• 2016-10-06 17:41:38
  • Road Safety
ប្លែក​អារម្មណ៍​​​ពេល Idol ៣​រូប​​ រួមសហការ​គ្នា​ក្នុង​ចម្រៀង​១​បទ​​​ ប្លែក​អារម្មណ៍​​​ពេល Idol ៣​រូប​​ រួមសហការ​គ្នា​ក្នុង​ចម្រៀង​១​បទ​​​
  • 2016-10-06 17:41:38
  • Road Safety

ថ្មីៗ​នេះ ម៉ា ច័ន្ទបញ្ញា អ៊ួន បឋម និង អ៊ួង សូរិយា បាន​ចាប់​ដៃ​គ្នា​​រួម​បញ្ចូល (Mash Up)​ចម្រៀង​៤​បទ​ឲ្យ​ក្លាយ​ជា​ចម្រៀង​តែ​មួយ​​ហើយ​បទ​ចម្រៀង​មួយ​នេះ​ បាន​យក​មក​បង្ហាញ​នៅ​ក្នុង​កម្មវិធី​បើក​សម្ពោធ​គម្រោង I Am Original ថ្មី​ៗ​នេះ។     បទ​ចម្រៀង​៤​បទ​​ ដែល​ត្រូវ​បាន​តារា​ចម្រៀង​ប្រកាន់​លើ​បទ​តែង​និពន្ធ​ថ្មី​យក​លាយ​បញ្ចូល​គ្នា​មាន​ដូចជា "ងប់ងល់" របស់ បឋម "Forever Alone” របស់ បញ្ញា "នឹក​អូន​បាន​ត្រឹម​ស្រមៃ​" របស់ សូរិយា និង "Will You Be My Girl?” ជា​ការ​បក​ស្រាយ​រួម​គ្នា​រវាង ម៉ា ច័ន្ទបញ្ញា និង អ៊ួន បឋម៕   តោះ... ទៅ​ទស្សនា​ការ Mash Up របស់​អ្នក​ទាំង​៣៖     អត្ថបទ៖ SAMEDY​​​

  • 2016-09-29 17:26:00
  • Road Safety
អ៊ួង សូរិយា រាំ​បទ​ “Pen-Pineapple Apple-Pen” កូរ​ពេញ​កម្មវិធី អ៊ួង សូរិយា រាំ​បទ​ “Pen-Pineapple Apple-Pen” កូរ​ពេញ​កម្មវិធី
  • 2016-09-29 17:26:00
  • Road Safety

ល្ងាច​មិញ​បន្ទាប់​ពី​សន្និសីទ​កាសែត​ I Am Original ហើយ​ដល់​វគ្គ​ដែល​ត្រូវ​តារា​ចម្រៀង​ទាំង​៧​រូប​របស់​គម្រោង​មួយ​នេះ​លេង​ហ្គេម​ជាមួយ​អ្នក​គាំទ្រ​​ដែល​មាន​ អេដា ម៉ា ច័ន្ទបញ្ញា P-Sand ចិត្ត កញ្ចនា អ៊ួន បឋម រុន ស៊ីរ៉ា និង អ៊ួង សូរិយា នោះ។ ប៉ុន្តែ​មាន​តែ​​ម្ចាស់​បទ "នឹក​អូន​បាន​ត្រឹម​ស្រមៃ" ម្នាក់​ប៉ុណ្ណោះ​​ក្នុង​ចំណោម​នោះ ក្លាហាន ហ៊ាន​ឡើង​មក​​បង្ហាញ​សមត្ថភាព​​រាំ​បទ “Pen-Pineapple Apple-Pen” ដែល​កំពុង​ល្បី​យ៉ាង​ខ្លាំង​នៅ​លើ​បណ្ដាញ​អ៊ីនធឺណិត​៕     តោះ​ទស្សនា អ៊ួង សូរិយា រាំ​បទ​ “Pen-Pineapple Apple-Pen” ទាំង​អស់​គ្នា៖     អត្ថបទ៖ SAMEDY​​​

  • 2016-08-30 17:53:18
  • ព័ត៌មាន
មូលហេតុ​ពី​ក្រោយ​​បទ "នឹក​អូន​បាន​ត្រឹម​ស្រមៃ” មូលហេតុ​ពី​ក្រោយ​​បទ "នឹក​អូន​បាន​ត្រឹម​ស្រមៃ”
  • 2016-08-30 17:53:18
  • ព័ត៌មាន

អ៊ួង សូរិយា ដែល​ជា​ម្ចាស់​បទ "នឹក​អូន​បាន​ត្រឹម​ស្រមៃ” ថ្ងៃ​នេះ ​បាន​ចូល​ខ្លួន​តាមរយៈ Sabay មក​រៀបរាប់​ពី​ប្រវត្តិ​នៃ​ការ​ធ្វើ​បទ​ចម្រៀង​នេះ​ឡើង និង​ការ​ឈាន​ជើង​ចូល​សិល្បៈ​របស់​លោក។     សូរិយា បាន​ឲ្យ​ដឹង​ថា​ លោក​ចូល​សិល្បៈ​បាន​ជាង ១០ ឆ្នាំ​មក​ហើយ តាំងពី​ឆ្នាំ ២០០១ មក​ម្ល៉េះ តែ​ពេល​នោះ​គឺជា​តារា​សម្ដែង​ម្នាក់​ប៉ុណ្ណោះ ​មិនមែន​ជា​អ្នក​ចម្រៀង​ទេ។ "ពេល​នោះ​ខ្ញុំ​ត្រឹម​ជា​តារា​សម្ដែង​មួយ​រូប​នៅ​ប៉ុស្តិ៍​លេខ ៥ មក​ទល់​ពេល​នេះ​ មាន​រយៈពេល ១៥ -១៦ ឆ្នាំ​ហើយ តែ​ពេល​នោះ​ធ្វើ​ហើយ​មិនមែន​ធ្វើការ​ជា​តារា​ជាប់​នោះ​ទេ។” លោក​ក៏​បាន​បញ្ជាក់​មូលហេតុ​ដែល​ធ្វើឲ្យ​និពន្ធ​បទ "នឹក​អូន​បាន​ត្រឹម​ស្រមៃ” ឡើង​ព្រោះ​នោះ​ជា​រឿងរ៉ាវ​ផ្ទាល់​ខ្លួន​របស់​លោក។   “ការពិត​បទ​នេះ ​ខ្ញុំ​និពន្ធ​យូរ​ហើយ​ ប្រហែល​ជាង​២​ឆ្នាំ​មុន​ពេល​ដែល​ខ្ញុំ​បាន​បែក​បាក់​ស្នេហា​ជាមួយ​អតីត​ សង្សារ​ខ្ញុំ​ ប៉ុន្តែ​កាល​នោះ​ ខ្ញុំ​សរសេរ​ឡើង​បាន​តែ​វគ្គ​​ R នោះ​ទេ"៕ ចង់​ដឹង​លម្អិត សូម​ទស្សនា​​វីដេអូ​ខាងក្រោម៖   ចុចអាន៖“នឹក​អូន​បាន​ត្រឹម​ស្រមៃ” ជោគជ័យ​ហួស​ក្ដី​រំពឹង​ទុក​របស់​អ្នក​និពន្ធ     អត្ថបទ៖ទ្រី រ៉ាវី

  • 2016-08-18 16:34:08
  • Road Safety
"នឹក​អូន​បាន​ត្រឹម​ស្រមៃ” ជោគជ័យ​ហួស​ក្ដី​រំពឹង​ទុក​របស់​អ្នក​និពន្ធ "នឹក​អូន​បាន​ត្រឹម​ស្រមៃ” ជោគជ័យ​ហួស​ក្ដី​រំពឹង​ទុក​របស់​អ្នក​និពន្ធ
  • 2016-08-18 16:34:08
  • Road Safety

បន្ទាប់ពី​បទ "នឹក​អូន​បាន​ត្រឹម​ស្រមៃ”  មាន​សន្ទុះ​គាំទ្រ​ច្រើន​រួច​មក ពេល​នេះ​លោក អ៊ួង សូរិយា បាន​ចូល​ខ្លួន​មក​រៀបរាប់​ពី​ផល​លំបាក​ធំ​មួយ​ ក្នុង​ការ​ធ្វើ​បទ​នេះ​ឡើង និង​បាន​លើក​ឡើង​ថា ​បទ​នេះ​លោក​មិន​នឹក​ស្មាន​ថា​មាន​ការ​គាំទ្រ​ច្រើន​បែប​នេះ​ឡើយ។     “សម្រាប់​ខ្ញុំ​បទ "នឹក​អូន​បាន​ត្រឹម​ស្រមៃ”  គឺជា​ភាព​ជោគជ័យ​ដ៏​ធំ​មួយ​ក្នុង​ជីវិត​ ដែល​ខ្ញុំ​មិន​បាន​រំពឹង​ទុក ។  មូលហេតុ​ថា​ដែល​ខ្ញុំ​​ចាប់ផ្ដើម​និពន្ធ និង​ច្រៀង​ គឺជា​អារម្មណ៍​មួយ​ដែល​ខ្ញុំ​ស្រលាញ់​ និង​ចង់​ឃើញ​វិស័យ​សិល្បៈ​ខ្មែរ​យើង​ដើរ​ទៅ​មុខ​”។   អ៊ួង សូរិយា ក៏​បាន​បន្ត​ទៀត​ដែរ​ថា ​បទ​នេះ​ទទួល​បាន​ភាព​ជោគជ័យ​ខ្ពស់​បែប​នេះ​ក៏​ព្រោះ​តែ​មាន​កា​គាំទ្រ​ពី​សំណាក់​មហាជន ព្រោះ​បទ​នេះ​ ភាគច្រើន​ចាក់​ដោត​អារម្មណ៍​មនុស្ស​ក្នុង​ស្រទាប់​យុវវ័យ​ខ្លាំង ព្រោះ​បើ​ផ្អែក​មើល​ការ​តាម​ដាន​តាម youtube ត្រឹមតែ​​រយៈ​ពេល​មួយ​ខែមាន​ចំនួន​ចូល​​មើល​ជាង ៧ សែន​ដង​ទៅ​ហើយ៕     អត្ថបទ៖ទ្រី រ៉ាវី

  • 2016-10-06 17:41:38
  • Road Safety
ប្លែក​អារម្មណ៍​​​ពេល Idol ៣​រូប​​ រួមសហការ​គ្នា​ក្នុង​ចម្រៀង​១​បទ​​​

ថ្មីៗ​នេះ ម៉ា ច័ន្ទបញ្ញា អ៊ួន បឋម និង អ៊ួង សូរិយា បាន​ចាប់​ដៃ​គ្នា​​រួម​បញ្ចូល (Mash Up)​ចម្រៀង​៤​បទ​ឲ្យ​ក្លាយ​ជា​ចម្រៀង​តែ​មួយ​​ហើយ​បទ​ចម្រៀង​មួយ​នេះ​ បាន​យក​មក​បង្ហាញ​នៅ​ក្នុង​កម្មវិធី​បើក​សម្ពោធ​គម្រោង I Am Original ថ្មី​ៗ​នេះ។     បទ​ចម្រៀង​៤​បទ​​ ដែល​ត្រូវ​បាន​តារា​ចម្រៀង​ប្រកាន់​លើ​បទ​តែង​និពន្ធ​ថ្មី​យក​លាយ​បញ្ចូល​គ្នា​មាន​ដូចជា "ងប់ងល់" របស់ បឋម "Forever Alone” របស់ បញ្ញា "នឹក​អូន​បាន​ត្រឹម​ស្រមៃ​" របស់ សូរិយា និង "Will You Be My Girl?” ជា​ការ​បក​ស្រាយ​រួម​គ្នា​រវាង ម៉ា ច័ន្ទបញ្ញា និង អ៊ួន បឋម៕   តោះ... ទៅ​ទស្សនា​ការ Mash Up របស់​អ្នក​ទាំង​៣៖     អត្ថបទ៖ SAMEDY​​​