• 2021-04-29 07:49:25
  • ព័ត៌មាន

ឌី សូនីតា ផ្ដើម​គាស់កកាយរឿង​​ពិតពី​ អេឡិច ហ្សូរ៉ា គ្មានសល់ក្រោយទាក់ទងគ្នា៤ឆ្នាំ

  • 2021-04-29 07:49:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅក្នុងឱកាសគម្រប់ខួបស្រលាញ់គ្នារយៈពេល៤ឆ្នាំតារាសម្ដែងឆ្នាស់ឆ្នើម ឌី សូនីតា ស្រាប់តែចេញមុខ គាស់កកាយទម្លាយចរឹកពិត ស្វាមីលោក អេឡិច ហ្សូរ៉ា ខ្ទិចគ្មានដែលតែងតែធ្វើដាក់នាងក្នុងរយៈពេល ច្រើនឆ្នាំមកនេះ។

ក្រោយបែកធ្លាយស្នេហាស្អិតរមួតរវាង ឌី សូនីតា និងអេឡិចហ្សូរ៉ា រហូតមកដល់ពេលបច្ចុប្បន្នចំណង ស្នេហ៍អ្នកទាំងពីរមានរយៈពេល៤ឆ្នាំហើយ។ ដោយឡែកក្នុងឱកាសគម្រប់ខួបស្រលាញ់គ្នា៤ឆ្នាំ ឌី សូនីតា ទើបតែដាច់ចិត្តទម្លាយចរិកពិតរបស់ ខាង​ប្រុស នៅ​ថ្ងៃ​នេះ។ នាង​បាន​លើក​ពី​ការ​ដែលនាងទទួលបានភាពកក់ក្ដៅ និងទង្វើ ល្អជាច្រើន។ សូនីតា៖” មនុស្សមិនដែលចោលខ្ញុំ មិនបោះបង់ខ្ញុំ មិនថ្កោលទោសខ្ញុំ មិនប្រកាន់ ខ្ញុំ មិនស្អប់ខ្ញុំ មិនខឹងខ្ញុំ ឈរខាងខ្ញុំ នៅពីក្រោយខ្ញុំ យល់ពីខ្ញុំ ស្រលាញ់អ្វីដែលជាខ្ញុំ ជាពិសេសមិនគិត លុយធំជាងខ្ញុំគឺគាត់ គាត់មិនដែលអោយខ្ញុំចាញ់ គាត់មិនដែលអោយខ្ញុំអន់ គាត់មិនដែលអោយខ្ញុំខុស គាត់អោយគ្រប់យ៉ាងអោយតែជាការចង់បានរឺជាការសំណូមពររបស់ខ្ញុំ គាត់លះបង់គ្រប់យ៉ាង សំរាប់ខ្ញុំ”។

សូនីបន្តថា៖”គាត់តែងតែធ្វើជាមនុស្សដែលមានទំនួលខុសត្រូវគ្រប់រឿងទាំងអស់ ទាំងដែលគាត់មិន មែនជាអ្នកខុសក៏ដោយ។ សរសេរបណ្តើខ្ញុំយំបណ្តើ ខ្ញុំមិននឹកស្មានថាគាត់លះបង់ខ្លាំងយ៉ាងនេះសំរាប់ ខ្ញុំ គាត់ល្អហួសនិងថ្លែង ហើយអ្វីដែលគាត់សុំពីខ្ញុំរឿងមួយដែលតូចតាចបំផុត គឺសូមកុំអោយខ្ញុំយំព្រោះ តែរឿងអតីតកាល សូមកុំអោយខ្ញុំគិតនៅរឿងដែលកន្លងហួស សុំកុំអោយខ្ញុំឈឺចាប់នៅអ្វីដែលវាបាន កើតឡើងហើយសុំទោសបង I love you much”។

យ៉ាងណាមិញក្រោយបែកធ្លាយចំណងស្នេហ៍តារាប្រុសស្រីពីរដួងនេះ បច្ចុប្បន្នអ្នកទាំងពីរបានបន្សល់ ចំណងដៃល្អឯក គឺកូនស្រីគួរឱ្យក្នាញ់ជាទីស្រលាញ់ម្នាក់ផងដែរ៕

អត្ថបទ៖ Pav SreyPich

មតិយោបល់