• 2016-09-14 17:02:34
  • ជីវិតតារា
អេឡិច ហ្សូរ៉ា ឈឺក្បាល​​រឿងគេ​​បង្អាប់ អេឡិច ហ្សូរ៉ា ឈឺក្បាល​​រឿងគេ​​បង្អាប់
  • 2016-09-14 17:02:34
  • ជីវិតតារា

តារា​សម្ដែង និង​ចម្រៀង អេឡិច ហ្សូរ៉ា បាន​ពោល​ពាក្យ​ត្អូញត្អែរ​ថា ពិតជា​ឈឺក្បាល​នឹង​ពាក្យ​សម្ដី​របស់​អ្នក​បង្អាប់​លោក​ខ្លាំង​ណាស់។   រូបភាព អេឡិច ហ្សូរ៉ា ថត​នៅ​ប្រទេស​ប៉ូឡូញ   “ម្សិលមិញ​ គឺ​ថា​ខាង​ក្រុម​ការងារ​គាត់​បាន​បង្ហោះ Trailer រឿង "ទេសចរណ៍​ឋាននរក” ហើយ​ក៏​មាន​អ្នក​ខ្លះ comment ថា​ ឲ្យ​បង​ថា ម៉េច​ក៏​តួឯក​ប្រុស​នោះ​មាត់​ធំ​ម៉េស? ដូច​ខ្វះ​តួ​ប្រុស​អី​ជាដើម ឃើញ​ចឹង​បង​ឈឺក្បាល​ហ្មង"។ តារា​វ័យ ២៨ ឆ្នាំ​ខាង​លើ​បាន​បញ្ជាក់​ទៀត​ថា​ មាន​ការ​មិន​សប្បាយ​ចិត្ត​តិច​តួច ចំពោះ​ការ​បង្អាប់​ទាំង​នោះ។ ប៉ុន្តែ​លោក​មិន​តបត​អ្វី​​​​ឡើយ គ្រាន់តែ​ចង់​ឲ្យ​ប្រិយមិត្ត​បើក​ចិត្ត​ឲ្យ​ទូលាយបន្តិច​ប៉ុណ្ណោះ។   ហ្សូរ៉ា បន្ត​ថា ទោះ​ជា​មាន​អ្នក​មិន​ពេញចិត្ត​ខ្លះ​មែន តែ​ក៏​មាន​គាំទ្រ​ការ​សម្ដែង​​លោក​ច្រើន​ដែរ និង​ព្យាយាម​លើក​ទឹកចិត្ត​ដល់​រូប​លោក​គ្រប់​ពេល។ "តាម​ពិត​ពួកគាត់​មិន​ទាន់​យល់​ច្បាស់​ពី​ចារឹក​របស់​តួ​សម្ដែង​នីមួយ​ៗ។ ចំពោះ​រឿង​នេះ​គេ​ជ្រើសរើស​បង ព្រោះ​ជា​ប្រភេទ​រឿង​កំប្លែង​ៗ ចឹង​ហើយ​គេ​មិន​ចាំបាច់​យក​តួ​ណា​ដែល​សង្ហា​ពេក។ តែ​ក៏​អរគុណ​ពួក​គាត់​ដែរ ដែល​បាន​តាមដាន​រឿង​របស់​ខ្ញុំ”។     តារា​និយម​ការ​ហាត់ប្រាណក្បាច់​យូហ្គា​ខាង​លើ​បាន​បញ្ជាក់​ទៀត​ថា ដ្បិត​មាន​ការ​រិះគន់​លើ​រូប​លោក​ក៏​ពិតមែន តែ​មិនបាន​​រិះគន់​លើ​សាច់រឿង​ឡើយ ដែលចំណុច​នេះ លោក​​អាច​បញ្ជាក់​​ថា ​នោះ​ជា​ជំហាន​ជោគជ័យ​បណ្ដើរ​ៗ​ហើយ។ រឿង "ទេសចរណ៍​ឋាននរក” ជា​ភាពយន្ត​បែប​កំប្លែង​របស់​ផលិតកម្ម Vcine ដែល​នឹង​ត្រៀម​ចាក់​បញ្ចាំង​នៅ​ថ្ងៃ ២៩ ខែ​កញ្ញា​នេះ​គ្រប់​រោងកុន​ទាំងអស់៕   អត្ថបទ៖ទ្រី រ៉ាវី

  • 2016-07-21 16:17:00
  • ជីវិតតារា
អេឡិច ហ្សូរ៉ា មាន​ឱកាស​ទៅ​​ដល់​​ប៉ូឡូញ អេឡិច ហ្សូរ៉ា មាន​ឱកាស​ទៅ​​ដល់​​ប៉ូឡូញ
  • 2016-07-21 16:17:00
  • ជីវិតតារា

តារា​សម្ដែង អេឡិច ហ្សូរ៉ា បាន​ប្រាប់ Sabay ឲ្យ​ដឹង​ថា​ ពេល​នេះ​លោក និង​យុវជន​ខ្មែរ ៣០ នាក់​ទៀត​ បាន​ស្ថិត​នៅ​ក្នុង​ប្រទេស​​​ប៉ូឡូញ​ដើម្បី​ធ្វើ​ទស្សនកិច្ច​ផ្លូវ​ការ​រយៈពេល ២ សប្ដាហ៍។     " World Youth Day 2016 ឬ​ប្រជុំ​យុវជន​ពិភពលោក" ដែល​រៀបចំ​បី​ឆ្នាំ​ម្ដង ហើយ​ក៏​ជា​កម្មវិធី​ដែល​ធ្វើ​ឲ្យ​បុរស​វ័យ ២៧ ឆ្នាំ​ខាង​លើ​មាន​ឱកាស​បាន​ទៅ​ដល់​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប​មួយ​នោះ។ លោក​បាន​ប្រាប់​បន្ត​ទៀត​ថា "បង​មក​នេះ​មាន​រយៈពេល ២ អាទិត្យ ហើយ​កិច្ច​ប្រជុំ​ធ្វើ​ឡើង​នៅ​ទីក្រុង Kraków  ១ អាទិត្យ និង​បន្ត​ទៅ​ទីក្រុង​មួយ​ទៀត​ឈ្មោះ Kielce ”។     ហ្សូរ៉ា បាន​បញ្ជាក់​ពី​មូលហេតុ​ ដែល​ធ្វើឲ្យ​លោក​មក​ធ្វើការ ក៏​ដូចជា​ដើរ​លេង​នៅ​ទី​នោះ​បានថា ព្រោះ​​តែ​លោក​​ជា​សមាជិក​កាតូលិក​ក្នុង​ប្រទេស​កម្ពុជា ហើយ​កម្មវិធី​នេះ ​រៀបចំ​ឡើង​ដើម្បី​ជួបជុំ​អ្នក​​កាតូលិក​ទាំងអស់​នៅ​លើ​ពិភពលោក។ ដោយ​ឆ្នាំ​នេះ​ មាន​អ្នក​ចូលរួម​លើស​ពី​ ២​លាន​នាក់ ចំណែក​ការ​ចាយ​វាយ ​គឺ​ខាង​សមាគម​ជា​អ្នក​ចំណាយ​ទាំងអស់។   តួ​ប្រុស​ក្នុង​រឿង "ទេសចរណ៍​ឋាននរក” បញ្ជាក់​ថា​ លោក​ធ្លាប់​បាន​ទៅ​ចូលរួម​កម្មវិធី​បែប​នេះ​ក្រៅ​ប្រទេស​បាន​ច្រើន​ដែរ​ដូចជា ទីក្រុង Madrid ប្រទេស​អេស្ប៉ាញ ហ្វីលីពីន និង​មាន​ប្រទេស​ជាច្រើន​ទៀត។ លោក​បាន​ចេញ​ដំណើរ​ពី​ប្រទេស​កម្ពុជា​តាំងពី​ថ្ងៃ ១៨ ខែ កក្កដា ដោយ​គ្រាន់តែ​ចំណាយ​ពេល​ជិះ​យន្តហោះ​ជិត ២ ថ្ងៃ ហើយ​ថ្ងៃ​ទី​ ០១ ខែ​សីហា ទើប​ត្រឡប់​មក​វិញ៕         អត្ថបទ៖ទ្រី រ៉ាវី រូបភាព៖ផ្ដល់ឲ្យ

  • 2016-09-14 17:02:34
  • ជីវិតតារា
អេឡិច ហ្សូរ៉ា ឈឺក្បាល​​រឿងគេ​​បង្អាប់

អេឡិច ហ្សូរ៉ា មាន​ឱកាស​ទៅ​​ដល់​​ប៉ូឡូញ