• 2018-10-22 07:01:44
  • ចម្រៀង

វីដេអូចម្រៀងថ្មី ពី តារាចម្រៀង អ៊ួង សូរិយា និង ពន្លឺ ចេញជាផ្លូវការហើយ

  • 2018-10-22 07:01:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រាកដជាចាំយូរហើយបង «មនុស្សសាមញ្ញ» ឬ Simple Man ដែលជាចម្រៀងច្រៀងរួមគ្នារបស់តារាចម្រៀងឯករាជ្យ លោក អ៊ួង សូរិយា និង ពន្លឺ សមាជិកក្រុមក្មេងខ្មែរ រួមសម្ដែងដោយស្រីស្អាត ណាំហ្វា។

ចម្រៀងថ្មីនេះ ជាស្នាដៃតែងនិពន្ធ និងរៀបចំភ្លេងដោយ អ៊ួង សូរិយា ផ្ទាល់ ចំណាយពេលយូរគួរសម​រហូតដល់ថ្ងៃចេញផ្សាយ ដោយសារតែរងចាំពេលវេលាសមរម្យមួយអំណោយផល ហើយក៏ចង់ពញ្ញាក់អារម្មណ៍អ្នកគាំទ្រផងដែរ។

ក្នុងន័យ​បទចម្រៀង «មនុស្សសាមញ្» ពោរពេញដោយឃ្លោងឃ្លាលួងលោមស្នេហា ជាមួយតន្រ្តីកន្ត្រាក់អារម្មណ៍ ដែលប្រិយមិត្តស្តាប់ហើយនឹងមានអារម្មណ៍រីករាយ ឬ Made your day។ លើពីនោះជាមួយ​នឹង​ការ​សម្ដែង និងភាពសិចស៊ីរបស់តួម៉ូដែលដ៏ស្រស់ស្អាត កញ្ញា ណាំហ្វា បន្ថែមចម្រៀង រ៉េប ដោយ ពន្លឺ ពីក្រុមក្មេងខ្មែរទៀត រឹតតែធ្វើឱ្យចម្រៀងមួយបទនេះកាន់តែទាក់ទាញ៕

ចង់ទទួលបានអារម្មណ៍រីករាយតោះ ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

រូបភាពផ្តល់ដោយ៖ លោក អ៊ួង សូរិយា

អត្ថបទ៖ Sunny

មតិយោបល់