• 2017-06-01 02:39:01
  • ភាពយន្ត

ឡូយ​កប់! Trailer រឿង​​ប្រវត្តិសាស្ត្រ​ខ្មែរ "ហ្លួង​ព្រះ​ស្ដេច​កន" ចេញ​ហើយ!(វីដេអូ)

  • 2017-06-01 02:39:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​ខ្លី​ ស្ដី​ពី​ឈុត​ខ្លះៗ របស់​រឿង​ភាគ​ខ្មែរ​ថ្មី រឿង "ហ្លួង​ព្រះ​ស្ដេច​កន" ចេញ​ជា​ផ្លូវ​ការ​ហើយ​នៅ​មុន​នេះ​បន្ដិច។

កញ្ញា ឆុំ វត្តី និង​លោក រស់ សោភ័ណ្ឌ

Trailer ដែល​មាន​រយៈ​ពេល​ជិត​៣​នាទី​នេះ បាន​ពិត​ជា​​មាន​ភាព​ទាក់ទាញ​មិន​ធម្មតា​ដោយ​មាន​​បង្ហាញ​ពី​ការ​តស៊ូវណ្ណៈ ការ​ធ្វើ​សឹក​សង្គ្រាម ស្នេហា និង​ និង​ភាព​រីក​ចម្រើន​នា​សម័យ​នោះ។

កញ្ញា ស៊ិន សក្កដា តួឯកស្រី

"ហ្លួង​ព្រះ​ស្ដេច​កន" ជា​ស្នាដៃភាព​យន្ត​ថ្មី​ ដែល​ដឹក​នាំ​ដោយ ឯកឧត្តម ម៉ៅ អាយុទ្ធ និង​ចូល​រួម​សម្ដែង​ដោយ​តារា ល្បីៗ​ ដូចជា ទេព​ រិនដារ៉ូ ហេង ប៊ុនលាភ ឆុំ វត្តី។ រឿង​នេះ​ នឹង​ចាក់​បញ្ចាំង​ជូន​ទស្សនា​ក្នុង​ពេល​ឆាប់ៗ​ នៅ លើ​កញ្ចក់ទូរទស្សន៍ PNN។

តែ​មុន​ទស្សនា ​សាច់​រឿង​នេះ​ទាំង​មូល តោះ មក​មើល​ Trailer បន្តិច​សិន​មើល៖​​​

អត្ថបទ៖ សុខណា

មតិយោបល់