• 2016-04-23 15:50:11
  • ព័ត៌មាន
បុណ្យ​៧​ថ្ងៃកវី គង្គ ប៊ុនឈឿន រៀប​ចំ​ដោយ​សិល្បករ ឈាន​មក​ដល់​ថ្ងៃ​ទី​២ បុណ្យ​៧​ថ្ងៃកវី គង្គ ប៊ុនឈឿន រៀប​ចំ​ដោយ​សិល្បករ ឈាន​មក​ដល់​ថ្ងៃ​ទី​២
  • 2016-04-23 15:50:11
  • ព័ត៌មាន

  លោក គង្គ ប៊ុនឈឿន ដែល​អនិច្ចកម្ម​នៅ​បរទេស​ដោយ​សារ​ជំងឺ​មហារីក ហើយ​ធាតុ​មិន​ទាន់​មក​ដល់​ប្រទេស​កំណើត​ផង​នោះ ត្រូវ​បាន យុវជន និង​សិល្បករ​ជំនាន់​ក្រោយ​មួយ​ក្រុម រួម​គ្នា​ធ្វើ​ពិធី​បុណ្យ​ខួប​៧​ថ្ងៃ​ជូន ដោយ​បាន​ចាប់​ផ្ដើម​តាំង​ពី​រសៀល​ម្សិលមិញ បន្ត​រហូត​មក​ដល់​ព្រឹក​នេះ។       ឌីជេ អាចារ្យ​ធំ ដែល​ជា​អ្នក​ផ្ដួចផ្ដើម​គំនិត​រៀប​ចំ​បុណ្យ៧​ថ្ងៃ ឧទ្ទិស​ជូន​កវី គង្គ ប៊ុនឈឿន   តាម ឌីជេ អាចារ្យ​ធំ ដែល​ជា​អ្នក​ផ្ដួចផ្ដើម​គំនិត​រៀប​ចំ​កម្មវិធី​បុណ្យ​នេះ​ឡើង បាន​ប្រាប់​ភ្នាក់ងារSabayឲ្យ​ដឹង​ថា បើ​ទោះ​មិន​មាន​ជាប់​សាច់​ឈាម​អ្វី​ជាមួយ​កវី​ម្ចាស់​សង្កែ តែ​ពួក​លោក​សម្រេច​រៀប​ចំ​ពិធី​បុណ្យ​នេះ​ឡើង ដោយ​សារ​ការ​គោរព និង​មោទនភាព​ចំពោះ​ស្នាដៃ​ជា​ច្រើន​ដែល​ព្រឹទ្ធាចារ្យ​បន្សល់​ទុក​សម្រាប់​សិល្បករ​ជំនាន់​ក្រោយ ដែល​ស្ទើរ​តែ​មួយ​ឆាក​ជីវិត​របស់​គាត់​ ជា​អ្នក​និពន្ធ បាន​លះបង់​ក្នុង​បុព្វហេតុ​ការ​តែង​និពន្ធ និង​លើក​ស្ទួយ​អក្សរសិល្ប៍​ខ្មែរ។   "យើង​រៀប​ចំ​ឡើង​ក្នុង​គោល​បំណង​ដើម្បី​សម្ដែង​ការ​ដឹង​គុណ និង​គោរព​ចំពោះ​វីរភាព​របស់​លោក​តា ដែល​លោក​តា​បាន​បន្សល់​ទុក​នូវ​ស្នាដៃ​រាប់​មិន​អស់​សម្រាប់​អ្នក​ជំនាន់​ក្រោយ និង​អ្នក​ជំនាន់​គាត់​ផ្ទាល់"។   តាម​អ្នក​ផ្ដួចផ្ដើម​គំនិត​ដដែល​ បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ចាប់​ផ្ដើម មាន​សិស្សានុសិស្ស ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​ស្ម័គ្រ​ចិត្ត​ចូល​រួម​ជួយ  ហើយ​កម្មវិធី​បុណ្យ គឺ​មាន​រយៈ​ពេល​២​ថ្ងៃ រាប់​ចាប់​ពី​រសៀល​ម្សិលមិញ ដោយ​មាន​​ការ​សម្ដែង​សិល្បៈ​ដូច​ជា​ការ​ច្រៀង​ចម្រៀង​ចាស់​ៗ​ដែល​និពន្ធ​ដោយ​លោក គង្គ ប៊ុនឈឿន ផ្ទាល់ ការ​លេង​ចាប៉ី​ដង​វែង នៅ​ទីធ្លា​ទល់​មុខ​វត្ត​កណ្ដាល​នៅ​ក្បែរ​នឹង​ទី​តាំង​អនុស្សាវរីយ៍​ម្លប់​ដូង​ទី​១០​របស់​លោក​កវី​ផង។     ចំណែក​នៅ​ព្រឹក​នេះ នឹង​មាន​ការ​ប្រារព្ធ​ពិធី​បែប​សាសនា​មាន​រាប់​បាត្រ បង្សុកូល វេរស្លា​ដក់​ប្រគេន​ព្រះសង្ឃ និង​ចុង​ក្រោយ​មាន​ការ​ដាក់​កម្រង​ផ្កា​ជា​កិច្ច​បង្ហើយ ដែល​នឹង​ចាប់​ផ្ដើម​នៅ​ម៉ោង៧ព្រឹក និង​បញ្ចប់​នៅ​ម៉ោង​១១។   ពិធី​បុណ្យ​ខាង​លើ ត្រូវ​បាន​សហការ​រៀប​ចំ​ដោយ ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​នគររាជ ក្រុម​រថយន្ត​តន្ត្រី​ទិព្វ​ខ្មែរ មូលធិនិ​កុមារ​សាវិនកម្ពុជា និង​កសិករ​ឡាយហ្វ៍អ៊ិនវេសម៊ិន។សិល្បករ​មួយ​ចំនួន​ដែល​មាន​វត្តមាន​នៅ​ក្នុង​ពិធី​មាន​ដូចជា លោក សាវិន ហ្វីលីព លោក សាន ផានិត លោក ហ្សូណូ លោក យឹង យន អ្នក​ស្រី​ថន សីម៉ា ចំណែក​សិល្បករ​មួយ​ចំនួន​ដែល​មិន​បាន​ចូល​រួម​ដោយ​ផ្ទាល់ មាន​ដូច​ជា​លោក អ៊ាម វន្នី និង លោក ហេង ពិទូ ជាដើម ក៏​បាន​ចូល​រួម​ជា​បច្ច័យ​ផង​ដែរ៕   អត្ថបទ៖ ហួន ទីណារ័ត្ន

  • 2015-11-19 15:19:37
  • ព័ត៌មាន
ជាង​៤០០ កន្សែង​-អាវ-មួក លក់​ដាច់​ដោយ​ក្រុម​ ហ្សូ​ណូ-អាចារ្យធំ​ ជាង​៤០០ កន្សែង​-អាវ-មួក លក់​ដាច់​ដោយ​ក្រុម​ ហ្សូ​ណូ-អាចារ្យធំ​
  • 2015-11-19 15:19:37
  • ព័ត៌មាន

កន្សែង​ប្រហែល​ ៣០០ មួក​៥០ និង ​អាវ​យឺត​៣០ ត្រូវ​បាន​​ក្រុមតារា​ចម្រៀង​ ហ្សូណូ រួម​ជាមួយ​ ​ឌីជេ​អាចារ្យ​​ធំ ​លក់​ដាច់​អស់​កាល​ពី​ល្ងាច​មិញ​នៅ​ស្តាត​អូឡាំពិក។ នេះ​បើ​តាម​ការ​រៀប​រាប់​របស់​ អាចារ្យធំ។     ចំពោះ​ថវិកា​សរុប​បាន​ប៉ុន្មាន ឌីជេ អាចារ្យ​ធំ​ប្រាប់​ថា មិនទាន់​បាន​ទូទាត់​ទេ៖" លក់​ម្សិល​មិញ​បាន​ច្រើន​ដែរ​អូន កន្សែង​ប្រហែល ៣០០ អាវយឺត​៣០ មួក​៥០​អី​ហ្នឹង​...យប់​មិញ​ចប់​កម្ម​វិធី​ទាត់​បាល់​ភ្លាម​ក្រុម​ពួក​បង​ក៏​រើ​មក​អីវ៉ាន់​មក​ផ្ទះ​រៀង​ខ្លួន​ ចំពោះ​ថវិកា​សរុប​មិន​ទាន់​បាន​ទូទាត់​ទេ"។   ឌីជេ​រូប​នេះ បាន​បញ្ជាក់​បន្ថែម​ថា បន្ទាប់​ពី​សរុបទឹក​ប្រាក់​រួចរាល់​ ក្រុម​ពួក​លោក​​នឹង​យក​ទៅ ប្រគល់​ជូន​លោក​គ្រូ ជ័យ ប៊ុនឈឿ​ ដែល​ជា​គ្រូ​ប្រដាល់ និង​ជា​អាជ្ញា​កណ្ដាល​មួយ​ផ្នែក។ ឯ​មួយ​ផ្នែក​ទៀតដែល​នៅ​សល់ ទុក​ចំណាយ​ផ្សេង​ៗ។​   វីដេអូ​ខាង​ក្រោម​នេះ​ជា​​សកម្មភាព​លក់​ និង​ការ​អំពាវ​នាវ​​ឲ្យ​កូន​ខ្មែរ​ទាំង​អស់​ជួយ​ជាវ​ផលិត​ផល​ខ្មែរ​ពី ហ្សូណូ-អាចារ្យធំ៖​   https://youtu.be/83yAN7QrCH8   អត្ថបទ៖ ថា ម៉ាលីដា រូបថត&វីដេអូ៖ ទូរស័ព្ទដៃ

  • 2015-11-18 18:35:05
  • ព័ត៌មាន
ដល់​ពេល​ត្រូវ​តប​ស្នង ហ្សូណូ-អាចារ្យ​ធំ​ ចាប់​ដៃ​គ្នា​លក់​កន្សែង​ជួយ​សិល្បករចាស់ៗ ដល់​ពេល​ត្រូវ​តប​ស្នង ហ្សូណូ-អាចារ្យ​ធំ​ ចាប់​ដៃ​គ្នា​លក់​កន្សែង​ជួយ​ស...
  • 2015-11-18 18:35:05
  • ព័ត៌មាន

ពេល​វេលា​មួយ​ដែល​សិល្បករ​ជំនាន់​ក្រោយ​បាន​ធ្វើ​ការ​តប​ស្នង​​ដល់​សិល្បករ​ចាស់ៗ​ក្រោម​រូបភាព​ជា​ច្រើន​ក្នុង​នោះ​​ ​តារា​ចម្រៀង​ ហ្សូណូ និង​ឌីជេ អាចារ្យធំ បានចាប់​ដៃ​គ្នា​​លក់​កន្សែង ​​​មួក​ និង​របស់​របរ​មួយ​ចំនួន​ទៀត​ ដើម្បី​យក​ថវិកា​ជួយ​អ្នក​ទាំង​នោះ​ ក្នុង​បរិវេណ​ស្តាត​អូឡាំពិក​ល្ងាច​​មិញ​នេះផង​ដែរ​។​   "ថវិកា​ដែល​លក់​បាន​នៅ​ក្នុង​ថ្ងៃ​នេះ​ គឺ​យក​ទៅ​ជួយ​ លោក​គ្រូ ជ័យ​ ប៊ុនឈឿ​ ជាពិសេស​ព្រោះ​គាត់​កំពុង​តែ​មាន​ជម្ងឺ​។ ចំពោះ​សិល្បករ​ចាស់ៗ​ផ្សេង​ទៀត​ ពួក​ខ្ញុំ​នឹង​បន្ត​​រៀប​ចំ​ Event​ ផ្សេងៗ​ទៀត​ ដើម្បី​ស្វែង​រក​ថវិកា​ជួយ​ពួក​គាត់​តាម​តែ​អាច​ធ្វើ​ទៅ​បាន​ព្រោះ​គាត់​ចាស់ៗ​ហើយ​​អ្វី​ដែល​អាច​ធ្វើ​បាន ​គឺ​មាន​តែ​ចូល​រួម​ចំណែក​ជួយ​បាន​ប៉ុណ្ណា ក៏​ជា​​ទឹក​ចិត្ត​របស់​ពួក​ខ្ញុំ​ដែរ​ ដល់​ពេល​ដែល​ត្រូវ​តប​ស្នង​ពួកគាត់​ខ្លះ​ៗហើយ "។ អាចារ្យ​ធំ​ថ្លែង។   ​   ងាក​មក​​ ហ្សូ​ណូ បាន​ថ្លែង​ថា​ ក្នុង​នាម​​កូន​ខ្មែរ​យើង​ត្រូវ​ជួយ​ខ្មែរ និង​បាន​​សំណូម​ពរ​ទៅ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ឲ្យ​ជួយ​គាំទ្រ​ទាំង​​អស់​គ្នា​រាល់​សកម្មភាព​សប្បុរសធម៌​ទាំង​ឡាយ​របស់​ក្រុម​សិល្បករ​ផង​។​   ​ទាំង​ពីរ​នាក់​ខាង​លើ​បន្ថែម​ទៀត​ថា សកម្មភាព​លក់​​នេះ​ មិន​មែន​ធ្វើ​ឡើង​តែ​ម្នាក់​ឯង​នោះ​ទេ ប៉ុន្តែ​មាន​ការ​ចូលរួម​សហការ​ផង​ដែរ​ពី​ក្រុម​អ្នក​និពន្ធ​កម្ពុជា, ក្រុម​យុវជន​មនុស្សធម៌, ក្រុម​សម្ព័ន្ធ​ឌីជេ​កម្ពុជា និង​ក្រុម​ភ្លេង​ជាតិ​ខ្មែរ​ជា​ដើម៕             ​ អត្ថបទ៖ ថា ម៉ាលីដា ​ រូបថត៖ ទូរស័ព្ទ​ដៃ ​​​

  • 2015-07-20 18:48:37
  • ស្ទីលតារា
៥ សន្លឹក! សម្រស់​​យុវតី ​​ពាក់​មួក​ស្លឹក​ត្នោត និង ​បង់​ក​ក្រមា យ៉ាង​ម៉េច​ដែរ? ៥ សន្លឹក! សម្រស់​​យុវតី ​​ពាក់​មួក​ស្លឹក​ត្នោត និង ​បង់​ក​ក្រមា យ៉ាង​ម...
  • 2015-07-20 18:48:37
  • ស្ទីលតារា

ក្រុម​យុវតី "ភ្លេង​ជាតិ​ខ្មែរ-នគរ​រាជ" បាន​នាំ​គ្នា​បង្ហាញ​សម្រស់​​របស់​ពួក​គេ ដោយ​ពាក់​មួក​ស្លឹក​ត្នោត និង​ បង់​ក​ក្រមា ក្នុង​គោល​បំណង​ជំរុញ​ឱ្យ​មាន​ការ​គាំទ្រ​ផលិតផល​ខ្មែរ និង ​ដើម្បី​បង្ហាញ​ពី​វប្បធម៌​ជាតិ។   DJ អាចារ្យធំ តំណាង​ក្រុម​នេះ ​ឱ្យ​ដឹង​ថា ពូក​គេ​មាន​គោល​បំណង​រួម​គ្នា​ក្នុង​ឆន្ទៈ​តែ​មួយ ធ្វើ​យ៉ាង​ណា​ឱ្យ​មួក​ត្នោត​រីក​ដូច​ផ្សិត ដោយ​ចែកចាយ​ទៅ​កាន់​តំបន់​នានា។ ជាក់​ស្ដែង​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​បាល់​ទាត់ ២ ប្រកួត​ចុង​ក្រោយ រវាង​ជម្រើស​ជាតិ​កម្ពុជា​ជាមួយ អាហ្វហ្គានីស្ថាន និង​ សិង្ហបុរី ក្រុម​នេះ​បាន​ចែក​មួក​ស្លឹក​ត្នោត​ជាង ២ ០០០ មួក ដល់​អ្នក​ចូល​ទស្សនា​ផង​ដែរ។   DJ ខាង​លើ​បញ្ជាក់​ថា ចំពោះ​អាវ​យឺត "អ្នក​ចម្បាំង​អង្គរ" កំពុង​បន្ត​លក់​ក្នុង​តម្លៃ​មួយ​សមរម្យ ដោយ​យក​ប្រាក់​ចំណេញ​ទាំង​ស្រុង ទៅ​ជួយ​កុមារ​ក្រីក្រ​នៅ​ខេត្ត​សៀមរាប និង​តំបន់​មួយ​ចំនួន​ទៀត។ ពូក​គេ​កំពុង​ត្រៀម​ចែក​អាវ​យឺត មួក​ស្លឹក​ត្នោត និង​ក្រមា​ខ្មែរ​ជា​ច្រើន​ទៀត សម្រាប់​ការ​ប្រកួត​ជម្រុះ World Cup រវាង​ជម្រើស​ជាតិ​កម្ពុជា- ជប៉ុន ដើម​ខែ​កញ្ញា​ខាង​មុខ៕               អត្ថបទ៖ សំ ជំនាញ រូប​ថត៖ ផ្ដល់​ឱ្យ

  • 2016-04-23 15:50:11
  • ព័ត៌មាន
បុណ្យ​៧​ថ្ងៃកវី គង្គ ប៊ុនឈឿន រៀប​ចំ​ដោយ​សិល្បករ ឈាន​មក​ដល់​ថ្ងៃ​ទី​២

  លោក គង្គ ប៊ុនឈឿន ដែល​អនិច្ចកម្ម​នៅ​បរទេស​ដោយ​សារ​ជំងឺ​មហារីក ហើយ​ធាតុ​មិន​ទាន់​មក​ដល់​ប្រទេស​កំណើត​ផង​នោះ ត្រូវ​បាន យុវជន និង​សិល្បករ​ជំនាន់​ក្រោយ​មួយ​ក្រុម រួម​គ្នា​ធ្វើ​ពិធី​បុណ្យ​ខួប​៧​ថ្ងៃ​ជូន ដោយ​បាន​ចាប់​ផ្ដើម​តាំង​ពី​រសៀល​ម្សិលមិញ បន្ត​រហូត​មក​ដល់​ព្រឹក​នេះ។       ឌីជេ អាចារ្យ​ធំ ដែល​ជា​អ្នក​ផ្ដួចផ្ដើម​គំនិត​រៀប​ចំ​បុណ្យ៧​ថ្ងៃ ឧទ្ទិស​ជូន​កវី គង្គ ប៊ុនឈឿន   តាម ឌីជេ អាចារ្យ​ធំ ដែល​ជា​អ្នក​ផ្ដួចផ្ដើម​គំនិត​រៀប​ចំ​កម្មវិធី​បុណ្យ​នេះ​ឡើង បាន​ប្រាប់​ភ្នាក់ងារSabayឲ្យ​ដឹង​ថា បើ​ទោះ​មិន​មាន​ជាប់​សាច់​ឈាម​អ្វី​ជាមួយ​កវី​ម្ចាស់​សង្កែ តែ​ពួក​លោក​សម្រេច​រៀប​ចំ​ពិធី​បុណ្យ​នេះ​ឡើង ដោយ​សារ​ការ​គោរព និង​មោទនភាព​ចំពោះ​ស្នាដៃ​ជា​ច្រើន​ដែល​ព្រឹទ្ធាចារ្យ​បន្សល់​ទុក​សម្រាប់​សិល្បករ​ជំនាន់​ក្រោយ ដែល​ស្ទើរ​តែ​មួយ​ឆាក​ជីវិត​របស់​គាត់​ ជា​អ្នក​និពន្ធ បាន​លះបង់​ក្នុង​បុព្វហេតុ​ការ​តែង​និពន្ធ និង​លើក​ស្ទួយ​អក្សរសិល្ប៍​ខ្មែរ។   "យើង​រៀប​ចំ​ឡើង​ក្នុង​គោល​បំណង​ដើម្បី​សម្ដែង​ការ​ដឹង​គុណ និង​គោរព​ចំពោះ​វីរភាព​របស់​លោក​តា ដែល​លោក​តា​បាន​បន្សល់​ទុក​នូវ​ស្នាដៃ​រាប់​មិន​អស់​សម្រាប់​អ្នក​ជំនាន់​ក្រោយ និង​អ្នក​ជំនាន់​គាត់​ផ្ទាល់"។   តាម​អ្នក​ផ្ដួចផ្ដើម​គំនិត​ដដែល​ បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ចាប់​ផ្ដើម មាន​សិស្សានុសិស្ស ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​ស្ម័គ្រ​ចិត្ត​ចូល​រួម​ជួយ  ហើយ​កម្មវិធី​បុណ្យ គឺ​មាន​រយៈ​ពេល​២​ថ្ងៃ រាប់​ចាប់​ពី​រសៀល​ម្សិលមិញ ដោយ​មាន​​ការ​សម្ដែង​សិល្បៈ​ដូច​ជា​ការ​ច្រៀង​ចម្រៀង​ចាស់​ៗ​ដែល​និពន្ធ​ដោយ​លោក គង្គ ប៊ុនឈឿន ផ្ទាល់ ការ​លេង​ចាប៉ី​ដង​វែង នៅ​ទីធ្លា​ទល់​មុខ​វត្ត​កណ្ដាល​នៅ​ក្បែរ​នឹង​ទី​តាំង​អនុស្សាវរីយ៍​ម្លប់​ដូង​ទី​១០​របស់​លោក​កវី​ផង។     ចំណែក​នៅ​ព្រឹក​នេះ នឹង​មាន​ការ​ប្រារព្ធ​ពិធី​បែប​សាសនា​មាន​រាប់​បាត្រ បង្សុកូល វេរស្លា​ដក់​ប្រគេន​ព្រះសង្ឃ និង​ចុង​ក្រោយ​មាន​ការ​ដាក់​កម្រង​ផ្កា​ជា​កិច្ច​បង្ហើយ ដែល​នឹង​ចាប់​ផ្ដើម​នៅ​ម៉ោង៧ព្រឹក និង​បញ្ចប់​នៅ​ម៉ោង​១១។   ពិធី​បុណ្យ​ខាង​លើ ត្រូវ​បាន​សហការ​រៀប​ចំ​ដោយ ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​នគររាជ ក្រុម​រថយន្ត​តន្ត្រី​ទិព្វ​ខ្មែរ មូលធិនិ​កុមារ​សាវិនកម្ពុជា និង​កសិករ​ឡាយហ្វ៍អ៊ិនវេសម៊ិន។សិល្បករ​មួយ​ចំនួន​ដែល​មាន​វត្តមាន​នៅ​ក្នុង​ពិធី​មាន​ដូចជា លោក សាវិន ហ្វីលីព លោក សាន ផានិត លោក ហ្សូណូ លោក យឹង យន អ្នក​ស្រី​ថន សីម៉ា ចំណែក​សិល្បករ​មួយ​ចំនួន​ដែល​មិន​បាន​ចូល​រួម​ដោយ​ផ្ទាល់ មាន​ដូច​ជា​លោក អ៊ាម វន្នី និង លោក ហេង ពិទូ ជាដើម ក៏​បាន​ចូល​រួម​ជា​បច្ច័យ​ផង​ដែរ៕   អត្ថបទ៖ ហួន ទីណារ័ត្ន

  • 2015-11-19 15:19:37
  • ព័ត៌មាន
ជាង​៤០០ កន្សែង​-អាវ-មួក លក់​ដាច់​ដោយ​ក្រុម​ ហ្សូ​ណូ-អាចារ្យធំ​

កន្សែង​ប្រហែល​ ៣០០ មួក​៥០ និង ​អាវ​យឺត​៣០ ត្រូវ​បាន​​ក្រុមតារា​ចម្រៀង​ ហ្សូណូ រួម​ជាមួយ​ ​ឌីជេ​អាចារ្យ​​ធំ ​លក់​ដាច់​អស់​កាល​ពី​ល្ងាច​មិញ​នៅ​ស្តាត​អូឡាំពិក។ នេះ​បើ​តាម​ការ​រៀប​រាប់​របស់​ អាចារ្យធំ។     ចំពោះ​ថវិកា​សរុប​បាន​ប៉ុន្មាន ឌីជេ អាចារ្យ​ធំ​ប្រាប់​ថា មិនទាន់​បាន​ទូទាត់​ទេ៖" លក់​ម្សិល​មិញ​បាន​ច្រើន​ដែរ​អូន កន្សែង​ប្រហែល ៣០០ អាវយឺត​៣០ មួក​៥០​អី​ហ្នឹង​...យប់​មិញ​ចប់​កម្ម​វិធី​ទាត់​បាល់​ភ្លាម​ក្រុម​ពួក​បង​ក៏​រើ​មក​អីវ៉ាន់​មក​ផ្ទះ​រៀង​ខ្លួន​ ចំពោះ​ថវិកា​សរុប​មិន​ទាន់​បាន​ទូទាត់​ទេ"។   ឌីជេ​រូប​នេះ បាន​បញ្ជាក់​បន្ថែម​ថា បន្ទាប់​ពី​សរុបទឹក​ប្រាក់​រួចរាល់​ ក្រុម​ពួក​លោក​​នឹង​យក​ទៅ ប្រគល់​ជូន​លោក​គ្រូ ជ័យ ប៊ុនឈឿ​ ដែល​ជា​គ្រូ​ប្រដាល់ និង​ជា​អាជ្ញា​កណ្ដាល​មួយ​ផ្នែក។ ឯ​មួយ​ផ្នែក​ទៀតដែល​នៅ​សល់ ទុក​ចំណាយ​ផ្សេង​ៗ។​   វីដេអូ​ខាង​ក្រោម​នេះ​ជា​​សកម្មភាព​លក់​ និង​ការ​អំពាវ​នាវ​​ឲ្យ​កូន​ខ្មែរ​ទាំង​អស់​ជួយ​ជាវ​ផលិត​ផល​ខ្មែរ​ពី ហ្សូណូ-អាចារ្យធំ៖​   https://youtu.be/83yAN7QrCH8   អត្ថបទ៖ ថា ម៉ាលីដា រូបថត&វីដេអូ៖ ទូរស័ព្ទដៃ

  • 2015-11-18 18:35:05
  • ព័ត៌មាន
ដល់​ពេល​ត្រូវ​តប​ស្នង ហ្សូណូ-អាចារ្យ​ធំ​ ចាប់​ដៃ​គ្នា​លក់​កន្សែង​ជួយ​សិល្បករចាស់ៗ

ពេល​វេលា​មួយ​ដែល​សិល្បករ​ជំនាន់​ក្រោយ​បាន​ធ្វើ​ការ​តប​ស្នង​​ដល់​សិល្បករ​ចាស់ៗ​ក្រោម​រូបភាព​ជា​ច្រើន​ក្នុង​នោះ​​ ​តារា​ចម្រៀង​ ហ្សូណូ និង​ឌីជេ អាចារ្យធំ បានចាប់​ដៃ​គ្នា​​លក់​កន្សែង ​​​មួក​ និង​របស់​របរ​មួយ​ចំនួន​ទៀត​ ដើម្បី​យក​ថវិកា​ជួយ​អ្នក​ទាំង​នោះ​ ក្នុង​បរិវេណ​ស្តាត​អូឡាំពិក​ល្ងាច​​មិញ​នេះផង​ដែរ​។​   "ថវិកា​ដែល​លក់​បាន​នៅ​ក្នុង​ថ្ងៃ​នេះ​ គឺ​យក​ទៅ​ជួយ​ លោក​គ្រូ ជ័យ​ ប៊ុនឈឿ​ ជាពិសេស​ព្រោះ​គាត់​កំពុង​តែ​មាន​ជម្ងឺ​។ ចំពោះ​សិល្បករ​ចាស់ៗ​ផ្សេង​ទៀត​ ពួក​ខ្ញុំ​នឹង​បន្ត​​រៀប​ចំ​ Event​ ផ្សេងៗ​ទៀត​ ដើម្បី​ស្វែង​រក​ថវិកា​ជួយ​ពួក​គាត់​តាម​តែ​អាច​ធ្វើ​ទៅ​បាន​ព្រោះ​គាត់​ចាស់ៗ​ហើយ​​អ្វី​ដែល​អាច​ធ្វើ​បាន ​គឺ​មាន​តែ​ចូល​រួម​ចំណែក​ជួយ​បាន​ប៉ុណ្ណា ក៏​ជា​​ទឹក​ចិត្ត​របស់​ពួក​ខ្ញុំ​ដែរ​ ដល់​ពេល​ដែល​ត្រូវ​តប​ស្នង​ពួកគាត់​ខ្លះ​ៗហើយ "។ អាចារ្យ​ធំ​ថ្លែង។   ​   ងាក​មក​​ ហ្សូ​ណូ បាន​ថ្លែង​ថា​ ក្នុង​នាម​​កូន​ខ្មែរ​យើង​ត្រូវ​ជួយ​ខ្មែរ និង​បាន​​សំណូម​ពរ​ទៅ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ឲ្យ​ជួយ​គាំទ្រ​ទាំង​​អស់​គ្នា​រាល់​សកម្មភាព​សប្បុរសធម៌​ទាំង​ឡាយ​របស់​ក្រុម​សិល្បករ​ផង​។​   ​ទាំង​ពីរ​នាក់​ខាង​លើ​បន្ថែម​ទៀត​ថា សកម្មភាព​លក់​​នេះ​ មិន​មែន​ធ្វើ​ឡើង​តែ​ម្នាក់​ឯង​នោះ​ទេ ប៉ុន្តែ​មាន​ការ​ចូលរួម​សហការ​ផង​ដែរ​ពី​ក្រុម​អ្នក​និពន្ធ​កម្ពុជា, ក្រុម​យុវជន​មនុស្សធម៌, ក្រុម​សម្ព័ន្ធ​ឌីជេ​កម្ពុជា និង​ក្រុម​ភ្លេង​ជាតិ​ខ្មែរ​ជា​ដើម៕             ​ អត្ថបទ៖ ថា ម៉ាលីដា ​ រូបថត៖ ទូរស័ព្ទ​ដៃ ​​​

  • 2015-07-20 18:48:37
  • ស្ទីលតារា
៥ សន្លឹក! សម្រស់​​យុវតី ​​ពាក់​មួក​ស្លឹក​ត្នោត និង ​បង់​ក​ក្រមា យ៉ាង​ម៉េច​ដែរ?

អត្ថបទពេញនិយម