• 2023-05-12 09:30:13
  • ព័ត៌មាន

មូលហេតុ សាន ផានិត ហ៊ានជះលុយ ៥០ដុល្លារ សម្រាប់កាហ្វេវប្បធម៌តែ ៥កែវ​ របស់អាចារ្យធំ

  • 2023-05-12 09:30:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិត្ដសិល្បៈរួមទាំងលោក សាន ផានិត ខ្លួនឯងផង បានដាក់ងារខ្លួនថា “ឧកញ៉ាខ្យល់” ពេលចូលទៅដល់ហាងកាហ្វេវប្បធម៌របស់អាចារ្យធំ លើទឹកដីអង្គរ ខេត្ដសៀមរាប ដោយជំនួសឲ្យឧកញ៉ាក្បាលគីបដែលគេឯងតែងតែហៅ លោកពេលនៅក្រុងតាខ្មៅ ឬរាជធានីភ្នំបេញដែលលោកបើកហាងលក់សម្ភារៈប្រើប្រាស់ក្បាលគីបយ៉ាងកាក់កប។

ក្នុងពេលដែលទៅកម្សាន្ដនៅខេត្ដសៀមរាប កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ លោក សាន ផានិត និងលោក សាវិន ហ្វីលីព បានឆៀងចូលទៅលេង និងទិញកាហ្វេរបស់អាចារ្យធំចំនួន ៥កែវ ក្នុងតម្លៃ ១កែវ ១០ដុល្លារ។លោកថា ថ្ងៃក្រោយបើលោកមានលទ្ធភាព និងឱកាសល្អៗលោកនឹងបបួលឧកញ៉ាផ្សេងៗទៀត មកអង្គុយញ៉ាំកាហ្វេនេះទៀត ឲ្យតែអាចារ្យធំលក់កាហ្វេថែវប្បធម៌ចេញពីចិត្ដ។

រូបថត៖ ហ្វេសប៊ុក

បន្ថែមលើសម្ដីលោក សាន ផានិត តារាសម្ដែងវ័យជ្រេ សាវិន ហ្វីលីព បានសួរចំៗទៅអាចារ្យធំដែលកំពុងទទួលរាក់ទាក់លោក សាន ផានិត នៅក្នុងហាងថា៖ “កុំតែឃ្លានកាហ្វេទេ កុំអត់ចូលទេ…ល្បីថា អាចារ្យធំពូកែជេរ ម៉េចក៏ពូកែជេរម៉្លេះ?”។ ភ្លាមនោះអាចារ្យធំ ក៏តបវិញថា៖ “ខ្ញុំជេរតែអ្នកខូចទេបង”។

មុនលាអាចារ្យធំ សាន ផានិត បានទូទាត់លុយថ្លៃកាហ្វេចំនួន ៥០ដុល្លារ តាមរយៈគណនីABA។ ទន្ទឹមគ្នានោះលោកក៏សន្យារថា នឹងនាំសិល្បករ-សិល្បការិនី ព្រមទាំងឧកញ៉ាមួយចំនួនផងមកញ៉ាំកាហ្វេនៅទីនេះ ហើយជូនថ្លៃកាហ្វេខ្ពស់ទៀតផង បើអាចារ្យធំលក់កាហ្វេថែវប្បធម៌ពិតមែន ព្រោះលោកមើលឃើញវាតម្លៃវប្បធម៌ជាតិទាំងអស់គ្នា៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម