​មនុស្ស​ក្នុង​ក្រុម​សុទ្ធ​តែ​មាន​សមត្ថភាព​៕   អត្ថបទ៖ ថា ម៉ាលីដា​

  • 2016-07-01 16:19:08
  • ព័ត៌មាន
ជិត​ចប់​កុង​ត្រា​ សៅ ឧត្តម បង្ហើប​គម្រោង​ថ្មី​ ជិត​ចប់​កុង​ត្រា​ សៅ ឧត្តម បង្ហើប​គម្រោង​ថ្មី​
  • 2016-07-01 16:19:08
  • ព័ត៌មាន

សៅ ឧត្តម​ ថ្លែង​មក​កាន់ Sabay ថា​ នៅ​សល់​ប្រហែល​ ៣ទៅ៤​ខែ​ទៀត ​លោក​ចប់​កុង​ត្រា​ជាមួយ​កម្មវិធី​ Cambodian Idol ​ហើយ​។ ក្នុង​នោះ ​លោក​ក៏​មាន​គម្រោង​​ថា​ច្រៀង​តែ​បទ​ Original ​ប៉ុណ្ណោះ នៅ​ទ្រនំ​ថ្មី​ ប៉ុន្តែ​លោក​សុំ​មិន​ទាន់​បញ្ជាក់​ថា​ផលិត​កម្ម​ណា។   "កុង​ត្រា​នៅ​ហង្ស​មាស​ សល់​ប្រហែល​ ៣ទៅ​៤​ខែ​ទៀត​ទេ​ ហើយ​បើសិន​ខ្ញុំ​ចេញ ​គឺ​ខ្ញុំ​ច្រៀង​តែបទ​ Original ប៉ុណ្ណោះ​​នៅ​ផលិតកម្ម​ថ្មី​"។     ជាមួយ​គ្នា​នេះ ​អតីត ​Top3​ កម្មវិធី Cambodian Idol បញ្ជាក់​ផង​ដែរ​ថា ​ជុំវិញ​រឿង​ផលិតកម្ម គឺ​មាន​ច្រើន​ទាក់​ទង​លោក​ឲ្យ​ទៅ​ច្រៀង​ ប៉ុន្តែ​ក្នុង​នោះ​មាន​ ផលិត​កម្ម​មួយ​​​ ដែល​លោក​កំពុង​ពិចារណា​។ សៅ ឧត្តម អះអាង​ថា​ សព្វ​ថ្ងៃ​លោក​ច្រៀង​តែ​បទ​ស្នាដៃនិពន្ធ​ថ្មី​ប៉ុណ្ណោះ​ លែង​​ច្រៀង​បទ​ចម្លង​ទៀត​ហើយ។ ឆាប់ៗ​ខាង​មុខ​នេះ ​លោក​​នឹង​មាន​បទ​ស្នាដៃ​ថ្មី​ និពន្ធ​ដោយ​ខ្លួន​ឯង​ផ្ទាល់​ ចែក​ជូន​ប្រិយ​មិត្ត​ស្តាប់​កម្សាន្តតាម​រយៈ​ការ​ផុស​ក្នុង​បណ្តាញ​សង្គម​ទៀត​ផង។   "មាន​ផលិត​កម្ម​ច្រើន​ដែរ​ គេ​ទាក់ទង ប៉ុន្តែ​ក្នុង​នោះ​ មាន​មួយ​ ដែល​ខ្ញុំ​កំពុង​ពិចារណា ព្រោះ​ផលិតកម្ម​នោះ​ត្រូវ​នឹង​ចិត្ត​គំនិត​ខ្ញុំ​ដោយសារ​តែ​គេ​ធ្វើ​តែ​បទស្នាដៃ​និពន្ធ​ថ្មី​។ យ៉ាង​ណា​មិញ​ខាង​ ហង្ស​មាស​ ខ្ញុំ​ក៏​មិន​ទាន់​ប្រាកដ​ដែរ​ ខាង​ពួកគាត់(ហង្សមាស)​ក៏​ធ្លាប់​បាន​ហៅ​ខ្ញុំ​ដែរ ប៉ុន្តែ​រឿង​រ៉ាវ​យ៉ាង​ណា​នោះ​ ចាំ​ពេល​ផុត​កុង​ត្រា​ ទស្សនិកជន​នឹង​បាន​ឃើញ"។ សៅ ឧត្តម បន្ថែម៕   អត្ថបទ៖ ថា ម៉ាលីដា​ ​​

  • 2016-10-28 14:11:01
  • Road Safety
អ៊ាម​ វន្នី សៅ ឧត្តម​ មុន្នីរាជ​ រួម​គ្នាត្រៀមបញ្ចេញ​អាល់ប៊ុមស្នាដៃ​បទ​និពន្ធ​ថ្មី

អ៊ាម វន្នី ប្រាប់​ថា​លោកនិពន្ធបទ​ចម្រៀង​​បាន​ប្រមាណ​ជាង​ ១០​បទ​ និង​កំពុង​ចេញ​ថត​ MV សម្រាប់អាល់ប៊ុម​ដំបូងឲ្យ សៅ​ ឧត្តម​ មាស មុន្នីរាជ ដែល​ទាំង​បី​នាក់សុទ្ធ​តែ​ជា​អតីត​បេក្ខភាព​​ Cambodian Idol រដូវ​កាល​ទី១​ដូចគ្នា។   ក្នុង​វ៉ុល​រួមគ្នា​ដំបូង​​នេះ​ អ៊ាម វន្នី ប្រាប់​ថា​លោក​​ជា​អ្នក​និពន្ធ​​ទាំងអស់ ហើយ​ក្នុង​នោះ​ក៏​​មាន​​តារា​ចម្រៀង​ស្រី​​ថ្មី​ម្នាក់​ទៀត​តែ​លោក​ថា​សុំ​លាក់​សិន។ ហើយ​ក្រុម​លោក​ទាំង​៤​នាក់​នេះ​បាន​សហការ​​គ្នា​ជាមួយ​ផលិតកម្ម​មួយ​ ប៉ុន្តែ​លោក​ថា​មិន​ទាន់​ចង់​បង្ហាញ​ទេ​ ចាំ​លទ្ធ​ផល​ MV ចេញ​ទាំង​អស់​សិន។ ទៀត​សោត​លោក​មាន​បំណង​ចង់​រើស​បន្ថែម​ទៀត ​បើ​សិន​មាន​គេ​ចាប់​អារម្មណ៍​នឹង​មាន​សមត្ថភាព​ជាពិសេស​មនុស្ស​ស្រី​ ព្រោះ​អី​ក្រុម​លោក​ឥលូវ​មាន​ប្រុស​៣​នាក់​ហើយ​។     ​ម្ចាស់​បទ​ "ស្អប់​ស្នេហ៍​ដំបូង" ថ្លែង​ថា៖ "ទាំង​១០​បទ​នោះ​​ខ្ញុំ​​បាន​និពន្ធ​រួចរាល់​ហើយ​ តែ​អ្នក​ច្រៀង​មិន​ទាន់​ថត​រួច​ ពេលនេះ​ថត​បាន​៥បទ និង​ចេញ​ថត​ MV​បណ្ដើរ​ៗ​ហើយ"។​   យ៉ាង​ណា​មិញ​សម្រាប់​ក្តី​សង្ឃឹម​​ក្នុង​អាល់ប៊ុម​ដំបូង​នេះ​ តារា​ចម្រៀង​មក​ពី​ខេត្ត​បាត់​ដំបង​ប្រាប់​ថា​មាន​ច្រើន​ ត្បិត​អី​មនុស្ស​ក្នុង​ក្រុម​សុទ្ធ​តែ​មាន​សមត្ថភាព​៕   អត្ថបទ៖ ថា ម៉ាលីដា​

  • 2016-07-01 16:19:08
  • ព័ត៌មាន
ជិត​ចប់​កុង​ត្រា​ សៅ ឧត្តម បង្ហើប​គម្រោង​ថ្មី​

សៅ ឧត្តម​ ថ្លែង​មក​កាន់ Sabay ថា​ នៅ​សល់​ប្រហែល​ ៣ទៅ៤​ខែ​ទៀត ​លោក​ចប់​កុង​ត្រា​ជាមួយ​កម្មវិធី​ Cambodian Idol ​ហើយ​។ ក្នុង​នោះ ​លោក​ក៏​មាន​គម្រោង​​ថា​ច្រៀង​តែ​បទ​ Original ​ប៉ុណ្ណោះ នៅ​ទ្រនំ​ថ្មី​ ប៉ុន្តែ​លោក​សុំ​មិន​ទាន់​បញ្ជាក់​ថា​ផលិត​កម្ម​ណា។   "កុង​ត្រា​នៅ​ហង្ស​មាស​ សល់​ប្រហែល​ ៣ទៅ​៤​ខែ​ទៀត​ទេ​ ហើយ​បើសិន​ខ្ញុំ​ចេញ ​គឺ​ខ្ញុំ​ច្រៀង​តែបទ​ Original ប៉ុណ្ណោះ​​នៅ​ផលិតកម្ម​ថ្មី​"។     ជាមួយ​គ្នា​នេះ ​អតីត ​Top3​ កម្មវិធី Cambodian Idol បញ្ជាក់​ផង​ដែរ​ថា ​ជុំវិញ​រឿង​ផលិតកម្ម គឺ​មាន​ច្រើន​ទាក់​ទង​លោក​ឲ្យ​ទៅ​ច្រៀង​ ប៉ុន្តែ​ក្នុង​នោះ​មាន​ ផលិត​កម្ម​មួយ​​​ ដែល​លោក​កំពុង​ពិចារណា​។ សៅ ឧត្តម អះអាង​ថា​ សព្វ​ថ្ងៃ​លោក​ច្រៀង​តែ​បទ​ស្នាដៃនិពន្ធ​ថ្មី​ប៉ុណ្ណោះ​ លែង​​ច្រៀង​បទ​ចម្លង​ទៀត​ហើយ។ ឆាប់ៗ​ខាង​មុខ​នេះ ​លោក​​នឹង​មាន​បទ​ស្នាដៃ​ថ្មី​ និពន្ធ​ដោយ​ខ្លួន​ឯង​ផ្ទាល់​ ចែក​ជូន​ប្រិយ​មិត្ត​ស្តាប់​កម្សាន្តតាម​រយៈ​ការ​ផុស​ក្នុង​បណ្តាញ​សង្គម​ទៀត​ផង។   "មាន​ផលិត​កម្ម​ច្រើន​ដែរ​ គេ​ទាក់ទង ប៉ុន្តែ​ក្នុង​នោះ​ មាន​មួយ​ ដែល​ខ្ញុំ​កំពុង​ពិចារណា ព្រោះ​ផលិតកម្ម​នោះ​ត្រូវ​នឹង​ចិត្ត​គំនិត​ខ្ញុំ​ដោយសារ​តែ​គេ​ធ្វើ​តែ​បទស្នាដៃ​និពន្ធ​ថ្មី​។ យ៉ាង​ណា​មិញ​ខាង​ ហង្ស​មាស​ ខ្ញុំ​ក៏​មិន​ទាន់​ប្រាកដ​ដែរ​ ខាង​ពួកគាត់(ហង្សមាស)​ក៏​ធ្លាប់​បាន​ហៅ​ខ្ញុំ​ដែរ ប៉ុន្តែ​រឿង​រ៉ាវ​យ៉ាង​ណា​នោះ​ ចាំ​ពេល​ផុត​កុង​ត្រា​ ទស្សនិកជន​នឹង​បាន​ឃើញ"។ សៅ ឧត្តម បន្ថែម៕   អត្ថបទ៖ ថា ម៉ាលីដា​ ​​

អត្ថបទពេញនិយម
អត្ថបទថ្មី