• 2016-05-12 16:28:28
  • ភាពយន្ត
ធ្លាយ​សកម្មភាព​ក្រៅ​ឆាក​នៃ​ការ​ថត​រឿង "ហ្លួង​ព្រះ​ស្ដេច​កន" ធ្លាយ​សកម្មភាព​ក្រៅ​ឆាក​នៃ​ការ​ថត​រឿង "ហ្លួង​ព្រះ​ស្ដេច​កន"
  • 2016-05-12 16:28:28
  • ភាពយន្ត

រឿង "ហ្លួង​ព្រះ​ស្ដេច​កន" ត្រូវ​បាន​ប្រកាស​ផលិត​ដោយ​ម្ចាស់​វិនិយោគ​លើ​គម្រោង​ទូរទស្សន៍ PNN កាល​ពី​ចុង​ឆ្នាំ​២០១៥ ជាមួយ​នឹង​កញ្ចប់​ថវិកា​ធំ​មួយ​ដែល​មាន​រហូត​ដល់​ខ្ទង់​លាន​ដុល្លារ​ឯណោះ។ នេះ​បើ​តាម​ឲ្យ​ដឹង​ពី​នាយកដ្ឋាន​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ។     បន្ទាប់​ពី​ចំណាយ​ពេល​យ៉ាង​យូរ​ដើម្បី​ប្រមែប្រមូល​តួ​អង្គ​ដែល​មាន​រាប់​រយ​នាក់​នោះ រឿង​ប្រវត្តិ​សាស្ត្រ​ខ្មែរ​ខ្នាត​ធំ​ទី២ បន្ទាប់​ពី​រឿង “តេជោ​ដំ​ឌិន” នេះ បាន​ធ្វើ​ពិធី​ក្រុងពាលី​ចេញ​ថត​កាល​ពី​ដើម​ឆ្នាំ ២០១៦​នេះ នៅ​តំបន់​ទន្លេ​បាទី។ មក​ទល់​នឹង​បច្ចុប្បន្ន រឿង​មួយ​នេះ កំពុង​ដំណើរ​ការ​ថត​នៅ​ឡើយ  ដោយ​តាម​ឯកឧត្តម ម៉ៅ អាយុទ្ធ ដែល​ទទួល​បន្ទុក​ដឹក​នាំ​រឿង​នេះ "ហ្លួង​ព្រះ​ស្ដេច​កន" អាច​នឹង​ថត​ចប់​នៅ​ចុង​ឆ្នាំ ២០១៦​នេះ។   យ៉ាង​ណា ថ្មី​ៗ​នេះ បាន​លេច​ធ្លាយ​សកម្មភាព​ថត​មួយ​ចំនួន។ តាម​អ្នក​ស្រី ចាន់ តារាទី ដែល​ជា​បញ្ចេញ​វីដេអូ​ឃ្លិប​នេះ បញ្ជាក់​ថា នេះ​ជា​សកម្មភាព​ថត​របស់​រឿង "ហ្លួង​ព្រះ​ស្ដេច​កន" នៅ​ប្រាសាទ​អង្គរ​ធំ។   តោះ...ទស្សនា​សកម្មភាព​ថត​ក្រៅ​ឆាក​នេះ​ទាំង​អស់​គ្នា  

  • 2016-02-25 16:37:58
  • ភាពយន្ត
សុខ ដែន ទម្លាយ​តម្លៃ​ខ្លួន​ថត​រឿង“ហ្លួង​ព្រះ​ស្ដេចកន ” សុខ ដែន ទម្លាយ​តម្លៃ​ខ្លួន​ថត​រឿង“ហ្លួង​ព្រះ​ស្ដេចកន ”
  • 2016-02-25 16:37:58
  • ភាពយន្ត

យ៉ាង​តិច​បំផុត​​ទឹក​ប្រាក់​ជិត៤០០០ដុល្លារ ត្រូវ​បាន​តារា​សម្ដែង​ល្បី​ខាង​ក្បាច់​គុន លោក សុខ ដែន ទទួល​ពី​ការ​ថត​ខ្សែភាពយន្ត​​រឿង “ហ្លួង​ព្រះ​ស្ដេចកន ”  នេះ​បើ​តាម​ការ​បញ្ជាក់​ឲ្យ​​ដឹង​ពី​សាមីខ្លួន​ប្រាប់ Sabay ព្រឹក​នេះ។     នៅ​ក្នុង​ខ្សែភាពយន្ត​ប្រវត្តិសាស្ត្រ​ដែល​ល្បី​ថា ​គ្រោង​ចំណាយ​រហូត​ដល់​ខ្ទង់​​លាន​ដុល្លារ​នេះ លោក សុខ ដែន គឺ​ជា​តួរង ដោយ​​តួអង្គ​​លោក​សម្ដែង​នោះ​មាន​ឈ្មោះ​ថា វៀង មាន​តួនាទី​ជា​ដៃ​ស្ដាំ​របស់​ស្ដេច​កន។ តារា​ដែល​ធ្លាប់​មាន​ប្រវត្តិ​​ស្នាក់​នៅ​វត្ត​ម្នាក់​នេះ​ សូម​មិន​ពន្យល់​លំអិត​ពី​សាច់​រឿង​ទាំង​មូល​ឡើយ ដោយ​គ្រាន់​តែ​​ប្រាប់​ថា ប្លង់​របស់​​ខ្លួន​មាន​ច្រើន​ថ្ងៃ ពោល​គឺ​​តាំង​ពី​ចំណុច​ចាប់​​​​ផ្ដើម​នៃ​សាច់​រឿង​រហូត​ដល់​​វគ្គ​បញ្ចប់​តែ​ម្ដង។   "ដំបូង​​ឡើយ​គេ​គិត​ឲ្យ​ខ្ញុំ​១រឿង​​នេះ ២៨០០ ដុល្លារ​តែ ខ្ញុំ​ទារ​គាត់​៣ពាន់ ហើយ​ក្រោយ​មក​ គេ​ក៏​គិត តាម​ថ្ងៃ​ឲ្យ​ខ្ញុំ​វិញ បើ​គិត​ទៅ​ទម្រាំ​ដល់​ចប់​ខ្ញុំ​អាច​បាន​ជិត៤ពាន់​អីដែរ"  លោក សុខ ដែន ថ្លែង។     តារា​ក្បាច់​គុន​ម្នាក់​នេះ​ បាន​​​បន្ថែម​ទៀត​ថា ជា​ទូ​ទៅ​​ប្រសិន​បើ​​ខ្សែភាពយន្ត​ថត​តិច​ថ្ងៃ លោក​គិត​ក្នុង​១ថ្ងៃ១៥០ ដុល្លារ ហើយ​បើ​រឿង​ខ្នាត​ធំ​លោក​យក​១៥០០ដុល្លារ​ក្នុង​មួយ​រឿង ប៉ុន្តែ​ដោយ​ខ្សែភាពយន្ត​​រឿង "ហ្លួង​ព្រះ​ស្ដេចកន " ជា​រឿង​ប្រវត្តិសាស្ត្រ  ហើយ​ថត​ច្រើន​ថ្ងៃ លោក​​បាន​ចុះ​មក​ត្រឹម​តែ៦០ ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ។   តាម​ការ​លើក​ឡើង​របស់ សុខ ដែន ខ្សែភាពយន្ត​ប្រវត្តិសាស្ត្រ​ដែល​​វិនិយោគ​ថវិកា​ដោយ​ស្ថាបនិក​​​ទូរទស្សន៍ PNN មួយ​នេះ ​បាន​ថត២០ទៅ៣០ ភាគរយ​ហើយ ដោយ​នៅ​ក្នុង​នោះ ​ប្លង់​​​របស់​​លោក​ថត​បាន​ជាង១០ថ្ងៃ។ តាម​ផែន​ការ​ខ្សែភាពយន្ត​ខាង​លើ គ្រោង​ថត​ចំនួន៤ខែ ទើប​​បញ្ចប់៕           អត្ថបទ៖ ខុត សីហា រូបថត៖ ផ្ដល់ឲ្យ

  • 2016-02-02 17:43:51
  • ភាពយន្ត
ឆុំ វត្តី ​ធ្លាក់លើ​ខ្នង​សេះ​ទ្រោម​ខ្លួន ឆុំ វត្តី ​ធ្លាក់លើ​ខ្នង​សេះ​ទ្រោម​ខ្លួន
  • 2016-02-02 17:43:51
  • ភាពយន្ត

តារា​សម្ដែង​កញ្ញា ឆុំ វត្តី បាន​ប្រាប់ Sabay ថា នាង​​ធ្លាប់​ធ្លាក់​ពី​លើ​ខ្នង​សេះ ហើយ​ឈឺ​ខ្លួន​​ស្ទើរ​​ពេញ​ ១ សប្ដាហ៍​ ដោយសារតែ​ការ​ហាត់​សម ដើម្បី​សម្ដែង​ជា​តួឯក​ស្រី​នៅ​ក្នុង​រឿង "ហ្លួង​ព្រះ​ស្ដេចកន"  ។         មុន​ឈាន​មក​ក្ដាប់​តំណែង​តួឯក​ក្នុង​​ខ្សែ​ភាពយន្ត​ប្រវត្តិសាស្ត្រ​រឿង "ហ្លួង​ព្រះ​ស្ដេចកន " ដែល​ល្បី​ថា ចំណាយ​លើ​​​ការ​ផលិត​ខ្ទង់​លាន​ដុល្លារ ដែល​​វិនិយោគ​ថវិកា​ដោយ​ស្ថាបនិក​​​ទូរទស្សន៍ PNN កញ្ញា ឆុំ វត្តី ត្រូវ​ហាត់​សម​​​​ជិះ​សេះ កាប់​ដាវ វ៉ៃ​ទាត់​ធាក់​ ជាង១ខែ  ត្បិត​អី​តួ​​ដែល​​នាង​សម្ដែង​នោះ​ជា​ស្ត្រី​ចេះ​ចម្បាំង​ម្នាក់​ និង​​ជា​អគ្គមហេសី ស្ដេច ។     វត្តី បាន​រៀប​រាប់​ឲ្យ​ដឹង​ថា ដោយសារតែ​ខ្លួន​មិន​ធ្លាប់​ជិះ​សេះ ដំបូង​​ឡើយ ​គឺ​ខ្លាច​ខ្លាំង​ស្ទើរ​តែ​មិន​ហ៊ាន​​ឡើង​លើ​ខ្នង​សេះ ហើយ​​មាន​ពេល​​ធ្លាក់​ថែម​ទៀត​ផង។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ចំពោះ​មុខ​វិជ្ជា​កាប់​ដាវ​​វិញ នាង​ត្រូវ​គេ​កាប់​​ត្រូវ​ដៃ​ច្រើន​លើក ហើយ​មាន​ការ​ឈឺ​ចាប់​ជា​ខ្លាំង។ " ធ្លាក់​ពី​លើ​ខ្នង​សេះ​ក៏​មាន គេ​កាប់​ត្រូវ​ដៃ​ក៏​មាន ដំបូង​ឈឺ​ខ្លួន​១អាទិត្យ​បាន​​បាត់ តែ​ក្រោយ​ពី​ការ​ហាត់​បាន​ច្រើន​ថ្ងៃ​លែង​អី​វិញ ​ព្រោះ​​អី​យើង​ស៊ាំ​ហើយ"។ ឆុំ វត្តី លើក​ឡើង។         បច្ចុប្បន្ន​​ខ្សែ​ភាពយន្ត​ប្រវត្តិសាស្ត្រ រឿង"ហ្លួង​ព្រះ​ស្ដេចកន " កំពុង​​តែ​ថត នៅ​ឯ​ភ្នំ​តាម៉ៅ រឿង​មួយ​​នេះ គ្រោង​​​​ថត​នៅ ខេត្ត កំពង់​ចាម និង​ខេត្ត ពោធិ៍សាត់ និង សៀមរាប​ ទៀត ហើយ​ប្លង់​​របស់ វត្តី ដែល​ត្រូវ​ថត មាន​រយៈ​ពេល​​ចាប់​ពី៣ខែ​ឡើង។ តាម​ការ​ឲ្យ​ដឹង​ពី ​កញ្ញា ឆុំ វត្តី ថា តួឯក​នៅ​ក្នុង​រឿង​ប្រវត្តិសាស្ត្រ​មួយ​នេះ​​មាន​រហូត​ដល់​ទៅ២គូ ក្នុង​នោះ មាន​នាង​ជា​មួយ​កីឡាករ​កាយ​វប្បកម្ម រស់ សុភ័ណ្ឌ និង​ មួយ​គូ​ទៀត គឺ​លោក ទេព រិនដារ៉ូ និង តារា​ស្រី​ម្នាក់​ទៀត​ដែល​នាង​មិន​ចាំ​ឈ្មោះ។     ទោះបី​ជា​មាន​ការ​លំបាក​បន្តិច​​ក្ដី​ដោយសារតែ​ខ្លួន​មិន​មែន​ជា​អ្នក​​មាន​ជំនាញ​ខាង​ក្បាច់​គុណ វត្តី បាន​​ប្ដេជ្ញា​ថា ត្រូវ​តែ​ខំប្រឹង មិន​ឲ្យ​អ្នក​ដឹក​នាំ​ការ​សម្ដែង​ក៏​ដួច​ជា​ក្រុមហ៊ុន​ចំណាយ​ដើម​ទុន​ក្នុង​ការ​ផលិត​ខ្សែភាពយន្ត​មួយ​នេះ​​ខក​ចិត្ត​ឡើយ។ ជា​មួយ​គ្នា​​នោះ​ផង​ដែរ តារា​ស្រី​វ័យ​ ២៥ ឆ្នាំ​ម្នាក់​ នេះ​ រំពឹង​ថា​​​​រឿង"ហ្លួង​ព្រះ​ស្ដេចកន "   ច្បាស់​ជា​ទទួល​បាន​ជោគជ័យ​ខ្លាំង​ជាក់​ជា​មិន​ខាន ត្បិត​អី​​ផលិតករ​ដែល​ផលិត​រឿង​មួយ​នេះ សុទ្ធតែ​ជា​អ្នក​មាន​ជំនាញ និង​មាន​ការ​ចំណាយ​ក៏​ច្រើន ដូច​​​នេះ​គុណ​ភាព​ក៏​ទៅ​​តាម​នោះ​ដែរ៕                     អត្ថបទ៖ ខុត សីហា រូបថត៖ ផ្ដល់ឲ្យ